Tu Thi Hand Embroidery- - ចាប់ផ្តើមអាជីវកម្មពីសេចក្ដីស្រឡាញ់របរប្រពៃណី

(VOVWORLD) -ធ្លាប់ជាអ្នកសារព័ត៌មានផ្នែកវប្បធម៌មួយរូបនៃទីភ្នាក់ងារសារព័ត៌មានដ៏ធំមួយអ្នកស្រី Bui Thi Mai Lan ត្រូវបានមិត្តរួមការងារស្គាល់ដល់ជាមនុស្សម្នាក់ដែលជក់ចិត្តនឹងការងារ ហើយអ្នកស្រីតែងតែធ្វើដំណើរទៅកាន់តំបន់ប៉ែកពាយព្យ ឬ ខេត្ត ក្រុងណាដែលមានបេតិកភណ្ឌវប្បធម៌ជាច្រើនរបស់ប្រទេសជាតិ។ 

ប៉ុន្តែក្នុងរយៈពេលជាង ១០ ឆ្នាំកាន់អាជីពជាអ្នកយកព័ត៌មានមក អ្នកស្រី ស្រាប់តែ ប្ដូរអាជីពទៅធ្វើអាជីវកម្មលើវិស័យម៉ូដសំលៀកបំពាក់វិញ ដោយផ្ដោតសំខាន់លើផលិតផលដែលប្រើក្បូរក្បាច់ប៉ាក់ដោយដៃ។

ដោយបានកើត និងធំដឹងក្ដីនៅភូមិរបរប៉ាក់សិប្បកម្ម Quat Dong (ស្រុក Thuong Tin ទីក្រុងហាណូយ) ។ ប៉ុន្តែ ដោយរវល់នឹងការងារសិក្សារៀនសូត្រ និងការងារប្រចាំថ្ងៃ បានជាអ្នកស្រី Mai Lan ហាក់ដូចជាបានបំភ្លេចនូវរបរប្រពៃណីនៃស្រុកកំណើត។ ដោយធ្លាប់មានអាជីពជាអ្នកយកព័ត៌មានខាងវប្បធម៌ និងទេសចរណ៍ បានជាអ្នកស្រីមានឱកាសទៅកាន់ភូមិរបរជាច្រើននៅទូទាំងប្រទេស។ ហេតុដូច្នេះហើយ អ្នកស្រីបាននឹកដល់របបប៉ាក់ដោយដៃនៅស្រុកកំណើតខ្លួន ហើយនាំយកនូវផលិតផលដ៏វិសេសវិសាលនៃរបរនេះទៅផ្សព្វផ្សាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

Tu Thi Hand Embroidery- - ចាប់ផ្តើមអាជីវកម្មពីសេចក្ដីស្រឡាញ់របរប្រពៃណី - ảnh 1សកម្មភាពនៅហាង Tu Thi Hand Embroidery (រូបថត៖ vnanet.vn)

នាពាក់កណ្ដាលឆ្នាំ ២០១៧ អ្នកស្រី Mai Lan សំរេចចិត្តបើកហាងប៉ាក់ដោយដៃ Tu Thi នៅផ្ទះលេខ ២៣ វិថី Hang Thung ទីក្រុងហាណូយ។ អ្នកស្រីបានសំណេះសំណាលថា៖

“Tu Thi គឺជាឈ្មោះសាលាភូមិមួយ ដែលជាទីកន្លែងធ្វើសក្ការបូជាគ្រូដើមនៃរបរប៉ាក់។ ពាក្យ Tu មាននៃថាប៉ាក់ ហើយពាក្យ Thi មានន័យថាផ្សារ។ នេះគឺជាអត្ថន័យដែលខ្ញុំបានជ្រើសរើសសម្រាប់ហាងប៉ាក់ដោយដៃនេះ។ ដោយបានធំដឹងក្ដីនៅក្នុងគ្រួសារមួយនៅភូមិរបរប៉ាក់  Quat Dong ប្រពៃណី បានជាខ្ញុំត្រូវបានលោកយាយបង្ហាត់បង្រៀនរបៀបប៉ាក់តាំងពីកុមារភាព។ រូបភាពអំពីសិប្បករ ដែលផ្ដោតអារម្មណ៍លើថ្នេរប៉ាក់ដោយដៃបានបន្សល់ទុកក្នុងអនុស្សាវរីយ៍របស់ខ្ញុំ។ ហេតុដូច្នេះហើយ ខ្ញុំបានបើកហាងនេះ ដើម្បីនាំរបរប្រពៃណីរបស់ទីក្រុងហាណូយឲ្យខិតមកជិតភ្ញៀវទេសចរជាតិ និងអន្តរជាតិ“។

ផលិតផលដំបូងរបស់ Tu Thi ភាគច្រើនគឺអាវផាយ អាវសឺមី ដែលបានប៉ាក់ក្បូរក្បាច់ ដូចជារូបសត្វក្ងោកជាដើម។ រហូតមកដល់ពេលនេះ Tu Thi បានពង្រីកផលិតផលរបស់ខ្លួន ដូចជាវត្ថុអនុស្សាវរីយ៍ដ៏វិសេសវិសាល ដែលពោរពេញទៅដោយលក្ខណវប្បធម៌របស់ទីក្រុងហាណូយ។ អ្នកស្រី Mai Lan បានសំណេះសំណាលថា៖

“តាំងពីយូរណាស់មកហើយ រាល់ផលិតផលរបស់ភូមិប៉ាក់ Quoc Dong ត្រូវបាននាំចេញទៅកាន់ទ្វីបអឺរ៉ុប អាមេរិក និងជប៉ុន ... សូម្បីតែយីហោដ៏ល្បី ៗ នៅលើពិភពលោក ដូចជា Zara ក៏បានកុម្មង់សិប្បករ Quan Dong កែច្នៃផងដែរ។ ពិតណាស់ថា សិប្បករវៀតណាមមានថ្វៃដៃប៉ិនប្រសប់មិនចាញ់ប្រទេសដទៃឡើយ។  ហេតុដូច្នេះហើយ ខ្ញុំតែងតែខិតខំប្រឹងប្រែងដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ដើម្បីជ្រើសរើសយកផលិតផលរបស់ ភិមិរបរ Quan Dong ផងដែរ“។

ក្រោយរយៈពេលមួយរយៈ ទោះបីជា អ្នកស្រី Mai Lan បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក៏ដោយ ប៉ុន្តែ Tu Thi Hand Embroidery មិនឆ្លើយតបបាននឹងតម្រូវការរបស់អតិថិជនឡើយ។ ហេតុដូច្នេះហើយ អ្នកស្រី Mai Lan បាននឹកដល់ មិត្តភត្តិដ៏ជិតស្និតរបស់ខ្លួនគឺ អ្នកស្រី Ha Trang ដែលអ្នកកាសែតមួយរូប។ អ្នក ស្រី Ha Trang ដៃគូរបស់ អ្នកស្រី Mai Lan ក្នុងការកសាង Tu Thi Hand Embroidery បានចែករំលែកថា៖

“នាគ្រាដំបូង ខ្ញុំមិនជឿថា Mai Lan អាចទទួលបានជោគជ័យឡើយ ដោយសារអាជីពជាអ្នកកាសែតខុសប្លែកនឹងការអារធ្វើអាជីវកម្ម។ ប៉ុន្តែ នៅពេលខ្ញុំបានស្វែងយល់អំពីរបរប៉ាក់នោះ ខ្ញុំបានសម្រេចចិត្តរួមសហការជាមួយ Mai Lan ដើម្បីកសាង  Tu Thi។ អាស្រ័យហេតុនេះ យើងខ្ញុំបានធ្វើការសិក្សាស្រាវជ្រាវអំពីការគ្រប់គ្រង ការធ្វើអាជីវកម្ម  Maketing  និងសិក្សាការរចនាដើម្បីចូលរួមក្នុងដំណើរការផលិតកម្ម។ យើងខ្ញុំសង្ឃឹមថា អាជីពថ្មីនេះ នឹងនាំមកនូវក្ដីសប្បាយរីករាយ និងចំណាប់អារម្មណ៍ ព្រមទាំងជឿជាក់ថា នឹងទទួលបានការគាំទ្រពីមនុស្សជាច្រើនផងដែរ“។

នាដើមឆ្នាំ ២០១៩ Tu Thi Hand Embroidery បានបើកសម្ពោធសប្បកម្មថ្មីមួយនៅទីក្រុង Hoi An ខេត្ត Quang Nam ដោយមានបំណាងប្រាថ្នាថា នឹងក្លាយទៅជាសហគ្រាសវប្បធម៌ ទេសចរណ៍ សហគមន៍នាពេលអនាគត់។ អ្នកស្រី Mai Lan បានបន្តថា Tu Thi Hand Embroidery បានឆ្ពោះទៅការកសាងរូបសណ្ឋានទេសចរណ៍វប្បធម៌មួយ សម្រាប់ភ្ញៀវទេសចរ ដោយមានគោលដៅថា ភ្ញៀវទេសចរនឹងចូលរួមការបង្ហាត់បង្រៀងរបៀបប៉ាក់ ទិញផលិតផលប៉ាក់របស់ខ្លួនឯង ហើយថែមទាងផ្សព្វផ្សាយផលិតផលនេះទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ