ជួបសំណេះសំណាលជាមួយលោក Quang Bao ឯកអគ្គរដ្ឋទូតទេសចរណ៍ថៃឆ្នាំ​២០១៩ ប្រចាំនៅវៀតណាម

(VOVWORLD) -កើតនៅឆ្នាំ ១៩៩០ លោក Quang Bao ជាពិធីករមួយរូប ដែលទទួលបានប្រជាប្រិយភាពពីសំណាក់ទស្សនិកជនជាច្រើនកុះករ តាមរយៈកម្មវិធីទូរទស្សន៍ពេញនិយមជាច្រើន។
ជួបសំណេះសំណាលជាមួយលោក Quang Bao ឯកអគ្គរដ្ឋទូតទេសចរណ៍ថៃឆ្នាំ​២០១៩ ប្រចាំនៅវៀតណាម - ảnh 1 លោក Quang Bao ជាពិធីករមួយរូប ដែលទទួលបានប្រជាប្រិយភាពពីសំណាក់ទស្សនិកជនជាច្រើន (រូបថត៖ kenh14.vn)

លោកក៏ត្រូវបានព្រឹត្តិការណ៍ធំៗក្នុងស្រុកជ្រើសរើស ខណៈដែលលោកក្លាយទៅជាម្ចាស់ពានរង្វាន់ជាច្រើនដូចជា៖ រង្វាន់ត្រចៀកកាំមាសឆ្នាំ២០១៦ Elle Style Awards 2017 Her World Young Achiever 2018។ នាពេលថ្មីៗនេះ លោក Quang Bao  មានកិត្តយស់ដែលត្រូវបានអគ្គនាយកដ្ឋានទេសចរណ៍ថៃជ្រើសតាំងជាឯកអគ្គរដ្ឋទូតទេសចណ៍ថៃឆ្នាំ២០១៩ ប្រចាំនៅវៀតណាម។

“ពិតណាស់ថា នៅពេលទៅដល់ប្រទេសថៃ ជាពិសេសគឺទីក្រុងបាងកកនោះ ខ្ញុំ និយមចូលចិត្តម្ហូបអាហារនៅទីនេះណាស់។ នាបច្ចុប្បន្ននេះ ខ្ញុំកំពុងមានវត្តមាននៅ Teminal 21 ដែលជាទីកន្លែងដ៏វិសេសវិសាលមួយ ដោយសារទីនេះមិនត្រឹមតែមាន Deco ស្រស់បំព្រងប៉ុណ្ណោះទេ ថែមទាំងអាចទិញទំនិញ និងបរិភោគចំណីអាហារក្នុងតម្លៃថោកទៀតផង”។

ប្រិយមិត្តកំពុងបានស្ដាប់ឈុតសម្ដែងមួយ ក្នុងភាគីទីមួយនៃរឿង បាងកក សប្បាយជាងនៅផ្ទះ ដែលស្ថិតក្នុងគម្រោង “ត្រូវហើយប្រទេសថៃ”។ លោក Quang Bao  បានដើរតួរជាឯកអគ្គរដ្ឋទូតទេសចរណ៍ថៃឆ្នាំ២០១៩ ប្រចាំនៅវៀតណាមផង និងដើរតួរជាយុវជនមួយរូប ដែលបានទៅទេសចរណ៍ ដើម្បីឧទ្ទេសនាមអំពីគោលដៅគួរឲ្យទាក់ទាញនៅបាងកកផង។ ភាគីនីមួយៗនៃរឿងនេះដែលត្រូវបានចាក់ផ្សាយតាមរយៈ youtube  និង fanpage នៃអគ្គនាយកដ្ឋានទេសចរណ៍ថៃ (TAT) នៅទីក្រុងហូជីមិញគឺទទួលបានការនិយមពេញចិត្តរបស់ទស្សនិកជនរាប់ម៉ឺននាក់។ តើមានមូលហេតុអ្វីដែលលោកត្រូវបានជ្រើសតាំងជាឯកអគ្គរដ្ឋទូតទេសចរណ៍ថៃឆ្នាំ ២០១៩ ប្រចាំនៅវៀតណាម។ ដោយមានស្នាមញញឹមយ៉ាងរួសរាយរាក់ទាក់ ពាក់វែនតាពណ៌ស រូបរាងខ្ពស់សង្ហានោះ លោក Quang Bao  បានលេចធ្លោក្នុងចំណោមអ្នកគាំទ្រក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍ថៃនៅទីក្រុងហាណូយនាដើមឆ្នាំថ្មី ២០១៩។លោកបានសំណេះសំណាលថា៖

”ខ្ញុំពិតជាសប្បាយរីយរាយណាស់ ព្រោះថា ខ្ញុំមាន អនុស្សាវរីយ៍ដ៏ពិសេសជាច្រើននៅប្រទេសថៃ។ នេះគឺជាប្រទេសដំបូងដែលខ្ញុំបានមកចូលរួមការប្រកួត ហើយដណ្ដើមបានមេដាយមាស។ ហើយថៃគឺជាគោលដៅទេសចរណ៍នៅឯបរទេសដំបូង ដែលខ្ញុំបាន សន្សំសំចៃប្រាក់កាស ដើម្បីនាំក្រុមគ្រួសារទៅទស្សនាកំសាន្ត។ ហើយនេះក៏ជាលើកដំបូងហើយ ដែលខ្ញុំត្រូវបានក្លាយទៅជាឯកអគ្គរដ្ឋទូតផងដែរ”។

កាលពីឆ្នាំទៅមិញ លោក Quang Bao  មានកិត្តិយសធ្វើជាពិធីករនៅក្នុងព្រឹត្តិការណ៍ Open to the New Shades របស់ TAT នៅទីក្រុងហូជីមិញ។ នេះគឺជាកម្មវិធីឧទ្ទេសនាមអំពីព័ត៌មាន បទពិសោធន៍ រូបភាពដ៏ស្រស់បំព្រងនៃប្រទេសថៃ។ ដោយមានថ្វីមាត់ល្អ និងសមត្ថភាពនិយាយភាសារអង់គ្លេសយ៉ាងប៉ិនប្រសប់នោះ លោក Quang Bao  ទាក់ទាញបានចំណាប់អារម្មណ៍ជាច្រើនពីទស្សនិកជន។ នៅពេល  TAT អញ្ជើញលោកធ្វើជាឯកគ្គរដ្ឋទូតទេសចរណតាមរយៈគម្រោង ”ត្រូវហើយប្រទេសថៃ” នោះ លោក Quang Bao  មានមោទនភាព និងសប្បាយរីករាយយ៉ាងក្រៃលែងហើយយល់ព្រមភ្លាម។

”នៅពេលក្លាយទៅជាឯកអគ្គរដ្ឋទូតទេសចរណ៍ថៃប្រចាំនៅវៀតណាមនោះ ខ្ញុំគិតថានេះគឺជាឱកាសដ៏ធំធេង ដើម្បីខ្ញុំឆ្លងបទពិសោធន៍អំពីវប្បធម៌ ទឹកដីប្រជាជនថៃ។ ខ្ញុំបានទៅកាន់គោលដៅទេសចរណ៍ថ្មីៗ ដើម្បីបម្រើការផ្សព្វផ្សាយ និងចូលរួមពិធីបុណ្យប្រពៃណីជាច្រើននៅថៃ។ លើសពីនេះទៅទៀត ខ្ញុំបានចូលរួមសកម្មភាពផ្សព្វផ្សាយទេសចរណ៍នៅវៀតណាមរបស់ TAT។ ប្រការសំខាន់បំផុតគឺជួយឲ្យប្រជាជននៃប្រទេសទាំងពីរយល់ដឹងបន្ថែមអំពីវប្បធម៌ និងប្រជាជននៃប្រទេសទាំងពីរ។ នាឆ្នាំទៅមិញថៃទទួលបានភ្ញៀវទេសចរវៀតណាមជាង ១ លាននាក់។ ខ្ញុំសង្ឃឹមថា ឆ្នាំនេះនឹងមានសកម្មភាពជាច្រើនថែមទៀត ហើយមានភ្ញៀវទេសចរវៀតណាមទៅទស្សនាកម្សាន្តថៃកាន់តែច្រើនថែមទៀតផងដែរ”។

នាឆ្នាំ២០១៩ TAT បានដាក់ចេញគោលដៅទទួលឲ្យបានភ្ញៀវទេសចរវៀតណាមចំនួន ១,១ លាននាក់ទៅទស្សនាថៃ។ TAT មានជំនឿជាក់ថា ដោយមានចំនួនអ្នកគាំទ្រច្រើន ផ្ទៃមុខស្រាស់សង្ហា ការខិតខំប្រឹងប្រែងក្នុងការងារ និងមនោសញ្ចេតនាចំពោះប្រទេសថៃនោះ ពិធីករ Quang Bao នឹងផ្សព្វផ្សាយរូបភាពទឹកដីថៃខិតមកជិតប្រជាជនវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ