ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន១៨៣ របស់មិត្តអ្នកស្ដាប់មកពីប្រទេសនិងតំបន់ដែនដីចំនួន៣៨។ ក្នុងនោះ កម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន១២របស់មិត្តអ្នកស្ដាប់កម្ពុជា។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះមនោសញ្ចេតនានិងមតិយោបល់របស់មិត្តអ្នកស្ដាប់។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ថ្ងៃនេះ យើងខ្ញុំសូមឆ្លើយសំណួរគួរឲ្យទាក់ទាញមួយចំនួនដែលបានផ្ញើរមកយើងខ្ញុំក្នុងសប្ដាហ៍កន្លងទៅ។
ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 1 ពិធីបុណ្យប្រណាំងសត្វគោ Bay Nui


 
ពីប្រទេសកម្ពុជា មិត្ត វ៉ា សុនីតា មានគោលបំណងចង់ស្ដាប់ការឧទ្ទេសនាម អំពីពិធីបុណ្យប្រណាំងសត្វគោនៅវៀតណាម។ លោកអ្នកនាងជាទីមេត្រី! ពិធី បុណ្យប្រណាំងសត្វគោ Bay Nui នៅខេត្ត An Giang ភាគខាងត្បូងវៀតណាម ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំក្នុងឱកាសបុណ្យសែនដូនតាដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១០ ខែ ១០ តាមច័ន្ទគតិ។ នេះជាទំនៀមទំលាប់វប្បធម៌ ប្រពៃណីដ៏វិសេសវិសាលរបស់ជនរួមជាតិខ្មែរនៅភាគខាងត្បូងវៀតណាម។ ចាប់ តាំងពីអតីតកាល ជនរួមជាតិខ្មែរភាគខាងត្បូងវៀតណាមសុទ្ធតែប្រកបរបរធ្វើ ស្រែ។ ពួកគេប្រើប្រាស់សត្វគោដើម្បីភ្ជួរដី ហេតុនេះហើយ សត្វគោត្រូវបាន ប្រជាកសិករថែទាំយ៉ាងហ្មត់ចត់ណាស់។ នាពេលធ្វើស្រែ ពួកគេតែងតែរៀប ចំការប្រណាំងសត្វគោ ហើយល្បែងនេះបានក្លាយទៅជាទំលាប់ជាបណ្ដើរៗ។ ចាប់តាំងពីនោះមក ការប្រណាំងសត្វគោបានក្លាយទៅជាពិធីបុណ្យដ៏ពិសេស ដោយឡែករបស់ជនជាតិខ្មែរ Bay Nui ខេត្ត An Giang នាពេលបុណ្យសែន ដូនតាមកដល់ម្ដងៗ។ ចាប់តាំងពីឆ្នាំ១៩៩២កន្លងមក ពិធីបុណ្យប្រណាំងសត្វគោ ត្រូវបានរៀបចំឡើងដោយទ្រង់ទ្រាយធំ និងមានលក្ខណៈជំនាញជាងមុន ហេតុ ដូច្នេះហើយ ប្រជាកសិករក៏យកចិត្តទុកដាក់ជាច្រើនដល់ការជ្រើសរើសនិងថែទាំ សត្វគោដើម្បីយក មកប្រកួតដែរ។ តាមការកំណត់ប្រណាំងគោនោះ បេក្ខជន ម្នាក់ៗនឹងបញ្ជាសត្វគោមួយគូដើម្បីចូលរួមប្រណាំង។ បេក្ខជន២នាក់នឹងប្រកួត គ្នាផ្ទាល់ដើម្បីជ្រើសរើសអ្នកឈ្នះឈានដល់វគ្គប្រកួតជាបន្ត។ ជារៀងរាល់ឆ្នាំ ពិធីបុណ្យប្រណាំងសត្វគោ Bay Nui ជានិច្ចកាលទាក់ទាញការចូលរួមទស្សនា និងគាំទ្ររបស់មនុស្សយ៉ាងច្រើនកុះករ។ សត្វគោណាដែលដណ្ដើមបានពាន រង្វាន់ខ្ពស់ក្នុងការប្រណាំង មិនត្រឹមតែនាំមកនូវមោទនភាពសម្រាប់ម្ចាស់គោ ប៉ុណ្ណោះទេ ថែមទាំងនាំមកនូវសេចក្ដីសោមនស្សរីករាយនិងសេចក្ដីសង្ឃឹមអំពី រដូវអំណោយផលសម្រាប់ភូមិស្រុកទាំងមូលទៀតផង។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 2 អំបុកហាណូយ

        ពីប្រទេសឡាវ មិត្ត Thimmavong បានផ្ញើរសំណួរថា៖ “មុខម្ហូបអាហារ ដ៏ពិសេសដោយឡែកនៅក្នុងរដូវស្លឹកឈើជ្រុះនៅទីក្រុងហាណូយគឺមុខម្ហូបអ្វីខ្លះ?” លោកអ្នកនាងជាទីមេត្រី! និយាយដល់មុខម្ហូបដ៏ពិសេសដោយឡែកនៃរដូវស្លឹក ឈើជ្រុះនៅទីក្រុងហាណូយ គឺនិយាយដល់អំបុក។ អំបុកត្រូវបានធ្វើពីស្រូវ ដំណើបខ្ចី។ ភូមិ Vong នៅខ័ណ្ឌ Cau Giay ត្រូវបានគេចាត់ទុកថា ជាប្រភពដើម នៃអំបុកហាណូយ។ ឆ្លងកាត់ពេលវេលាជាច្រើនមក ប្រជាជនហាណូយបានកែច្នៃអំបុកក្លាយ ទៅជាមុខម្ហូបដ៏សម្បូរបែបដូចជា៖ បង្អែមអំបុក អំបុកឆា បាយដំណើបអំបុក នំអំបុក ជាដើម។

        ខ្យងស្ងោរក្ដៅក៏ជាមុខម្ហូបដែលត្រូវបានប្រជាជនហាណូយនិយមចូលចិត្តនៅក្នុងរដូវស្លឹកឈើជ្រុះផងដែរ។ ខ្យងត្រូវបានស្ងោរជាមួយស្លឹកគ្រែ ស្លឹកក្រូច ឆ្មានិងខ្ញី ពិសារជាមួយទឹកជ្រលក់ធ្វើពី ខ្ទឹម ម្ទេស ស្លឹកក្រូចឆ្មានិងស្លឹកគ្រែដែល ត្រូវបានហាន់ដាក់ចូលក្នុងទឹកត្រី។ ទាំងអស់នោះបានបង្កើតឡើងមុខម្ហូបឈ្ងុយ ឆ្ងាញ់និងវិសេសវិសាលនៃរដូវស្លឹកឈើជ្រុះហាណូយ។

        ក្រៅពីមុខម្ហូបខាងលើ នាពេលមកដល់ទីក្រុងហាណូយនៅក្នុងរដូវស្លឹក ឈើជ្រុះ លោកអ្នកនាងអាចពិសារមុខម្ហូបផ្សេងៗដ៏វិសេសវិសាលដូចជា៖ នំ បុណ្យសំពះព្រះខែប្រពៃណី បាញ់ជំនឿក ជាដើម។

        ពីប្រទេសបារាំង មិត្ត Gaetan បានផ្ញើរសំណួរថា៖ “នៅវៀតណាម តើគេ នៅតែប្រើប្រាស់ប្រៃសណីយ៍សាធារណៈដែរឬទេ?” លោកអ្នកនាងជាទីមេត្រី! ក្នុងយុគសម័យឌីជីថល់នាបច្ចុប្បន្ន បើទោះជាប្រៃសណីយ៍អេឡិចត្រូនិកមាន ការអភិវឌ្ឍនិងការនិយមចូលចិត្តកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃក្ដី ប៉ុន្តែយើង មិនអាចបដិសេធតួនាទីនិងអត្ថប្រយោជន៍នៃប្រៃសណីយ៍សាធារណៈបានឡើយ។ នៅប្រទេសវៀតណាម គេនៅតែរក្សាប្រែសណីយ៍និងប្រអប់សំបុត្រសាធា រណៈ ហើយនឹងបន្តអភិវឌ្ឍន៍សេវាកម្មនេះ។ បណ្ដាញប្រៃសណីយ៍សាធារណៈ ត្រូវបានសាងសង់ឡើងនិងអភិវឌ្ឍន៍តាមផែនការមេរបស់ស្ថាប័នរដ្ឋមានសមត្ថ កិច្ចនានា។ ជាធម្មតា គេតែងតែដំឡើងប្រៃសណីយ៍និងប្រអប់សំបុត្រសាធារណៈ នៅទីកន្លែងសាធារណៈនានាដូចជា ស្ថានីយ៍រថភ្លើង កំពង់ផែសមុទ្រ អាកាស យានដ្ឋាន ច្រកទ្វារព្រំដែន និងទីប្រជុំជន។ ប្រអប់សំបុត្រសាធារណៈត្រូវបាន ដំឡើងនៅទីតាំងងាយស្រួលចំពោះការផ្ញើរសំបុត្រ របស់ប្រជាជន និងការប្រមូលសំបុត្ររបស់សហគ្រាសផ្គត់ផ្គង់សេវាកម្ម។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា លោកអ្នកនាងពេញចិត្តជាមួយព័ត៌មានខាងលើ។ ប្រសិនបើលោក អ្នកនាងមានសំណួរអ្វី សូមផ្ញើរមកយើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភា សាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬemail៖ vov5khmer@gmail.com. លោកអ្នកនាងអាចស្ដាប់កម្មវិធីផ្សាយជាប្រចាំថ្ងៃ តាម ដានព័ត៌មាននិងទាក់ទងជាមួយយើងខ្ញុំ នៅលើគេហទំព័រវ៉ែបសាយ vovworld.vn ផងដែរ។ នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់របស់យើងខ្ញុំសូមបណ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ