ដំណើរស្វែងយល់៖“ស្នាមញញឹមនៃអង្គរ

(VOVWORLD) - ”ប្រទេសកម្ពុជាល្បីឈ្មោះដោយមានភាពស្រស់ស្អាតបុរាណរបស់អង្គវត្ត អង្គធំ ឬព្រះបរមរាជវាំង និងព្រះវិហារព្រះកែវមរកតយ៉ាងអស្ចារ្យ ឬទិដ្ឋភាពរូម៉ានទិកនៅលើកំពូលភ្នំបាខែងនាពេលរសៀល។ ហើយកាន់តែជក់ចិត្តនិងសប្បាយរីករាយ អ៊ូអរថែមទៀត ប្រសិនបើមិត្តចូលរួមកម្មវិធីសម្ដែងសិល្បះ« Smile of Angkor – ស្នាមញញឹមនៃអង្គ»។ នេះជាកម្មវិធីសម្ដែងសិល្បះពិសេសដោយឡែកដោយបណ្ដាសិល្បករកម្ពុជាសម្ដែងនឹងនាំយើងវិលត្រឡប់មករជ្ជកាលខ្មែររាប់ពាន់ឆ្នាំមុននេះ។
ដំណើរស្វែងយល់៖“ស្នាមញញឹមនៃអង្គរ - ảnh 1 ដំណើរស្វែងយល់៖“ស្នាមញញឹមនៃអង្គរ

(VOVworld) - “Smile of Angkor” បានផលិតនាឆ្នាំ២០០៩ ដោយមជ្ឈមណ្ឌលសម្ដែងនិងសិល្បះសៀមរាប (កម្ពុជា) និងក្រោមការដឹកនាំសំដែងរបស់លោក Zhāng yìmóu (សញ្ជាតិចិន) ជាអ្នកដឹកនាំល្បីឈ្មោះដោយមានបណ្ដាខ្សែភាពយន្តល្បីល្បាញនិងរៀបចំកម្មវិធីសិល្បះដ៏អស្ចារ្យ។ កម្មវិធី “Smile of Angkor-ស្នាមញញឹមនៃអង្គ”ត្រូវបានសម្ដែងជារៀងរាល់ថ្ងៃក្នុងសប្ដាហ៍ នៅមជ្ឈមណ្ឌលសម្ដែងនិងសិល្បះសៀបរាប ខេត្ត សៀមរាប។ លោក David James (អង់គ្លេស) និងលោកស្រី Thu Trang (វៀតណាម) បានអោយដឹងថា៖ 

-  “មកដល់ទីនេះ ខ្ញុំបានឃើញរោងល្ខោនមួយដ៏ធំអស្ចារ្យ បានតុបតែងលំអរស្អាត និងពន្លឺអគ្គីសនីចម្រុះពណ៌ ជាពិសេស ភ្ញៀវទស្សនាច្រើនណាស់។ មនុស្សគ្រប់រូបសុទ្ធតែរងចាំកម្មវិធីសម្ដែងសិល្បះពិសេសដោយឡែកនេះ។”

- “ ចំពោះនាងខ្ញុំ គឺសប្បាយរីករាយណាស់ដែលបានទស្សនាកម្មវិធីសម្ដែងសិល្បះពិសេសដោយឡែកដូចជា៖ “ Smile of Angkor-ស្នាមញញឹមនៃអង្គ” នេះជាចំណុចពិសេសដោយឡែក។ ពីព្រោះវាមិនមែនជាកម្មវិធីសម្ដែងសិល្បះបង្ហាញនូវប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេថែមទាំងពោពេញទៅដោយចរិតលក្ខណះមនុស្សសាស្ត្រទៀតផង។”

“Smile of Angkor-ស្នាមញញឹមនៃអង្គ”អូសបន្លាយក្នុងរយៈពេល៧៥នាទី និងមានឈុតសម្តែងចំនួន៦ ដូចជា៖ ជួបសន្ទនាជាមួយទេវតា រជ្ជកាលសម្បូររុងរឿង រឿងកូរសមុទ្រទឹកដោះ និងស្នាមញញ្ញឹមនៃអង្គ។ កម្មវិធីនេះមានមនុស្សជាង៣០០នាក់ចូលរួម ដែលក្នុងនោះមានសិល្បករថ្នាក់ទីមួយរបស់បរមរាជវាំង របស់ខឿនសិល្បះកម្ពុជា។ ប្រការពិសេសគឺក្នុងចំណោមនោះមានកុមារអនាថាឬកូនចៅរបស់ជនរងគ្រោះដោយគ្រាប់មីនក្នុងសង្គ្រាម។ ក្នុងសម្លៀកបំពាក់ប្រពៃណីរបស់កម្ពុជា បណ្ដាសិល្បករបាននាំទស្សនិកជនវិលត្រឡប់មកវិញសម័យអង្គមុននេះរាប់ពាន់ឆ្នាំវិញ។

ដំណើរស្វែងយល់៖“ស្នាមញញឹមនៃអង្គរ - ảnh 2 ដំណើរស្វែងយល់៖“ស្នាមញញឹមនៃអង្គរ

  “ស្នាមញញឹមនៃអង្គ”ជាពិធីជប់លៀងមួយពិសេសដោយឡែកដោយមានតូរតន្ត្រីប្រពៃណីគ្រប់ប្រភេទរបស់កម្ពុជា ពីពិធីបុណ្យប្រជាប្រិយ រាជវាំងឬក្នុងពិធីបុណ្យសាសនានានា។ ឈុតសម្ដែងនីមួយៗសុទ្ធតែមានការជួយឧបត្ថម្ភពីអំពូល LED ពន្លឺ Laser ប្រព័ន្ធសូរសម្លេងនិងពន្លឺទំនើប ជួយអោយទស្សនិកជនបានសម្របខ្លួនចូលក្នុងខឿនវប្បធម៌អង្គជាក់ស្ដែងនៅលើឆាកសម្ដែង។ លោកចិន្តា កម្មាភិបាល ក្រសួងវប្បធម៌និងវិចិត្រសិល្បះកម្ពុជា បានអោយដឹងថា៖

  “នេះជា Show មួយពោពេញទៅដោយចរិតលក្ខណះវីរកថា រួមផ្សំដ៏ប៉ិនប្រសបរវាងប្រភេទសិល្បះនានាបាននាំទស្សនិកជនវិលត្រឡប់មកវិញដំណាក់កាលប្រវត្តិសាស្ត្រនិងវប្បធម៌លេចធ្លោរបស់ព្រះរាជាណាចក្រកម្ពុជាវិញ។ នោះគឺបរមរាជវាំង ប្រាសាទអង្គ រូបចម្លាក់ធំអស្ចារ្យ លៗនោះគឺជាមោទនភាពជាតិកម្ពុជា។”

ដំណើរស្វែងយល់៖“ស្នាមញញឹមនៃអង្គរ - ảnh 3

        ប្រសិនបើមានឱកាស សូមអញ្ជើញអស់លោកអ្នកនាងមកចូលរួមកម្មវិធី” “ Smile of Angkor-ស្នាមញញឹមនៃអង្គ” ដើម្បីយល់ដឹងបន្ថែមអំពីរាជាណាចក្រកម្ពុជាមុននេះ និងទិដ្ឋភាពសុខសាន្តត្រាណរបស់ប្រជាជនខ្មែរនាបច្ចុប្បន្ន។ ស្នាមញញឹមរបស់ប្រទេសប្រាសាទអង្គវត្តនោះបានបង្ហាញលើទឹកមុខទាំងចាស់ទាំងក្មេង ក្នុងរបៀបសុខទុក្ខ លក់ដូរ ឬក្នុងរូបចម្លាកថ្មនានា។ ប៉ុន្តែជាងអ្វីៗទាំងអស់ នោះគឺស្នាមញញឹមស្វាគមន៍ ស្និទ្ធស្នាលរួសរាយរាក់ទាក់ចំពោះមនុស្សគ្រប់រូបបានមកដល់ព្រះរាជាណាចក្រកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ