ការជួបជុំវង្សត្រកូលក្នុងបុណ្យតេតចាប់ផ្តើមការផឹកទឹកនឹងដល់ប្រភពដើម


ការជួបជុំវង្សត្រកូលក្នុងបុណ្យតេតចាប់ផ្តើមការផឹកទឹកនឹងដល់ប្រភពដើម - ảnh 1
ការជួបជុំវង្សត្រកូលក្នុងបុណ្យតេតចាប់ផ្តើមការផឹកទឹកនឹងដល់ប្រភពដើម (Image: VNA)

(VOVworld) – ប្រសូត្រនិងធំដឹងក្តី ហើយចេញធ្វើការនៅទីឆ្ងាយ ជារៀងរាល់
បុណ្យតេតតែងតែវិលត្រឡបមកស្រុកកំណើតវិញ។ នេះគឺជាចំណុចមួយរបស់
មនុស្សម្នាដែលកំពុងរស់នៅទីក្រុងធំៗ។ ពេញរូបពេញរាងក្នុងជីវិតគឺជាប្រពៃណី
គ្រួសារត្រកូលនិងអត្តសញ្ញាណវប្បធម៌ភូមិឃុំលេចធ្លោបំផុត។ ក្នុងពេលធំដឹងក្តី
 ហើយទោះបីជាក្នុងឋានៈណាក៏ដោយចំពោះគេស្រុកកំណើតនិងត្រកូលជានិច្ច
កាលគឺទីបង្អែកស្មារតីដ៏រឹងមាំ។ វិលត្រឡប់មកស្រុកកំណើតគឺវិលត្រឡប់មក
ប្រភពដើមដើម្បីបំពេញបន្ថែមសក្តានុពលនិងស្មារតីអភិវឌ្ឍន៍អាជីពរបស់ខ្លួន។
ក្នុងបុណ្យចូលឆ្នាំថ្មីឆ្នាំវកអដ្ឋស័ក ២០១៦ នេះ ផ្ទះសការៈបូជាត្រកូលនៅភូមិឃុំ
ក្នុងទូទាំងប្រទេសកក់ក្តៅថែមទៀតដោយមានការជួបជុំគ្នារបស់សមាជិកគ្រួសារ
គ្រប់រូបដែលតែងតែវិលត្រឡបមកស្រុកកំណើតទទួបុណ្យតេត។

        តាមទំនៀមទំលាប់ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណី គ្រួសាររបស់លោក Nguyen
Van Hoc នៅទីក្រុងហាណូយវិលត្រឡប់ស្រុកកំណើតដើម្បីជូនពរឆ្នាំថ្មី ជូនដល់
សាច់ញាតិ។ ប៉ុន្តែ មុនដំបូងបង្អស់ គ្រួសាររបស់លោកត្រូវទៅអុធធូបនៅទីស
ការៈបូជាត្រូល  Nguyen។ នេះគឺជាសកម្មភាពតបស្នងសងគុណនិងជារបៀបរំ
លឹកកូនចៅស្តីពីប្រពៃណីនិងឆ្ពោះទៅប្រភពដើម។  តាមលោក Nguyen Van
Hoc ថា៖ ប្រពៃណីក្នុងគ្រួសារនិងរង្សត្រកូលគឺជាគ្រឹះស្ថានរឹងមាំដែលបង្កើត
ឡើងប្រពៃណីក្នុងតំបន់ភូមិឃុំ។ ដោយហេតុនេះ មនុស្សម្នាគប្បីទៅសាកសួ
សុខទុកសាច់ញាតិក្នុងពេលមានពេលវេលាទំនេរ​ជាពិសេសក្នុងបុណ្យតេត។

        «ខ្ញុំគិតថា៖ បុណ្យតេតគឺជាឱកាសល្អបំផុតដើម្បីយើងវិលត្រឡប់មកស្រុក
 កំណើតវិញ។ នេះគឺជាឱកាសដើម្បីយើងយល់បន្ថែមអំពីប្រពៃណីក្នុងត្រកូលក៏
ដូចជាវប្បធម៌ក្នុងតំបន់ផងដែរ។ នាបច្ចុប្បន្នមានលក្ខណៈសេដ្ឋកិច្ចជាង ប្រជាជន
 វៀតណាមមិនត្រឹមតែទទួលបុណ្យតេតបានគ្រប់គ្រាន់ ប៉ុណ្ណោះទេ ថែមទាំង
ទៅដើរលេងក្នុងឱកាសនេះទៀតផង។ ខ្ញុំជានិច្ចកាលនិយាយជាមួយប្រពន្ធ និង
កូនរបស់ខ្លួនថា៖ យើងគប្បីវិលត្រឡបស្រុកកំណើត អុធធូបនៅទីសការៈបូជា
ត្រកូលដើម្បីសូមសុភមង្គលគ្រប់ប្រការផងនិងដើម្បីកូនចៅមានចំណះដឹងអំពី
វង្សត្រកូលរបស់ខ្លួនផង។ ដើម្បីធ្វើសមាហរណកម្ម ប្រការមុនដំបូងបង្អស់គឺត្រូវ
ដឹងច្បាស់ប្រភពដើមរបស់ខ្លួនសិន។»

        ក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ និន្នាការវិលត្រឡប់មកស្រុកកំណើតនិង
បណ្ដាសកម្មភាពក្នុងរង្សត្រកូលត្រូវបានស្តារឡើងវិញ។ បណ្ដាទីសក្ការៈបូជា
ត្រកូលត្រូវបានជួសជុលឬកសាងថ្មីតារាងពង្សាវតានៃត្រកូលត្រូវបានប្រមូល
និងបកប្រែហើយផ្សព្វផ្សាយដ៏ទូលំទូលាយសំរាប់កូនចៅក្នុងត្រកូល។ តាម
លោក Nguyen Van Thu មេត្រកូល Nguyen នៅខេត្ត Phu Tho (ភាគខាងជើង
វៀតណាម) បានឲ្យដឹងថា៖ មានការព្រួយបារម្ភក្នុងជីវភាពរស់នៅនាសព្វថ្ងៃ
ហើយអ្នកណាក៏ត្រូវធ្វើការនឿយហត់ណាស់ដែរ។ មនុស្សម្នាក់ៗ គប្បីបង្កើត
តុល្យភាពក្នុងដួងចិត្តដូច្នេះទីសការៈបូជារបស់ត្រកូលគឺជាទីកន្លែងព្រលឹង
ស្និតស្នាលសំរាប់កូនចៅ។ លោក Nguyen Van Thu បានឲ្យដឹងថា៖

        «ខ្ញុំអាចអះអាងថា៖ ចំពោះប្រជាជនវៀតណាម គ្មានប្រការណាចិញ្ចឹម
និងថែ ទាំចំណះដឹងឆ្ពោះទៅក្តីបរិសុទ្ធនិងប្រភពដើមល្អជាងជំនឿជឿជាក់
សែនព្រេនជីដូនជីតាក៏ដូចជាវប្បធម៌ត្រកូលដែរ។ ក្នុងបុណ្យតេត ឈរនៅ
ខាងមុខទីសក្ការៈបូជា ត្រកូលអ្នកណាក៏ចាប់អារម្មណ៍សេចក្តីពិសិទ្ធិនៃទំ
នាក់ទំនងសាច់ញាតិក្នុង ប្រពៃណី «ផឹកទឹកនឹកដល់ប្រភពដើម» ដែរ។
ពេលនោះ ខ្ញុំមោនខ្លាំងណាស់។ សមាជិកច្រើននាក់ក្នុងត្រកូលដែលរវល់
ក៏បានផ្ញើរក្រដាសសែនដង្វាយ ហើយផ្តាំខ្ញុំឧទ្ទិសដល់ជីដូនជីតាជំនួសគាត់។»

        ចំពោះលោក Nguyen Van Hoc រាល់សកម្មភាពដែលមានចរិតលក្ខណៈត
 ភ្ជាប់ អភិវឌ្ឍន៍ត្រកូលនឹងជាការផ្សារភ្ជាប់ដ៏ត្រឹមត្រូវនិងពិសិទ្ធិដើម្បីសមាជិក
 ម្នាក់ៗក្នុងត្រកូលសាមគ្គីជួយឧបត្ថម្ភគ្នាទៅវិញទៅមកខាងស្មារតីផងនិងខាង
សម្ភាៈផង។  ​     

        វប្បធម៌ត្រកូលគឺជាគ្រឹះស្ថានរបស់វប្បធម៌ជនបទវៀតណាម។ បុណ្យតេតគឺ
ជាឱកាសជួបជុំគ្នាលើកដម្កើងនិងអប់រំវប្បធម៌ត្រកូលក្នុងសហគមន៍។ វប្បធម៌
ត្រកូលមានការជះឥទ្ធិពលទៅលើជីវភាពរស់នៅដែលក្លាយទៅជាទីបង្អែកខាង
 ស្មារតីមិនអាចខ្វះបានឡើយក្នុងព្រលឹងមនុស្សម្នាកៗ។ គិតតាំងពីរាប់ពាន់ឆ្នាំ
មកហើយវប្បធម៌ត្រកូលគឺជាកត្តាស្នូលរបស់វប្បធម៌ភូមិឃុំដែលរួមចំណែក
បង្កើតឡើងបណ្ដាតំលៃវប្បធម៌របស់វៀតណាមថែមទៀត៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ