វគ្គបំប៉ន់ជំនាញអធិការកិច្ចដោយមានចំណាប់អារម្មណ៍ជាច្រើន

(VOVWORLD)-“វគ្គបំប៉ន់ជំនាញអធិការកិច្ចវាយតំលៃនិងឃ្លាំមើលគំរោងការណ៍វិនិ យោគ សាធារណះសំរាប់កម្មាភិបាលឡាវ”ដោយក្រសួងផែនការ វិនិយោគវៀតណាមរៀបចំឡើងក្នុងរយៈពេលជាងមួយខែបានសម្រេចប្រកបដោយជោគជ័យ។ក្រៅពីបណ្ដាទ្រឹស្តីជំនាញ   

“ វគ្គបំប៉ន់ជំនាញអធិការកិច្ច វាយតំលៃ និងឃ្លាំមើលគំរោងការណ៍វិនិយោគសាធារណះសំរាប់កម្មាភិ បាល ឡាវ”ដោយក្រសួងផែនការ វិនិយោគវៀតណាមរៀបចំឡើងក្នុងរយៈពេលជាងមួយខែ បានសម្រេចប្រកបដោយជោគជ័យ។ក្រៅពីបណ្ដាទ្រឹស្តីជំនាញ បណ្ដាកម្មាភិបាលឡាវក៏បានទៅស្រាវជ្រាវជាក់ស្ដែងនៅខេត្តក្រុងមួយចំនួន។វគ្គសិក្សានេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើនចំពោះសិក្ខាកាមឡាវនានា។

វគ្គបំប៉ន់ជំនាញអធិការកិច្ចដោយមានចំណាប់អារម្មណ៍ជាច្រើន - ảnh 1វគ្គបំប៉ន់អំពីជំនាញអធិការកិច្ចដោយមានចំណាប់អារម្មណ៍ជាច្រើន 

កាន់វិញ្ញាបនបត្រ ចូលរួម” វគ្គបំប៉ន់ជំនាញអធិការកិច្ច វាយតំលៃ និងឃ្លាំមើលគំរោងការណ៍វិនិ យោគ សាធារណះ” Nitxavon Keomani អាយុ២៦ឆ្នាំ ជាសិក្ខាកាមវ័យក្មេងជាងគេ ក្នុងចំណោមសិក្ខាកាមចំនួន ២០នាក់ មានភាពសប្បាយរីករាយក្រៃលែង។ នាង Nitxavon Keomani បានអោយដឹងថា៖នេះជាលើកដំបូងនាងបានចូលរួមវគ្គបំប៉ន់ជំនាញនៅឯបរទេស ចាប់ពីពេលបានចូលរួមធ្វើការនៅគណៈកម្មាធិការអធិការកិច្ច  នៃក្រសួងផែនការនិងវិនិយោគឡាវ៖

          “ ក្នុងវគ្គសិក្សាដែលបានអូសបន្លាយក្នុងរយៈពេលជាងមួយខែនេះ យើងខ្ញុំបានបំប៉ន់ជំនាញអំពិការងារអធិការកិច្ច វាយតំលៃ និងត្រួតពិនិត្យគំរោងការណ៍វិនិយោគសាធារណះ និងបានទៅស្រាវជ្រាវជាក់ស្ដែង នៅខេត្តក្រុងចំនួន៥នៅវៀតណាម គឺ៖Ha Nam, Nam Dinh, Hoa Binh, Bac Ninh និង Vinh Phuc។ តាមរយៈការសិក្សានៅក្នុងថ្នាក់ និងស្ថានភាពជាក់ស្ដែង ខ្ញុំឃើញថាវៀតណាមដោះស្រាយការងារយ៉ាងល្អប្រសើរនិងលឿន។នេះជាអ្វីដែលខ្ញុំរៀនសូត្របាននៅទីនេះ។”

          រីឯ លោក Chanxanong Xengdalat អាយុជាង៤៥ឆ្នាំ ជាប្រធានគណៈកម្មាធិការអធិការកិច្ចរដ្ឋាភិបាល  មន្ទីរផែនការ និងវិនិយោគខេត្ត Phongxali បានអោយដឹងថា៖

          “ ទោះបីជាច្បាប់វិនិយោគរបស់វៀតណាម និងឡាវ មានលក្ខណះខុសគ្នាក្តី ប៉ុន្តែយើងខ្ញុំក៏ទទួលបានផលប្រយោជន៍ជាច្រើនពីមន្ត្រីមូលដ្ឋាន និងនាំមកនូវបទពិសោធន៍ជាច្រើនសំរាប់ខ្ញុំនាពេលខាងមុខនេះ។ បណ្ដាមន្ត្រីមូលដ្ឋានទទួលយើងខ្ញុំយ៉ាងកក់ក្តៅ និងសប្បាយរីករាយ។”

          វគ្គសិក្សានេះបានអូសបន្លាយចាប់ពីថ្ងៃទី១៤សីហា ដល់ថ្ងៃទី២៣កញ្ញាឆ្នាំ២០១៧ ហើយក្នុងមួយថ្ងៃរៀន៨ ម៉ោងដោយមានមុខជំនាញចំនួន១៨ ដូចជា៖ ជំនាញវាយតំលៃរបាយការណ៍ស្រាវជ្រាវមុនពេលអនុវត្តគំរោងការណ៍វិនិយោគសាធារណះ ឃ្លាំមើលការវិនិយោគសហគមន៍  វិធីសាស្ត្រវាយតំលៃគំរោងការណ៍វិនិយោគ របៀបអនុវត្តអធិការកិច្ច…លៗ លោក Ngo Van Giang នាយករង មជ្ឈមណ្ឌលបំប៉ន់កម្មាភិបាលសេដ្ឋកិច្ច-ផែនការ នៃក្រសួងផែនការនិងវិនិយោគវៀតណាម ហើយក៏ជាគ្រូបង្រៀនក្នុងវគ្គបំប៉ននេះ បានអោយដឹងថា៖

ប្រព័ន្ធច្បាប់វៀតណាមនិងឡាវមានចំណុចខុសគ្នាជាច្រើន បានជាការអនុវត្តចូលក្នុងការងារគឺពិបាកណាស់។ ប៉ុន្តែ ក្នុងពេលរៀនសូត្រនៅក្នុងថ្នាក់រៀន និងក្នុងដំណើរស្រាវជ្រាវជាក់ស្ដែង យើងឃើញថាប្រព័ន្ធច្បាប់របស់រដ្ឋសភា សារលិខិតរបស់ក្រសួងនិងការកំណត់នៅមូលដ្ឋាន បានឯកភាពគ្នា រួមសហការជាមួយគ្នា។ នេះជាបទពិសោធន៍ល្អ ដើម្បីយកមកអនុវត្តនៅឡាវ ពីព្រោះ នាបច្ចុប្បន្ន ប្រព័ន្ធច្បាប់នៅឡាវមិនទាន់បានឯកភាពគ្នាទេ។

          ក្រោយរយៈពេលជាងមួយខែសិក្សារៀនសូត្រនៅវៀតណាម បណ្ដាសិក្ខាកាមឡាវបានវិលត្រឡប់មកវិញ។ សិក្ខាកាមទាំងនោះដ៏សប្បាបរីករាយដោយបានទទួលបទពិសោធន៍ជាក់ស្ដែងដ៏ថ្លៃថ្នូរ ហើយនឹងយកចំណេះដឹងនេះបំរើការងារប្រកបដោយភាពល្អប្រសើរ។ ឆ្នាំ២០១៨ នឹងរៀបចំវគ្គបណ្ដុះបណ្ដាលដូច្នេះសំរាប់សិក្ខាកាមឡាវជាង២០រូប។ ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបំប៉ន់កម្មាភិបាលសេដ្ឋកិច្ច ផែនការ ក្រសួងផែនការនិងវិនិយោគវៀតណាម ក៏មានគោលបំណងថា៖ភាគីឡាវបន្តម្ចាស់ការដាក់សំណូមពរស្ដីអំពីខ្លឹមសារកម្មវិធីដើម្បីវគ្គសិក្សាប្រកបដោយភាពល្អប្រសើរបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ