វិធីសាស្ត្ររៀនភាសាវៀតណាមប្រកបដោយប្រសិទ្ធភាពរបស់និស្សិតឡាវនៅ សាលាមិត្តភាព T 78

(VOVWORLD) -សាលាមិត្តភាព T78 បានបង្កើត តាំងពីឆ្នាំ ១៩៥៨ ដោយមានភារកិច្ចបណ្ដុះបណ្ដាលភាសាវៀតណាមសម្រាប់និស្សិតឡាវ។ និស្សិតឡាវដែលបន្តការសិក្សានៅវៀតណាមនឹងត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាលភាសារវៀតណាមនៅសាលា ក្នុងរយៈពេល ១ ឆ្នាំ មុនពេលចុះឈ្មោះទៅសិក្សានៅតាមបណ្ដាមហាវិទ្យាល័យ វិទ្យាស្ថាន និងសាលាជាន់ខ្ពស់ នៅទូទាំងប្រទេសវៀតណាម។ 
វិធីសាស្ត្ររៀនភាសាវៀតណាមប្រកបដោយប្រសិទ្ធភាពរបស់និស្សិតឡាវនៅ សាលាមិត្តភាព T 78 - ảnh 1 សកម្មភាពរបស់និស្សិតឡាវ

រហូតមកដល់ពេលនេះ សាលាបានបណ្ដុះបណ្ដាលភាសាវៀតណាមសម្រាប់និស្សិតឡាវ ៤៨ ជំនាន់ ដោយមាននិស្សិតឡាវសរុបប្រមាណ ២២ ពាន់នាក់។ ដើម្បីលើកកម្ពស់ការបណ្ដុះបណ្ដាលភាសាវៀតណាមសម្រាប់និស្សិតឡាវឲ្យកាន់តែល្អប្រសើរនោះ ចាប់តាំងពីឆ្នាំ២០១៤ មក សាលាបានរៀបចំរូបគំរូបញ្ជូននិស្សិតទៅរស់នៅជាមួយប្រជាជន (Homestay)។ នាចុងខែមិនាកន្លងទៅ សាលាបានបញ្ជូនក្រុមនិស្សិតឡាវ ដែលកំពុងរស់នៅជាមួយប្រជាជននៅភូម O Thon ឃុំ Tho Loc  ទីរួមស្រុក Son Tay ទីក្រុងហាណូយទៅទស្សនារូបគំរូដាំដុះ និងចិញ្ចឹមសត្វរបស់ប្រជាជន (VAC) នៅភូមិ O Thon ផងដែរ។

នាវេលាម៉ោង ១៤ គត់ ទោះបីជាអាកាសធាតុក្ដៅស្អុះស្អាប់ក៏ដោយ ប៉ុន្តែក្រុមនិស្សិតឡាវទាំង ៣២ នាក់ មានវត្តមាននៅអគារវប្បធម៌ស្រុក ដើម្បីទៅទស្សនារូបសណ្ឋាន VAC នៅភូមិ O Thon តែម្ដង។ រួមដំណើរជាមួយក្រុមនិស្សិតឡាវក៏មានវត្តមានលោកគ្រូ អ្នកគ្រូ និងលោកអ៊ុំប្រធានភូមិផងដែរ។ ក្រោយរយៈពេល ១០ នាទី ធ្វើដំណើរ ដែលមានចំងាយ ១ គីឡូម៉ែត្រនោះ ក្រុមនិស្សិបានទៅដល់គោលដៅទស្សនា។ ស្ដីពីអត្ថន័យនៃដំណើរចុះកម្មសិក្សានេះ លោកស្រី Nguyen Thi Hien អ្នកគ្រូទទួលបន្ទុកនិស្សិតឡាវ បានចែករំលែកថា៖

“ដំណើរចុះកម្មសិក្សានៅកសិដ្ឋាន ក៏ដូច ជាចំការបន្លែ បាន ជួយឲ្យ ប្អូនៗ និស្សិត ស្វែងយល់អំពីរូបគំរូសួន ស្រះ និងទ្រុងនៅក្នុងភូមិ។ ដំណើរចុះកម្មសិក្សានេះបានជួយឲ្យនិស្សិតមានចំណេះដឹងថែមទៀតអំពីភាសាវៀតំណាម លើកម្ពស់សមត្ថភាពស្ដាប់ ក៏ដូចជាការនិយាយផងដែរ។ ព្រមទាំងជួយឲ្យនិស្សិតឡាវសិក្សារៀនសូត្រ និងអនុវត្តន៍ជាក់ស្ដែងនូវរូបគំរូចិញ្ចឹមសត្វប្រកបដោយប្រសិទ្ធភាពនៅប្រទេសឡាវ” ។

តាមកម្មវិធី គោលដៅទស្សនាដើមដំបូងរបស់ក្រុមនិស្សិតឡាវគឺនៅចំការបន្លែ។ នៅទីនេះក្រុមនិស្សិតបានស្វែងយល់អំពីបន្លែគ្រប់ប្រភេទជាភាសាវៀតណាម ដែលក្នុងនោះមានប្រភេទបន្លែជាច្រើន ដែលប្អូនៗមិនទាន់ស្គាល់ឈ្មោះជាភាសាវៀតណាម។

គោលដៅទស្សនាជាបន្តគឺនៅស្រះត្រី និង សួន ។ នៅទីនេះមានស្រះត្រីចំនួន ២ ដែលក្នុងនោះមានស្រះមួយបានចាប់ត្រីរួចជាស្រេចហើយ។ ក្រុមនិស្សិតឡាវកំពុងឈរនៅជុំរិញមាត់ស្រៈ ដើម្បីស្វែងយល់អំពីវិធីរៀបភក់ សម្រាប់រដូវកាលថ្មី។ ទោះបីជាអ្នកភូមិបានចាប់ត្រីរួចជាស្រេចហើយក៏ដោយ ប៉ុនតែនៅសល់ត្រីនៅក្រោមភក់។ ស្រាប់តែ មិត្ត  Vilayphone Kaokhamphou ដែលកំពុងស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីឡាវ បានចុះទៅកកូរស្រះចាប់ត្រី ។

ទោះបីជាប្រឡាក់ភក់ក៏ដោយ ប៉ុន្តែ មិត្ត Vilayphone Kaokhamphou មានអារម្មណ៍សម្បាយរីករាយណាស់ ដោយចាប់បានត្រីចំនួន ៤ ដល់ ៥ ក្បាល។

Nhạc nền

បន្ទាប់មក ក្រុមនិស្សិតឡាវបានទៅទស្សនាកសិដ្ឋានចិញ្ចឹមមាន់ ដែលមានមាន់ឈ្មោលប្រមាណ ១០០ ក្បាល។ នៅទីនេះ ក្រុមនិស្សិតបានស្ដាប់ការឧទ្ទេសនាមអំពីរបៀបថែទាំ និងចិញ្ចឹមមាន់។ មិត្ត Saikhan Hacpast និស្សិតឡាវមកពីសាលា T78 បានចែករំលែកថា៖

“តាមរយៈដំណើរចុះកម្មសិក្សាជាក់ស្ដែងអំពីកសិកម្ម និងការធ្វើអាជីវកម្មនោះ ខ្ញុំសង្កេតឃើញថាប្រជាជនវៀតណាមពិតជាឧស្សាហ៍ព្យាយាមណាស់។ រូបគំរូសួន ស្រះ និងទ្រុងមិនសូវពេញនិយមនៅប្រទេសឡាវឡើយ

ប្រជាជនឡាវបានចិញ្ចឹមសត្វតាមលក្ខណៈក្រុមគ្រួសារតែប៉ុណ្ណោះ ។ តាមរយៈដំណើរទស្សនាលើកនេះ ខ្ញុំនឹងសិក្សារៀនសូត្ររួបគំរូនេះដើម្បីអភិវឌ្ឍន៍នៅប្រទេសឡាវផងដែរ”។

ដំណើរទស្សនាក្រៅម៉ោងនេះបានបិទបញ្ចប់នាវេលាម៉ោង ១៦ និង ៣០ នាទី។ ក្រុមនិស្សិតបានត្រៀមរៀបចំធ្វើដំណើរទៅកាន់ផ្ទះវិញ។ នៅតាមផ្លូវ និស្សិតមួយចំនួនបានរំលឹកឡើងវិញអំពីឈ្មោះបន្លែ និងផ្កា ដែលទើបនឹងបានស្គាល់ឈ្មោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ