វិមាន Monas – Jakarta ទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនា

          (VOV)_ត្រូវបានកសាងពីឆ្នាំ ១៩៦១ មក វិមានអនុស្សាវរីយ៍ជាតិ (Monas) ជាសំ
ណង់រំលឹកខួបអនុស្សាវរីយ៍ទិវាជ័យជំនះ ការប្រយុទ្ធប្រឆាំងដណ្ដើម​ឯករាជ្យ របស់ប្រជា
ជាតិឥណ្ឌូនេស៊ីពីរដ្ឋអំណាចអាណានិគមនិយមហូឡង់ (ថ្ងៃទី១៩​សីហាឆ្នាំ១៩៤៥)។ ស្ថិត
នៅកណ្ដាលទីក្រុង Jakarta នាបច្ចុប្បន្ន  Monas ​បាន​ក្លាយទៅជាមណ្ឌលទេសចរណ៍ដែល
មិនអាចរំលងបានរបស់ភ្ញៀវទេសចរគ្រប់រូប ​ពេលមកទស្សនាទីក្រុងនេះម្តង់ៗ។​

វិមាន Monas – Jakarta ទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនា - ảnh 1
វិមាន Monas – Jakarta ទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនា

ស្ថិតនៅទីធ្លាធំ Merdeka ដោយមានផ្ទៃដី១០០ហិកតា ​ Monas ជាអគារខ្ពស់​មួយ​ 
មានកំពស់១៣២ម៉ែត្រ នៅលើកំពូលមាននិមិត្តរូបអណ្ដាតភ្លើងជ័យជំនះ ​ដែលបាន
ធ្វើពីសំរិទ្ធិចំនួន១៤,៥ តោន និងស្រោបមាសចំនួន៥០គីឡូក្រាម។​ ដោយយកជំនឿភាពមានផល វិស្វករ Friedrich Silaban បានបែងចែក Monas ​ជាពីរផ្នែកនៅខាងលើមាន
រូបរាងលិង្គ និងផ្នែកគ្រឹះដ្ឋានមានរូបរាងយោនី។ ហើយផ្នែកមួយទៀតនៅខាងក្រោមដី
ជាងបីម៉ែត្រត្រូវបានធ្វើជាសារមន្ទីរ ដោយមាន​ផ្ទៃដីជាង៦៤០ម៉ែត្រក្រឡា អាចទទួល
ភ្ញៀវទេសចរជាង៥០០នាក់មកទស្សនា។​ សារមន្ទីរនេះបានឧទ្ទេសនាមអំពីប្រទេសជាតិ
ឥណ្ឌូនេស៊ីក្នុងគ្រប់ដំណាក់កាល​អភិវឌ្ឍន៍របស់ខ្លួន។

          ចុះពីរថភ្លើង គ្រួសារលោកMuhammad បានរួមជាមួយចរន្តមនុស្សផ្សេងៗ​ ឈរ
ជាជួរ ដើម្បីចូលក្នុងសារមន្ទីរ។ ទើបម៉ោង៨ព្រឹកក្តី ប៉ុន្តែមនុស្សបានមកដល់ទីនេះ
អាចឡើងដល់រាប់រយនាក់ហើយ៖

          “ ខ្ញុំមកពីកោះ Kalimantan។ថ្ងៃនេះជាថ្ងៃឈប់សំរាក ដូច្នេះគ្រួសារខ្ញុំទៅ​ទស្សនា
ទីក្រុង Jakarta ។ខ្ញុំនាំកូនៗមក Monas   ដើម្បីអោយពួកគេយល់ដឹង​បន្ថែមអំពីប្រវត្តិ
សាស្ត្ររបស់ប្រទេសខ្លួនដែរ។”

          នាបច្ចុប្បន្ន លោក Muhammad រួមជាមួយគ្រួសារបានចូលក្នុងសារមន្ទីរ ​ហើយ
ចាប់ផ្តើមដំណើរទស្សនា។ នៅក្នុងនេះមានបង្អួចធំចំនួន៥១ ហើយក្នុង​បង្អួចនិមួយៗ
នេះ បានបង្ហាញអំពីដំណាក់កាលមួយរបស់ប្រទេសឥណ្ឌូនេស៊ី ពី​ដំណាក់កាលចាប់ផ្តើម
កសាងប្រទេស ការប្រយុទ្ធប្រឆាំងរំដោះជាតិ ដល់ដំណាក់កាលកសាងនិងការពារប្រ
ទេសជាតិនាបច្ចុប្បន្ន។ នៅចុងក្រោយរបស់សារមន្ទីរ​គឺបន្ទប់តូចមួយ មានឈ្មោះថា៖
 បរិវេណឯករាជ្យ។ ក្នុងនោះបានតាំងបង្ហាញទង់ជាតិ ផែនទី និងសេចក្ដីថ្លែងការណ៍
ឯករាជ្យ ដែលបានស្រោបមាស ដោយ​ប្រធានាធិបតី Sukarno ប្រកាស នាឆ្នាំ១៩៤៥។ 
នៅទីនេះ ក្រៅពី​គ្រួសារលោក​ Muhammad នៅមានភ្ញៀវទេសចរជាច្រើននៅក្នុងនិង
ក្រៅប្រទេសទៀតផង ​ហើយក្នុងនោះមានលោក Tena ភ្ញៀវទេសចរមកពីអូស្ត្រាលី។
នេះ​ជាលើកដំបូង ​លោក Tena មកឥណ្ឌូនេស៊ី៖

          “ ខ្ញុំមកដល់ឥណ្ឌូនេស៊ីបាន២ថ្ងៃតែប៉ុណ្ណោះ ហើយខ្ញុំបានជ្រើសរើស Monas ជា
ទីមកដល់ដើមដំបូងរបស់ខ្ញុំ។ ទីនេះធំ និងគួរអោយទាក់ទាញណាស់។​”

          គណកម្មាធិការគ្រប់គ្រង Monas បានអោយដឹងថា៖ ជាធម្មតា ដើម្បីធានា​សុ
វត្ថិភាព គេបានកំណត់បរិមាណភ្ញៀវទេសចរចូលមើលទស្សនាពី១៥០០-១៨០០​នាក់
​តែប៉ុណ្ណោះ។ ប៉ុន្តែ ក្នុងថ្ងៃបុណ្យ បរិមាណភ្ញៀវទេសចរ​មកទីនេះ កើនឡើង​ជាច្រើន
ណាស់។ លោកស្រី Sri Yanti សមាជិកា គណៈកម្មាធិការគ្រប់គ្រង ​Monas បានអោយ
ដឹងថា៖

          “ ក្នុងថ្ងៃបុណ្យ Adul Adha កន្លងទៅ មានភ្ញៀវទេសចរជាង១៥ពាន់នាក់​មក​
ទស្សនា Monas។ ដើម្បីធានាសុវត្ថិភាពសំរាប់ភ្ញៀវមកទស្សនា យើងខ្ញុំមាន​ក្រុមសន្តិ
សុខ រួមសហការជាមួយនគរបាលក្នុងតំបន់។ ”

          សំបុត្រចូលរួមទស្សនា Monas គឺថោកណាស់ ពី៥០សេនដល់២ដុល្លារ​អាមេរិក
តែប៉ុណ្ណោះ។ 

          ៣៦ឆ្នាំកន្លងទៅ ចាប់ពីថ្ងៃចាប់ផ្តើមបើកទ្វារមក Monas បានទទួលភ្ញៀវ
​រាប់លាននាក់មកទស្សនា។ នាបច្ចុប្បន្ន វាបានក្លាយទៅជានិមិត្តសញ្ញារបស់​ឥណ្ឌូ
នេស៊ី និយាយរួម និងរបស់ទីក្រុង Jakarta និយាយដោយឡែក។​នៅកន្លែងណា នៅ
ទីក្រុង Jakarta នេះ គេក៏អាចរកឃើញនិមិត្តរូបរបស់​អណ្ដាតភ្លើងរបស់ Monas  ទាំង
នៅស្ថាប័នទីភ្នាក់ងារ ដល់ផ្ទះរបស់​ប្រជាជនដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ