ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) -  លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ បណ្តាកម្មវិធីផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាម ទទួលបានសំបុត្រនិង email មួយចំនួនរបស់មិត្តអ្នកស្តាប់មកពីប្រទេសនិងតំបន់ដែនដីដូចជា កម្ពុជា ថៃ ឡាវ ឥណ្ឌូនេស៊ី និងជប៉ុនជាដើម។ ក្នុងនោះ មិត្តកម្ពុជាជាច្រើននាក់ក៏បានផ្ញើសំបុត្រមកកម្មវិធីដោយបានចែករំលែកនូវមនោសញ្ចេតនានិងផ្តល់មតិយោបល់ចំពោះនាទីនានានៃកម្មវិធី។ ក្នុងនាទីប្រអប់រំបុត្រមិត្តអ្នកស្តាប់នាពេលនេះ យើងខ្ញុំសូមដកស្រង់និងឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ផ្ញើមកកម្មវិធី។ សូមអញ្ជើញមិត្តទាំងអស់តាមដានស្តាប់។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1 បេតិកភណ្ឌ Van Mieu-Quoc Tu Giam ដ៏ល្បីឈ្មោះនៅទីក្រុងហាណូយ 

មិត្ត Tran Thanh Tung និស្សិតវៀតណាមកំពុងសិក្សានៅប្រទេសចិនបានចែក រំលែកថា៖ “ខ្ញុំធ្លាប់បានរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញរយៈពេល៥ឆ្នាំ។ ទោះបី ជាកំពុងសិក្សានៅចិនក៏ដោយ ប៉ុន្តែខ្ញុំនៅតែតាមដាននិងស្តាប់នូវកម្មវិធីផ្សាយសម្លេងជាភាសាខ្មែរនៃវិទ្យុសម្លេងវៀតណាម។ នាទីពណ៌របស់ជនជាតិទាំង៥៤លើទូទាំងប្រទេសវៀតណាម ជួយឲ្យខ្ញុំយល់ពីជ្រុងមួយនៃបណ្តាជនជាតិភាតរៈ ជួយឲ្យខ្ញុំបង្កើនចំណេះដឹងអំពីវប្បធម៌របស់ជនជាតិខ្លួន។ ជាពិសេស តាមរយៈព័ត៌មាន អត្ថ បទជាភាសាខ្មែរ បានជួយឲ្យខ្ញុំពង្រឹងភាសាខ្មែរ ហើយប្រាកដថា ថ្ងៃក្រោយ ពិតជាមានប្រយោជន៍សម្រាប់ខ្ញុំពុំខាន។ សង្ឃឹមថា នឹងបន្តទទួលបានព័ត៌មានមានអត្ថប្រយោជន៍ពីកម្មវិធីផ្សាយសម្លេងជាភាសាខ្មែរ។ សូមអរគុណ!”។

សូមអរគុណមិត្ត Tran Thanh Tung ដែលបានយកចិត្តទុកដាក់ដល់នាទីនានានៃកម្មវិធី។ រីឯមិត្ត Dina Seng នៅខេត្តតាកែវ កម្ពុជា បានផ្ញើ email មកកម្មវិធីដោយសម្តែងនូវបំណងចង់ដឹងអំពីបេតិកភណ្ឌពន្ធនាគារ Hoa ស្ថិតចំកណ្តាលរដ្ឋធានីហាណូយតែម្តង។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2 ពន្ធនាគារ Hoa Lo

មិត្ត Dina Seng ជាទីមេត្រី! Hoa Lo ជាពន្ធនាគារមួយស្ថិតនៅចំទីក្រុងហាណូយ ដែលមានតាំងពីសម័យអាណានិគមនិយមបារាំង។ នេះជាកន្លែងឃុំឃែងអ្នកបដិ វត្តន៍វៀតណាមច្រើនរូប។ ពន្ធនាគារនេះត្រូវបានអាណានិគមនិយមបារាំងសាងសង់ឡើងនាឆ្នាំ១៨៩៦ ។ ទីនេះឃុំខ្លួនមនុស្សច្រើនប្រភេទ ពីអ្នកទោសនយោបាយ អ្នកស្រឡាញ់ជាតិដែលប្រឆំាងរដ្ឋអំណាចអាណានិគមនិយមបារាំង។ ពន្ធនាគារ Hoa Lo បានចែកចេញជា៤កន្លែង ហៅថា៖ A,B,C,D។ ពោលគឺ កន្លែង A និង B សម្រាប់អ្នកទោសកំពុងស្ថិតក្នុងដំណើរការវិនិច្ឆ័យ អ្នកទោសសំខាន់និងទណ្ឌិតដែលរំលោភបទបញ្ជារបស់ពន្ធនាគារ។ កន្លែង C ឃុំអ្នកទោសជាជនជាតិបារាំងឬជនបរទេស។ កន្លែង D ជាកន្លែងឃុំទណ្ឌិតជាប់ទោសប្រហារជីវិត។ នាគ្រានៃយុទ្ធនាការ Dien Bien Phu លើអាកាស (១៩៧២) នេះជាកន្លែងឃំអាកាសយានិកអាមេរិក រហូតទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីសនាឆ្នាំ១៩៧៣។ បច្ចុប្បន្ននេះ  Hoa Lo នៅសល់ តែជ្រុងតូចមួយសម្រាប់ភ្ញៀវទេសចរមកទស្សនា ជ្រុងមួយទៀតជាអាគាពាណិជ្ជកម្មដោយឈ្មោះងា ប៉ម ហាណូយ។

មិត្ត Dina Seng ជាទីមេត្រី!  សង្ឃឹមថាមិត្តពេញចិត្តនឹងព័ត៌មានដែលយើងខ្ញុំទើបនឹងផ្តល់ជូន។ ដើម្បីបន្តកម្មវិធីយើងខ្ញុំសូមធ្វើការសំណេះសំណាលជាមួយមិត្តប៊ុនធីតា ។ មិត្តធីតាបានផ្ញើសារមកកម្មវិធីសួរថា “ខ្ញុំមានមិត្តម្នាក់មកទេសចរណ៍នៅ វៀត ណាមហើយពេលត្រឡប់មកកម្ពុជាវិញបានផ្ញើជូនខ្ញុំលុយ Polyme ១សន្លឹកមានតម្លៃ១០ម៉ឺនដុងសម្រាប់ធ្វើជាវត្ថុអនុស្សាវរីយ៍។ តើខ្ញុំចង់ដឹងថា អត្ថន័យនៃរូបភាពដែលបានបោះពុម្ភលើខាងក្រៅក្រដាសលុយមួយនេះ។ សូមអរគុណ!”។

មិត្តប៊ុន ធីតាជាទីមេត្រី! ខាងក្រៅរបស់លុយក្រដាស១០ម៉ឺនដុងជារូប Van Mieu – Quoc Tu Giam ដែលជាមហាវិទ្យាល័យដើមដំបូងរបស់វៀតណាម ស្ថិតចំទីក្រុងហាណូយ។ ទីនេះត្រូវបានចាត់ទុកដូចជា និមិត្តរូបវប្បធម៌របស់រដ្ឋធានីហាណូយផង ដែរ។ បច្ចប្បន្ននេះ Van Mieu – Quoc Tu Giam បាននាយករដ្ឋមន្ត្រីដាក់បញ្ចូលួទៅក្នុងបញ្ជីឈ្មោះបេតិកភណ្ឌជាតិពិសេសក្នុងចំនួនបេតិកភណ្ឌជាតិពិសេសទាំង២៣ កន្លែង។ មិនត្រឹមតែប៉ុណ្ណោះ Van Mieu- Quoc Tu Giam ថែមទាំងជាទីតាំងទេសចរ ណ៍ល្បីឈ្មោះរបស់វៀតណាមដែលទាក់ទាញភ្ញៀវមកទស្សនារាប់លាននាក់ក្នុងមួយឆ្នាំ។ សង្ឈឹមថា ពេលមានឱកាសមកទស្សនាទីក្រុងហាណូយ មិត្តអាចទៅទស្សនា Van Mieu- Quoc Tu Giam ដើម្បីយល់ច្បាស់ពីមណ្ឌលបេតិកភណ្ឌដ៏ល្បីឈ្មោះនេះផងណា។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចន់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vnផងដែរ។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ