ទិវាគ្រួសារអាស៊ាន ២០១៧ ការតភ្ជាប់រង្វង់ដៃអាស៊ាន

(VOVWORLD) -(អាស៊ាន Family Day) បានរៀបចំឡើងជារៀងរាល់ឆ្នាំ សំដៅតភ្ជាប់សហគមន៍អាស៊ាននៅទីក្រុងហាណូយ។ ព្រឹត្តិកាណ៍នេះ ត្រូវបានក្រសួងការបរទេសវៀតណាម និងក្រុមនារីសហគមន៍អាស៊ានប្រចាំនៅទីក្រុងហាណូយ (AWCH) រួមសហការរៀបចំឡើង។ នេះគឺជាឱកាសសម្រាប់ស្ថានទូតអាស៊ានប្រចាំនៅទីក្រុងហាណូយ ជួបប្រាស្រ័យ និងស្វែងយល់វប្បធម៌របស់គ្នាទៅវិញទៅមក។
ទិវាគ្រួសារអាស៊ាន ២០១៧ ការតភ្ជាប់រង្វង់ដៃអាស៊ាន - ảnh 1 តំណាងចូលរួមទិវាគ្រួសារអាស៊ាន ២០១៧

នាវេលាម៉ោង ៦ និង ៣០ នាទី ថ្ងៃទី ២៥ ខែសីហា ទិវាគ្រួសារអាស៊ាន ត្រូវបានបើកតាមរយៈការថ្លែងសុន្ទរកថារបស់លោក Nguyen Quoc Dung អនុរដ្ឋមន្ត្រីការបរទេស និងជាប្រធានក្រុមមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM អាស៊ាន) វៀតណាម ដោយវាយតម្លៃខ្ពស់ចំពោះការផ្ដូចផ្ដើមគំនិត និងការខិតខំប្រឹងប្រែងរបស់ AWCH ក្នុងការរៀបចំទិវាគ្រួសារអាស៊ាននេះ ដើម្បីរំលឹកខួបលើកទី ៥១ ទិវាបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)និងលើកទី ៣ ទិវាបង្កើតសហគមន៍អាស៊ាន។ លោកបន្តចាត់ទុកថា នេះគឺជាសកម្មភាពជួយលើកកម្ពស់មនសិការរបស់ប្រជាជន ជាពិសេសគឺជំនាន់វ័យក្មេង អំពីអត្តសញ្ញាណរួមនៃសហគមន៍អាស៊ាន។ ក្រោយមកគឺមានសកម្មភាពជិះកង់មិត្តភាពដែលមានចំងាយ  10 គីឡូម៉ែត្រ ពីទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសវៀតណាមនៅវិថី Ton That Dam ទៅកាន់ទីស្នាក់ការថ្មីនៅវិថី Tran Quang Dao ។ សកម្មភាពនេះទាក់ទាញបានការចូលរួមរបស់តំណាងចំនួន ២០០ រូប មកពីស្ថានទូតនៃបណ្ដាប្រទេសអាស៊ាន។ បន្ទាប់មកគឺមានកម្មវិធីលេងល្បែងកំសាន្ត និងជួបប្រាស្រ័យវប្បធម៌។

អញ្ជើញថ្លែងមតិបើកសកម្មភាពជួបប្រាស្រ័យវប្បធម៌ កីឡា លេងល្បែងប្រជាប្រិយ និងម្ហូបអាហារនោះ ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Nguyet Nga និងជាប្រធានកិត្តិយស AWCH បានលើកច្បាស់អំពីអត្ថន័យនៃទិវាគ្រួសារអាស៊ានយ៉ាងដូច្នេះថា៖

“នេះមិនត្រឹមតែជាឱកាសបង្កើនភាពស្និទ្ធស្នាលរវាងសមាជិកមហាគ្រួសារអាស៊ានប៉ុណ្ណោះទេ ថែមទាំងរួមគ្នាតបស្នងសងគុណចំពោះ ជំនាន់មុនៗ ដែលបានស្ថាបនាសហគមន៍អាស៊ានដូចសព្វថ្ងៃទៀតផង។ នាងខ្ញុំមានជំនឿជាក់ថា ជំនាន់វ័យក្មេងអាស៊ាននឹងសិក្សារៀងសូត្រយ៉ាងសកម្ម ពង្រីកស្មាតីសាមគ្គីភាព ខ្លួនទីពឹងខ្លួន និងច្នៃប្រឌិត ដើម្បីបន្តកសាងសហគមន៍អាស៊ានអភិវឌ្ឍន៍យ៉ាង រឹងមាំនាពេលអានាគត”។

ទិវាគ្រួសារអាស៊ាន ២០១៧ ការតភ្ជាប់រង្វង់ដៃអាស៊ាន - ảnh 2 សកម្មភាពនៃទិវាគ្រួសារអាស៊ាន ២០១៧

នាវេលាម៉ោង ១០ និង ៣០ នាទី បានប្រព្រឹត្តិទៅវគ្គជួបប្រាស្រ័យបទចម្រៀង និងការសម្ដែងសិល្បៈដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌នៃបណ្ដាប្រទេស។ ក្នុងនោះ វិសេសវិសាលបំផុតគឺការរាំរបាំ ប្រពៃណីឥណ្ឌូនេស៊ី Paco Paco របស់ឯកអគ្គរដ្ឋទូត និងបុគ្គលិកការទួតនានា។ លោកស្រី Thanh Tam បុគ្គលិកការទួតមួយរូបនៃក្រសួងការបរទេសវៀតណាមបានឲ្យដឹងថា៖

“របាំនេះពិតជាពិរោះណាស់។ ទោះបីជានេះ ជា លើកដំបូងហើយ ដែល នាងខ្ញុំស្គាល់របាំនេះក៏ដោយ បន្តែនាងខ្ញុំអាចរាំស៊ីសង្វាក់គ្នាទៀតផង។ តាមរយៈរបាំនេះនាងខ្ញុំមានអារម្មណ៍ស្រស់ស្រាយណាស់”។

ទិវាគ្រួសារអាស៊ាន ២០១៧ ការតភ្ជាប់រង្វង់ដៃអាស៊ាន - ảnh 3  សកម្មភាពនៃទិវាគ្រួសារអាស៊ាន ២០១៧

មហោស្រពនេះនាំមកនូវលក្ខណវប្បធម៌នៃបណ្ដាប្រទេសអាស៊ាន ដូចជា៖បទចម្រៀង របាំ និងវប្បធម៌ម្ហូបអាហារ។ លោក Thongsavanh Phomvihan ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ ស.ប.ប ឡាវប្រចាំនៅវៀតណាមបានឲ្យដឹងថា៖

“ជារៀងរាល់ឆ្នាំ សកម្មភាពនេះ គឺជាឱកាសសម្រាប់បុគ្គលិកនៃស្ថានទូតបណ្ដាប្រទេស ស្វែងយល់អំពីវប្បធម៌របស់គ្នាទៅវិញទៅមក។ នេះក៏ជាឱកាសដើម្បីផ្សព្វផ្សាយវប្បធម៌របស់ប្រទេសខ្លួនជាមួយបណ្ដាប្រទេស។យើងខ្ញុំបាននាំអត្តសញ្ញាណដ៏វិសេសវេសាលនៃជនជាតិខ្លួនមកកម្មវិធីនេះ ដើម្បីផ្សាព្វផ្សាយវប្បធម៌ដល់មិត្តភត្តិនៅក្នុងតំបន់”។

នៅចុងកម្មវិធីនេះ តំណាងមានឱកាសចូលរួមកម្មវិធីចាប់ឆ្នោតឈ្នះរង្វាន់ បរិភោគមុខម្ហូបដ៏វិសេសវិសាលនៃបណ្ដាប្រទេសដូចជា៖ នំបញ្ចុកណែមវៀតណាម បាយឆាំឥណ្ឌូនេស៊ី ឡាបឡាវ និង Tomyam ថៃជាដើម។ នាវាលាម៉ោង ១២ និង ៣០ នាទី កម្មវិធីនេះបានបិទបញ្ចប់ ហើយមនុស្សមួយចំនួនបានណាត់ជួបគ្នាចូលរួមរាល់សកម្មភាពដ៏គួរឲ្យចាប់អារម្មណ៍ និងពេញទៅដោយអត្ថន័យយ៉ាងដូច្នេះនាឆ្នាំក្រោយផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ