ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់

(VOVWORLD) - មិត្តអ្នកស្ដាប់ជាទីមេត្រី!ក្នុងសប្តាហ៍កន្លងទៅ គណៈ កម្មការផ្សាយជាភាសា របរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ អ៊ីម៉ែល និងទូរស័ព្ទចំនួន ២១៨របស់មិត្តអ្នកស្តាប់មកពីប្រទេសនិងតំបន់ដែនដីចំនួន៤២នៅទូទាំងពិភពលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រនិងទូរស័ព្ទចំនួន ១២របស់មិត្តអ្នកស្ដាប់កម្ពុជា។ សូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្ដាប់ដែល បានផ្ញើសំបុត្រ និងទូរស័ព្ទមកកាន់យើងខ្ញុំ។ ក្នុងកម្មវិធីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ នាពេលនេះយើងខ្ញុំសូមឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ផ្ញើមកកាន់កម្ម វិធី។ 
ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 1 រូបថតពីមហោស្រពបាញ់កាំជ្រួចអន្តរជាតិទីក្រុងដាណាំង (រូបថត៖ Internet)

ពីប្រទេសកម្ពុជា មិត្ត សុខ ពិសី បានផ្ញើរសំបុត្រមកដល់យើងខ្ញុំដែលក្នុង នោះមានសំណួរថា៖ “ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមហោស្រព នានានៅវៀតណាម ជាពិសេសគឺមហោស្រពបាញ់កាំជ្រួចអន្តរជាតិទីក្រុង ដាណាំង។ តើមិត្តអាចអោយខ្ញុំបានដឹងថា មហោស្រពបាញ់កាំជ្រួចដាណាំង ឆ្នាំ២០១៩នឹងមានចំណុចថ្មីនិងពិសេសអ្វីខ្លះ បើប្រៀបធៀបនឹងឆ្នាំមុនៗនោះបានទេ?” លោកអ្នកនាងជាទីមេត្រី មហោស្រពបាញ់កាំជ្រួចអន្តរជាតិទីក្រុងដាណាំង (DIFF) ត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំចាប់តាំងពីឆ្នាំ២០០៨ ហើយរហូតដល់ បច្ចុប្បន្ននេះវាបានក្លាយទៅជាពាណិជ្ជសញ្ញាដោយឡែកនៃទីក្រុងឆ្នេរសមុទ្រដ៏ ស្រស់ស្អាតនេះ។ ក្រោមប្រធានបទ “រឿងដំណាល់របស់ទន្លេ” DIFF ឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ដោយមានការចូលរួម របស់ប្រទេសចំនួន៨រួមមាន៖ រុស្ស៊ី ប្រេស៊ីល បែលហ្ស៊ិក ហ្វាំងឡង់ អ៊ីតាលី អង់គ្លេស ចិន និងវៀតណាម។ ក្នុងអំឡុងពេលជាងមួយខែនេះ ទន្ទឹមនឹងការ ប្រឡងបាញ់កាំជ្រួចនោះ គឺទីក្រុងដាណាំងក៏នឹងរៀបចំសកម្មភាពជួយជ្រោម ជ្រែងមហោស្រពនេះផងដែរ ដូចជាមហោស្រពតាមដងវិថី ការប្រឡងរាំ Flashmob របស់និស្សិតមកពីមហាវិទ្យាល័យនានាក្នុងតំបន់ និងកម្មវិធីសម្ដែង សិល្បៈដ៏វិសេសវិសាលផ្សេងៗទៀត។ ចំណុចពិសេសមួយទៀតគឺចាប់តាំងពីឆ្នាំ ២០១៩តទៅ សំណង់ធំមួយត្រូវបានកសាងឡើងដើម្បីបម្រើមហោស្រព បាញ់កាំជ្រួចនេះ រួមមានវេទិកាមើលកាំជ្រួច ៣០០០ កៅអី មជ្ឈមណ្ឌលពាណិជ្ជ កម្មធំមួយ និងសណ្ឋាគារដោយមានពី៤៦ទៅ៥១ជាន់ចំនួន៦កន្លែង។ DIFF មិន ត្រឹមតែរួមចំណែកទៅក្នុងការរីកចម្រើននៃផ្នែកទេសចរណ៍នៅទីក្រុងដាណាំងក៏ ដូចជាតំបន់ភាគកណ្ដាលទាំងមូលប៉ុណ្ណោះទេ ថែមទាំងបង្កើនការជួបប្រាស្រ័យ ការតភ្ជាប់វប្បធម៌រវាងប្រទេសនានាលើពិភពលោក ហើយផ្សព្វផ្សាយរូបភាពនៃ ប្រទេសវៀតណាមស្រស់ស្អាត ប្រជាជនវៀតណាមរួសរាយរាក់ទាក់ ផងដែរ។

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 2 ទិដ្ឋភាពនៃពិធីបុណ្យប្រពៃណីភូមិកុលាលភាជន៍ Bat Trang (រូបថត៖ Internet)

បន្ទាប់មកទៀតគឺសំណួររបស់មិត្ត ហេង ដារ៉េត នៅរាជធានីភ្នំពេញ។ គាត់មាន បំណងចង់ស្ដាប់ការឧទ្ទេសនាមអំពីពិធីបុណ្យប្រពៃណីនៅភូមិកុលាលភាជន៍ Bat Trang រដ្ឋធានីហាណូយ។ លោកអ្នកនាងជាទីមេត្រី ភូមិកុលាលភាជន៍ Bat Trang ស្ថិតនៅតាមមាត់ទន្លេក្រហម ដែលមានចម្ងាយប្រមាណ១០គីឡូម៉ែត្រ ពីមជ្ឈមណ្ឌលទីក្រុងហាណូយ។ នេះជាភូមិមួយក្នុងចំណោមភូមិកុលាលភាជន៍ ចាស់បុរាណនិងល្បីល្បាញបំផុតនៅវៀតណាម។ ពិធីបុណ្យភូមិកុលាលភាជន៍ Bat Trang ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ ខែទី២ តាមច័ន្ទគតិសំដៅ រំលឹកគុណូបការៈរបស់គ្រូដើមនៃមុខរបរកុលាលភាជន៍ ព្រមទាំងសម្ដែងនូវ បំណងប្រាថ្នាចង់មានជីវភាពសម្បូរធូធារនិងសុភមង្គលរបស់អ្នកភូមិផងដែរ។ ចំពោះផ្នែកពិធីការគឺមានពិធីការដង្ហែក្បួនទឹក ពិធីការស្រង់ទឹកព្រះ អាទិទេពភូមិ និងពិធីការដង្ហែក្បួនបាយសីទៅសាលាភូមិ ដែលត្រូវបាន អនុវត្តន៍យ៉ាងមហោឡារឹត។ ចំពោះផ្នែកបុណ្យវិញគឺមានល្បែងកំសាន្តប្រជា ប្រិយជាច្រើនដូចជា៖ ការលេងអុក ទាញព្រ័ត្រ ជល់មាន់ និងសកម្មភាពសម្ដែង សិល្បៈដ៏សម្បូរបែបទៀតផង។ ពិធីបុណ្យភូមិ Bat Trang ក៏ជាឱកាសដើម្បី ឧទ្ទេសនាមនិងផ្សព្វផ្សាយផលិតផលកុលាលភាជន៍ Bat Trang ទៅកាន់ភ្ញៀវ ទេសចរផងដែរ។

  សំណួរចុងក្រោយក្នុងនាទី ប្រអប់សំបុត្រមិត្តអ្នកស្ដាប់ ថ្ងៃនេះគឺរបស់មិត្ត Kai Motosumi មកពីទីក្រុងតូក្យូ ជប៉ុន។ មិត្តអ្នកស្ដាប់រូបនេះមានបំណងចង់ដឹង ថា ក្នុងឆ្នាំកន្លងទៅ ការនាំចេញជលផលរបស់វៀតណាមសម្រេចបានតម្លៃប៉ុន្មាន ហើយទីផ្សារនាំចេញជលផលសំខាន់ៗរបស់វៀត ណាមនៅឯណា? លោកអ្នក នាងជាទីមេត្រី តាមការធ្វើស្ថិតិរបស់អគ្គនាយកដ្ឋានជលផលវៀតណាមបានអោយ ដឹងថា ក្នុងឆ្នាំ២០១៨ ទំហំនាំចេញជលផលរបស់វៀតណាមសម្រេចបានតម្លៃ ចំនួន៩ ពាន់លានដុល្លាអាមេរិក ពោលគឺកើនឡើង៨,៤%បើធៀបនឹងឆ្នាំ២០១៧។ នេះជាទំហំធំបំផុតតាំងពីមុនមក។ នាបច្ចុប្បន្ន ផ្នែកជលផលវៀតណាមកំពុង ខិតខំប្រឹងប្រែងសំដៅលុបចោល “កាត លឿង” របស់សហភាពអឺរ៉ុប (EU) ដើម្បី បង្កើនទំហំនាំចេញជលផលឡើងដល់ទៅ១០ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ ២០១៩។ នាឆ្នាំកន្លងទៅ ជលផលវៀតណាមត្រូវបាននាំចេញទៅកាន់ប្រទេស និងតំបន់ដែនដីចំនួន១៦០លើទូទាំងពិភពលោក ដែលក្នុងនោះ អាមេរិក EU ជប៉ុន ចិន និងកូរ៉េខាងត្បូងជាទីផ្សារនាំចេញធំបំផុតចំនួន៥ជាលំដាប់លំដោយ របស់វៀតណាម។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងនឹងពេញចិត្តជាមួយព័ត៌មានដែលយើងខ្ញុំទើបតែផ្ដល់ជូន។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នកនាង សូមផ្ញើ មកកាន់អាស័យ ដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖  vov5khmer@gmail .com ឬ លោកអ្នកនាងអាចទាក់ ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vnផងដែរ។នាទី ប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាង នាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ