ចំណាប់អារម្មណ៍ដ៏អស្ចារ្យនៃពិធីបុណ្យប្រពៃណីរបស់ខេត្ត Ba Ria-Vung Tau

(VOVWORLD) -  Ba Ria-Vung Tau ជាកន្លែងដំបូងដែលមានទីតាំងសំខាន់ក្នុងដំណើររុករកនិងកសាងតំបន់ភាគខាងត្បូងនៃប្រទេសវៀតណាម។ អស់រយៈពេលជាង ៣០០ ឆ្នាំនៃការអភិវឌ្ឍន៍ ដែលបានតភ្ជាប់ជាមួយបេតិកភណ្ឌវប្បធម៌និងប្រវត្តិសាស្ត្រមក ជាប្រចាំឆ្នាំនៅក្នុងតំបន់មានមហោស្រពនិងពិធីបុណ្យជាច្រើនត្រូវបានប្រារព្ធធ្វើឡើង។ ពិធីបុណ្យទាំងអស់នេះ គឺសុទ្ធតែឆ្លុះបញ្ចាំងពីលក្ខណៈមនុស្សសាស្ត្រ ភាពស្រស់ស្អាតនៃប្រពៃណីពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ រួមចំណែកដល់ការបង្កើតផលិតផលទេសចរណ៍ដែលមានចរិតលក្ខណៈជាក់ស្តែងរបស់ Ba Ria-Vung Tau ។

ចំណាប់អារម្មណ៍ដ៏អស្ចារ្យនៃពិធីបុណ្យប្រពៃណីរបស់ខេត្ត Ba Ria-Vung Tau - ảnh 1 ពិធីបុណ្យបង្ហោះខ្លែងនៅលើសមុទ្រ Vung Tau 

ធម្មជាតិអំណោយផល ប្រវត្តិសាស្រ្តនិងវប្បធម៌ដ៏សម្បូរបែប ជាសក្តានុភាពសម្រាប់ Ba Ria – Vung Tau អភិវឌ្ឍន៍វិស័យទេសចរណ៍។ រួមជាមួយបេតិកភណ្ឌនិងរមណីយដ្ឋានដែលមានតាំងពីរាប់រយឆ្នាំមក តំបន់នេះ នៅមាន ពិធីបុណ្យជាច្រើនត្រូវបានប្រារព្ធធ្វើឡើងជាប្រចាំឆ្នាំ ក្នុងនោះរួមមានពិធីបុណ្យ Nghinh Ong Thang Tam; ពិធីបុណ្យ Mieu Ba Ngu Hanh; ពិធីបុណ្យ Trung Cuu  និងពិធីបុណ្យជាច្រើនទៀត។

ក្រៅពីពិធីបុណ្យប្រពៃណី ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មានពិធីបុណ្យមួយចំនួនដូចជាពិធីបុណ្យវប្បធម៌ ទេសចរណ៍; ពិធីបុណ្យខ្លែង; ពិធីបុណ្យសមុទ្រ ដែលត្រូវបានបង្កើតឡើងជាថ្មីនឹងទទួលបានផ្នែកវប្បធម៌និងទេសចរណ៍រៀបចំឡើងជាប្រចាំឆ្នាំ ក៏បានរួមចំណែកបង្កើតបានផលិតផលទេសចរណ៍ពិសេសរបស់ Ba Ria-Vung Tau ដែលទាក់ទាញអ្នកទេសចរច្រើននាក់ទាំងក្នុងនិងក្រៅប្រទេស។ អតីតនាយកដ្ឋានទេសចរណ៍និងវប្បធម៌ខេត្ត Ba Ria-Vung Tau លោក Ho Van Loi បានឱ្យដឹងថា៖

“ការរៀបចំពិធីបុណ្យជាប្រចាំឆ្នាំគឺដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ ជាពិសេសដើម្បីបង្កើតគោលដៅសម្រាប់ភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិ។ ខេត្ត Ba Ria-Vung Tau បានរៀបចំផែនការមេ សម្រាប់គ្រប់ព្រឹត្តិការណ៍និងពិធីបុណ្យទាំងអស់ដែលធ្វើឡើងនៅឆ្នាំនេះ  សម្រាប់ការផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់ភ្ញៀវទេសចរគ្រប់រូប។  កិច្ចការនេះមានទំនាក់ទំនងរវាងប្រព័ន្ធផ្សព្វផ្សាយខេត្តដើម្បីគាំទ្រនិងលើកកម្ពស់សកម្មភាពពិធីបុណ្យទាននានារបស់ខេត្តតែម្តង”។

ចំណាប់អារម្មណ៍ដ៏អស្ចារ្យនៃពិធីបុណ្យប្រពៃណីរបស់ខេត្ត Ba Ria-Vung Tau - ảnh 2 ទិដ្ឋភាពនៃពិធីបុណ្យ Nghing Ong នៅខេត្ត Ba Ria-Vung Tau

ដើម្បីបង្កើនចំណាប់អារម្មណ៍ភ្ញៀវទេសចរក្នុងពេលកន្លងមកខេត្តនេះផ្តោតលើការរៀបចំសកម្មភាពលើកកម្ពស់វិស័យទេសចរណ៍ជាច្រើនតាមរយៈការចូលរួមក្នុងការតាំងពិព័រណ៍ក្នុងស្រុកនិងតំបន់លើកកម្ពស់និងផ្សព្វផ្សាយវិស័យទេសចរណ៍។ ជាពិសេស ខេត្តបានរៀបចំប្រកបដោយជោគជ័យ នូវព្រឹត្តិការណ៍ ទេសចរណ៍និងពិធីបុណ្យមានលក្ខណៈថ្នាក់ជាតិ ថ្នាក់តំបន់និងអន្តរជាតិ ។ លោក Nguyen Van Trinh ប្រធានគណកម្មាធិការប្រជាជនខេត្ត Ba Ria – Vung Tau បានអះអាងថា៖ “គោល ដៅរបស់ខេត្តគឺអភិវឌ្ឍន៍វិស័យទេសចរណ៍និងពិធីបុណ្យនានាឲ្យក្លាយទៅជាវិស័យសេដ្ឋកិច្ចសំខាន់របស់ខេត្ត។ ដើម្បីឱ្យឧស្សាហកម្មទេសចរណ៍ឈានដល់កម្រិតខ្ពស់ថ្មីមួយ សមស្របជាមួយនឹងសក្កានុភាពនិងមានប្រៀបខ្លាំងរបស់ខេត្តនោះ ខេត្តបានដាក់ចេញដំណោះស្រាយមួយចំនួននិងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ក្នុងតំបន់។ ម្យ៉ាងវិញទៀត លើកកម្ពស់ទំនួលខុសត្រូវរបស់ប្រជាជននិងបង្ហាញពីភាពរស់រាយរាក់ទាក់របស់ប្រជាជនដល់មិត្តភក្តិទាំងក្នុងនិងក្រៅប្រទេស”។

បច្ចុប្បន្ន ខេត្ត Ba Ria-Vung Tau បានកសាងនិងបង្កើតពាណិជ្ជសញ្ញាទេសចរ ណ៍មួយ ដែលបានតភ្ជាប់នឹងពិធីបុណ្យប្រពៃណីរបស់ខ្លួនដោយមានលក្ខណៈពិសេសដាច់ដោយឡែករបស់ខេត្ត។  ពោលគឺ មហោស្រពខ្លែងប្រចាំឆ្នាំដែលបានរៀបចំនៅខេត្ត Ba Ria-Vung Tau បានក្លាយទៅជាផលិតផលទេសចរណ៍ពិសេស មានពាណិជ្ជសញ្ញាទេសចរណ៍ Ba Ria-Vung Tau តែម្តង។  មហោ ស្រពខ្លែងបន្សល់ទុកនូវចំណាប់អារម្មណ៍ដល់ទស្សនិកជនអំពីសិល្បៈលេងខ្លែង។ ភ្ញៀវទេសចរម្នាក់ដែលបានចូលរួមមហោស្រពខ្លែងបានសំណេះសំណាលថា៖ “ខេត្ត Ba Ria- Vung Tau រៀបចំពិធីបុណ្យនេះយ៉ាងល្អឥតខ្ចោះតែម្តង ហើយទាក់ទាញការចូលរួមរបស់ភ្ញៀវយ៉ាងច្រើនកុះករ។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះពិធីបុណ្យទាំងអស់ដោយខេត្ត Ba Ria-Vung Tau រៀបចំឡើង។ ខ្ញុំសង្ឃឹមថា ខេត្តនឹងបន្តរៀបចំពិធីបុណ្យជាប្រចាំ ដើម្បីពេលនឹកដល់ខេត្ត Ba Ria-Vung Tau គេនឹងរលឹកដល់មហោស្រពផងដែរ”។

ក្រោយពីការរៀបចំជាបន្តបន្ទាប់អស់ជាច្រើនឆ្នាំមក លក្ខណៈសិល្បៈនៃការច្នៃប្រឌិតនៅឯពិធីបុណ្យនីមួយៗត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ពិធីបុណ្យនីមួយៗដែលមានចរិតលក្ខណៈវប្បធម៌ពិសេសដាច់ដោយឡែក បានរួមចំណែកធ្វើឱ្យ ភ្ញៀវទេសចរចាប់អារម្មណ៍យ៉ាងខ្លាំងទៅនឹងខេត្ត Ba Ria-Vung Tau ។ ទេសចរណ៍មហោ ស្រពមិនត្រឹមតែជាសកម្មភាពវប្បធម៌សុទ្ធសាធប៉ុណ្ណោះទេប៉ុន្តែក៏ជាការលើកទឹកចិត្តសម្រាប់ការផ្លាស់ប្តូរវប្បធម៌និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ។ ដោយមានបេតិ កភណ្ឌបែបនេះវាអាចនិយាយបានថាពិធីបុណ្យទេសចរណ៍វប្បធម៌នៅស្រុក Ba Ria-Vung Tau មានមូលដ្ឋានរឹងមាំសម្រាប់ការអភិវឌ្ឍ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ