ស្វែងយល់វប្បធម៌ថៃតាមរយៈបទចម្រៀងនិងរបាំ Ram RacThai

(VOVWORLD) - ក្រោយពីត្រូវបាននិពន្ធឡើងមុននេះជាងមួយទសវត្សហើយនោះ បទចម្រៀង “RacThai” (ប្រភព ដើមរបស់ថៃ) ត្រូវបានអ្នកស្រឡាញ់វប្បធម៌ប្រពៃណីថៃនិយមចូលចិត្តយ៉ាងខ្លាំង ដោយសារចង្វាក់ភ្លេងពិរោះៗនិងអត្ថបទចម្រៀងជ្រាលជ្រៅ។ លើសពីនេះទៅទៀត បទចម្រៀងនេះក៏បានប្រើប្រាស់ដើម្បីសម្ដែងរបាំប្រពៃណីរបស់ថៃទៀតផង
ស្វែងយល់វប្បធម៌ថៃតាមរយៈបទចម្រៀងនិងរបាំ Ram RacThai - ảnh 1ក្រុមកញ្ញារាំរបាំ "Ram RacThai" 

        ក្នុងបន្ទប់រៀនមានផ្ទៃដី១៥០ម៉ែត្រក្រឡា ទស្សនិកជនជាង១០០នាក់កំពុង អង្គុយតាមដានឈុតសម្ដែងរបាំរបស់កញ្ញា៩នាក់នៅលើតន្ត្រីបទចម្រៀង “Rac Thai”។ ក្រុមកញ្ញាតម្រង់ជាជួរទទឹងចំនួន៤ជួរ ក្នុងនោះជួរចំនួន៣នៅខាង មុខ រៀបជាត្រីកោណមួយ និងរាំតាមចលនាដូចគ្នា។ រីឯជួរនៅខាងក្រោយវិញ មានកញ្ញា៤នាក់ ចែកជី២ក្រុមដែលប្រើប្រាស់ឧបករណ៍រាំចំនួនពីររួមមាន ផ្លិតនិង កន្ត្រក់ដាក់ត្របកផ្កាកុលាបនិងផ្កាស្បៃរឿងលឿង។ កញ្ញាទាំងអស់សុទ្ធតែស្លៀក ពាក់សារុងចម្រុះពណ៌ និងដាក់ផ្កាស្រស់នៅលើសក់។ ប្អូនៗកញ្ញាបានឲ្យដឹងថា៖

        “នេះជារបាំដែលបានសម្ដែងក្នុងពិធីបុណ្យសំខាន់ៗនៅប្រទេសថៃ។ ដូចថ្ងៃ ហ្នឹងជាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិថៃ។ ប្អូនៗបានរៀនរបាំនេះក្នុងរយៈ ពេល១ខែ។ របាំថៃគឺទន់ភ្លន់ណាស់ ពិសេសគឺចលនាដៃ។ ចលនាដៃកាន់តែ ទន់ភ្លន់គឺរបាំកាន់តែស្អាត”។

        “នាងខ្ញុំចូលចិត្តសម្លៀកបំពាក់នេះណាស់ ព្រោះថាវាបង្ហាញឲ្យឃើញនូវ ភាពស្រស់ស្អាតគួរឲ្យស្នេហ៍របស់នារីថៃ”។

        អ្នករៀបចំរបាំ “Ram RacThai” ខាងលើមានឈ្មោះថា Waranya Sodawat ជានិស្សិតស្រីមួយនាក់នៅដេប៉ាដឺម៉ង់ភាសាវៀតណាមចំណុះសកលវិទ្យាល័យ Mahasarakham ដែលកំពុងមកធ្វើកម្មសិក្សានៅមជ្ឈមណ្ឌលភាសានិងវប្បធម៌ ថៃ។ អ្នកស្រី Sodawat ឲ្យដឹងថា នៅពេលរាំរបាំ “Ram RacThai” គេតែងតែ ជ្រើសរើសសម្លៀកបំពាក់ប្រពៃណីដូច្នេះ៖

        “ប្អូនៗដែលរាំរបាំប្រពៃណីនិងរបាំទម្លាក់ផ្កាគឺស្លៀកពាក់សម្លៀកបំពាក់ Thai Chakri។ ចំពោះប្អូនៗដែលរាំផ្លិតគឺស្លៀកពាក់សម្លៀកបំពាក់ Raj pattern។ សម្លៀកបំពាក់ Raj pattern ត្រូវបានកកើតឡើងតាំងពីរាជ្ជកាលស្ដេច Rama ៥។ ក្រោយមក បានកែតម្រូវជាបណ្ដើរៗហើយក្លាយទៅជាសម្លៀកបំពាក់ Thai Chakri ដូចសព្វថ្ងៃ។ នាបច្ចុប្បន្ន សម្លៀកបំពាក់ប្រពៃណីរបស់ថៃគឺជាThai Chakri”។

ស្វែងយល់វប្បធម៌ថៃតាមរយៈបទចម្រៀងនិងរបាំ Ram RacThai - ảnh 2 អ្នកស្រី Waranya Sodawat

        នៅលើចង្វាក់ភ្លេងពិរោះៗនៃបទចម្រៀង “Rac Thai” ចលនានីមួយៗនៃ របាំនេះត្រូវបានសម្ដែងយ៉ាងទន់ភ្លន់។ អ្នកស្រី Waranya Sodawat ចែករំលែក ថែមទៀតថា ខ្លឹមសារនៃបទចម្រៀងនេះ គឺជាពាក្យសម្ដីផ្ដែផ្ដាំចំពោះកូនចៅថៃឲ្យ រួមគ្នាថែរក្សាប្រភពដើមរបស់ប្រជាជាតិ ក៏ដូចជាវប្បធម៌របស់ជីដូនជីតាបន្សល់ ទុកមក។

        “ឃ្លានីមួយៗក្នុងបទចម្រៀងនេះមានអត្ថន័យជាច្រើន។ ជាឧទាហរណ៍ “ទោះបីខ្យល់បក់យ៉ាងខ្លាំងប៉ុណ្ណាក្ដី តែមិនអាចផ្ដួលរំលំដើមឈើបានឡើយ” ក៏ដូចជាកម្លាំងដ៏មហិមាររបស់ឪពុក ទោះបីមានបញ្ហាធ្ងន់ធ្ងរប៉ុណ្ណាក្ដី ប៉ុន្តែឪពុក នៅតែនាំកូនៗទៅកាន់គោលដៅចុងក្រោយ”។

វៀតណាមនិងថៃមានលក្ខណៈវប្បធម៌ស្រដៀងគ្នាជាច្រើន ហេតុនេះហើយ បទចម្រៀងនិងរបាំ “Rac Thai” ទទួលបានការនិយមចូលចិត្តយ៉ាងខ្លាំងរបស់ ទស្សនិកជនវៀតណាម។

“នេះជាបទចម្រៀងពិរោះ ដែលកោតសរសើរភាពស្រស់ស្អាតនិងតំលៃ ប្រពៃណីរបស់ប្រទេសថៃ។ ប្រជាជនថៃមានមោទនភាពដ៏ធំធេងចំពោះរបាំ ប្រពៃណីដែលកម្រមានលើពិភពលោក។ នោះគឺរបាំ Rac Thai”។

“ខ្ញុំចូលចិត្តសម្លៀកបំពាក់ណាស់។ វាស្អាតឆើតឆាយហើយបង្ហាញឲ្យ ឃើញយ៉ាងច្បាស់នូវវប្បធម៌ថៃទៀតផង។ ប្រទេសថៃមានខឿនវប្បធម៌ដ៏សម្បូរ បែបដូចវប្បធម៌វៀតណាមដែរ"។

ការគាំទ្រយ៉ាងខ្លាំងរបស់ទស្សនិកជនចំពោះឈុតសម្ដែងរបាំរយៈពេល៤ នាទីខាងលើ ជាលទ្ធផលប៉ាន់ស្មានមិនដល់របស់អ្នកគ្រូនិងសិស្សនៅមជ្ឈ មណ្ឌលភាសានិងវប្បធម៌ថៃ។ អ្នកស្រី Waranya Sodawat ឲ្យដឹងថា ខ្លួននឹង ខំប្រឹងប្រែងបង្រៀនបន្ថែមចំណេះដឹងអំពីវប្បធម៌ថៃ ដើម្បីជួយនិស្សិតវៀតណាម ស្រឡាញ់ភាសានិងវប្បធម៌ថៃកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ