ការស្តារឡើងវិញល្បែងប្រជាប្រិយវៀតណាម

ការស្តារឡើងវិញល្បែងប្រជាប្រិយវៀតណាម - ảnh 1
ការស្តារឡើងវិញល្បែងប្រជាប្រិយវៀតណាម (kenh14.vn)


(VOVworld) – លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយ
ជាតិជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រចំនួន ២២២
 របស់មិត្ត អ្នកស្តាប់មកពីប្រទេសចំនួន ៣៤ លើពិភពលោក។ ក្នុងនាទីប្រអប់
សំបុត្រមិត្តអ្នកស្តាប់ ពេលនេះ​ កម្មវិធីផ្សាយជាភាសាខ្មែរនឹងឧទ្ទេសនាមអំពី
ការសា្តរឡើងវិញរាល់ល្បែង ប្រជាប្រិយលើវិថីថ្មើជើងនៅទីក្រុងហាណូយតាម
សំណើររបស់លោក សីហា មកពីរាជ ធានី ភ្នំ ពេញ កម្ពុជា។

        លោក សីហា និងលោកអ្នកនាជាទីមេត្រី! មកដល់វិថីដើរថ្មើជើង
ជុំវិញបឹង Hoan Kiem ទីក្រុងហាណូយ ប្រទេសវៀតណាម នាចុងសសប្តាហ៍
លោកអ្នកងាយប្រទះឃើញប្រជាពលរដ្ឋលែងល្បែងប្រជាប្រិយគ្រប់ប្រភេទ។
នៅទីកន្លែងនេះ ក្រុមកុមារាកុមារី កំពុងលែង «choi chuyen» ល្បែងប្រជា
ប្រិយមួយប្រភេទរបស់វៀតណាម។ នៅទីកន្លែងនោះ បរិយាកាសអូរអររស់រ
វឹកកួបផ្សំជាមួយសូរសម្លេងមនុស្សម្នាគាំទ្រ កញ្ចៀវក្នុងល្បែងទាញព្រ័ត្រ។
នៅទីកន្លែងស្ងៀមស្ងាត់មួយ បណ្ដាគូប្រជែង ក្នុងល្បែង o an quan កំពុង
គិតគូជំហានរបស់ខ្លួនដើម្បីដណ្តើមបានជ័យជំនះ។

        ចំពោះជំនាន់វ័យក្មេងនាបច្ចុប្បន្ន បណ្ដាល្បែងប្រជាប្រិយពោលខាង
លើគឺជា ប្រការថ្មីថ្មោងទាំងស្រុង។ ដោយមានការអភិវឌ្ឍន៍វិទ្យាសាស្ត្រ
បច្ចេកវិទ្យា ល្បែង អេឡិចត្រូនិចនិងកុំព្យូទ័មានលក្ខណៈទូទៅដែលបាន
ធ្វើឲ្យល្បែងប្រជាប្រិយត្រូវ សាបសូន្យពីមួយថ្ងៃទៅមួយថ្ងៃ។ ឧទ្ទេសនាម
ល្បែងប្រជាប្រិយជាមួយ កុមាររួមចំណែកសា្តរឡើងវិញនិងអភិរក្សបតិក
ភ័ណ្ឌវប្បធម៌អរូបបីព្រមទាំងនាំមកជូនកុមារនូវបទៗពិសោធន៍មាន
ផលប្រយោជន៍នោះគឺជាគោលដៅរបស់ក្លឹប MyHanoi ។

        បង្កើតឡើងនាឆ្នាំ ២០០៦ MyHanoi គឺជាក្លឹបមួយក្នុងចំណោមក្លឹប
ដំបូងដែល ឆ្ពោះទៅជំនាន់វ័យក្មេងតាមរយៈសកម្មភាពស្វែងយល់ប្រវត្តិ
សាស្ត្រនិងវប្បធម៌ទីក្រុង ហាណូយ។​ បណ្ដាល្បែងប្រជាប្រិយពិសេសរបស់
វៀតណាមដូចជា៖ ល្បែង choi chuyen ល្បែងលោតអន្ទាក់និងល្បែង
 o an quan ។ល។ ត្រូវបានក្លឹប MyHanoi រៀបចំ ដ៏អូរអរនិងសប្បាយ
រីករាយនៅសួនឧទ្យាន Ly Thai To ស្តូបរំលឹក្ខវិញ្ញាណខ័ណ្ឌយុទ្ធជន
ពិការជិតនឹងបឹង Hoan Kiem។ សកម្មភាពនេះបានទាក់ទាញការចូល
រួមរបស់កុមារ ឪពុកម្តាយនិងភ្ញៀវទេសចរអន្តរជាតិជាច្រើនកុះករ។
 លោក Nguyen Quang Quynh សមាជិកក្លឹប MyHanoi មួយរូប បាន
ឲ្យដឹងថា៖

        «ក្លឹប MyHanoi រៀបចំបណ្ដាល្បែងប្រជាប្រិយដើម្បីរក្សាបាន
អត្តសញ្ញាវប្បធម៌ ប្រពៃណីល្អប្រសើ។ យើងខ្ញុំមានគោលបំណងថា៖ កុ
មារនឹងស្គាល់ដល់ល្បែងប្រជាប្រិយរបស់វៀតណាម។ សកម្មភាពនេះ
ប្រព្រឹត្តទៅនាម៉ោង ១៨ និង ៣០ នាទី នាថ្ងៃសុកនាចុងសប្តាហ៍។
មនុស្សម្នាមកដល់ទីនេះនឹងត្រូវបានណែនាំលែងល្បែង ប្រជាប្រិយ
ដូចជាល្បែង choi chuyen របៀបគូលើរបាំងមុខនិងល្បែងទាញព្រ័ត្រ
 រួមជាមួយល្បែងដទៃទៀត។»

        ល្បែងប្រជាប្រិយលើវិថីថ្មើជើងនៅទីក្រុងហាណួយបានបង្កើត
ឡើងទីលានលែង កំសាន្ត នាំមកនូវផលប្រយោជន៍សំរាប់ប្អូនៗ។
ប្អូន Nguyen Hai Minh សិស្សថ្នាក់ទី ៣ មួយរូបនៅសាលាបឋមសិក្សា
 Tran Nhat Duat ទីក្រុងហាណូយ បានចែករំលែកថា៖                    

        «លែងនៅទីនេះសប្បាយរីករាយណាស់! ប៉ុន្តែ ខ្ញុំដួលជាច្រើន
លើកជាច្រើនសារ ក្នុងល្បែងទាញព្រ័ត្រ។ បាតដៃឈឺណាស់។»

        មិនលាក់បានក្តីនិយមចូលចិត្តរបស់ខ្លួនចំពោះល្បែងប្រជា
ប្រិយរបស់វៀតណាម លោកស្រី Sarah Lasson ភ្ញៀវទេសចរណ៍ស្វីស
មួយរូប បានឲ្យដឹងថា៖

        «ល្បែងប្រជាប្រិយនេះល្អណាស់! មនុស្សម្នាលែងជាមួយគ្នា
សប្បាយណាស់! នៅស្វីស គ្មានល្បែងប្រជាប្រិយលើវិថីដូច្នេះនៅ
ឡើយ។ ខ្ញុំចូលចិត្តណាស់។»

        ទោះបីជានៅជួបការលំបាកជាច្រើនខាងហិរញ្ញវត្ថុក្តី ប៉ុន្តែ
 នាពេលខាងមុខ ក្លឹប MyHanoi នឹងបើកទូលាយរូបសណ្ឋាន
ល្បែងប្រជាប្រិយនេះក្នុងទូទាំងប្រទេស។

        លោក សីហា និងលោកអ្នកនាជាទីមេត្រី! សង្ឃឹមថាលោក
អ្នកនាងពេញ ចិត្តជាមួយពត៌មានពោលខាងលើ។ រាល់សំណួរសូម
អស់លោកអ្នកនាងផ្ញើតាម អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ
កាណាល់ផ្សាយជាតិជាភាសារបរទេស វិទ្យុសម្លេងវៀតណាម លេខ
 ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@yahoo.com.vn។
លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធី
ផ្សាយជាភាសាខ្មែរលើគេហទំពណ៌ www.vovworld.vn.។ កម្មវិធី
ប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោក
អ្នកនាងនាសប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ