ទំនិញថៃទាក់ទាញអតិថិជនវៀតណាម

(VOVWORLD) -មុនពេលសហគមន៍ AEC ត្រូវបានបង្កើត  ទំនិញថៃភាគច្រើនបានជ្រាបចូលក្នុងវៀតណាមតាមបណ្ដាញតូចតាចប៉ុណ្ណោះ។ ប៉ុន្តែ ក្នុងរយៈពេលជាងមួយឆ្នាំជិតៗនេះទំនិញថៃបានខិតជិតអតិថិជនវៀតណាមកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃដោយបណ្ដាញចែកចាយនៅគ្រប់ទិសទី និងទ្រង់ទ្រាយធំ ដូចជា Big C, MM MegaMarket Viet Nam

មុនពេលសហគមន៍ AEC ត្រូវបានបង្កើត  ទំនិញថៃភាគច្រើនបានជ្រាបចូលក្នុងវៀតណាមតាមបណ្ដាញតូចតាចប៉ុណ្ណោះ។ ប៉ុន្តែ ក្នុងរយៈពេលជាងមួយឆ្នាំជិតៗនេះ ទំនិញថៃបានខិតជិតអតិថិជនវៀតណាមកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដោយបណ្ដាញចែកចាយនៅគ្រប់ទិសទី និងទ្រង់ទ្រាយធំ ដូចជា Big C, MM MegaMarket Viet Nam។ពិសេស ក្នុងមួយឆ្នាំ ផ្សារណាត់ទំនិញថៃបានរៀបចំឡើង៩លើក នៅទីក្រុងធំៗ របស់វៀតណាម។ នាពេលថ្មីនេះ ចុងខែឧសភានៅទីក្រុងហាណូយ បានប្រព្រឹត្តទៅផ្សារណាត់ទំនិញប្រើប្រាស់ថៃ ដោយមានការចូលរួមរបស់ក្រុមហ៊ុនចំនួន១២០និងអ្នកនាំចូលផលិតផលថៃ។

ទំនិញថៃទាក់ទាញអតិថិជនវៀតណាម - ảnh 1

ទំនិញថៃទាក់ទាញអតិថិជនវៀតណាម

ដោយមានស្តង់ទំនិញ១៥០ ឧទ្ទេសនាមផលិតផលមានគុណភាពខ្ពស់ និងពាណិជ្ជសញ្ញាមានកិត្យានុភាពនៅថៃ រួមមាន៖ ម្ហូបអាហារ គ្រឿងប្រើប្រាស់ក្នុងផ្ទះ កាត់ដេរ សម្ភារះអគ្គីសនី …លៗ ផ្សារណាត់លើកនេះបានទាក់ទាញភ្ញៀវមកទស្សនាជាច្រើនកុះករ។ លោកស្រី Nga នៅខ័ណ្ឌ Cau Giay រដ្ឋធានីហាណូយ បានអោយដឹងថា៖

          “ នាងខ្ញុំបានដឹងថាមានផ្សារទំនិញថៃ បានជាឆ្លៀតពេលទៅទិញទឹកសាប៊ូ លាងចាន ឬផ្លែឈើ។ ប្រើប្រាស់ទឹកលាងចានពីថៃ គ្មានក្លិនឬមិនបំផ្លាញស្បែកដៃ បានជាខ្ញុំចូលចិត្តណាស់។”

          រីឯ លោកស្រី Hoa នៅខ័ណ្ឌ Hoang Mai កំពុងពិនិត្យមើលឆ្នាំបាយអគ្គីសនីថៃ បានអោយដឹងថា៖

      “ នៅផ្ទះ ខ្ញុំកំពុងប្រើប្រាស់ឆ្នាំបាយអគ្គីសនី Toshiba របស់ថៃបានជាង២ឆ្នាំហើយ វាល្អណាស់។ ខ្ញុំកំពុងពិនិត្យមើលដើម្បីទិញដោយគ្រួសារកូនបុរស។ ផលិតផលផ្សេងៗរបស់ថៃ ដូចជា៖កង្ហារអគ្គីសនី ស្បែកជើងរបស់ថៃក៏ល្អនិងតំលៃសមរម្យដែរ។”

      អតិថិជនភាគច្រើនមកដល់ផ្សារណាត់ថៃ សុទ្ធតែបានកំណត់ផលិតផលដែលចង់ទិញដោយកិត្យានុភាព និងគុណភាពទំនិញថៃដែលបានអះអាង។ បើប្រៀបនឹងទំនិញចិន គឺទំនិញថៃមានគុណភាពល្អជាង និងតំលៃខ្ពស់ជាងបន្តិចតែប៉ុណ្ណោះ។ បើប្រៀបនឹងទំនិញពីប្រទេសអាស៊ីនានា ដូចជា៖ជប៉ុន កូរ៉េខាងត្បូងគឺទំនិញថៃថោកជាង ហើយគុណភាពនៅបានធានាផងដែរ។

ទំនិញថៃទាក់ទាញអតិថិជនវៀតណាម - ảnh 2

ទំនិញថៃទាក់ទាញអតិថិជនវៀតណាម

តាមតួរលេខរបស់អគ្គនាយកដ្ឋានគយវៀតណាមថា៖ឆ្នាំ ២០១៦ទំហំពាណិជ្ជកម្មនាំចេញ នាំចូលទ្វេភាគីរវាងវៀតណាម-ថៃ ទទួលបានជិត១២,៥ ពាន់លានដុល្លារអាមេរិក។ លោក Le Van Hai ប្រធានការិយាល័យពាណិជ្ជកម្មសាខា នៃក្រុមហ៊ុនទទួលខុសត្រូវមានកំរិត ពាណិជ្ជកម្ម-ផលិតកម្ម Van Thinh នៅទីក្រុងហាណូយ បានអោយដឹងថា៖ 

          “ ក្រុមហ៊ុនយើងខ្ញុំតែងតែនាំចូលនំ មី គ្រឿងទេស និងផ្លែឈើ។ ផលិតផលទាំងនោះ សុទ្ធតែមានពាណិជ្ជសញ្ញានៅថៃ។ ប្រជាជនវៀតណាមជឿជាក់ប្រើប្រាស់ទំនិញថៃ។ តំលៃទំនិញថៃសមស្របជាមួយការចំណាយប្រាក់របស់ជនវៀតណាម បានជាបរិមាណទំនិញលក់ដូរបានច្រើនណាស់។ សាខាហាណូយ ភាគខាងជើងវៀតណាម ក្នុងមួយខែលក់បាន៤ពាន់លានដុង រីឯនៅទីក្រុងហូជីមិញលក់បាន២០ពាន់លានដុង។”

ទំនិញថៃទាក់ទាញអតិថិជនវៀតណាម - ảnh 3

ទំនិញថៃទាក់ទាញអតិថិជនវៀតណាម

រីឯ សហគ្រាសថៃ គុណភាពទំនិញ និងការបំពេញតម្រូវការនៃទីផ្សារ ជាអាទិភាពជួរមុខ ដើម្បីអភិវឌ្ឍន៍ទីផ្សារវៀតណាម។ លោក Pakorn Yodvisitsak នាយកក្រុមហ៊ុនទទួលខុសត្រូវ Parkorn Leather បានអោយដឹងថា៖

          “ យើងខ្ញុំនឹងរចនាប្រភេទកាបូបសំរាប់អតិថិជនវៀតណាម។ អតិថិជនវៀតណាមនិយាយអោយយើងខ្ញុំដឹងអំពីនិន្នាការ និងរូបរាងចូលចិត្ត។ យើងខ្ញុំនឹងផលិតកម្មតាមតម្រូវការរបស់ប្រជាជនវៀតណាម។ យើងខ្ញុំមានគោលបំណងធ្វើអាជីវកម្មយូរអង្វែង និងអភិវឌ្ឍន៍ទីផ្សារនៅវៀតណាម។”

          លោក Pakorn Yodvisitsak បានអោយដឹងថែមទៀតថា៖ជនវៀតណាមចូលចិត្តផលិតផលល្អពីមួយថ្ងៃទៅមួយថ្ងៃ។ ថៃជាដៃគូប្រពៃណីរបស់វៀតណាម។ដូច្នេះ ជនវៀតណាមយល់ដឹងអំពីគុណភាពផលិតផលថៃហើយ។ ប្រការដែលសហគ្រាសថៃត្រូវធ្វើ់នោះគឺលើកកំពស់គុណភាពផលិតផល ដើម្បីឆ្លើយតបនឹងទំនុកទុកចិត្តរបស់ប្រជាជនវៀតណាមដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ