ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេង វៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន២៥៦ មកពីប្រទេសនិងតំបន់ដែន ដីចំនួន៣៩ ក្នុងនោះកម្មវិធីផ្សាយជាភាសា ខ្មែរទទួលបានសំបុត្រចំនួន១១របស់ មិត្តអ្នកស្ដាប់កម្ពុជា។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ថ្ងៃនេះ យើងខ្ញុំសូមបន្ត ឆ្លើយសំណួរមួយចំនួនដែលបានផ្ញើរមកក្នុងសប្ដាហ៍កន្លងទៅ។

  ពីរាជធានីភ្នំពេញ ប្រទេសកម្ពុជា មិត្ត អុច សុភាព បានផ្ញើរសំបុត្រដោយ បង្ហាញនូវគោល បំណងចង់ស្ដាប់ការឧទ្ទេសនាមអំពី “វិថីហ្គីតា” នៅទីក្រុង ហូជីមិញ ភាគខាងត្បូងប្រទេសវៀតណាម។ លោកអ្នកនាងជាទីមេត្រី! វិថី Nguyen Thien Thuat ខ័ណ្ឌទី៣ នៃទីក្រុងហូជីមិញ តាំងពីយូរណាស់ មកហើយ ត្រូវបានចាត់ទុកថា ជាមជ្ឈមណ្ឌលនៃចាប៉ីគ្រប់ប្រភេទ។ វិថីនេះមានប្រវែង ប្រមាណ១គ.ម ក្នុងនោះ “វិថីហ្គីតា” ឬហៅបានថា “វិថីចាប៉ី” មានប្រវែង ប្រមាណ១៥០ម៉ែត្រ ដោយមានហាងលក់ចាប៉ីចំនួន៣០កន្លែង។ ទីនេះមិន ត្រឹមតែជាកន្លែងធ្វើនិងជួសជុលចាប៉ីប៉ុណ្ណោះទេ ថែមទាំងជាកន្លែងជួបសំណេះ សំណាលរបស់បណ្ដាតន្ត្រីករទៀតផង។ វិថីនេះដាក់លក់ឧបករណ៍ភ្លេងជាច្រើន ប្រភេទដូចជា ហ្គីតា ម៉ង់ដូលីន និងចាប៉ីប្រជាប្រិយនានារបស់វៀតណាម ផងដែរ។ ចាប៉ីមួយមានតំលៃក្នុងចន្លោះពីរាប់សែនដុងទៅរាប់សិបលានដុង។ តាមប្រជាពលរដ្ឋនៅវិថីចាប៉ីនេះបានឲ្យដឹងថា ចាប់តាំងពីប៉ុន្មានឆ្នាំ១៩៨០នៃ សតវត្សទី២០ មានតែហាងចាប៉ីមួយចំនួននៅវិថីនេះ ប៉ុណ្ណោះ។ ប៉ុន្តែចំនួនហាង បានកើនឡើងជាបន្តបន្ទាប់ក្នុងបណ្ដាឆ្នាំក្រោយៗ។ ហាងនីមួយៗមានឧត្តមភាព ខុសៗគ្នា។ មានហាងដែលមានឯកទេសកម្មហ្គីតាបុរាណ មានហាងខ្លះ ដែលមានឯកទេសកម្មហ្គីតាអេឡិច ត្រូនិក ចាប៉ីប្រជាប្រិយ ហើយមានហាងខ្លះ ទៀតដែលមានឯកទេសកម្មជួសជុលចាប៉ី។ ជានិច្ចកាលគេជួយឧបត្ថម្ភគ្នាទៅ វិញទៅមកដើម្បីអភិវឌ្ឍន៍និងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 1 ប្អូនៗកុមារលេងចង្កៀងផ្កាយនៅក្នុងពិធីបុណ្យសំពះព្រះខែ

        ពីប្រទេសឡាវ មិត្ត Khamduongde បានសួរអំពីអត្ថន័យនៃបុណ្យសំពះព្រះ ខែនៅប្រទេស វៀតណាម ហើយចង់ជ្រាបថា ក្នុងពិធីបុណ្យនេះ កុមារនឹងចូលរួម សកម្មភាពអ្វីខ្លះ? លោកអ្នកនាងជាទីមេត្រី! នាថ្ងៃទី១៥ ខែទី៨ តាមច័ន្ទគតិជា រៀងរាល់ឆ្នាំប្រជាជនវៀតណាមគ្រប់រូបសុទ្ធតែទទួលអំណរបុណ្យសំពះព្រះខែ ប្រកបដោយភាពសប្បាយរីករាយ។ តាមទំនៀមទំលាប់ប្រពៃណី គ្រួសារវៀត ណាម តែងតែសែនព្រះច័ន្ទ ព្រោះថាតាមទស្សនទានប្រជាប្រិយវៀតណាមដែលចាត់ ទុកថា ថ្ងៃនេះមានព្រះច័ន្ទពេញបូរមីយ៍និងស្អាតបំផុត។ ក្នុងឱកាសបុណ្យសំពះ ព្រះខែនេះ កុមារតែងតែត្រូវបានឪពុកម្ដាយទិញជូនប្រដាប់ប្រដារលេងជាប្រពៃណី ដូចជា៖ ចង្កៀងផ្កាយ របាំងមុខ និងស្គរ ជាដើម។ នាយប់ថ្ងៃនេះ សមាជិកគ្រួសារ ទាំងអស់នឹងប្រមូលផ្ដុំគ្នា បរិភោគនំ ស្ករគ្រាប់និងផ្លែឈើបន្ទាប់ពី យកមកសែន ព្រះច័ន្ទហើយ។ ក្នុងឱកាសនេះដែរ បណ្ដាស្ថាប័ន សមាសភាព សាលារៀននិងមជ្ឈ មណ្ឌលពាណិជ្ជកម្ម ក៏បានរៀបចំព្រឹត្តិការណ៍ទទួលអំណរបុណ្យសំពះព្រះខែ សម្រាប់កុមារ ដោយមានសកម្មភាពវប្បធម៌សិល្បៈជាច្រើនផងដែរ ក្នុងនោះលេច ធ្លោបំផុតគឺការដង្ហែក្បួនចង្កៀងគោមបុណ្យសំពះព្រះខែនិងការរាំរបាំម៉ុងសាយ។

        មិត្ត Shinper Kondo នៅទីក្រុង Yokohama ប្រទេសជប៉ុន បានសម្ដែងនូវ ការយកចិត្តទុកដាក់ដល់ការដាំរុក្ខជាតិឱសថនៅវៀតណាម បន្ទាប់ពីបានស្ដាប់ អត្ថបទដែលសរសេរស្ដីពីការដាំរុក្ខជាតិឱសថនៅ Quan Ba ខេត្ត Ha Giang។ លោក សួរថា តើនៅវៀតណាមមានរុក្ខជាតិឱសថដ៏សម្បូរបែបដែរឬទេ? ហើយរុក្ខជាតិ ឱសថមានគុណភាពល្អទេ? លោកអ្នកនាងជាទីមេត្រី! វៀតណាមមានប្រភពរុក្ខ ជាតិឱសថដ៏សម្បូរបែបដែលមានដល់ទៅជាង៥០០០ប្រភេទ។ មានរុក្ខជាតិ ឱសថដ៏កម្រជាច្រើនប្រភេទបានជួយឲ្យប្រជាកសិកររួចផុតពីភាពក្រីក្រ ថ្វីត្បិត តែមានស្រាប់នៅលើដែនដីស្រុកកំណើតរបស់ខ្លួន ដូចជាយិនសិន Ngoc Linh និង តែផ្កាលឿង ជាដើម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ តំបន់ដាំដុះរុក្ខជាតិឱសថនានានៅ វៀតណាមសុទ្ធតែត្រូវបានវិនិយោគអភិវឌ្ឍន៍តាមបទដ្ឋានស្អាត ប្រកបដោយ សុវត្ថិភាព មិនប្រើប្រាស់ថ្នាំបង្កើនកម្លាំង និងថ្នាំការពាររុក្ខជាតិ ឧទាហរណ៍ថា តាមបទដ្ឋានរបស់អង្គការសុខាភិបាលពិភពលោក (GACP – WHO) ឬបទដ្ឋាន Organic សំដៅឆ្ពោះទៅរកការកសាងខ្សែសង្វាក់តំលៃរុក្ខជាតិ ឱសថប្រកបដោយចីរភាព គុណភាព និងនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ឋខ្ពស់។ តាមតួរលេខនៃក្រសួងសុខាភិបាលវៀតណាមឲ្យដឹងថា ក្នុងឆ្នាំ២០១៧ វៀត ណាមបាននាំចេញរុក្ខជាតិឱសថប្រមាណ៥ពាន់តោន ដោយមានតំលៃជាង ៦លានដុល្លាអាមេរិក។

        លោកអ្នកនាងជាទីមេត្រ! សង្ឃឹមថា លោកអ្នកនាងនឹងពេញចិត្តជាមួយព័ត៌មានខាងលើនេះ។ ប្រសិនបើលោក អ្នកនាងមានសំណួរអ្វី សូមផ្ញើរមកកាន់យើងខ្ញុំតាមរយៈ អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភា សាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬemail៖ vov5khmer@gmail.com៕

ប្រតិកម្មទៅវិញ

ផ្សេងៗ