ឥណ្ឌូនេស៊ី-ទីផ្សារពោពេញទៅដោយសក្ដានុភាពសំរាប់ផ្នែកទេសចរណ៍វៀតណាម

(VOVWORLD) -ជាប្រទេសមានចំនួនប្រជាជនធំទី៤លើពិភពលោក មានកំរិតប្រាក់ចំណាយគិតជាមធ្យមខ្ពស់ រយៈពេលកន្លងទៅ ឥណ្ឌូនេស៊ីបានកំណត់ជាទីផ្សារមួយក្នុងចំ ណោមទីផ្សារធំសំរាប់ផ្នែកទេសចរណ៍វៀតណាម។ក្រុមហ៊ុនទេសចរណ៍វៀតណាមបានយក ចិត្តទុកដាក់ពង្រីកទីផ្សារទេសចរណ៍នៅឥណ្ឌូនេស៊ីកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។  

ជាប្រទេសមានចំនួនប្រជាជនធំទី៤លើពិភពលោក មានកំរិតប្រាក់ចំណាយគិតជាមធ្យមខ្ពស់ រយៈពេលកន្លងទៅ ឥណ្ឌូនេស៊ីបានកំណត់ជាទីផ្សារមួយក្នុងចំណោមទីផ្សារធំសំរាប់ផ្នែកទេសចរណ៍វៀតណាម។ ក្រុមហ៊ុនទេស ចរណ៍វៀតណាមបានយកចិត្តទុកដាក់ពង្រីកទីផ្សារទេសចរណ៍នៅឥណ្ឌូនេស៊ីកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ដោយមានការខំប្រឹងប្រែងនិងជំហានជាក់ស្ដែងរបស់បណ្ដាក្រុមហ៊ុនទេសចរណ៍វៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំជិតៗនេះ បរិមាណភ្ញៀវទេសចរឥណ្ឌូនេស៊ីមកដល់វៀតណាមបានកើនឡើងជាបន្តបន្ទាប់។

ឥណ្ឌូនេស៊ី-ទីផ្សារពោពេញទៅដោយសក្ដានុភាពសំរាប់ផ្នែកទេសចរណ៍វៀតណាម - ảnh 1

ឥណ្ឌូនេស៊ី-ទីផ្សារពោពេញទៅដោយសក្ដានុភាពសំរាប់ផ្នែកទេសចរណ៍វៀតណាម

“ ខ្ញុំចាប់អារម្មណ៍ខ្លាំងចំពោះឈូងសមុទ្រហាឡុង ដោយភាពស្រស់ស្អាតអស្ចារ្យរបស់ធម្មជាតិនិងបរិយាកាសស្រស់ថ្លានៅទីនោះ។ ក្រៅពីនោះ ខ្ញុំក៏ចូលចិត្ត My Tho ខ្ញុំចូលចិត្តជិះទូកតាមព្រែក ទន្លេ ហើយហូបផ្លែឈើនៅក្នុងតំបន់នោះ។”

          “ ខ្ញុំចូលចិត្ត Pho ជាពិសេសគឺ Pho សាច់គោ ពីព្រោះវាឆ្ងាញ់ណាស់ ។ ទឹកស៊ូបរបស់វាផ្អែម មានរស់ជាតិចំឡែកណាស់ ខុសពីម្ហូបឥណ្ឌូនេស៊ី។ ក្រៅពីនោះ ខ្ញុំក៏ចូលចិត្តម្ហូប Pho ឆាផងដែរ។”

          នេះជាចំណាប់អារម្មណ៍របស់មិត្ត Cynthia និង Kartina ភ្ញៀវទេសចរមកពីឥណ្ឌូនេស៊ី បានធ្វើដំណើរទេសចរណ៍នៅវៀតណាម ក្នុងរយៈពេល៧ថ្ងៃ ចាប់ពី Sai Gon – My Tho – Ha Noi។ ក្នុងដំណើរនេះ មិត្តទាំងពីរនាក់នេះបានរួមជាមួយមនុស្សចំនួន៣០នាក់ទៀត បានទៅទស្សនាទីក្រុងហូជីមិញ -មជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់វៀតណាម ទីក្រុង My Tho -តំបន់ពោពេញទៅដោយផ្លែឈើគ្រប់ប្រភេទ និងទីក្រុងហាណូយ-មជ្ឈមណ្ឌលនយោបាយវៀតណាម ដោយមានតំបន់កេរ្តិ៍តំណែលប្រវត្តិសាស្ត្រជាច្រើនដូចជា៖ប្រាំង្គតំកល់សពលោកប្រធាន ហូជីមិញ វិហារ Ngoc Son, Van Mieu Quoc Tu Giam,ទៅទស្សនាឈូងសមុទ្រហាឡុង …លៗ

          ចាប់ពីដើមឆ្នាំ២០១៧មក ខែមិថុនាជាខែមានបរិមាណភ្ញៀវទេសចរឥណ្ឌូនេស៊ីច្រើនបំផុតនៅវៀតណាម  ពីព្រោះ នេះជាឱកាសបុណ្យ Lebaran របស់ឥណ្ឌូនេស៊ី ។លោកស្រី Thanh Ha នាយិកាក្រុមហ៊ុន Prestige Travel បានអោយដឹងថា៖

          “ ឆ្នាំនេះ បើប្រៀបនឹងឆ្នាំទៅមិញ មានកំណើន១០០%។ ពីដើមឆ្នាំមក បរិមាណភ្ញៀវទេសចរមកវៀតណាមតាមរយៈក្រុមហ៊ុនយើងខ្ញុំគឺជាងមួយពាន់នាក់ គិតជាមធ្យម មួយខែទទួលពី១៥០-២០០នាក់។ ភ្ញៀវទេសចរមកច្រើនជាងគេគឺក្នុងឱកាសបុណ្យ Lebaran របស់ឥណ្ឌូនេស៊ី និងឱកាសបុណ្យ Noel។ក្នុងខែមិថុនាកន្លងទៅ ក្រុមហ៊ុនរបស់យើងខ្ញុំបានទទួលភ្ញៀវទេសចរឥណ្ឌូនេស៊ីចំនួន១០ក្រុម។”

          ក៏ដូចជាក្រុមហ៊ុន Prestige Travel ក្នុងខែមិថុនាកន្លងទៅ ក្រុមហ៊ុនទេសចរណ៍ជាច្រើន ដូចជា៖ Viking, Dong Travel , Huong Giang Travel…លៗ ក៏ទទួលភ្ញៀវទេសចរជាច្រើនពីឥណ្ឌូនេស៊ី។ លោក Ha Cong Loi មគ្គុទេសចរ ភាសាឥណ្ឌូនេស៊ី បានអោយដឹងថា៖

          “ ខ្ញុំឃើញថា៖ភ្ញៀវទេសចរឥណ្ឌូនេស៊ី ជិតស្និទ្ធ រូសរាយរាក់ទាក់។ ពេលទៅទស្សនា គេក៏បានស្រាវជ្រាវអំពីព័ត៌មានទូទៅ និងគេក៏មានគោលបំណងបានថតរូប និងទិញឥវ៉ាន់ជាច្រើនដែរ។ គេចូលចិត្តទំនិញសិប្បកម្មវិចិត្រសិល្បះវៀតណាមណាស់ ដូចជា៖គំនូរខ្មុកម្រះ ឬគំនូប៉ាក់។ ពិសេស ម្ហូបពិសេសដោយឡែកនៅតបន់នីមួយៗ ក៏បានភ្ញៀវទេសចរឥណ្ឌូនេស៊ីពេញនិយមចូលចិត្តដែរ។”

          ទោះបីជាសក្ដានុភាពអភិវឌ្ឍន៍ទេសចរណ៍ពីឥណ្ឌូនេស៊ីនៅធំធេងណាស់ក្តី នៅមានឧបសគ្គមួយចំនួន ដូចជា៖ព័ត៌មានទេសចរណ៍រវាងប្រទេសទាំងពីរនៅមានកំហិត មគ្គុទេសចរចេះនិយាយភាសាឥណ្ឌូនេស៊ីមានតិច និងជើងហោះហើរត្រង់ពីវៀតណាមនិងឥណ្ឌូនេស៊ីនៅតិចពេក។ លោក Vu Van Khiem នាយកក្រុមហ៊ុនទេសចរណ៍ Indochina Travelland បានអោយដឹងថា៖

          “ នាបច្ចុប្បន្ន ជើងហោះហើរត្រង់ពីវៀតណាមទៅឥណ្ឌូនេស៊ីនិងផ្ទុយទៅវិញនៅមានកំហិត។ ការតភ្ជាប់រវាងជើងហោះហើរមួយចំនួនមិនសមស្រប ត្រូវចំណាយពេលវេលា Transit ជាច្រើន នៅសិង្ហបុរី និងម៉ាឡេស៊ី។ ខ្ញុំមានគោលបំណងមានជើងហោះហើរត្រង់ពីទីក្រុងហាណូយ និងទីក្រុងហូជីមិញច្រើនថែមទៀត ទៅកាន់ទីក្រុង Jakatar និងទីក្រុងមួយចំនួនទៀតនៅឥណ្ឌូនេស៊ី ដូចជា៖ Bali Bandung។”

          ឆ្នាំ២០១៥ មានភ្ញៀវទេសចរឥណ្ឌូនេស៊ីចំនួន៦ម៉ឺន២ពាន់នាក់មកវៀតណាម ហើយដល់ឆ្នាំ២០១៦ បរិមាណភ្ញៀវទេសចរឡើងដល់៧ម៉ឺននាក់។ តាមអគ្គនាយករង អគ្គនាយកដ្ឋានទេសចរណ៍វៀតណាម លោក Ha Van Sieu ថា៖ ឆ្នាំ២០១៧ ផ្នែកទេសចរណ៍វៀតណាម អាចទទួលភ្ញៀវទេសចរឥណ្ឌូនេស៊ីចំនួន១០ម៉ឺននាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ