ជួបជាមួយអ្នកចម្រៀងថៃក្នុងការប្រឡងអាស៊ាន +3

(VOVWORLD) -បន្ទាប់ពីពេលទទួលបានពានរង្វាន់ "អ្នកចម្រៀងស្និទ្ធស្នាល" នៅឯការប្រឡងសំនៀង អាស៊ាន +3 ដែលរៀបចំដោយវិទ្យុវៀតណាមនៅទីក្រុង Sam Son  - ខេត្ត Thanh Hoa - ប្រទេសវៀតណាម Maruthilda Boonmongkol (Jen) ជាអ្នកចំរៀងវ័យក្មេងមកពីទីក្រុងបាងកក ប្រទេសថៃ

បន្ទាប់ពីពេលទទួលបានពានរង្វាន់ "អ្នកចម្រៀងស្និទ្ធស្នាល" នៅឯការប្រឡងសំនៀង អាស៊ាន +3 ដែលរៀបចំដោយវិទ្យុវៀតណាមនៅទីក្រុង Sam Son  - ខេត្ត Thanh Hoa - ប្រទេសវៀតណាម Maruthilda Boonmongkol (Jen) ជាអ្នកចំរៀងវ័យក្មេងមកពីទីក្រុងបាងកក ប្រទេសថៃស្រស់ស្អាតបានវិលត្រឡប់ទៅធ្វើការជារៀងរាល់ ថ្ងៃ នៅក្រុមតន្ត្រីវិទ្យុជាតិថៃ។ ទោះបីជាសមិទ្ធផលមិនខ្ពស់ក៏ដោយប៉ុន្តែការប្រលងនេះបានផ្តល់ឱ្យនាងនូវបទពិសោធន៍កាន់តែច្រើននិងបង្កើនសេចក្ដីស្រឡាញ់វិស័យសិល្បៈដែលនាងបានជ្រើសរើស។

ជួបជាមួយអ្នកចម្រៀងថៃក្នុងការប្រឡងអាស៊ាន +3 - ảnh 1អ្នកចម្រៀង Maruthilda Boonmongkol (Jen)  

ជាមួយនឹងសក់រាងរួញបន្តិចនិងមុខមាត់ស្អាត រូបរាងរបស់ Maruthilda Boonmongkol មើលទៅស្រដៀងនឹងតារាចម្រៀងនារីជនជាតិហ្វីលីពីនឈ្មោះ Lea Salonga ។ Maruthilda  បានសិក្សាតន្ត្រីល្ខោន។ ឆ្នាំនេះ អាយុ ៣១ឆ្នាំតែ Maruthilda ចាប់ផ្តើម ច្រៀងតាំងពីអាយុ ១៤-១៥ឆ្នាំ។ នៅក្នុងគ្រួសាររបស់នាង គ្មានអ្នកណាជាសិល្បករទេ  មានតែឪពុកចូលចិត្តច្រៀងនិងចេះលេងហ្គីតាតែប៉ុណ្ណោះ៖

មុននឹងត្រូវបានជ្រើសរើសជាអ្នកចំរៀងមួយនាក់ក្នុងចំណោមអ្នកតំណាង២នាក់នៃប្រទេសថៃ បានចូលរួមក្នុងការប្រឡងសំនៀង អាស៊ាន +3 Maruthilda Boonmongkol ក៏បានចូលរួមសម្ដែងនៅក្នុងព្រឹត្តិការណ៍ជាតិនិងអន្តរជាតិជាច្រើន ផង ដែរ។ នាងបានសម្តែងនៅក្នុងការប្រគុំតន្ត្រីថៃ - ប្រ៊ុយណេ   ថៃ - ចិន  ដែល ជា អ្នកចំ រៀងថៃម្នាក់ក្នុងចំនោមតារាចម្រៀងថៃ ៦នាក់ដែលបានសម្តែងនៅក្នុងព្រឹត្តិការណ៍  Asian Youth Choir For One ឆ្នាំ ២០១៤នៅប្រទេសកូរ៉េ។ និងពានរង្វាន់ខ្ពស់បំផុត ដែលនាងធ្លាប់មាន នោះគឺជារង្វាន់លេខមួយក្នុងការប្រឡងប្រគុំច្រៀងជាលើកដំបូងនៅចិនមុននេះប្រហែល៥-៦ឆ្នាំ។ ជោគជ័យដំបូងទាំងនេះគឺជាលទ្ធផលនៃដំណើរ ការ ខំប្រឹងប្រែងជាច្រើនដ៏យូរអង្វែង។ ប៉ុន្ដែនៅពេលមួយចំនួន Maruthilda ក៏ធ្លាក់ទឹក ចិត្ដ ដែរ៖

“ ពេលខ្លះជួបការពិបាកក្នុងការច្រៀង ជាពិសេសបច្ចេកទេសក្នុងបទចម្រៀង នីមួយៗមិនដូចគ្នាទេ ដូច្នេះច្រើនដង ខ្ញុំគិតថាខ្ញុំនឹងមិនអាចច្រៀងបទចំរៀងនេះឬឃ្លានេះបានទេ។ ជាច្រើនលើកនៅពេលដែលហាត់ច្រៀងដល់បាត់បង់សម្លេង ហើយមាន អារម្មណ៍ក្រៀមក្រំនិងចង់បោះបង់ចោល ប៉ុន្តែនៅទីបំផុតខ្ញុំក៏ព្យាយាមហ្វឹកហាត់និង លើកទឹកចិត្តខ្លួនឯងឱ្យសាកល្បង។”

ជួបជាមួយអ្នកចម្រៀងថៃក្នុងការប្រឡងអាស៊ាន +3 - ảnh 2អ្នកចម្រៀង Maruthilda Boonmongkol (Jen)   

បទចម្រៀង still on my mind

នៅវគ្គផ្តាច់ព្រ័ត្រនៃការប្រលងសំនៀង អាស៊ាន +3 បេក្ខជននីមួយៗត្រូវបាន គេ ផ្តល់ ឱ្យតែមួយបទដើម្បីសម្ដែង ហើយ Maruthilda បានជ្រើសរើសយកបទចម្រៀង "Still on my mind " ដោយមានមូលហតុពិសេសមួយ៖

នេះគឺជាបទចំរៀងដែលបានសរសេរដោយព្រះមហាក្សត្រRama ទី៩ ជាភាសា អង់គ្លេស។ បទចម្រៀងនេះស្ដីអំពីអារម្មណ៍របស់មនុស្សដែលត្រូវឆាកចេញទៅឆ្ងាយ ក៏ស្រដៀងនឹងរូបភាពនៃប្រជាជនថៃដែលទទួលរងការបាត់បង់ដ៏ធំធេងគឺការលាចាកលោករបស់ព្រះមហាក្សត្រទី៩។ ខ្ញុំក៏ចង់សម្តែងបទចម្រៀងនេះរបស់គាត់នៅក្នុងការ ប្រលងនេះដែរ ដើម្បីរំលឹកដល់ព្រះមហាក្សត្រ។ បទចម្រៀងនេះជំនួសអ្វីដែលយើង ចង់មានន័យ៖ ព្រះមហាក្សត្រស្ថិតនៅក្នុងបេះដូងនៃប្រជាជនថៃជានិច្ច។      

បទចម្រៀងនេះទទួលបានការគាំទ្រជាច្រើនពីសាធារណជនវៀតណាម។ អ្នកនាង  Mai Phuong ទស្សនិកជនមកពីទីក្រុងហាណូយបាននិយាយថា:

“ខ្ញុំបានឃើញថាតារាចម្រៀង Maruthilda សម្ដែងយ៉ាងល្អ។ បទចម្រៀង របស់គាត់ ស្តាប់ទៅមានមនោសញ្ជេតនាណាស់និងអត្ថន័យជ្រាលជ្រៅណាស់។   វិធីសម្តែងបទចម្រៀងនេះហាក់ដូចជាកំពុងប្រាប់ពីរឿងមួយប៉ុន្តែវាផ្តល់អារម្មណ៍ពិសេសដល់អ្នកស្តាប់។ ហើយនេះគឺជាបទចំរៀងដែលសរសេរដោយព្រះមហាក្សត្រថៃ ហើយការសម្ដែងរបស់គាត់គឺទន់ភ្លន់ដូចជាទឹកចិត្តរបស់គាត់សម្រាប់ព្រះមហាក្សត្រ ហើយក៏ដូចជា អារម្មណ៍របស់ប្រជាជនថៃទាំងមូលផងដែរ។ ខ្ញុំមានអារម្មណ៍ថាគាត់តំណាងឱ្យ ប្រជាជនថៃដោយមនោសញ្ចេតនាពិសេសមួយសម្រាប់ព្រះមហាក្សត្ររបស់គាត់។ រចនាបទនៃការសម្ដែងនិងសំលៀកបំពាក់របស់គាត់គឺគួរអោយចាប់អារម្មណ៍ណាស់។ ខ្ញុំគិតថានេះជាមូលហេតុដែលគាត់បានឈ្នះពានរង្វាន់ "អ្នកចំរៀងស្និទ្ធស្នាល" ក្នុង ការ ប្រឡងលើកនេះ។”

ព្យាយាមជានិច្ចដើម្បីនាំយកវណ្ណកម្មល្អបំផុតទៅឱ្យសាធារណជន។ Maruthilda បានចែករំលែកបំណងប្រាថ្នារបស់នាងគឺចង់អភិវឌ្ឍខ្លួនឯងថែមទៀតនិងចង់ទៅរៀន បន្ថែមផ្នែកច្រៀងល្ខោន។ ការជ្រើសរើសចូលរួមការប្រឡងសំនៀង អាស៊ាន +3 លើក នេះក៏គឺជាឱកាសសម្រាប់នាងដើម្បីទទួលបានបទពិសោធន៏និងរៀនបន្ថែមទៀត សំដៅបំពេញបន្ថែមជំនាញតន្រ្តីរបស់ខ្លួនដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ