ទំនៀមទំលាប់សុំនិងជូនអក្សរផ្ចង់នាដើមឆ្នាំថ្មីរបស់ជនជាតិវៀតណាម

ទំនៀមទំលាប់សុំនិងជូនអក្សរផ្ចង់នាដើមឆ្នាំថ្មីរបស់ជនជាតិវៀតណាម - ảnh 1
ទំនៀមទំលាប់សុំនិងជូនអក្សរផ្ចង់នាដើមឆ្នាំថ្មីរបស់ជនជាតិវៀតណាម (VOV)


(VOVworld) – នាប៉ុន្មានថ្ងៃដើមឆ្នាំថ្មីប្រពៃណី រួមជាមួយទំនៀមទំលាប់ជា
 ច្រើន ការសុំនិងជូនអក្សរផ្ចង់គឺជាអត្តសញ្ញាណវប្បធម៌ដែលកំពុងត្រូវបាន
 រក្សានិងពង្រីក។ ក្រៅពីអត្ថន័យល្អដែលបង្ហាញនូវប្រពៃណីសីលធម៌គោរពគ្រូ
 របស់ប្រជាជាតិវៀតណាមពីយូរយាណាស់មកហើយ អក្សផ្ចង់ដែលពោរពេញទៅ
 ដោយបំណងប្រាថ្នាមានភ័ព្វសំណាងគ្រប់ប្រការ នៅជាកាដូរមានអត្ថន័យ
 បង្កើតឡើងការជួបប្រាស្រ័យវប្បធម៌ក្នុងសហគមន៍ក្នុងពេលដែលមនុស្សម្នាសុទ្ធ
 តែឆ្ពោះទៅសុចរិតទៀងត្រង់និងរូបសម្ភស្ស។  

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីមកម្តងៗ ជនហាណូយធ្លាប់ហៅវិថី ​Van Mieu
 គឺវិថីគ្រួអក្សរហើយ។ ក្នុងទេសភាពបុរាណនៃ Van Mieu-Quoc Tu Giam (មហា
វិទ្យាល័យដំបូងរបស់វៀតណាម) បណ្ដាគ្រូអក្សរក្នុងសំលៀកបំពាក់ អាវផាយ​
ប្រពៃណីក្បាលជួតកន្សែងដែលកំពុងយកចិត្តទុកដាក់តួរអក្សរបង្ហាញទេព
កោសល្សសរសេរអក្សរផ្ចង់របស់ខ្លួន។ សម្របខ្លួនក្នុងបរិយាកាសអ៊ូអរនេះ
ទឹកមុខសប្បាយរបស់អ្នកទៅសុំអក្សរផ្ចង់។ គ្រូអក្ស Nguyen The Luc នៅ
ខ័ណ្ឌ Ha Dong ទីក្រុងហាណូយ បានចែករំលែកថា៖  

«មនុស្សម្នាចូលចិត្តឲ្យខ្ញុំជូនអក្សរ សុខៈ-ពលៈ-អាយុយឺនយូរ។ ខ្ញុំគឹតថា៖ សុខៈ
នឹងទទួលបានក្នុងពេលដែលមនុស្សម្នាធ្វើប្រការល្អ។ ចំពោះកូនសិស្ស ដែល
មានគោលបំណងឆ្លងការប្រឡង  ជាប់ខ្ញុំជូនអក្សរ«ឧស្សព្យាយាមរៀនសូត្រ
នឹងទទួលបានជោគជ័យ»។ នេះក៏ជាសិល្បៈសរសេរ អក្សរផ្ចង់នាដើមនិទាឃ
រដូវផងដែរ។»

        រីឯខ្លួនវិញ គ្រូអក្សរមួយរូបនៅខ័ណ្ឌ Hai Ba Trung ទីក្រុងហាណូយ លោក
 Nguyen Quoc Dung បានឲ្យដឹងថា៖

        «ជនគ្រប់រូបជានិច្ចកាលមានគោលបំណងទទួលបានឆ្នាំថ្មីល្អប្រសើរជាង
ឆ្នាំទៅមិញ។ នរណាក៏បួងសួងភាពសុខសាន្តត្រាណ ខ្ញុំប្រគល់ឲ្យអក្សរនោះ។
នាដើមឆ្នាំថ្មី អក្សរ «សុខៈ» «ពលៈ» «សម្បូររុងរឿង» ត្រូវបានជំនាន់វ័យក្មេង
សុំ រីឯ ជនចាស់ជរាសុំអក្សរ «សុខសាន្តត្រាណ»។»

        ក្នុងជីវភាពទំនើបបច្ចុប្បន្ន ការជួបប្រាស្រ័យវប្បធម៌នាដើមនិទាឃរដូវ
តាម រយៈការសុំនិងជូនអក្សរផ្ចង់បានបង្កើតឡើងតំលៃវប្បធម៌មនុស្សជាតិ
 ថ្លៃថ្លា។ អក្សរផ្ចង់មួយបង្ហាញនូវបំណងប្រាថ្នារបស់មនុស្សម្នាក់ៗក្នុងឆ្នាំថ្មី។
លោកស្រី ​Nguyen Thi Thuy Hanh ប្រជាពលរដ្ឋមួយរូបនៅខ័ណ្ឌ Hoang Mai
ទីក្រុងហាណូយ បានចែករំលែកថា៖ 

        «នាដើមឆ្នាំថ្មី គ្រួសារខ្ញុំទៅវត្តហើយសុំអក្សរផ្ចង់នៅ Van Mieu ដើម្បី
បង្កើត បរិយាកាសសប្បាយរីករាយក្នុងឆ្នាំទាំងមូល។ គ្រួសារខ្ញុំសុំអក្សរផ្ចង់
 «សុខសាន្ត ត្រាណ»។ ខ្ញុំឃើញថា៖ ទំនៀមទំលាប់សុំអក្សរផ្ចង់នាដើមឆ្នាំ
ពោរពេញទៅដោយ ចរិតលក្ខណៈថ្លៃថ្លារបស់ជនជាតិវៀតណាម»

        អក្សរផ្ចង់បានជុសឡើងតាមរយៈទេពកោសល្យសរសេរដ៏ទន់ភ្លន់របស់
គ្រូអក្សរដែលជួយឲ្យអ្នកទៅទស្សនាមានឱកាសគយគន់សិល្បៈសរសេរអក្ស
 ផ្ចង់។ កញ្ញា Nguyen Thi Ngan និស្សិតមហាវិទ្យាល័យបច្ចេកវិទ្យា សង្គមនិង
មនុស្សជាតិហាណូយ បានឲ្យដឹងថា៖ 

        «ខ្ញុំឃើញថា​៖ ទំនៀមទំលាប់សុំអក្សរផ្ចង់នាដើមឆ្នាំថ្មីមានអត្ថន័យណាស់។
ខ្ញុំនិងមិត្តភ័ក្តតែងតែទៅសុំអក្សរនៅ Van Mieu។»

        រូបភាពគ្រូអក្សផ្ចង់អង្គុយសរសេរអក្សរលើចិញ្ចឹមផ្លូវក្នុងរដូវផ្កាម៉ាក់ខៃ
រីកស្គុះ ស្គាយបានក្លាយទៅជាអនុស្សារីយ៍ស្អាតក្នុងដួងចិត្តរបស់ប្រជាជន
វៀតណាមគ្រប់ ជំនាន់។​ រូបភាពនោះឆ្លុះបញ្ចាំងនឹងភាពស្អាតអស្ចារ្យក្នុង
វប្បធម៌ខាងស្មារតីរបស់​ជនជាតិវៀតណាមដែលត្រូវបានបង្ហាញតាមរយៈ
ទំនៀមទំលាប់សុំនិងជូន អក្យរផ្ចង់នាដើមនិទាឃរដូវទទួលបុណ្យចូលឆ្នាំ
ថ្មីប្រពៃណី៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ