កាហ្វេស៊ុត-ប្រភេទកាហ្វេពិសេសដោយឡែកនៅរដ្ឋធានីហាណូយ

(VOVWORLD) -  ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នាពេលនេះ តាមសំណូមពររបស់មិត្តអ្នកស្ដាប់មួយចំនួន យើងខ្ញុំសូមឧទ្ទេសនាមអំពីកាហ្វេស៊ុត-ប្រភេទកាហ្វេពិសេសដោយ ឡែកនៅរដ្ឋធានីហាណូយ។

លោកអ្នកនាងជាទីមេត្រី!

        ក្នុងសបា្តហ៏កន្លងទៅ កាណាល់ជាតិផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទ ចំនួនជិត២០០របស់មិត្តអ្នកស្ដាប់មកពីគ្រប់ទិសទីលើពិភពលោក។យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការផ្ដល់មតិនិងមនោសញ្ចេតនារបស់លោកអ្នកដែលបានលៃទុកសំរាប់យើងខ្ញុំ។

         ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នាពេលនេះ តាមសំណូមពររបស់មិត្តអ្នកស្ដាប់មួយចំនួន យើងខ្ញុំសូមឧទ្ទេសនាមអំពីកាហ្វេស៊ុត-ប្រភេទកាហ្វេពិសេសដោយឡែកនៅរដ្ឋធានីហាណូយ។

កាហ្វេស៊ុត-ប្រភេទកាហ្វេពិសេសដោយឡែកនៅរដ្ឋធានីហាណូយ - ảnh 1កាហ្វេស៊ុត-ប្រភេទកាហ្វេពិសេសដោយឡែកនៅរដ្ឋធានីហាណូយ 

នៅប្រទេសវៀតណាមមានកាហ្វេខុសៗគ្នាជាច្រើនពីហានងកាហ្វេលក់តាម ចិញ្ចើមថ្នល់ទៅដល់ហាងកាហ្វេទំនើបៗ។ទោះជាយ៉ាងណាក៏ដោយអតិថិជននៅ  Giangហាងកាហ្វេតួចមួយនៅហាណូយតែងតែចង់ផឹកភេសជ្ជៈពិសេសមួយដែរ។ នោះគឺកាហ្វេស៊ុតពិសេសរបស់ហាណូយដែលធ្វើពីស៊ុត និងកាហ្វេវៀតណាម។

មានទីតាំងស្ថិតនៅលើផ្លូវ Nguyen Huu Huan ហាងកាហ្វេ Giangមានពីរជាន់ ហើយនៅក្បែរជណ្តើរគឺជាកន្លែងដែលម្ចាស់ហាង Nguyen Chi Hoa សរសេរសៀវភៅនិងគ្រប់គ្រងសេវាកម្ម។ នៅពីក្រោយគាត់គឺជាផ្ទះបាយតូចមួយដែលមានម៉ាស៊ីនកែច្នៃស៊ុតនិងគ្រឿងបរិក្ខារផ្សេងៗទៀត។

លោក Hoa បាននិយាយថាឪពុករបស់លោកគឺលោក Nguyen Van Giang ដែលបានបង្កើតកាហ្វេនេះ ខណៈពេលធ្វើការជា  Bartender  នៅសណ្ឋាគារលំដាប់ផ្កាយ 5 Sofitel Legend Metropole របស់បារាំង (ចាប់ពីឆ្នាំ ១៩៣០-១៩៤៥) ។ នៅពេលនោះដោយសារតែខ្វះទឹកដោះគោស្រស់គាត់បានយកស៊ុតជំនួសវិញ។ ភ្ញៀវជាតិនិងអន្តរជាតិនៅក្នុងសណ្ឋាគារសុទ្ធតែពេញចិត្តនឹងភេសជ្ជៈនេះហើយបន្ទាប់មកគាត់បានសម្រេចចិត្តចាកចេញពីសណ្ឋាគារដើម្បីចាប់ផ្តើមលក់កាហ្វេផ្ទាល់ខ្លួន»។

កាហ្វេស៊ុត-ប្រភេទកាហ្វេពិសេសដោយឡែកនៅរដ្ឋធានីហាណូយ - ảnh 2ម្ចាស់ហាងកាហ្វេ លោក  Nguyen Chi Hoa  

ជូនដំណឹងអំពីវត្ថុធាតុដើមនៃកាហ្វេស៊ុត លោក Hoa បានអោយដឹងថា៖នោះគឺជាស៊ុតស្រស់ ស្ករ ទឹកដោះ គោ កាហ្វេនិងវត្ថុផ្សេងទៀតជាច្រើនដែលសម្ងាត់។ ស៊ុត បានក្រឡុកដោយដៃ លាយជាមួយទឹកដោះគោ ស្ករនិងកាហ្វេក្តៅ។ ពែងនៃកាហ្វេ អណ្តែតនៅក្នុងពណ៌ត្នោតដែលមានក្លិនក្រអូប។ គេដាក់ពែងនៃកាហ្វេនៅលើទឹកក្តៅមួយផ្សេងទៀតក្នុងគោលបំណងគឺដើម្បីរក្សាភេសជ្ជៈក្តៅ។ ដំបូងអ្នកត្រូវយកក្រែមផ្អែមបន្តិចនៅលើពែងនៃកាហ្វេបន្ទាប់មកទទួលទានជាមួយផ្នែកទាបនៃកាហ្វេរនៅខាងក្រោម ដោយមានជាតិផ្អែម ល្វីញនិងបង្កើតអារម្មណ៍រំភើប។

លោក Nguyen Chi Hoa បាននិយាយថាកាលពីអតីតកាលត្រូវក្រឡូកស៊ុតដោយដៃ ដូច្នេះវាត្រូវការពេលវេលាច្រើនណាស់ ហើយមិនអាចរលូនដូចជាប្រើម៉ាស៊ីនទេ។ មុននេះមានតែកាហ្វេក្តៅ។ សព្វថ្ងៃនេះក្រៅពីកាហ្វេស៊ុត ហាងក៏មានកាហ្វេទឹកកកស៊ុត កាកាវស៊ុត សណ្តែកបៃតងស៊ុត គ្រប់ទាំងក្តៅឬត្រជាក់ តាមចំណង់ចំណូលចិត្តរបស់មនុស្សនីមួយៗ។ លោកស្រី Nguyen Khanh Van ជាអាណិកជនវៀតណាមនៅអាមេរិក ទើបនឹងត្រឡប់មកហាណូយ បានចែករំលឺកថា៖

“ខ្ញុំបានទៅកន្លែងជាច្រើននិងបានផឹកភេសជ្ជៈច្រើនប្រភេទហើយប៉ុន្តែរាល់ពេលត្រលប់មកហាណូយវិញខ្ញុំ ទៅហាងកាហ្វេនេះដើម្បីផឹកមុខកាហ្វេដែលធ្លាប់ស្គាល់។ កាហ្វេស៊ុតនៅទីនេះគឺពិតជាពិសេសខុសពីកន្លែងផ្សេង ៗ ។

ក្លិនក្រអូបកាហ្វេនិងខ្លាញ់នៃក្រែមស៊ុតនឹងធ្វើឱ្យមនុស្សមានការភ្ញាក់ផ្អើលចំពោះភាពសុខដុមរមនារបស់វាហើយប្រសិនបើមានឱកាស សូមអ្នកមកដល់រដ្ឋធានីហាណូយក្នុងរដូវនេះដើម្បីស្របខ្លួនក្នុងរដូវស្លឹកឈើជ្រុះហាណូយនិងផឹកកាហ្វេស៊ុតពិសេសនេះ។ ពិតណាស់ថានឹងនាំមកនូវអារម្មណ៍រំភើបដែលមិនអាចបំភ្លេចបានសម្រាប់មនុស្សម្នាក់ៗ។

កាហ្វេស៊ុត-ប្រភេទកាហ្វេពិសេសដោយឡែកនៅរដ្ឋធានីហាណូយ - ảnh 3ហាងកាហ្វេ Giang 

លោកអ្នកនាងជាទីមេត្រី!

ខាងលើនេះយើងខ្ញុំទើបធ្វើការឧទ្ទេសនាមជាមួយមិត្ត អ្នកស្តាប់អំពីកាហ្វេស៊ុត។ សង្ឈឹមថាមិត្តទាំងអស់នឹងពេញចិត្តចំពោះព័ត៌មានដែលយើងខ្ញុំទើបនឹងផ្តល់ជូន។ រាល់សំនួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់ ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬ email៖ vov5khmer@gmail.com។  

ប្រតិកម្មទៅវិញ

ផ្សេងៗ