លោក Vannalet Vetdavong សិល្បៈករល្ខោនអាយ៉ងឡាវ

(VOVWORLD) -លោក Vannalet Vetdavong មាន អាយុ ៤៨ ឆ្នាំ ប៉ុន្តែ លោក បានរួមចំណែកទៅក្នុងសិល្បៈល្ខោនអាយ៉ងឡាវអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។ ទោះបីជាលោកប្រសូត្រឡើងក្នុងក្រុមគ្រួសារដែលគ្មានជំនាញសិល្បៈក៏ដោយ ប៉ុន្តែនៅពេលមានអាយុ ១៧ ឆ្នាំ លោកបានចួលរួមជាសមាជិកក្រុមល្ខោនអាយ៉ងជាតិឡាវរហូតមកដល់បច្ចុប្បន្ន។ លោកមិនត្រឹមតែជាអ្នកសម្ដែង មានទេពកោសល្យម្នាក់ប៉ុណ្ណោះទេ ថែមទាំងជាអ្នកកែច្នៃតួអាយ៉ង និងសិក្សាស្រាវជ្រាវអំពីល្ខោនអាយ៉ងឡាវទៀតផង។
លោក Vannalet Vetdavong សិល្បៈករល្ខោនអាយ៉ងឡាវ - ảnh 1លោក Vannalet Vetdavong កំពុងបញ្ជាតួអាយ៉ង 

ខ្ញុំបានជួបលោក Vannalet នៅខាងក្រៅឆាកល្ខោន ខណៈដែលលោកកំពុងត្រៀមរៀបចំការហាត់សមសម្រាប់មហោស្រពអន្តរជាតិលើកទី ៥ នៅរដ្ឋធានីហាណូយកាលពីដើមខែតុលាកន្លងមក។ លោក Vannalet Vetdavong មានរាងស្អិត សម្បុរស្រអែម កំពុងបញ្ជាតួអាយ៉ងរបស់ខ្លួន។ ជាពិសេស ចំពោះតួអាយ៉ង “កសិករ”នេះ គឺត្រូវមានលិល្បៈករចំនួនពីនាក់ទើបបញ្ជាបាន។ តួអាយ៉ង “កសករ”នេះមានកម្ពស់ ១ ម៉ែត ដូច្នេះហើយ លោក Vannalet Vetdavong  ជួបការលំបាកក្នុងការបញ្ជាតួអាយ៉ងនេះណាស់។

“ដើម្បីធ្វើតួអាយ៉ងនេះ ខ្ញុំត្រូវស្វែងរកកន្ត្រក ដែល ប្រជាកសិករ ឡាវ តែងតែ ប្រើប្រាស់ ដើម្បីដាក់បង្គា និងត្រី។ ខ្ញុំបានប្រើប្រាស់ដើមចេក ដែលត្រូវបាន ហាលឲ្យស្ងួត ដើម្បីធ្វើជាសក់តួអាយ៉ង។ ចំណែកឯជើង និងដៃតួអាយ៉ងនេះ ខ្ញុំបានប្រើប្រាស់ឈើស្ងួតដែលមានរាងត្រង់ៗ។ វត្ថុធាតុដើមដើម្បីធ្វើតួអាយ៉ងគឺសាមញ្ញណាស់”។

តាំងពីនៅកុមារភាព លោក Vannalet បានជក់ចិត្តនឹងលិល្បៈទៅហើយ។ លោកបានសិក្សារៀនសូត្រផ្នែករបាំប្រជាប្រិយនៅសាលាសិល្បៈ និងតូរតន្ត្រីឡាវ ប៉ុន្តែលោកមិនប្រកបមុខរបជានាដករឡើយ។ លោកចូលចិត្តល្ខោនអាយ៉ងតាំងពីគ្រាដំបូង ដែលជូបមកម្លេះ។

ក្រៅពីការសម្ដែងល្ខោនអាយ៉ងនៅក្នុងមហោស្រពអន្តរជាតិ និងនៅតាមសាលានានានៅទូទាំងប្រទេសនោះ លោក Vannalet ក៏ជាអ្នកសិក្សាស្រាវជ្រាវ និងស្វែងយល់អំពីសិល្បៈល្ខោនអាយ៉ងប្រពៃណីរបស់ឡាវទៀតផង

“ខ្ញុំរួមជាមួយសហការីមួយចំនួនក៏បានទៅស្វែងយល់អំពីល្ខោនអាយ៉ង Itok នៅ Luangprabang ទៀតផង។ នេះគឺជាបេតិកភណ្ឌជាតិរបស់ឡាវ។ ប្រភេទ ល្ខោនអាយ៉ងនេះបានសាបសូន្យជាបណ្ដើៗហើយ។ នាបច្ចុប្បន្ននេះ ខ្ញុំបានសិក្សាស្រាវជ្រាវ ដើម្បីធ្វើតួអាយ៉ងឲ្យដូចនឹង Itok ដើម្បីសម្ដែងបម្រើប្រជាជនផងដែរ”។

ខាងលើនេះ គឺសូរសម្លេងនៃល្ខោន “សម្លេងរបស់ភូមិខ្ញុំ។នេះគឺជាគំនិតផ្ដួច ផ្ដើមរបស់លោក Vannalet ។ លោកមានឱកាសទៅសម្ដែងនៅឯបរទេសជាច្រើននៅលើពិភពលោក។ លោកបានចាត់ទុកថា នេះគឺជាឱកាស ដើម្បីសិក្សារៀនសូត្រ និងស្វែងយល់អំពីល្ខោនអាយ៉ងនៅលើពិភពលោក ក៏ដូចជាឱកាសដើម្បីផ្សព្វផ្សាយល្ខោនអាយ៉ងឡាវ និងវប្បធម៌ឡាវទៅកាន់ពិភពលោកផងដែរ។

 ចំពោះលិល្បៈករវ័យក្មេងនៃក្រុមល្ខោនអាយ៉ងជាតិឡាវនោះ លោក Vannalet ជាមិត្តរួមអាជីពផង និងជាលោកគ្រូផង។ លោកតែងតែជួយបង្រៀនអំពីការសម្ដែងនៅឆាកល្ខោនសម្រាប់សមាជិកក្រុមល្ខោនអាយ៉ង។ លោកស្រី Chanxamon Phommachan ជាសហការីមួយរូបរបស់លោក Vannalet  និងទស្សនិកជនមួយរូបបានចែករំលែកថា៖

“មុនពេលអនុវត្តន៍ការបញ្ជាតួអាយ៉ងនោះ យើងខ្ញុំត្រូ វហាត់ សម ច្រើន ណាស់។ លោក Vannalet បានជួយ បង្រៀន អំពីបច្ចេកទេសអាជីពច្រើនសម្រាប់យើងខ្ញុំ”។

“លោក Vannalet បានបញ្ជាតួអាយ៉ងធ្វើពីជាលដាក់ត្រីយ៉ាង ប៉ិនប្រសប់។ នាងខ្ញុំចូលចិត្តនឹងចលនារបស់តួអាយ៉ងណាស់”។

ដោយមានលទ្ធភាពបញ្ជាតួអាយ៉ងយ៉ាង ប៉ិនប្រសប់នោះ លោក Vannalet ទទួលបានកិត្តនាមជាសិល្បៈករបញ្ជាតួអាយ៉ាងឆ្នើមបំផុត។ លោកបានឲ្យដឹងថានេះគឺជាកម្លាំងចលករដ៏ធំធេង ដើម្បីលោកខិតខំប្រឹងប្រែងថែមទៀតក្នុងបុព្វហេតុរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ