ចំណង់ចំណូលចិត្តដាំដើមឈើលំអលើតុនៅ​វៀតណាម

(VOVWORLD) -លោកអ្នកនាងជាទីមេត្រី។

ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទរបស់មិត្តអ្នកស្តាប់ចំនួន  ២៤១ មកពីប្រទេសនិងតំបន់ ចំនួន ៤៥ លើទូទាំងពិភពលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសារខ្មែរទទួលបាន សំបុត្រ និងទូរស័ព្ទចំនួន ៧ របស់មិត្តអ្នកស្ដាប់ មកពី កម្ពុជា។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំ សូមឧទ្ទេសនាមអំពី ចំណង់ចំណូលចិត្តដាំដើមឈើលំអលើតុនៅវៀតណាម តាមសំណើររបស់មិត្ត បាន ថានីតា មកពីកម្ពុជា។

មិត្ត បាន ថានីតា និងមិត្តអ្នកស្ដាប់ជាទីមេត្រី!

ដើមឈើលំអលើតុកំពុងក្លាយទៅជានិន្នាការរបស់មនុស្សជាច្រើនរូប ដើម្បីតុបតែងលំអកន្លែងសិក្សាររៀនសូត្រ តុធ្វើការ តុតុបតែងខ្លួន ហាងលក់កាហ្វេ ឬក៏ការិយាល័យធ្វើការជាដើម។ អាចនិយាយបានថា៖ វត្តមានរបស់ដើមឈើបៃតង មិនត្រឹមតែធ្វើឲ្យខ្យល់មានភាពបរិសុទ្ធប៉ុណ្ណោះទេ ថែមទាំងជួយបន្ធូរស្រាលភាពតានតឹង និងនាំមកនូវសិរីសួស្ដី លាភសំណាងជូនមនុស្សទៀតផង។ ដើមឈើមិនត្រឹមតែស្រស់ស្អាតដោយសារសោភ័ណភាពតូចច្រឡឹងប៉ុណ្ណោះទេ ថែមទាំងដោយសារផើងផ្ការ ដែលធ្វើពីវត្ថុធាតិដើមដ៏វិសេសវិសាលដូចជាកុលាលភាជន៍ ប៉សឺឡែន និងឈើទៀតផង។

ចំណង់ចំណូលចិត្តដាំដើមឈើលំអលើតុនៅ​វៀតណាម - ảnh 1ដើមឈើលំអ Kim Ngan គឺជាប្រភេទដើមឈើ “មាសប្រាក់”- នាំមកនូវលាបសំណាង 

លក្ខណៈទូទៅនៃដើមឈើលើតុ គឺមានរូបរាងតូចច្រឡឹង និងងាយស្រូលលើកដាក់។ ដើមឈើទាំងនេះរួមមានប្រភេទដើមឈើដាំលើដី ឬដើមឈើដាំក្នុងទឹក។ ជាពិសេស ដើមឈើមួយចំនួនត្រូវបានបត់ពត់ឲ្យចេញជារូបរាង Bonsai គួរឲ្យចម្លែកភ្នែកណាស់។ លោកស្រី Nguyen Thu Huong ម្ចាស់ហាងលក់ដើមឈើបៃតងមួយរូបនៅវិថី Hoang Hoa Tham ទីក្រុងហាណូយបានឲ្យដឹងថា៖

“ក្នុងរយៈពេល ១ ឆ្នាំថ្មីៗនេះ តម្រូវការទិញដើមឈើលំអការិយាល័យគឺចាប់ផ្ដើមមានការអភិវឌ្ឍ ហើយតម្រូវការនេះកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នាបច្ចុប្បន្ននេះ ការិយាល័យធ្វើការមានទំហំតូចល្មម ព្រមទាំងមានឧបការណ៍សម្ភារៈ និងឯកសារធ្វើការជាច្រើនទៀត។ ហេតុដូច្នេះហើយ  យើងត្រូវការដើមឈើ ដើម្បីតុបតែងលម្អទីកន្លែងធ្វើការ និង ធ្វើឲ្យខ្យល់មានភាពបរិសុទ្ធផងដែរ”។

ដើម្បីឆ្លើយតបនឹងតម្រូរការជ្រើសរើសទិញប្រភេទដើមឈើលំអលើតុនេះ នាបច្ចុប្បន្ននៅទីផ្សារ អ្នកលក់បានដាក់លក់ ដើមឈើជាច្រើនប្រភេទ និងសម្បូរបែប។ ផើងផ្កានីមួយៗមានតម្លៃពី ៨ ហ្មឺនដុង ដល់ ២៥ ហ្មឺនដុង។ លោកស្រី Nguyen Thi Huong Quynh អតិថិជនស្រឡាញ់ចូលចិត្តដើមឈើលើតុមួយរូបនៅវិថី Hoang Quoc Viet ទីក្រុងហាណូយបានចែករំលែកថា៖

“នាងខ្ញុំដាំដើមឈើលំអក្នុងរយៈពេលជាង ១ ឆ្នាំហើយ។ ចាប់ពីពេលដាំដើមឈើមក នាងខ្ញុំមានអារម្មណ៍បន្ធូរស្រាលភាពតានតឹង ហើយធ្វើឲ្យខ្យល់មានភាពបរិសុទ្រនៅក្នុងការិយាស័យធ្វើការ។ នាងខ្ញុំចូលចិត្តដើមឈើ Kim Ngan ណាស់ ដោយសារតាមហុងស៊ុយគឺមានន័យថា “មាសប្រាក់”។ ដើមឈើនេះ មិនត្រឹមតែងាយស្រួលថែរក្សាប៉ុណ្ណោះទេ ថែម ទាំងអាច រីកលូតលាស់ យ៉ាង ល្អ នៅក្នុងបន្ទប់មានម៉ាស៊ីនត្រជាក់ទៀតផង”។

ចំណង់ចំណូលចិត្តដាំដើមឈើលំអលើតុនៅ​វៀតណាម - ảnh 2ដើមឈើលំអ Kim Tien នាំមកនូវសិរីសួស្ដីជូនអ្នកដាំ 

ទោះបីជាប្រភេទដើមឈើ Kim Ngan   Kim Tien   Truong Sinh  De Dai Vuong  Phat Loc  និង Loc Van ក៏ដោយ ដើមឈើលើតុហាក់ដូចជានាំធម្មជាតិខិតមកជិតមនុស្សថែមទៀត ហើយធ្វើឲ្យបរិយាកាសរស់នៅរបស់យើងមានភាពរស់រវើក និងទាក់ភ្នែកទៀតផងដែរ។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងនឹងពេញចិត្តនូវព័តមានដែលយើងខ្ញុំទើបផ្តល់ជូន។ សូមអស់លោកអ្នកនាងផ្ញើសំបុត្រមកយើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ គណកម្មការកិច្ចការបរទេស វិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@gmail.com។ លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ www.vovworld.vn.។កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ