រូបសណ្ឋានបង្រៀនភាសាអង់គ្លេសនៅថៃក្នុងដំណើរការធ្វើសមាហរណកម្មអាស៊ាន

(VOVWORLD) -ជាប្រទេសសមាជិកអាស៊ានមួយ រាជរដ្ឋាភិបាលថៃយល់ដឹងច្បាស់អំពីតួនាទីដ៏សែនសំខាន់នៃភាសាអង់គ្លេសក្នុងដំណើរការធ្វើ សមាហរ ណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។ប្រការនេះបានទាក់ទិនដល់ការអភិវឌ្ឍន៍ កម្មវិធីសិក្សាអង់គ្លេសនៅមូលដ្ឋានសិក្សានៅប្រទេសនេះ។ 

ជាប្រទេសសមាជិកអាស៊ានមួយ រាជរដ្ឋាភិបាលថៃយល់ដឹងច្បាស់អំពីតួនាទីដ៏សែនសំខាន់នៃភាសាអង់គ្លេសក្នុងដំណើរការធ្វើសមាហរណកម្មសហគមន៍សេដ្ឋ កិច្ចអាស៊ាន។ ប្រការនេះបានទាក់ទិនដល់ការអភិវឌ្ឍន៍កម្មវិធីសិក្សាអង់គ្លេសនៅមូលដ្ឋានសិក្សានៅប្រទេសនេះ។ រដ្ឋាភិបាលថៃបានប្រមូលផ្តុំអភិវឌ្ឍន៍ជំនាញបង្ហាត់បង្រៀននិងសន្ទនាជាភាសាអង់គ្លេសសំរាប់គ្រូបង្រៀន។ 

រូបសណ្ឋានបង្រៀនភាសាអង់គ្លេសនៅថៃក្នុងដំណើរការធ្វើសមាហរណកម្មអាស៊ាន - ảnh 1

រូបសណ្ឋានបង្រៀនភាសាអង់គ្លេសនៅថៃក្នុងដំណើរការធ្វើសមាហរណកម្មអាស៊ាន

“ នាងខ្ញុំគិតថានេះជាប្រការមួយដ៏អស្ចារ្យ ពីព្រោះមុនពេលរៀននៅទីនេះ  នាងខ្ញុំខ្លាច់រៀនភាសាអង់គ្លេសណាស់។ កម្មវិធីសិក្សានេះបានជួយអោយនាងខ្ញុំអភិវឌ្ឍន៍ជាច្រើន។ ក្រៅពីនោះ បងៗនៅថ្នាក់ផ្សេងៗក៏បានជួយឧបត្ថម្ភនាងខ្ញុំជាច្រើនដែរ។ នេះជាសាលាដ៏ល្អមួយ។”

“ ខ្ញុំជ្រើសរើសរៀននៅ Matthayom Watnairong ពីព្រោះកម្មវិធីបង្រៀនជា ភាសាអង់គ្លេស។ គ្រូបង្រៀននៅទីនេះភាគច្រើនជាជនបរទេស។ ខ្ញុំចូលចិត្តសាលា រៀននេះណាស់។”

នេះជាការសំណេះសំណាលរបស់ Taasupang Ruangtanapakdee និង William Goh សិស្សពីរនាក់នៃសាលារៀន Matthayom Watnairong នៅទីក្រុងបាងកក  ស្ដីអំពី កម្មវិធីអប់រំជាភាសាអង់គ្លេសរបស់ក្រសួងអប់រំ។ នៅទីនេះ បណ្ដាមុខវិទ្យាដូចជា៖  ភាសាថៃវិទ្យា សង្គមវិទ្យា វប្បធម៌វិទ្យា និងប្រពៃណីវិទ្យាសុទ្ធតែបានបង្រៀនជាភាសាថៃ។ ហើយមុខវិទ្យាផ្សេងៗទៀតបានបង្រៀនជាភាសាអង់គ្លេស។ នាយកសាលារៀន Matthayom Watnairong លោក Surapong Ngamsom បានអោយដឹងថា៖

“ សាលារបស់យើងខ្ញុំបានបង្ហាត់បង្រៀនជាភាសាអង់គ្លេសចាប់ពីឆ្នាំ២០០២មក ដោយផ្អែកទៅលើកម្មវិធីអប់រំរបស់ក្រសួងអប់រំ។ គ្រូបង្រៀនសុទ្ធតែមានចំណេះដឹង ភាសាអង់គ្លេសខ្ពស់។ គោលដៅរបស់យើងខ្ញុំគឺបំពាក់ចំណេះដឹងអំពីភាសាអង់គ្លេស សំរាប់គ្រូបង្រៀននិងសិស្សា នុសិស្ស  ដែលក្នុងនោះភាសាអង់គ្លេសជាភាសានៃដំណើរការធ្វើសមាហរណកម្មអន្តរជាតិទៀតផង។”

ចាប់ពីឆ្នាំ២០០២ រាជរដ្ឋាភិបាលថៃបានចាប់ផ្តើមអនុវត្តកម្មវិធីបង្រៀនជាភាសា ទាំងពីរថៃ-អង់គ្លេស នៅសាលារៀនមួយចំនួន។តាមតួរលេខស្ថិតិនៃគណៈកម្មាធិការ អប់រំឯកជនថៃ (មិថុនាឆ្នាំ២០១៦) មានសាលាអន្តរជាតិចំនួន១៦៦បានប្រើប្រាស់ ភាសាអង់គ្លេស១០០% និងសាលារៀនឯកជនចំនួន៣៥១៣ បានបង្រៀនមុខវិទ្យាចំនួន៥០%ជាភាសាអង់គ្លេស។

នាពេលព្រឹកប្រចាំថ្ងៃនៅសាលាបថមសិក្សា Phraya Prasert Suntrasai  បាងកក  បណ្ដាសិស្សឈរជាជួរហើយប្រកបអក្ខរាវិរុទ្ធពាក្យអង់គ្លេសណាមួយជាមួយគ្រូបង្រៀនបរទេស។ ក្រៅពីនោះ  សាលាក៏បានរៀបចំវគ្គសិក្សាអំពីអាស៊ានសំរាប់សិស្សទាំងឡាយជាប្រចាំសប្ដាហ៍។ នៅទីនេះ បណ្ដាសិស្សនឹងប្តូរវេនគ្នាឧទ្ទេសនាមអំពីប្រទេសអាស៊ានមួយជាភាសាអង់គ្លេស។ លោកស្រី  Kesmanee Punpattankul ប្រធានគំរោងការណ៍ Praya ASEAN  សាលារៀន Phraya Prasert Suntrasai បានអោយដឹងថា៖

 “អាស៊ានបានតភ្ជាប់ប្រទេសសមាជិកទាំង១០នៅលើគ្រប់វិស័យ រួមទាំង៖ វប្បធម៌អប់រំ និងសេដ្ឋកិច្ច។ ប្រសិនបើសិស្សយល់ដឹងអំពីការតភ្ជាប់រវាងបណ្ដា ប្រទេស អាស៊ាន ក៏ដូចជាចំណុចពិសេសដោយឡែក ប្អូនៗនឹងសម្របខ្លួនជាមួយ ដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចនិយាយដោយឡែក  និងសហគមន៍អាស៊ាន និយាយរួម។ដូច្នេះ យើងខ្ញុំចង់បំពាក់ចំណេះដឹងគ្រប់គ្រាន់បំផុតដែរ។”

មិនគ្រាន់តែប៉ុណ្ណោះ សាលាបថមសិក្សា Phraya Prasert Suntrasai ក៏បាន បញ្ជូនសិស្សចូលរួម English Summer Camp នៅសិង្ហបុរីផងដែរ។  Chofah Siritan  កូនសិស្សមួយនាក់នៅសាលារៀន Phraya Prasert Suntrasai បាន អោយដឹងថា៖

“ ប្អូនចូលចិត្តសិក្សាស្រាវជ្រាវអំពីវប្បធម៌សិង្ហបុរី ។ បន្ទាប់ពីពេលបានចូលរួម Summer Camp ប្អូនទទួលបានចំណេះដឹងជាច្រើននិងបានឃើញនូវសារសំខាន់នៃ ភាសា អង់គ្លេស។”

ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ានបានអនុញ្ញាត្តិអោយពលករបានផ្លាស់ប្តូរជាមួយគ្នាក្នុងតំបន់។ប្រការនេះបានបង្កលក្ខណះងាយស្រួលសំរាប់ពលករចេះភាសា អង់គ្លេស។ ដូច្នេះ ចំណេះដឹងអំពីភាសាអង់គ្លេសគឺកក្តាសំខាន់ ហើយថៃកំពុងធ្វើល្អប្រការនេះហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ