ទីក្រុងហាណូយបង្កើតភាពគួរឲ្យទាក់ទាញពិសេសប្លែកសំរាប់ភ្ញៀវទេសចរ

ទីក្រុងហាណូយបង្កើតភាពគួរឲ្យទាក់ទាញពិសេសប្លែកសំរាប់ភ្ញៀវទេសចរ - ảnh 1
ទីក្រុងហាណូយបង្កើតភាពគួរឲ្យទាក់ទាញពិសេសប្លែកសំរាប់ភ្ញៀវទេសចរ (ivivu.com)


(VOVworld) - នាប៉ុន្មានឆ្នាំថ្មីៗនេះ​ ទីក្រុងហាណូយមានវត្តមានជាបន្ត បន្ទាប់ក្នុង
តារាងរៀបចំណាត់ថ្នាក់បណ្ដាទីកន្លែងមកដល់ជួរមុខលើពិភពលោករបស់ទស្សនា
វដ្ដីទេសចរណ៍ល្បីឈ្មោះនានាលើពិភពលោក។ ដោយមានរមណីដ្ឋានស្អាតអស្ចារ្សមុខ
ម្ហូបអាហារឈ្ងុយឆ្ងាញ់និងមនុស្សម្នាស្និទ្ធស្នាលរាក់ទាក់ ទីក្រុងហាណូយជានិច្ចកាល
ជាទីកន្លែងមកដល់គួរឲ្យទាក់ទាញរបស់ភ្ញៀវទេសចរ។

        រដ្ឋធានីហាណូយរបស់វៀតណាមមានចំណុចខុសប្លែកយ៉ាងច្បាស់ក្រឡែក
បើប្រៀបនឹងទីក្រុងផ្សេងៗនៅទ្វីបអាស៊ី។ ប្រការនេះបង្កើតឡើងនូវភាពវិសេស
វិសាលនៃរដ្ឋធានីរាប់ពាន់ឆ្នាំអរិយធម៌វប្បធម៌។ តាមការជ្រើសរើសរបស់អ្នកអាន
រាប់លាន នាក់លើគ្រប់ទិសទី កាសែតនិងគេហទំព័រទេសចរណ៍ល្បីឈ្មោះជាច្រើន
បានជ្រើសរើសទីក្រុងហាណូយជាទីកន្លែងគួរឲ្យទាក់ទាញទៅទស្សនានៅទ្វីបអាស៊ី
និងលើពិភពលោកជាបន្តបន្ទាប់។ ទីក្រុងហាណូយឈរលំដាប់ថ្នាក់ទី ៨ ក្នុង
តារាងរៀបចំណាត់ថ្នាក់បណ្ដាទីកន្លែងមកដល់គួរឲ្យទាក់ទាញបំផុតលើពិភព
លោកក្នុងឆ្នាំ ២០១៦ លើគេហទំព័រ Trip Advisor។  នាពេលថ្មីៗនេះ គេហទំព័រ
 Telegraph (ចក្រភពអង់គ្លេស) បានដាក់ទីក្រុង​ហាណូយចំណាត់ថ្នាក់ទី ១ ក្នុង
តូបបណ្ដាទីក្រុងដែលមានខឿនម្ហូបអាហារគួរឲ្យចាប់អារម្មណ៍បំផុតលើពិភព
លោក។ ព្រឹត្តិការណ៍ប្រធានាធិបតីអាមេរិក លោក Barack Obama បានអញ្ជើញ
ទៅបំពេញទស្សនកិច្ចនៅវៀតណាម ហើយពិសារមុខម្ហូប bun cha ដែលត្រូវបាន
ផ្សាយលើកាណាល់ទូរទស្សន៍អាមេរិក CNN បានបង្កើត ឡើងការចាប់អារម្មណ៍
យ៉ាងខ្លាំងចំពោះទស្សនិកជនរាប់លាននាក់លើពិភពលោក។ ក្រៅពីនោះ ទីក្រុង
ហាណូយនៅមានម្ហូបអាហារឈ្ងុយឆ្ងាញ់ដទៃទៀតដូចជា៖ pho bun oc (នំបញ្ចុក
ខ្យង) banh cuon Thanh Tri ឬ កាហ្វេពងមាន់និងនំប៉័ង Pate ។ល។ ភាពសម្បូរ
បែបក្នុងម្ហូបអាហាររបស់ទីក្រុងហាណូយបានបង្កើតឡើងភាព ទាក់ទាញដោយ
ឡែកចំពោះភ្ញៀវទេសចរ។ លោក Do Dinh Hong នាយកមន្ទីរ ទេសចរណ៍ទីក្រុង
ហាណួយ បានឲ្យដឹងថា៖

        «ផលិតផលទេសចរណ៍អំពីម្ហូបអាហារគឺជាប្រភេទមួយក្នុងចំណោមប្រភេទ
 ទេសចរណ៍ដែលយើងខ្ញុំយកចិត្តទុកដាក់ពិសេស។ បណ្ដាមុខម្ហូបក្នុងទីក្រុងហា
ណូយមានច្រើនណាស់។ ដើម្បីស្វែងរកឃើញចំណង់ចំណូលចិត្តរបស់ភ្ញៀវទេសចរ
គឺជាសារៈសំខាន់ចំពោះផ្នែកទេសចរណ៍និងអ្នកធ្វើម្ហូបអាហារ។ យើងខ្ញុំ ត្រូវ
ឧទ្ទេសនាម ផ្សព្វផ្សាយផលិតផលនិមួយៗ ដូចជា៖ តើមុខម្ហូប pho? មុខ ម្ហូបនំ
បញ្ចុកជាមួយសាច់ជ្រុកអាំងយ៉ាងដូចម្តេច? រួមជាមួយភាពវិសេសវិ សាលនៃម្ហូប
អាហារផ្សេងៗទៀត។»

        ទទួលទានស្រាបៀដែលមានតំលៃទាបក្នុងបរិយាកាសអ៊ូរអរនៅវិថី Ta Hien
 និងវិថី Luong Ngoc Quyen ចំណុះមណ្ឌលវិថីបុរាណក៏ជាប្រការមួយ ដែលភ្ញៀវ
ទេសចរបរទេសនិយមចូលចិត្តណាស់។ ក្រៅពីនោះ ភាពសាមញ្ញនិងការស្វាគមន៍
កកក្តៅរាក់ទាក់របស់ប្រជាពលរដ្ឋហាណូយបានធ្វើឲ្យភ្ញៀវទេសចរគួរឲ្យចាប់
អារម្មណ៍យ៉ាងខ្លាំង។ លោកស្រី​ Sophia ភ្ញៀវទេសចរបារាំងមួយរូប បានចែក
រំលែកថា៖                          

        «ខ្ញុំស្រឡាញ់ក្រុងហាណូយណាស់! ខ្ញុំចូលចិត្តភាពសាមញ្ញហើយ មនុស្សម្នា
នៅ ទីនេះរាក់ទាក់ណាស់! នេះគឺជាមូលហេតុដែលគ្រួសារខ្ញុំចូលចិត្តមកទស្សនា
នៅទីនេះជារៀងរាល់វិស្សមកាល។»

        រីឯខ្លួនវិញ លោក Phillip ភ្ញៀវទេសចរអង់គ្លេសមួយរូប បានឲ្យដឹងថា៖

        «ប្រជាពលរដ្ឋហាណូយសុភាពរាបសាតែងផ្ទៀងស្តាប់និងចែករំលែករឿង
របស់ខ្លួនយ៉ាងមនោសញ្ចេតនា។ គេនៅរក្សាប្រពណីក្នុងជីវភាពរស់នៅ ជួប
ជុំគ្នាជាមួយសមាជិកនិងសាច់ញាតិ ជាពិសេសគឺមានមោទនភាពអំពី
ប្រវត្តិសាស្ត្រ របស់ខ្លួន។»

        ដូចបេះដូងរបស់រដ្ឋធានីហាណូយ វិថីបុរាណជានិច្ចកាលអ៊ូរអរពោរពេញទៅ
 ដោយកំលាំងរស់ខ្លាំងដោយមានបណ្ដាផ្ទះស្អាតតូចៗដែលស្ថិតនៅជាប់គ្នារផិត
 ជាមួយហាងកាហ្វេស្អាតនិងប្រណិតៗ ធ្វើឲ្យភ្ញៀវទេសចរមិនអាចទប់ចិត្តចង់
ស្វែងយល់។»

រួមជាមួយគ្នានោះ ភាពស្អាតបុរាណនិងភាពអ៊ូរអរសប្បាយរីករាយនៃ មណ្ឌល
អាជីវកម្មទាក់ទាញភ្ញៀវទេសចរជាច្រើនកុះករ។ លោក Paul ភ្ញៀវទេសចរអង់
គ្លេសមួយរូបដែលបានរស់នៅក្នុងហាណូយអស់រយៈពេល ២ ឆ្នាំ បានចែករំលែកថា៖             

«ប្រជាពលរដ្ឋហាណូយមានជីវភាពរស់នៅរស់រវើកនៅតាមដងវិថីនិងនៅ
ទីកន្លែងសាធារណៈ។ នៅអឺរ៉ុប ភាគច្រើនជីវភាពរស់នៅប្រព្រឹត្តទៅក្នុងអាគារ
ដោយសារ អាកាសធាតុត្រជាក់និងសើមណាស់។ ប៉ុន្តែ មានសកម្មភាពនៅក្រៅ
 អាគារនិងហាងបាយជាច្រើនតាមដងវិថី។ នាពេលយប់ មនុស្សម្នារាំនៅសួន
ឧទ្យាន។ ខ្ញុំស្រឡាញទីក្រុងនេះណាស់!។»

នាពេលថ្មីៗនេះ ទីក្រុងហាណូយបានដំណើរការសាកល្បងបើកទូលាយ
 បណ្ដាវិថីដើរលេងទៅជុំវិញបឹង Ho Guom (សងដាវ)។ ភ្ញៀវទេសចរមានឱកាស
ស្វែងយល់បន្ថែមអំពីតំលៃនៃជីវភាពរស់នៅក្នុងទីក្រុងហាណូយអាស្រ័យដល់ការ
ដើលែងនាប៉ុម្មានថ្ងៃសំរាក់នាចុងសប្តាហ៍នៅតាមវិថីបុរាណចូលរួមរាល់ល្បែង
កំសាន្តប្រជាប្រិយរបស់វៀតណាមទទួលទានមុខម្ហូបឈ្ងុយឆ្ងាញ់គយគន់ឈុត
សម្តែងតូរ្យតន្ត្រីប្រពៃណីផងនិងទំនើបផង។ ចំពោះអ្នកណាដែលបានមក
ទស្សនាឬរស់នៅទីនេះទីក្រុងហាណូយជានិច្ចកាលជាទីកន្លែងមកដល់សុវត្ថិ
ភាពរាក់ទាក់និងគួរឲ្យទាក់ទាញ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ