៧២ឆ្នាំនៃបទចម្រៀង៖”ថ្ងៃទី១៩ខែសីហា”របស់តន្ត្រីករ Xuan Oanh

(VOVWORLD) -ថ្ងៃទី១៩ខែសីហាឆ្នាំ១៩៤៥ កងកម្លាំងវៀតមិញនិងប្រជាជនហាណូយបានវាយកាន់កាប់ស្ថាប័នស្នូលរបស់រដ្ឋអំណាចអាណានិគមបារាំងនៅភាគខាងជើង វៀតណាម ចាប់ផ្តើមអោយដំណើរការធ្វើកូប្បកម្មដណ្ដើមរដ្ឋអំណាចនៅរដ្ឋធានីហាណូយ។ 

ថ្ងៃទី១៩ខែសីហាឆ្នាំ១៩៤៥ កងកម្លាំងវៀតមិញនិងប្រជាជនហាណូយបានវាយកាន់កាប់ស្ថាប័នស្នូលរបស់រដ្ឋអំណាចអាណានិគមបារាំងនៅភាគខាងជើងវៀតណាម ចាប់ផ្តើមអោយដំណើរការធ្វើកូប្បកម្មដណ្ដើមរដ្ឋអំណាចនៅរដ្ឋធានីហាណូយ។ របត់សំខាន់ក្នុងប្រវត្តិសាស្ត្រ បដិវត្តន៍ខែសីហា និងបុណ្យជាតិ ថ្ងៃទី២ខែកញ្ញា បានក្លាយទៅជាមេម័រដែលមិនអាចបំភ្លេចបានរបស់ប្រជាជនវៀតណាម។ ពេលវាលាដ៏ពិសិដ្ឋនោះបានក្លាយទៅជាប្រភពមួយសំរាប់តន្ត្រីករ។ ហើយក្នុងចំណោមបណ្ដាបទចម្រៀងស្ដីអំពីព្រឹត្តិការណ៍នេះ មានបទចម្រៀង”ថ្ងៃទី១៩ខែសីហា”របស់តន្ត្រីករ Xuan Oanh។

៧២ឆ្នាំនៃបទចម្រៀង៖”ថ្ងៃទី១៩ខែសីហា”របស់តន្ត្រីករ Xuan Oanh - ảnh 1

តន្ត្រីករ Xuan Oanh

          ពេលនឹករលឹកអំពីព្រឹត្តិការណ៍”បដិវត្តន៍ខែសីហា”ប្រកបដោយជោគជ័យ តាមរយៈបទចម្រៀងនានា ជនស្រឡាញ់តូរ្យតន្ត្រីគ្រប់ជំនាន់សុទ្ធតែគិតដល់បទចម្រៀង៖”ថ្ងៃទី១៩ខែសីហា”របស់តន្ត្រីករ Xuan Oanh។ មកដល់ឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាបដិវត្តិន៍ខែសីហា ជាប្រវត្តិសាស្ត្រ គឺចង្វាក់និងសូរសម្លេងរបស់បទចម្រៀង ”ថ្ងៃទី១៩ខែសីហា” បានលាន់លឺ៖”…ថ្ងៃទី១៩ខែសីហា កុំភ្លេចថានេះជាថ្ងៃធ្វើកូប្បកម្ម។ សុភមង្គលបានរីក សាយ ភាយក្នុងទូទាំងប្រទេសវៀតណាម។ ប្រជាជនវៀតណាមទាំងមូលសុទ្ធតែក្រោកឈរឡើង រួមកម្លាំងកាយចិត្ត។ ប្តេជ្ញាហ៊ានពលីកម្មសាច់ស្រស់ឈាមស្រស់ ដើម្បីអនាគត។”

៧២ឆ្នាំនៃបទចម្រៀង៖”ថ្ងៃទី១៩ខែសីហា”របស់តន្ត្រីករ Xuan Oanh - ảnh 2

តន្ត្រីករ Xuan Oanh

បទចម្រៀង”ថ្ងៃទី១៩ខែសីហា” ដែលបានតន្ត្រីករនិពន្ធក្នុងពេលកំពុងចូលរួមបាតុកម្ម នាថ្ងៃទី១៩សីហាឆ្នាំ១៩៤៥។ ក្នុងពេលនោះ លោក Xuan Oanh កំពុងធ្វើដំណើរតាមផ្លូវផង និងសរសេរផង។ តន្ត្រីករ អ្នកស្រាវជ្រាវតូរ្យតន្ត្រី Nguyen Thuy Kha បានអោយដឹងថា៖

          “ នាព្រឹកថ្ងៃទី១៩ខែសីហាឆ្នាំ១៩៤៥ កងកម្លាំងគ្រប់ប្រភេទរបស់ប្រជាជនវៀតណាមពីគ្រប់ទិសទី បានហូរមកដល់ទីធ្លារោងល្ខោនធំ ដើម្បីធ្វើពិធីមិទ្ទិញ ដណ្ដើមរដ្ឋអំណាច។ ក្នុងចំណោមមនុស្សពី Thanh Tri ទៅកាន់រោងល្ខោនធំមានតន្ត្រីករ Xuan Oanh។ ក្នុងដំណើរពី Thanh Tri ទៅកាន់រោងល្ខោនធំ តន្ត្រីករ Xuan Oanh  និពន្ធបានបទចម្រៀងប្រវត្តិសាស្ត្រ”ថ្ងៃទី១៩ខែសីហា”។ បន្ទាប់នោះ តន្ត្រីករ Xuan Oanh បានសរសេរជូនថ្នាក់ដឹកនាំនៃបណ្ដាកងកម្លាំងមហាជន។ ក្នុងរសៀលថ្ងៃនេះដែរ សូរសម្លេងរបស់បទចម្រៀងនេះបានលាន់រន្ធឺនៅគ្រប់ទិសទី។ ពីនោះមក ៧២ឆ្នាំកន្លងទៅ បទចម្រៀង៖”ថ្ងៃទី១៩ខែសីហា” បានកត់ត្រារបត់សំខាន់ក្នុងប្រវត្តិសាស្ត្របដិវត្តន៍វៀតណាម។”

៧២ឆ្នាំនៃបទចម្រៀង៖”ថ្ងៃទី១៩ខែសីហា”របស់តន្ត្រីករ Xuan Oanh - ảnh 3

ថ្ងៃទី១៩ខែសីហា 

បទចម្រៀង៖”ថ្ងៃទី១៩ខែសីហា”បានប្រសូត្រឡើងដ៏ចៃដន្យ។ អ្នកនិពន្ធក៏មិននឹកស្មានថា៖បទចម្រៀងនេះរបស់ខ្លួនបានរីកសាយភាយចេញខាងក្រៅរដ្ឋធានីហាណូយ ទៅដល់គ្រប់ទិសទីនៅវៀតណាមសោះ។ តន្ត្រីករ អ្នកស្រាវជ្រាវតូរ្យតន្ត្រី Nguyen Thuy Kha បានអោយដឹងថា៖

          “ បទចម្រៀងនេះបានលើកសរសើរស្មារតីសាមគ្កីជាតិ ប្រជាជនវៀតណាមបានក្រោកឈរឡើងក្នុងថ្ងៃតែមួយ។ បដិវត្តន៍ទទួលបានជោគជ័យ ក្នុងពេលដែលកងកម្លាំងប្រជាជនចូលរួមច្រើន និងប្រកៀកស្មាជាមួយគ្នា។ ទន្ទឹមនឹងនោះ បទចម្រៀងក៏មានអត្ថន័យធំមួយទៀតគឺតភ្ជាប់បណ្ដាផែន ក្រុមប្រជាជនជាមួយគ្នាទៀតផង។”

          អាចនិយាយបានថា៖ក្នុងឃ្លាំងបទចម្រៀងវៀតណាម កម្រមានបទចម្រៀងមានថ្ងៃជាក់ស្ដែងដូច-ថ្ងៃទី ១៩ខែសីហាឡើយ។ ដោយមានឈ្មោះសាមញ្ញ” ថ្ងៃទី១៩ខែសីហា” វាបានប្រមូលផ្តុំគ្រប់អត្ថន័យរបស់ព្រឹត្តិការណ៍ជាតិនោះហើយ។ តន្ត្រីករ Cat Van អតីតក្រុមអ្នកចម្រៀង នៃវិទ្យុសម្លេងវៀតណាម បានអោយដឹងថា៖

          “ បទចម្រៀង” ថ្ងៃទី១៩ខែសីហា” ជាសេចក្ដីអំពាវនាវអោយប្រជាជនគ្រប់ស្រទាប់ជួយជ្រោមជ្រែងបដិវត្តន៍ និងក្រោកឈរឡើង នាថ្ងៃទី១៩ខែសីហាឆ្នាំ១៩៤៥។ បទចម្រៀង”ថ្ងៃទី១៩ខែសីហា”របស់តន្ត្រីករ Xuan Oanh ជាបទចម្រៀងមួយចាប់ផ្តើមអៅយប្រវត្តិសាស្ត្រតូរ្យតន្ត្រីបដិវត្តន៍។”

          នាពេលដែលសរទរដូវមកដល់ម្តង់ៗ នៅគ្រប់ទិសទីនៅវៀតណាមពោពេញទៅដោយទង់ជាតិនិងផ្កាអបអរសាទរទិវាបដិវត្តន៍ខែសីហាប្រកបដោយជោគជ័យ។ ចង្វាក់និងសូរសម្លេងគ្មានទីបញ្ចប់ វីរភាព របស់បទ ចម្រៀង ” ថ្ងៃទី១៩ខែសីហា”បានស៊ីជំរៅក្នុងដួងចិត្តប្រជាជនគ្រប់ជំនាន់ នឹងបានលាន់រន្ធឺជានិច្ច ក្នុងដំណើការអភិវឌ្ឍន៍របស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ