វេទិកាប្រជាធិបតេយ្យ បាលីឆ្នាំ 2017 - កន្លែងដើម្បីចែករំលែកគំនិតនិងបទពិសោធន៍ស្តីពីការជំរុញលទ្ធិប្រជាធិ

(VOVWORLD) -វេទិកាប្រជាធិបតេយ្យបាលីទី 10 (BDF-X) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៨ ខែធ្នូនៅ Serpong, Banten (ប្រទេសឥណ្ឌូនេស៊ី)។ នេះគឺជាវេទិកាប្រចាំឆ្នាំដែលរៀបចំឡើងដោយក្រសួងការបរទេសឥណ្ឌូណេស៊ី ចាប់តាំងពីឆ្នាំ ២00៨មក ដើម្បីលើកកំពស់គុណភាពនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក។  

 វេទិកាប្រជាធិបតេយ្យបាលីទី 10 (BDF-X) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៨ ខែធ្នូនៅ Serpong, Banten (ប្រទេសឥណ្ឌូនេស៊ី)។ នេះគឺជាវេទិកាប្រចាំឆ្នាំដែលរៀបចំឡើងដោយក្រសួងការបរទេសឥណ្ឌូណេស៊ី ចាប់តាំងពីឆ្នាំ ២00៨មក ដើម្បីលើកកំពស់គុណភាពនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក។  

វេទិកាប្រជាធិបតេយ្យ បាលីឆ្នាំ 2017 - កន្លែងដើម្បីចែករំលែកគំនិតនិងបទពិសោធន៍ស្តីពីការជំរុញលទ្ធិប្រជាធិ - ảnh 1

វេទិកាប្រជាធិបតេយ្យ បាលីឆ្នាំ 2017 

        គិតដល់ចុងឆ្នាំ ២០១៦ ប្រទេសចំនួន ៩៧ ក្នុងចំណោមប្រទេសចំនួន១៦៧ ត្រូវបានទទួលស្គាល់ថាជាប្រទេស ប្រជាធិបតេយ្យ។ តើលទ្ធិប្រជាធិបតេយ្យពិតប្រកដត្រូវយល់អោយបានត្រឹមត្រូវហើយមានឥទ្ធិពលវិជ្ជ មាន លើពិភពលោកដែរឬទេ? នេះជាប្រធានបទចម្បងដែលបានពិភាក្សានៅវេទិកាប្រជាធិបតេយ្យបាលីឆ្នាំ ២០១៧ (BDF X) តាមរយៈប្រធានបទ "តើលទ្ធិប្រជាធិបតេយ្យបានផ្តល់ឱ្យឬទេ?" (Does democracy deliver?)។

“ប្រធានបទនៃវេទិកានេះបានបង្ហាញច្បាស់អំពីលទ្ធិប្រជាធិបតេយ្យនាបច្ចុប្បន្នដែលប្រឈមនឹងបញ្ហាជាច្រើននិងប្រសិទ្ធភាពរបស់វាក៏ជាបញ្ហាមួយទទួលបានការយកចិត្តទុកដាក់ជាច្រើនដែរ។ មិនមានរូបមន្តណាសំរាប់ប្រជាជាតិទាំងឡាយក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យឡើយដូច្នេះវេទិកាដូចជាវេទិកាប្រជាធិបតេយ្យបាលីនេះ នឹងក្លាយជាកន្លែងចែករំលែកគំនិតនិងបទពិសោធន៍ដែលទាក់ទងនឹងការជំរុញលទ្ធិប្រជាធិបតេយ្យ។ "

វេទិកាប្រជាធិបតេយ្យ បាលីឆ្នាំ 2017 - កន្លែងដើម្បីចែករំលែកគំនិតនិងបទពិសោធន៍ស្តីពីការជំរុញលទ្ធិប្រជាធិ - ảnh 2 វេទិកាប្រជាធិបតេយ្យ បាលីឆ្នាំ 2017 

នេះជាការចែករំលែករបស់រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi ក្នុងពិធីបើកវេទិកា BDF X ។ យោងតាមលោកស្រី Retno Marsudi ថា៖ វេទិកាបានកត់សម្គាល់ពីការចូលរួមរបស់ប្រទេសជាច្រើនលើសលប់ដែលមានអ្នកចូលរួមជាង ១00 នាក់ រួមទាំងប្រធានាធិបតី រដ្ឋមន្ត្រី និងមន្រ្តីមកពីប្រទេសចំនួន៩៦លើពិភពលោក និងអង្គការអន្ដរជាតិចំនួន៧ ដូចជា៖អាស៊ាន សហភាពអឺរ៉ុប អង្គការសហប្រជាជាតិគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) វិទ្យាស្ថានបរទេសគាំទ្រប្រជាធិបតេយ្យ និងបោះឆ្នោត (IDEA)… លៗ។

ឆ្នាំនេះ រំលឹកខួបអនុស្សាវរីយ៍លើកទី១០ទិវាបង្កើត BDF មានការផ្លាស់ប្តូរថ្មីជាច្រើនដើម្បីបង្កើនប្រសិទ្ធ ភាព  និងការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំនានាក្នុងវេទិកា។ លោក Thaung Htun ទីប្រឹក្សាសន្តិសុខជាតិមី យ៉ាន់ម៉ា បានចាត់ទុកថា៖បញ្ហាភេរវកម្មជាឧបសគ្គមួយក្នុងចំណោមឧបសគ្គដែលបណ្ដាប្រទេសប្រជាធិបតេយ្យ ក្នុងនោះមានមីយ៉ាន់ម៉ាកំពុងជួបប្រទះ៖

“អំពើភេរវកម្មគឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតមួយចំពោះសន្តិភាពនិងសន្តិសុខអន្តរជាតិ។ នាពេលថ្មីៗនេះអំពើហឹង្សាត្រូវបានកើតមានឡើងតាមរយៈការវាយប្រហារដោយអង្គការឥស្លាមស្វ័យប្រកាស(IS)អនុវត្ត។  យើងខ្ញុំមានអារម្មណ៍ឈឺឆាប់យ៉ាងខ្លាំងក្លាចំពោះការធ្វើទុកបុករម្នញលើជនរងគ្រោះនៃអំពើហឹង្សានិងអំពើភេរវកម្ម។ នៅដំណាក់កាលដ៏សំខាន់នេះលទ្ធិប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ា ទទួលបានការជួយឧបត្ថម្ភជាច្រើនពីអន្តរជាតិសំដៅធានាលទ្ធិប្រជាធិបតេយ្យមានដំណើររឹងមាំ។ ហើយយើងខ្ញុំនឹងទទួលជោគជ័យនៅក្នុង ការបង្កើតសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍនៅក្នុងរដ្ឋ Rakhine និងមីយ៉ាន់ម៉ាទាំងមូល។”

ទន្ទឹមនឹងនោះ មានបញ្ហាជាច្រើនទៀតក៏បានយកមកពិភាក្សា នៅវេទិកា ដូចជា៖លក្ខណះសម្រេចសំរាប់លទ្ធិប្រជាធិបតេយ្យ ដែលក្នុងនោះមានបញ្ហាបោះឆ្នោត  ការស្រុះចិត្តគំនិតរវាងប្រទេសនានា…លៗ ក្នុងបទថ្លែងមតិរបស់ខ្លួនអគ្គលេខាធិការ អាស៊ាន លោក Le Luong Minh បានសង្កត់ធ្ងន់ថា៖ ដើម្បីឆ្លើយសំរាប់សំនួរ “ លទ្ធិប្រជាធិបតេយ្យបានផ្តល់អោយក្នុងអាស៊ានដែរទេ?” ឬអះអាងថា៖សេរីភាពសិទ្ធិរបស់ប្រជាជន និងប្រជាធិបតេយ្យជាការសន្យារបស់អាស៊ាន៖

“ការបង្កើតគណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកបញ្ហាសិទ្ធិមនុស្ស (AICHR) ក្នុងឆ្នាំ ២០០៩ បានពង្រឹងការងារនៃការធ្វើសមាហរណកម្មនិងការលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងអាស៊ានក៏ដូចជាបញ្ហាទាក់ ទងនឹងការជួញដូរមនុស្សឆ្លងដែនសិទ្ធិរបស់ជន ពិការនិងសិទ្ធិរបស់កុមារ។ ការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យនៅក្នុងរបៀបវារៈនៃអាស៊ានត្រូវបានបញ្ជាក់នៅក្នុងធម្មនុញ្ញអាស៊ានដែលជាកន្លែងដែលប្រជាធិបតេយ្យត្រូវបានទទួលស្គាល់ជាផ្លូវការ ជាគោលដៅនិងជាគោលការណ៍មួយ។ លទ្ធិប្រជាធិបតេយ្យនៅក្នុងធម្មនុញ្ញអាស៊ានត្រូវបានផ្សាភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការពង្រឹងអភិបាលកិច្ចនិងនីតិរដ្ឋ គោរពតាមគោលការណ៍ប្រជាធិបតេយ្យនិងរដ្ឋធម្មនុញ្ញ សំដៅលើកកម្ពស់និងការពារសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាន។

បញ្ចប់វេទិកានេះ អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី A.M Fachir បានចាត់ទុកថា៖ វេទិកា BDF ២០១៧ បានបញ្ចប់ដោយជោគជ័យ។ លោកបានអះអាងថា៖ “ លទ្ធិប្រជាធិបតេយ្យត្រូវអភិវឌ្ឍន៍ពីផ្ទៃក្នុង នៅប្រទេសនិមួយៗ និងទទួលពហុបែបនៃលទ្ធិប្រជាធិបតេយ្យនៅប្រទេសនីមួយៗ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ