ជីវិតកម្មករធ្វើការនៅអណ្តូងរ៉ែក្រោមដី

(VOVWORLD) -“ញាំបាយនៅលោកកីយ ធ្វើការនៅក្នុងឋាននរក” ជានិច្ចកាលនៅក្រោមដីមាន ជម្រៅរាប់រយម៉ែត្រនិងពោរពេញទៅដោយឧបសគ្គ ទាំងអស់នេះជាអ្វីៗដែលគេ និយាយអំពី កម្មកររ៉ែធ្វើការនៅក្រោមដី។ 

ខែឧសភា ជាខែលើកតម្កើងកម្មករ សូមអញ្ជើញលោកអ្នកនាង តាមជើងអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ស្វែងយល់អំពីការងាររបស់កម្មកររ៉ែធ្វើការនៅក្រោមដីដែលជាការងារមិនសូវមាន នរណាស្គាល់ឡើយ។

ជីវិតកម្មករធ្វើការនៅអណ្តូងរ៉ែក្រោមដី - ảnh 1 ស្នាមញញឹមរបស់កម្មកររ៉ែ(រូបថតៈ tienphong.vn)

ម៉ោង៥និង៣០នាទីព្រឹកព្រលឹម ហើយខ្ញុំកំពុងមានវត្តមាននៅក្រុម ហ៊ុនធ្យូង Ha Lam ទីក្រុង Ha Long ខេត្ត Quang Ninh។ ទោះបីជាទើបព្រឹកព្រលឹមក៏ដោយ ប៉ុន្តែ បរិយាកាសនៅទីនេះគឺអូអរដោយសម្លេងឡានដឹកកម្មករមកធ្វើការ វេនទី១។ ថ្ងៃធ្វើការនៅទីនេះបានចែកជា៣វេននិងធ្វើការពេញមួយថ្ងៃក្នុងរយៈពេល២៤ ម៉ោង។ តំបន់ធ្បូង Quang Ninh ជាកន្លែងប្រមូលផ្តុំអណ្តូងរ៉ែធំតូចដោយមានចំនួន កម្មករជាង១០ម៉ឺននាក់ ក្នុងនោះជាងរ៉ែស្រូបយកភាគច្រើន។ ពិតណាស់ថា យើង ទាំងអស់គ្នាកំពុង ចង់ស្វែងយល់អំពីការងាររបស់ជាងរុករ៉ែនៅក្រោមដីយ៉ាង ដូចម៉្តេច។ បន្ទាប់ពីឆ្លងកាត់ផ្ទះបាយ ខ្ញុំបានមកដល់រោងបែងចែកការងារ  កម្មកររ៉ែ ម្នាក់ៗទទួលបានខោអាវការពារមួយឈុត បរិក្ខារចាំបាច់ដូចជា ពិល បំពង់អុកស៊ី សែន មុននឹងចុះអណ្តូងក្រោមដី។ វេនធ្វើការមួយគឺអូសបន្លាយក្នុងរយៈពេល៨ ម៉ោង ហើយកម្មករម្នាក់ៗពេលចុះធ្វើការសុទ្ធតែយកតាមខ្លួននំបុ័ងនិងទឹកដោះគោ សម្រាប់ញាំពេលសម្រាក។ ខ្ញុំបានដើរតាមកម្មកររ៉ែ ទៅដល់ទីតាំងដែលមានជណ្តើរ យោងជិះចុះទៅកន្លែងធ្វើការដែលមានជម្រៅក្រោមដី 300 ម៉ែត្រ បើប្រៀបនឹងនីវទឹកសមុទ្រ។ ខ្ញុំបាន ចាប់ផ្តើមសំណេះសំណាលជាមួយកម្មកររ៉ែម្នាក់។

        សួស្តីលោក បើប្រៀបនឹងពីមុននេះ តើការងាររបស់កម្មកររ៉ែបច្ចុប្បន្នមានអ្វីៗ ខុសគ្នា?

   “ពីមុននេះមិនសូវមានលក្ខណៈងាយស្រួលដូចសព្វថ្ងៃទេ កម្មករត្រូវដើរដោយថ្មើ ជើង និងត្រូវប្រើកម្លាំងខ្លួនឯងសម្រាប់ដឹកតាមខ្លួន។ នាពេលថ្មីៗនេះ ទើបបានបំពាក់សំភារៈទំនើប។ បច្ចេកវិទ្យាយន្តូបនីយកម្មមានសុវត្ថភាពខ្ពស់ដែលកម្មករជឿ ទុកចិត្តយ៉ាងខ្លាំង។  ដំណើរបំពេញការងារក៏ខុសពីមុនដែរ ឥឡូវប្រើប្រាស់តែគ្រឿង ចក្រ។ ការងាររុករកក៏ទទួលបានទិន្នផលខ្ពស់ តាមនោះចំណូលក៏ច្រើនជាងមុនដែរ ”។

        ក្នុងអណ្តូងជ្រៅក្រោមដីនោះ សីតុណ្ហាភាពសើមនិងសម្ពាធខ្ពស់ ហើយអ្នកមិន មានទម្លាប់អាចនឹងសន្លប់ភ្លាម តើពួកលោកជួបការលំបាកដែរឬទេ?

        “ខ្ញុំប្រកបការងារនេះបាន២៤ឆ្នាំហើយ។ ពេលប្រកបមុខរបរនេះ ខ្ញុំទទួលបាន ការណែនាំពីកម្មករជើងចាស់។ ហើយពេលដែលស្ទាត់ជំនាញ ខ្ញុំជាអ្នកណែនាំ សម្រាប់ជំនាន់ក្រោយវិញ”។

   ដោយសារលក្ខណៈពិសេសនៃការងារនោះបានធ្វើឲ្យកម្មកររ៉ែទាំងអស់ចាត់ទុក គ្នាដូចជាបងប្អូន។ ហើយប្រហែលជា បរិយាកាសធ្វើការពិសេសដូច្នេះ ទើបបង្កើត ឡើងវប្បធម៌សម្រាប់តំបន់ធ្បូង ហើយផ្តើមចេញពីនេះ បានបំផុសអារម្មឲ្យកម្មកររ៉ែ ច្រើនរូបក្លាយទៅជាអ្នកនិពន្ធ កវី និងសិល្បៈករ សិល្បៈការិនី។

        ហើយពេលនេះ កម្មកររ៉ែបានបញ្ចប់វេនទី៣ត្រឡប់មកកន្លែងដើមវិញ។ ទឹក មុខរបស់ពួកគេដូចជានឿយហត់ណាស់ ពេញទៅដោយធូលីធ្យូង ប៉ុន្តែពេលឃើញ កញ្ជក់កាមេរ៉ារបស់ខ្ញុំ ពួកគេបានញរញឹមយ៉ាងស្រស់ ធ្វើឲ្យខ្ញុំចាប់អារម្មណ៍យ៉ាង ខ្លាំង។ ដើម្បីស្វែងយល់អំពីជីវភាពនៅក្រៅអណ្តូង ខ្ញុំនឹងតាមជើងកម្មកររ៉ែដល់កន្លែង ស្នាក់នៅគឺផ្ទះសមូហភាព។

        សួរស្តីលោក អាចឃើញថា ផ្ទះសមូហភាពនេះមើលទៅហាក់ដូចជាខុនដូ អញ្ជឹង តើពួកលោកមានជីវភាពយ៉ាងដូចម៉េចខណៈដែលនៅឃ្លាតឆ្ងាយពីក្រុមគ្រួសារ?

        “រៀបចំកន្លែងស្នាក់នៅសម្រាប់កម្មករដូច្នេះគឺធានាថាថោកជាងជួលនៅក្រៅ ហើយមានសន្តិសុខល្អ កម្មករអាចនឹងនរបំពេញការងារ។ ជាពិសេស នៅទីនេះមាន ទាំងកន្លែងហាត់កីឡាទៀតផង”។

        ឥឡូវនេះ ខ្ញុំកំពុងទៅទស្សនាផ្ទះលោក Nguyen Van Phuong កម្មករឆ្នើម ដោយមានគំនិតច្នៃប្រឌិតថ្មីច្រើនបម្រើផលិតកម្ម។

        សួរស្តីលោក Phuong តើចំណូលជាមធ្យមរបស់លោកគឺមានប៉ុន្មាន ហើយ អាចគ្រប់គ្រាន់សម្រាប់រ៉ាប់រងគ្រួសារដែរឬទេ?

        “ចំណូលជាមធ្យមរបស់យើងខ្ញុំគឺ៣០លានវៀតណាមដុង។ ប៉ុន្តែខ្ញុំនៅប្តេជ្ញា ខិតខំប្រឹងប្រែងថែមទៀត។ ហើយតាមរយៈការងារជាក់ស្តែង ខ្លួននឹងមានបទ ពិសោធន៍ និងមានគំនិតច្នៃប្រឌិតថ្មីដើម្បីអនុវត្តក្នុងការងារ នាំមកនូវទិន្នផលខ្ពស់”។

        ពិតណាស់ថា ដើម្បីធ្វើបានប្រការនេះគឺប្រពន្ធគាត់ពិតជាសមរភូមក្រោយដ៏រឹងមាំដើម្បី លោកនឹងនរបំពេញការងារ។ គិតដូច្នេះ ខ្ញុំបានសួរទៅប្រពន្ធរបស់លោក Phuong

        សួរស្តីបងស្រី ប្រកបមុខរបរកម្មកររ៉ែគឺនឿយហត់ណាស់ ហេតុអ្វីបានជាបង ស្រីជ្រើសរើសប្តីជាកម្មកររ៉ែ?

        “ស្រឡាញ់គ្នាហើយបានរៀបការ។ ប៉ុន្តែនៅពេលបានទទួលដំណឹងស្តីពីគ្រោះ ថ្នាក់នៅអណ្តូងធ្បូងគឺភ័យខ្លាច់ណាស់។ ពេលបានឃើញប្តីត្រឡាប់មកផ្ទះដោយ សុវត្ថភាពវិញទើបបធូរទ្រូង ដូច្នេះ នាងខ្ញុំបង្កលក្ខណៈគ្រប់បែបយ៉ាងឲ្យប្តីនឹង នរចិត្តបំពេញការងារ”។

        លាប្រពន្ធនិងកូនដើម្បីចាប់ផ្តើមវែនធ្វើការថ្មី ពិតណាស់ថា លោក Phuong ក៏ដូចជាកម្មកររ៉ែរាប់ពាន់នាក់ សុទ្ធតែដិតជាប់ខ្លួនបំណងប្រាថ្នាសាមាញ្ញ ដូចជាពន្លឺនាំផ្លូវចូលក្នុងអណ្តូងងងឹតដែរ។ ប្រកបមុខរបរកម្មកររ៉ែអាចជាការងារហត់នឿយនិង ពោរពេញទៅដោយគ្រោះថ្នាក់ក៏ដោយ ប៉ុន្តែ នៅទីនេះ ជម្រៅក្រោមដីរាប់រយម៉ែត្រ នោះ ពួកគាត់នៅតែមានសុទិដ្ឋិនិយម ជក់ចិត្តនឹងការងាររបស់ខ្លួនជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ