ថៃជាមួយបញ្ហាគ្រប់គ្រងបណ្ដាញសង្គម

(VOVWORLD) -តាមការស្រាវជ្រាវនាពេលថ្មីបំផុត ឆ្នាំ ២០១៦ថៃមានចំនួនប្រជាជនជិត៧០លាននាក់ ដែលក្នុងនោះ៥៦% បានប្រើប្រាស់បណ្ដាញសង្គម។ ដូច្នេះ រដ្ឋាភិបាលថៃកំពុងគ្រប់គ្រងបណ្ដាញសង្គមយ៉ាងដូចម្តេចដើម្បីពង្រីកផលប្រយោជន៍ច្រើនបំផុតសំរាប់ប្រជាជននិងរដ្ឋាភិបាល? 
ថៃជាមួយបញ្ហាគ្រប់គ្រងបណ្ដាញសង្គម - ảnh 1

ថៃជាមួយបញ្ហាគ្រប់គ្រងបណ្ដាញសង្គម

តាមការស្រាវជ្រាវនាពេលថ្មីបំផុត  ឆ្នាំ ២០១៦ថៃមានចំនួនប្រជាជនជិត៧០ លាននាក់ ដែលក្នុងនោះ៥៦% បានប្រើប្រាស់បណ្ដាញសង្គម។ ដូច្នេះ  រដ្ឋា ភិបាលថៃកំពុងគ្រប់គ្រងបណ្ដាញសង្គម យ៉ាងដូចម្តេចដើម្បីពង្រីកផលប្រយោជន៍ច្រើនបំផុតសំរាប់ប្រជាជននិងរដ្ឋាភិបាល? នេះជាខ្លឹមសារនៃសិក្ខាសាលាវិទ្យាសាស្ត្រ ដោយប្រធាន បទ៖” ស្ថានភាពជាក់ស្ដែង បញ្ហាប្រឈមមុខ និងដំណោះស្រាយគ្រប់គ្រងព័ត៌មានទូរគមនាគមន៍តាមបណ្ដាញសង្គមនៅថៃនាបច្ចុប្បន្ន” ដែលទើបនឹងបានប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃ ដោយវិទ្យាស្ថានសារព័ត៌មាន ផ្សព្វផ្សាយនិងស្ថានទូតវៀតណាមប្រចាំនៅថៃរៀបចំឡើង។

          នៅទីនេះ តំណាងជិត២០នាក់ជាបណ្ដាអ្នកជំនាញការក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន គ្រប់គ្រងបណ្ដាញសង្គម អ្នកកាសែតនិងអ្នកប្រាជ្ញថៃ បានពិភាក្សាអំពីតួនាទីរបស់បណ្ដាញសង្គម នៅថៃ។ លោក Kittisak Hankla នាយកស្ថានីយ៍ផ្សាយសម្លេងនិងទូរទស្សន៍ជាតិថៃបានអោយដឹងថា៖

          “ នាបច្ចុប្បន្ន ការជះឥទ្ធិពលរបស់បណ្ដាញសង្គមចំពោះសារព័ត៌មានប្រពៃណី (ផ្សាយសម្លេង ទូរទស្សន៍ និងការសែតបោះពុម្ភ) នៅថៃគឺខ្លាំងណាស់។ នាបច្ចុប្បន្ន បណ្ដាញសង្គមជាគូប្រកួតប្រជែងរបស់សារព័ត៌មានប្រពៃណី ជាពិសេសគឺចំពោះទូរទស្សន៍ថៃ។ ដូច្នេះ យើងខ្ញុំបានអនុវត្តព្រមៗគ្នា។បន្ទាប់ពីពេលផលិតកម្មនៅលើ សារព័ត៌មានប្រពៃណីហើយ នឹងចុះផ្សាយតាមបណ្ដាញសង្គមដើម្បីជូនដំណឹងដល់មុខសញ្ញាផ្សេងៗទៀត។”

ថៃជាមួយបញ្ហាគ្រប់គ្រងបណ្ដាញសង្គម - ảnh 2 ថៃជាមួយបញ្ហាគ្រប់គ្រងបណ្ដាញសង្គម

នាបច្ចុប្បន្ន ប្រជាជនចំនួន៣៨លាននាក់ប្រើប្រាស់បណ្ដាញសង្គមនៅថៃ មាន៣២%ប្រើប្រាស់ Facebook បន្ទាប់គឺបណ្ដាញ Line ស្មើនឹង២៩% Instagram ស្មើនឹង១៩%។ ពិសេសមជ្ឈដ្ឋានអ្នកវ័យក្មេងប្រើប្រាស់បណ្ដាញសង្គមច្រើនជាងគេ។ យល់ដឹងអំពីតួនាទីរបស់បណ្ដាញសង្គមចំពោះមហាជន បានជាគណបក្សនយោបាយ និងសហគ្រាសជាច្រើនបានប្រើប្រាស់បណ្ដាញសង្គមដើម្បីបង្កើនទំនាក់ទំនងជាមួយប្រជាជន។ លោកAnurson Akaraniti មន្ត្រីនាយកដ្ឋានទំនាក់ទំនងមហាជនថៃបានអោយដឹងថា៖

          “ បណ្ដាញសង្គមដើរតួនាទីកាន់តែសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងការបោះឆ្នោតនាពេលថ្មីនេះនៅថៃ គណបក្សដណ្ដើមបានសម្លេងគាំទ្រច្រើនជាងគេ ក៏បានប្រើប្រាស់បណ្ដាញសង្គមក្នុងការចលនាអ្នកបោះឆ្នោត។ ហើយសហគ្រាសថៃ នាបច្ចុប្បន្ន ក៏បានពេញនិយមប្រើ facebook និងបើក fanpage ដែរ។”

          ប៉ុន្តែ រួមជាមួយផលប្រយយោជន៍របស់ខ្លួននោះ បណ្ដាញសង្គមក៏មានការជះឥទ្ធិពលអសកម្មផងដែរ។ អ្នកប្រើប្រាស់បណ្ដាញសង្គមអាចផ្សព្វផ្សាយព័ត៌មានខុសឆ្គង លក់ទំនិញមិនដូចជាការផ្សាយពាណិជ្ជកម្ម…លៗ ដើម្បីដោះស្រាយបានបញ្ហានេះ រដ្ឋាភិបាលថៃបានចេញផ្សាយច្បាប់ICT ដែលក្នុងនោះបានកំណត់ការប្រើប្រាស់ព័ត៌មានតាម Internet។ លោក Kittisak Hankla នាយក NBT បានអោយដឹងថា៖

          “ ច្បាប់គ្រប់គ្រងព័ត៌មានគឺចាំបាច់ណាស់ ពីព្រោះ ថៃជាប្រទេសប្រជាធិបតេយ្យ សេរីភាព។ ដូច្នេះ គ្មានច្បាប់គ្រប់គ្រងចំពោះបញ្ហាសន្តិសុខ ការប្រើប្រាស់ព័ត៌មាន។ ប្រការនេះអាចបង្កគ្រោះថ្នាក់ចំពោះសន្តិសុខជាតិ។”

          វៀតណាម នាបច្ចុប្បន្នក៏ដូចជាថៃ កំពុងប្រឈមមុខនឹងការអភិវឌ្ឍន៍ខ្លាំងក្លារបស់បណ្ដាញសង្គម។ បណ្ដាញសង្គមបានជះឥទ្ធិពលទៅលើគ្រប់វិស័យនៃជីវភាពរស់នៅ សេដ្ឋកិច្ចនិងសង្គមកិច្ច។ រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ជាច្រើនចំពោះបញ្ហាគ្រប់គ្រងបណ្ដាញសង្គម។ អញ្ចើញចូលរួមសិក្ខាសាលានេះ តំណាងភាគីវៀតណាម សាស្ត្រាចារ្យបណ្ឌិត Do Thi Thu Hang បានសង្កត់ធ្ងន់ទៅលើសារសំខាន់របស់បណ្ដាញសង្គម និងចំណុចប្រហាក់ប្រហែល ក្នុងការគ្រប់គ្រងបណ្ដាញសង្គម នៅប្រទេសទាំងពីរ៖

          “ យើងខ្ញុំឃើញថា៖វៀតណាមនិងថៃសុទ្ធតែជាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ក៏កំពុងមានជំហានដើមដំបូងគ្រប់គ្រងសកម្មភាពព័ត៌មាន ទូរគមនាគមន៍នៅលើបណ្ដាញសង្គម ក្នុងនិន្នាការអភិវឌ្ឍន៍ព័ត៌មាន។ បណ្ដាបញ្ហាប្រឈមមុខក្នុងការគ្រប់គ្រងព័ត៌មានតាមបណ្ដាញសង្គមរបស់ថៃនិងវៀតណាម មានចំណុចប្រហាក់ប្រហែលជាច្រើន។ ឧទាហរណ៍៖ ប្រឈមមុខនឹងបញ្ហាបន្លំពាណិជ្ជកម្ម ការជះឥទ្ធិពលទៅលើសិលធម៌និងសង្គម ក្នុងពេលចូលរួមបណ្ដាញសង្គម បញ្ហាគ្រប់គ្រងបណ្ដាញសង្គម ការអប់រំចំពោះជំនាន់វ័យក្មេង។ ប្រការទាំងនេះបានយើងខ្ញុំឯកភាព និងស្វែងរកដំណោះស្រាយនានា ដើម្បីកសាងរូបសណ្ឋានគ្រប់គ្រងព័ត៌មានប្រពៃណីតាមបណ្ដាញសង្គមប្រកបដោយសមស្របនៅប្រទេសនីមួយៗ។”

          តាមរយៈសិក្ខាសាលាលើកនេះ បណ្ដាតំណាងបានមានទស្សនះរួមអំពីស្ថានភាពជាក់ស្ដែងអភិវឌ្ឍន៍បណ្ដាញសង្គមនៅថៃ។ ចំពោះតំណាងវៀតណាម សិក្ខាសាលាបាននាំមកនូវដំណោះស្រាយល្អជាច្រើន ក្នុងកិច្ចការគ្រប់គ្រងបណ្ដាញសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ