និស្សិតវៀតណាមនៅបារាំងនិងសម្រាំងតែមស្តីពីកោះសមុទ្ររបស់ស្រុកកំណើត

(VOVWORLD) - ចំពោះសហគមន៍អណិកជនវៀតណាមនៅបារាំងនិងមិត្តភ័ក្ត បារាំង Du Thu Trangគឺជា MC ច្រើនមានវត្តមាននៅព្រឹត្តិការណ៍ធំៗភាគ ច្រើនរបស់និស្សិតវៀតណាមនៅទីនេះ។ នាងជាអ្នកផ្តួចផ្តើមគំនិតបោះពុម្ភរូបភាពកោះសមុទ្រវៀតណាមលើតែមរបស់បារាំង។ 
និស្សិតវៀតណាមនៅបារាំងនិងសម្រាំងតែមស្តីពីកោះសមុទ្ររបស់ស្រុកកំណើត - ảnh 1 និស្សិតវៀតណាមនៅបារាំងនិងសម្រាំងតែមស្តីពីកោះសមុទ្ររបស់ស្រុកកំណើត

សម្រាំងតែមចំនួន ៥ ដោយមានរូបភាពស្អាតអស្ចារ្យនៃកោះ សមុទ្រវៀតណាមដូចជាកោះ Ly Son រម្មណីយដ្ឋាន Da Dia ឈូងសមុទ្រ Hạ Long និងប្រជុំកោះ Truong Sa រួមជាមួយកោះ Song Tu Tay ត្រូវបានសម្ព័ន្ធក្រុមហ៊ុនប្រៃសើណីបារាំង  (La Poste) បោះពុម្ភផ្សាយ ដែលរួមចំណែកផ្សព្វផ្សាយដ៏ទូលំទូលាយថែមទៀតរូបភាពទឹកដីវៀតណាមនៅបារាំង។ នេះជាគំរោងការណ៍ដែល Du Thu Trang ជាអ្នកផ្តួចគំនិតនិងអនុវត្ត។ ដោយមានឧត្តមភាពនិយាយភាសាបារាំងស្ទាត់ៗអស្ចារ្យ រួមជាមួយការធ្វើសកម្មភាពការទូតវប្បធម៌ទេសចរណ៍យ៉ាងសកម្ម Du Thu Trang បានក្លាយទៅជាគំរូវ័យក្មេងលេចធ្លោម្នាក់ក្នុងសហគមន៍អណិកជនវៀតណាមនៅបារាំង។គិតតាំងពីចុងឆ្នាំ ២០០៨ Du Thu Trangបានចាប់ផ្តើមធ្វើជា សហការីមួយរូបក្នុងការរៀបចំព្រឹត្តិការណ៍ឬធ្វើជា MC នៃបណ្ដាកម្មវិធី សិល្បៈនៅមជ្ឈមណ្ឌលវប្បធម៌វៀតណាមប្រចាំនៅបារាំង គណៈប្រតិភូវៀតណាមប្រចាំនៅ UNESCO រួមជាមួយបណ្ដាសមាគម វៀតណាមនៅបារាំង ផងដែរ។ កញ្ញា Du Thu Trangបានចែករំលែកថា៖

«ចាប់តាំងពីទៅរៀននៅបារាំង នាងខ្ញុំបានចូលរួមសកម្មភាពផ្សព្វ ផ្សាយវប្បធម៌វៀតណាមនៅទីនេះយ៉ាងសកម្ម។ នាងខ្ញុំធ្វើសកម្មភាព ដូច្នេះអស់រយៈពេលជិត ១០ ឆ្នាំហើយ។ អាស្រ័យដោយសេចក្តី ស្នេហាជាតិនិងគោលបំណងផ្សព្វផ្សាយដ៏ទូលំទូលាយថែមទៀតរូបភាពរបស់វៀតណាមដល់មិត្តភ័ក្តអន្តរជាតិ ខ្ញុំមានការផ្តើមគំនិតអំពី គំរោងការណ៍ផ្សព្វផ្សាយរូបភាពវៀតណាមនៅឯបរទេស។ ក្នុងនោះ មានការផ្តើមគំនិតដែលត្រូវបានវាយតំលៃខ្ពស់គឺការបោះពុម្ភផ្សាយសម្រាំងតែមដែលមានរម្មណីយដ្ឋានរបស់វៀតណាមនៅបារាំង។»

និស្សិតវៀតណាមនៅបារាំងនិងសម្រាំងតែមស្តីពីកោះសមុទ្ររបស់ស្រុកកំណើត - ảnh 2 Du Thu Trang ដណ្តើមបានរង្វាន់ទី ៣ ក្នុងការ ប្រឡង «យុវជននិស្សិតវៀតណាមនៅឯបរទេសជាមួយភារកិច្ចការពារអធិបតេយ្យភាពកោះសមុទ្ររបស់វៀតណាម» 

នាឆ្នាំ ២០១៦ Du Thu Trang ដណ្តើមបានរង្វាន់ទី ៣ ក្នុងការ ប្រឡង «យុវជននិស្សិតវៀតណាមនៅឯបរទេសជាមួយភារកិច្ចការពារអធិបតេយ្យភាពកោះសមុទ្ររបស់វៀតណាម» ដែលក្រសួងព័ត៌មាន ផ្សព្វផ្សាយនិងមជ្ឈឹមសម្ព័ន្ធយុវជនវៀតណាមបានរៀបចំ។ពីសេចក្តីស្នេហាជាតិនិងវប្បធម៌វៀតណាមរួមជាមួយបំណងប្រាថ្នាឧទ្ទេសនាមវៀតណាមដល់មិត្តភ័ក្តអន្តរជាតិថែមទៀត Du Thu Trang បាននាំចេញការផ្តើមគំនិតការទូតវប្បធម៌ជាច្រើន។ ក្នុងចំណោមការផ្តើមគំនិតទាំងនេះ Du Thu Trangបានអនុវត្តប្រកប ដោយជោគជ័យគំរោងការណ៍ «បោះពុម្ភផ្សាយការសម្រែងតែមមានរូបភាពវៀតណាម» រួមជាមួយស្ថានទូតវៀតណាមប្រចាំនៅបារាំង ដែល ប្រៃសណីបារាំងបានបោះផ្សាយ។ Du Thu Trangបានឲ្យដឹងទៀត ថា៖

«ចំពោះជនវៀតណាមណាដែលកំពុងរស់នៅនៅឯបរទេស យើងខ្ញុំសុទ្ធតែឆ្ពោះទៅស្រុកកំណើត។ ក្នុងបណ្ដាជំនួបជាមួយសហគ មន៍អណិកជនវៀតណាមនៅបារាំងក៏ដូចជានៅឯបរទេសនាងខ្ញុំជានិច្ចកាលគិតថា៖ និស្សិតនិងអណិកជនវៀតណាមម្នាក់គឺជាឯកអគ្គរដ្ឋទូតវប្បធម៌មួយរូបដើម្បីផ្សព្វផ្សាយវប្បធម៌របស់ប្រទេសជាតិដល់ប្រទេសសាមីក៏ដូចជាសហគមន៍អន្តរជាតិផងដែរ។»

ជាអ្នកចូលរួមរៀបចំបណ្ដាសកម្មភាពផ្សព្វផ្សាយវប្បធម៌វៀតណាមនៅឯបរទេសហើយមានឱកាសធ្វើការជាមួយ Du Thu Trang លោក  Tran Nhat Hoang អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិចំណុះក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម បានឲ្យដឹងថា៖

«គំរោងការណ៍ដែល Trang បានរៀបចំពីយូរយាណាស់មក ហើយគឺជាការនាំរូបភាពកោះសមុទ្ររបស់វៀតណាមនៅលើកម្រងតែមរបស់បារាំង។ គំរោងការណ៍នេះត្រូវបានអនុវត្តប្រកបដោយជោគជ័យ។ យើងខ្ញុំវាយតំលៃខ្ពស់ចំពោះគំរោងការណ៍នេះ។ ទីមួយគឺភាពវិសេសវិសាល។ ពិបាកនាំរូបភាពវៀតណាមឡើងសម្រាំងតែមនៅឯបរទេសពិសេសគឺនៅអឺរ៉ុប។ ទីពីរគឺចរិតលក្ខណៈផ្សព្វផ្សាយ។ គិតតាំងពេលនោះ បណ្ដាការសម្រាំងតែមនេះនឹងរីកសាយភាយក្នុងទូទាំងប្រទេសបារាំង។ ទន្ទឹមនឹងនោះ ចរិតលក្ខណៈកត់សម្គាល់អនុស្សារវីយ៍ចំពោះអ្នកសម្រាំងខ្ពស់ណាស់។ ការផ្សព្វផ្សាយរូបភាពវៀតណាមដល់មិត្តភ័ក្តអន្តរជាតិគប្បីបង្កើនឲ្យបានខ្លាំងក្លាថែមទៀត។»

បំណងឧទ្ទេសនាមនិងផ្សព្វផ្សាយវប្បធម៌ទេសចរណ៍និងទឹកដីវៀតណាមជានិច្ចកាលជំរុញ Du Thu Trangខំប្រឹងប្រែងថែមទៀត ពិសេសគិតតាំងពីពេលនាងបង្កើតក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍និងផ្សព្វផ្សាយវប្បធម៌វៀតណាមនៅបារាំង « Elite Culturelle du Vietnam»។ ដោយមានការខំប្រឹងប្រែងរបស់ខ្លួន Du Thu Trangសង្ឃឹមថា នឹងជួយផ្សព្វផ្សាយរូបភាពស្រស់ស្អាតអស្ចារ្យរបស់វៀតណាមនៅប្រទេសបារាំងពហុវប្បធម៌ពហុជាតិនេះឲ្យបានខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ