តភ្ជាប់ការវិនិយោគពីថៃចូលមកវៀតណាម

(VOVWORLD) -នាបច្ចុប្បន្ននេះ ថៃបានរៀបចំណាត់ថ្នាក់ទី ៩ ក្នុងចំណោមប្រទេស និងតំបន់ដែនដីទាំង ១២៩ ដែលវិនិយោគចូលមកវៀតណាម។ នាបច្ចុប្បន្ននេះ ក្រៅពីសហគ្រាសខ្នាតធំ ដែលមានវត្តមាននៅវៀតណាមក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងទៅដូចជា៖ SCG និងCP នោះ សហគ្រាស ដែលមានសក្ដានុពលអំពីសេដ្ឋកិច្ច និងវិទ្យាសាស្ត្រ បច្ចេកវិទ្យារបស់ថៃក៏មានចំណាប់អារម្មណ៍យ៉ាងខ្លាំងដល់ការវិនិយោគ កសាងរោងចក្រនៅតាមមណ្ឌលឧស្សាហកម្មរបស់វៀតណាមដែរ។

 ក្នុងពេលនោះ រដ្ឋាភិបាលថៃក៏បានលើកទឹកចិត្តដល់សហគ្រាសវិនិយោគទុននៅក្រៅប្រទេស ដែលក្នុងនោះមានវៀតណាម ដើម្បីបង្កើតខ្សែចង្វាក់ផ្គត់ផ្គង់ទំនិញដោយស្ថិរភាព។ នាប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋាភិបាលថៃបានបានជួយបណ្ដុះបណ្ដាល និងបញ្ជូនបណ្ដាសហគ្រាសថៃចូលរួមដំណើរទស្សនកិច្ចសិក្សាផ្លូវតភ្ជាប់ការវិនិយោគពីថៃចូលមកវៀតណាម។ នាពេលថ្មីៗនេះ គឺខ្សែផ្លូវវិនិយោគពី Mukdahan Savannakhet ទៅ Hue  Da Nang និងទីក្រុងហាណូយ។

"ខ្ញុំបានមកសិក្សាស្រាវជ្រាវទីផ្សារវៀតណាម ១០ ដងហើយ។ ដំណើរទស្សនកិច្ចលើកនេះ បានជួយឲ្យខ្ញុំពង្រឹងទំនុកចិត្តថា៖ វៀតណាមមានកត្តាសំខាន់ៗចំនួន ៣ គឺ៖ ការកសាង ទីតាំងវិនិយោគ និងបុគ្គលិក។ ក្នុងប្លុកអាស៊ាន មាន ច្រករបៀងសេដ្ឋកិច្ច ប៉ែកខាងកើត - ត្បូង ដែលអាចតភ្ជាប់បណ្ដាប្រទេសក្នុងតំបន់។ ម៉្យាងវិញទៀត វៀតណាមមានមណ្ឌលឧស្សាហកម្មចំនួន ៣២៤ នៅទូទាំងប្រទេស។ ហេតុដូច្នេះហើយ វិនិយោគិនមានឱកាសវិនិយោគដ៏ធំធេងនៅវៀតណាម"។

តភ្ជាប់ការវិនិយោគពីថៃចូលមកវៀតណាម - ảnh 1 ក្រុមសហគ្រិនថៃ

លោក Titiphat Akkarawongwarit នាយកក្រុមហ៊ុនចំកាត់ Winner Inter Plas - មានបទពិសោធ ១២ ឆ្នាំ លើវិស័យកិនជ័រនៅថៃ ហើយជាសហគ្រាសមួយ ក្នុងចំណោមសហគ្រាសទាំង ៥០ បានចូលរួមដំណើរទស្សកិច្ចសិក្សា ដែលត្រូវបាននាយកដ្ឋានជំរុញវិនិយោគរៀបចំឡើង (BOI)។ លោក Titiphat បានឲ្យដឹងថា

" ក្រុមហ៊ុនយើងខ្ញុំបានលក់ផលិតផលជ័រឲ្យអតិថិជន ដើម្បីលក់នៅទីក្រុងហាណុយអស់រយៈពេល ៣ ឆ្នាំហើយ។ ក្រោយពីដំណើរទស្សនកិច្ចសិក្សានេះ ខ្ញុំគ្រោងនឹងវិនិយោគទុននៅទីក្រុងហាណូយ។ ពីព្រោះថា ទីក្រុងហាណូយ មានគោលនយោបាយបើកទូលាយចំពោះគ្រប់ផ្នែកឧស្សាហកម្ម។ ហេតុដូច្នេះហើយ សហគ្រាសថៃអាចសហប្រតិបត្តិការ ធ្វើអាជីវកម្មនៅទីក្រុងហាណូយ"។

ចំណែកឯលោកស្រី Phatrarat Luengviriya ជំនួយការនាយក ទទួលបន្ទុកការធ្វើអាជីវកម្មអន្តរជាតិនៃក្រុមហ៊ុនចំកាត់ Better world green public ដែលមានបទពិសោធន៍ ២០ ឆ្នាំ ក្នុងការផ្ដល់សេវាកម្មបោះសម្អាតសំរាមឧស្សាហកម្មថៃបានសំណេះសំណាលថា៖

“ក្នុងក្របខ័ណ្ឌនៃកម្មវិធីរបស់ BOI យើងខ្ញុំមានឱកាស ទៅទស្សនារោងចក្ររបស់ក្រុមហ៊ុន Prime នៅទីក្រុងហាណូយ។យើងបានពិភាក្សាយ៉ាងស៊ីជ្រៅអំពីពលករ ប្រាក់ឈ្នួល លទ្ធផលនៃការធ្វើអាជីវកម្ម និងរាល់តម្លៃផ្សេង ទៀត។ យើងខ្ញុំបានសង្កេតឃើញថា ច្បាប់វៀតណាមបានចែងបទបញ្តត្តិអំពីការវិនិយោគដោះស្រាយសំរាមឧស្សាហកម្ម។ នេះគឺជាសញ្ញាគួរឲ្យសម្បាយរីករាយណាស់"

លើសពីនេះទៅទៀត នាឆ្នាំ ២០១៩  BOI បានរួមសហការជាមួយស្ថានទូតថៃប្រចាំនៅទីក្រុងហាណូយរៀបចំសកម្មភាពសិក្សាស្រាវជ្រាវលើផ្លូវវិនិយោគតភ្ជាប់រវាង ឲទីក្រុងបាងកក - ទីក្រុង Nakhon Phanom - ទីក្រុង Vinh - ទីក្រុងហាណូយ និងខ្សែផ្លូវ Ubon Ratchathani - Savanakhet - Quang Tri - Thua Thien Hue - ផ្លូវជាតិលេខ ៩ ។ ខ្សែផ្លូវទាំងនេះសុទ្ធតែបានតភ្ជាប់រវាងថៃជាមួយភាគខាងជើង និងកណ្ដាលវៀតណាម។ លោក Tanee Sangrat ឯកអគ្គរដ្ឋទូតថៃប្រចាំនៅទីក្រុងហាណូយបានឲ្យដឹងថា៖

“នៅភាគខាងជើងវៀតណាម សេដ្ឋកិច្ចកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ មណ្ឌលឧស្សាហកម្ម Amata នៅទីក្រុង Ha Long បានចាប់ផ្ដើមបើក ការដ្ឋានសាងសង់ហើយ។ យើងខ្ញុំគ្រោងនឹងនាំវិនិយោគិននានាទៅទស្សនាមណ្ឌល ឧស្សាហកម្មថ្មីនេះ។ ជាទូទៅ សហគ្រាសថៃនានា សុទ្ធតែមានសុទិដ្ឋិនិយមជាចំព៉សហគ្រាសថៃនៅវៀតណាម។ ហេតុដូច្នេះហើយ សហគ្រាសខ្នាតធំដូចជា Amata ដែលមានបទពិសោធន៍និយោគទុនអស់រយៈពេល ជាង ២០ ឆ្នាំនៅវៀតណាម នឹងជាទីបង្អែកដ៏រឹងមាំសម្រាប់សហគ្រាសថ្មីរបស់ថៃផងដែរ”។

លោក Tanee Sangrat បន្តថា រដ្ឋាភិបាលថៃនឹងជំរុញវិនិយោគអភិវឌ្ឍន៍ផលិតកម្ម និងនាំចេញទំនិញតាមផ្លូវសមុទ្រនៅកំពង់ផែ Hai Phong និងខេត្ត Lang Son របស់វៀតណាម ដើម្បីតភ្ជាប់ជាមួយចិន។ ហេតុដូច្នេះហើយ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែមិថុនាខាងមុខ ស្ថានទូថៃប្រចាំនៅទីក្រុងហាណូយ និង BOI នឹងដឹកនាំគណៈប្រតិភូសហគ្រាសថៃ ដែលមានសមាជិកប្រមាណ ៣៥ រូប ទៅទស្សនកិច្ចសិក្សាខ្សែផ្លូវតភ្ជាប់ ទីក្រុងហាណូយ -Hải Phòng – Quảng Ninh –Lạng Sơn – Nánníng (ចិន)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ