រៀនភាសាវៀតណាមដើម្បីតភ្ជាប់កូរ៉េខាងត្បូងជាមួយវៀតណាម

(VOVworld)-ផ្តើមចេញពីក្តីស្រឡាញ់ជាមួយទឹកដីនិងមនុស្សវៀតណាម ក្រុម
“កំ លោះៗកូរ៉េខាងត្បូង” (Korea Oppa) រួមមាន Choi Sung Rak, Choi Jong Rak
និង Kim Dong Rin បានរួមគ្នាថតវីដេអូរៀនភាសាវៀតណាមនិងស្វែងយល់អំពី
វប្បធម៌ វៀតណាម។ ដោយភាពស្វាហាប យវវ័យ និងរួសរាយរាក់ទាក់ ជាពិសេស
 ខ្លឹមសារក្នុង វេដីអូនីមួយៗនោះ គឺសម្បូរបែបណស់ ហេតុដូច្នេះ ពួកគេទាក់ទាញ
បានការយកចិត្ត ទុកដាក់យ៉ាងខ្លាំងនិងក្លាយទៅជាខ្សែតភ្ជាប់វប្បធម៌របស់វៀត
ណាមជាមួយវប្បធម៌ របស់កូរ៉េខាងត្បូងផងដែរ។

រៀនភាសាវៀតណាមដើម្បីតភ្ជាប់កូរ៉េខាងត្បូងជាមួយវៀតណាម - ảnh 1
កំលោះៗកូរ៉េខាងត្បូង


        “សួស្តីប្រិយមិត្តទាំងអស់គ្នា! យើងខ្ញុំគឺកំលោះៗ មកពីកូរ៉េខាងត្បូង ឈ្មោះ
បាទ Sung Rak, Dong Rin និង Jong Rak”។

        ការណែនាំខ្លួនពោរពេញទៅដោយកម្លាំងរស់របស់ក្រុម “កំលោះៗកូរ៉េខាង
ត្បូង”នោះ គឺមិនចម្លែកទេ សម្រាប់មិត្តវ័យក្មេងវៀតណាម ដែលជក់ចិត្តនឹងវប្បធម៌
កូរ៉េខាងត្បូង។ កំលោះទាំងបីនាក់នេះ មិនត្រឹមតែបានមជ្ឈដ្ឋានវ័យក្មេងវៀតណាម
 ស្គាល់ដល់ប៉ុណ្ណោះ ទេ ថែមទាំងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីជនកូរ៉េ
ខាងត្បូង ដែលជក់ចិត្តនឹងភាសាវៀតណាម តាមរយៈការចែករំលែកវីដេអូស្វែង
យល់វប្បធម៌ វៀតណាម រៀនភាសា វៀតណាមនិងច្រៀងបទចម្រៀងវៀតណាម
ជាភាសាកូរ៉េ ខាងត្បូងទៀតផង។ ទទួលបានការគាំទ្រយ៉ាងខ្លាំងដូច្នេះ “កំលោះ
ៗកូរ៉េខាងត្បូង” បានក្លាយទៅជាស្ពានតភ្ជាប់វប្បធម៌វៀតណាមជាមួយវប្បធម៌
កូរ៉េខាងត្បូង។

        ពីខែសីហាឆ្នាំ២០១៦​ក្នុងបំណងជជែកជាមួយមិត្តវៀតណាមឲ្យបានច្រើននិង
 ផលិតបានវីដេអូទាក់ទាញច្រើនជាងកំលោះកូរ៉េខាងត្បូងទាំងបីរូបបានសម្រេចចិត្ត
 រៀនភាសាវៀតណាម។ ប៉ុន្តែ Sung Rak បានចែករំលែកថា រៀនភាសាវៀតណាម
នៅកូរ៉េខាងត្បូងគឺពិបាកណាស់៖

        “ភាសាវៀតណាមមានសញ្ញា ហើយតួរអក្សរក្នុងអក្ខរក្រមគឺពិបាកបញ្ចេញ
ខ្យល់ណាស់ ហើយ ចំពោះខ្ញុំជាជនបរទេសនេះឯង ជំនាញស្តាប់និងនិយាយជា
ជំនាញ ពិបាកបំផុត។ ហើយ វិធីសាស្ត្រហ្វឹកហាត់ជំនាញទាំងពីរនេះ នៅកូរ៉េខាង
ត្បូងមិន មានទេ តាមនោះ ធ្វើឲ្យការសិក្សារៀនសូត្ររបស់ខ្ញុំកាន់តែលំបាកដែរ”។

រៀនភាសាវៀតណាមដើម្បីតភ្ជាប់កូរ៉េខាងត្បូងជាមួយវៀតណាម - ảnh 2
កំលោះៗកូរ៉េខាងត្បូង


        ច្បាស់លាស់ថា សម្រាប់ជនបរទេសវិញ ភាសាវៀតណាមជាភាសាមិនងាយ
 រៀនទេ។ ហើយការដែលមានអារម្មណ៍នឿយហត់ ធុញទ្រាន់គឺងាយកើតមានឡើង
 ណាស់។ តាមនោះ Sung Rak បានបង្ហើបរូបមន្តរៀនភាសាវៀតណាមដោយខ្លួនឯង
របស់កំលោះទាំងបីនេះ៖

        “ការដែលអ្នករួមផ្សំចំណងចំណូលចិត្តរបស់ខ្លួនជាមួយការរៀនភាសាវៀត
 ណាមគឺទទួលបានអត្ថប្រយោជន៍ប្រសើរណាស់។ ឧទាហណ៍ យើងខ្ញុំចូលចិត្តថត
វីដេអូ ដូច្នេះយើងខ្ញុំបានថត Clip រៀនភាសាវៀតណាមឬតាក់តែងបទចម្រៀងវៀត
ណាមដែលពួកយើងចូលចិត្តតាមភាសាកូរ៉េខាងត្បូង។​ក្នុងដំណើរការថតវីដេអូនេះ
យើងខ្ញុំបានរៀនភាសានិងហ្វឹកហាត់ភាសាវៀតណាមផ្ទាល់។​ ហេតុដូច្មេះហើយបាន
ជា យើងទាំងបីរនាក់បានឃើញថា ការរៀនភាសានេះគួរឲ្យចាប់អារម្មណ៍ណាស់
 ហើយឃើញថាខ្លួនរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ”។

        កាន់តែទាក់ទងផ្ទាល់ជាមួយភាសាវៀតណាមកាន់តែស្រឡាញ់​ រហូតដល់ដើម
 ឆ្នាំ២០១៧ កំលោះកូរ៉េខាងត្បូងទាំង៣នាក់នេះបាននាំគ្នាមកវៀតណាមរៀនភាសា
 វៀតណាមមួយវគ្គជាផ្លូវការ។ ពួកគេបានចែករំលែកនូវអារម្មណ៍របស់ខ្លួនអំពី អំឡុង
ពេលស្នាក់នៅវៀតណាម៖

        “ឥឡូវនេះយើងខ្ញុំបានស្គាល់ខ្លះអំពីវប្បធម៌វៀតណាមហើយចេះភាសាវៀត
ណាមតិចតួចហើយ”

        “ទោះបីជាបច្ចុប្បន្ន ភាសាវៀតណាមរបស់យើងខ្ញុំមិនទាន់ស្ទាត់ជំនាញ ហើយ
 ការយល់ដឹងអំពីវប្បធម៌វៀតណាមនៅមានកំហិត ប៉ុន្តែ ក្តីស្រឡាញ់វៀតណាមគឺ
ចេញពីទឹកចិត្តរបស់យើងខ្ញុំផ្ទាល់។​សូមអរគុណផងណា”។

        “ប្រសិនបើលោកអ្នកចង់ស្វែងយល់អំពី “កំលោះៗកូរ៉េខាងត្បូង” លើបណ្តាញ
អ៊ីនធើណែតលោកអ្នកនឹងបានឃើញវីដេអូរបស់យើងខ្ញុំ”។

        “នេះជាកំលោះៗកូរ៉េខាងត្បូង! សូមអរគុណមិត្តទាំងអស់គ្នា”។

        ផ្តើមពីនិស្ស័យច្រើនដូច្នោះ  កំលោះកូរ៉េខាងត្បូងទាំងបីនាក់បានក្លាយទៅ
ជាស្ពានតភ្ជាប់វប្បធម៌វៀតណាមជាមួយវប្បធម៌កូរ៉េខាងត្បូង។ ដើម្បីឆ្លើយតបទៅ
 នឹងការស្រឡាញ់រាប់អាននិងគាំទ្រពីមនុស្សគ្រប់រូបនោះ “កំលោះៗកូរ៉េខាងត្បូង”
 បានព្យាយាមបំពេញសមត្ថភាពនិយាយភាសាវៀតណាមរបស់ខ្លួននិងផលិតចេញ
នូវ ផលិតផលមានគុណភាពខ្ពស់ជាច្រើន។ បច្ចុប្បន្ន ក្រុមនេះនៅរក្សាទុកគោល
គំនិត បើកទូលាយការឧទ្ទេសនាមអំពីវៀតណាមដល់មិត្តភក្តិអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ