ពិធីប្រគល់ពានរង្វាន់ “Bui Xuan Phai- ដោយសេចក្តីស្រឡាញ់ហាណូយ”

(VOVWORLD) -  ពិធីប្រគល់ពានរង្វាន់ “Bui Xuan Phai - ដោយសេចក្តីស្រឡាញ់ហាណូយ” លើកទី ១១ នៅឆ្នាំ ២០១៨ ទើបនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ ពានរង្វាន់នេះ ដោយកាសែតកីឡានិងវប្បធម៌ (នៃទីភ្នាក់ងារសារព័ត៌មាន វៀតណាម) និងនិងមូលនីធិ Bui Xuan Phai អនុវត្តពីឆ្នាំ២០០៨  ដើម្បីស្វែងរករកនិងលើកតម្កើងអ្នកនិពន្ធ ស្នាដៃ និងគោលគំនិតដែលតភ្ជាប់ទៅនឹងជីវភាពរស់នៅគ្រប់ជ្រុងជ្រោយនិងពោរពេញទៅដោយសេចក្តីស្រឡាញ់ទីក្រុងហាណូយ។

ពិធីប្រគល់ពានរង្វាន់ “Bui Xuan Phai- ដោយសេចក្តីស្រឡាញ់ហាណូយ”  - ảnh 1ទិដ្ឋភាពនៃពិធីជូនពានរង្វាន់ធំ ដោយសេចក្តីស្រឡាញ់ហាណូយ ចំពោះ លោក Nguyen Ba Dam 

ពិធីប្រគល់ពានរង្វាន់ “Bui Xuan Phai- ដោយសេចក្តីស្រឡាញ់ហាណូយ” គឺជាពាន រង្វាន់ប្រចាំឆ្នាំដែលត្រូវបានគេស្គាល់ដល់ជាង ១០ ឆ្នាំមកហើយ។ នៅឆ្នាំនេះ ក្រុមប្រឹក្សាវាយតម្លៃបានជ្រើសរើសស្នាដៃជាផ្លូវការចំនួន 12 សម្រាប់ប្រគល់ពានរង្វាន់ Bui Xuan Phai។ ក្រៅពីនោះនៅមានរង្វាន់៦ទៀតស្ថិតក្នុងប្រភេទចំនួន៤គឺ៖ ពានរង្វាន់ធំ; រង្វាន់ស្នាដៃ; រង្វាន់គំនិតល្អនិងរង្វាន់ការងារ។

នៅប្រភេទពានរង្វាន់ធំ-ដោយសារសេចក្តីស្រឡាញ់ហាណូយ បានប្រគល់ ជូនលោក Nguyen Ba Dam ដោយសារការរួមចំណែកយ៉ាងសកម្មរបស់លោកចំពោះ វប្បធម៌និងផ្នត់រស់នៅនៃទីក្រុងហាណូយ។ លោក Nguyen Ba Dam ត្រូវបានគេស្គាល់ថាជាមនុស្សម្នាក់មានរបៀបរស់នៅសាមញ្ញ ជក់ចិត្តនឹងការស្រាវជ្រាវវត្ថុបុរាណ និងចូលចិត្តជួបប្រាស្រ័យជាមួយមិត្តភក្តិជំនាន់ចាស់។ ក៏ដោយសារសេចក្តីស្រឡាញ់ហាណូយ ដូច្នេះ លោកបាននិពន្ធឡើងនូវមេម័រតាមរយៈបទពិសោធន៍ដែលខ្លួនឆ្លងកាត់ដោយភ្ជាប់ទៅនឹងវប្បធម៌របស់រដ្ឋធានី។ នោះគឺសៀវភៅ “ហាណូយកាលនោះ”  “រឿងអំពីហាណូយនាចុងសតវត្សទី១៩និង២០”។ ប្រវត្តិវិទូ  លោក Duong Trung Quoc អនុប្រធានសមាគមប្រវត្តិវិទ្យាវៀតណាមនិងជាសមាជិកក្រុមប្រឹក្សាវាយតម្លៃនៃពានរង្វាន់ Bui Xuan Phai - ដោយសេចក្តីស្រឡាញ់ហាណូយ បានឲ្យដឹងថា៖ “សារនៃក្តី ស្រលាញ់គឺពិបាកប្រៀបធៀបណាស់ ប៉ុន្តែមានតែរឿងតែមួយគត់រស់នៅឲ្យមានពេញលេញក្នុងជីវិតទាំងមូល ការលះបង់ ចំណង់ចំណូលចិត្ត និងគុណតម្លៃដែលសង្គមកំពុងគោរព ហាក់ដូចជាមនុស្សមួយរូប រស់នៅក្នុងភាពសាមញ្ញ និងរក្សាបានលក្ខណៈនៃជនហាណូយសុទ្ធសាធ។  នោះហើយជាអ្វីដែលយើងត្រូវការពីបេក្ខជនដែលជាបុរសចំណាស់ម្នាក់ និងមានការលះបង់យ៉ាងសាមញ្ញប៉ុន្តែក៏មានការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅអំពីហាណូយ”។

បន្តនូវគំនិតពោរពេញទៅដោយតម្លៃ មានចរិតលក្ខណៈស្វះស្វែងរក រក្សាមេម័រ រឿងរ៉ាវ និងរូបភាពរបស់ហាណូយនោះ រង្វាន់ស្នាដៃ-ដោយសារសេចក្តីស្រឡាញ់ហាណូយឆ្នាំនេះបានលើកតម្កើងកំណាព្យ “យើងនៅមានអូន” របស់កវី Phan Vu និងខ្សែភាពយន្ត “ហាណូយរបស់ខ្ញុំ” របស់អតីតឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម លោក Jean Noel Poirier។

ពិធីប្រគល់ពានរង្វាន់ “Bui Xuan Phai- ដោយសេចក្តីស្រឡាញ់ហាណូយ”  - ảnh 2 ការប្រគល់រង្វាន់ការងារធ្វើ -ដោយសារសេចក្តីស្រឡាញ់ហាណូយ 

ពានរង្វាន់គោលគំនិតឆ្នាំនេះ បានប្រគល់ឲ្យទៅលើការលើកសំណើរសម្រាប់ការអភិរក្សនិងការលើកកម្ពស់បេតិកភណ្ឌបុរាណវិទ្យាចំការចេក" របស់សាស្រ្តាចារ្យរង Nguyen Van Huy អតីតប្រធាននៃសារមន្ទីរជនជាតិវិទ្យាវៀតណាមនិងអ្នកវិទ្យាសាស្រ្តផ្សេងៗ។ តំបន់បុរាណវិទ្យាចំការចេកមានផ្ទៃដី 19.000 ម៉ែត្រក្រឡា ស្ថិតនៅភូមិ Kim Chung ស្រុក Hoai Duc នៃទីក្រុងហាណូយ)។ តំបន់នេះត្រូវបានរកឃើញកាលពីឆ្នាំ ១៩៦៩ ហើយត្រូវបានឆ្លងកាត់ការជីកគាស់ចំនួនប្រាំបីលើក។ ដោយហេតុនេះ, វត្ថុបុរាណរាប់ពាន់ត្រូវបានបង្ហាញ។ មជ្ឈដ្ឋានអ្នកវិទ្យាសាស្ដ្របានចាតុទុកថា តំបន់នេះ មានមនុស្សរស់នៅពី ៣៥០០ ទៅ ១៨០០ ឆ្នាំ។ នេះគឺជាទីលំនៅដំបូងបង្អស់ហើយក៏ជាទីបញ្ចុះសពមុនបង្អស់របស់ហាណូយ ជាភស្តុតាងដ៏កម្រមួយរបស់អ្នករស់នៅដំបូងនៅទីក្រុង។ សាស្ត្រាចារ្យរង Nguyen Van Huy បានចែករំលែកថា៖ “ប្រជាពលរដ្ឋរស់នៅចំការចេកនេះគឺជាប្រជាជនដំបូងគេនៅហាណូយ។ នៅពេលដែលខ្ញុំផ្តល់នូវព័ត៌មាននេះទៅកាន់អ្នកសារព័ត៌មាន ទៅកាន់ថ្នាក់ដឹកនាំនៃទីក្រុងហាណូយ គេយល់ច្បាស់ថានៅទីនេះគឺជាវត្ថុមានតម្លៃនៃទីក្រុងហាណូយ។ ខ្ញុំបានដាក់ចេញកាលបរិច្ឆេទគឺអាយុ 3.500 ឆ្នាំនៃទីក្រុងហាណូយហើយប្រជាជនទាំងនោះគឺជាមនុស្សដើមដំបូងរស់នៅទីក្រុងហាណូយ”។

រីឯរង្វាន់ការងារធ្វើ -ដោយសារសេចក្តីស្រឡាញ់ហាណូយ បានលើកតម្កើងសកម្មភាពបរិចាគ្គយុថ្កាបុរាណសម្រាប់សារមន្ទីរហាណូយ របស់លោក Quach Van Dich និងគម្រោងការវិថីគំនូ Phung Hung។ យោងតាមអ្នកជំនាញវត្ថុបុរាណ (មកពីប្រទេសជប៉ុន បារាំងនិងកាណាដា) យុថ្កាពីរដែលមានតាំងពីសតវត្សទី ១៥ គឺជាវត្ថុសំខាន់ដែលរួមចំណែកបញ្ជាក់ពីបញ្ហាជាច្រើននៅក្នុងវិស័យស្រាវជ្រាវការធ្វើពាណិជ្ជកម្មរបស់វៀតណាមលើផ្លូវទឹកក្នុងប្រវត្តិសាស្ត្រ។ មុនពេលបានបរិច្ចាគ (នាចុងឆ្នាំ ២០១៧) យុថ្កាបុរាណពីរនេះនៅជាប់ជាមួយគ្រួសាររបស់ Quach Van Dinh ជិតពីរទសវត្សហើយ។

រង្វាន់ Bui Xuan Phai - ដោយសារសេចក្តីស្រឡាញ់ហាណូយ បានអះអាងសារជាថ្មីសេចក្តីស្រឡាញ់ហាណូយរបស់កុលបត្រកុលធីតាវៀតណាមនិងមិត្តភក្តិអន្តរជាតិ។ សេចក្តីស្រឡាញ់នោះបានតភ្ជាប់និងរីកសាយភាយនូវតម្លៃល្អប្រសើរជាច្រើន រួមចំណែកកសាងឡើងហាណូយមួយស្រស់ស្អាត ទំនើបនិងគួរឲ្យរស់នៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ