ប្រព័ន្ធអប់រំនៅវៀតណាម

(VOVWORLD) - ក្នុងសប្តាហ៍កន្លែងទៅ កាណាល់ផ្សាយ ជាភាសាបរទេសវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ email ទូរស័ព្ទចំនួន 241 របស់មិត្តអ្នកស្តាប់មកពីប្រទេសចំនួន 38 លើពិភពលោក។ ក្នុងនាទីប្រអប់សំបុត្រមិត្ត អ្នកស្តាប់ពេលនេះ កាណាល់ផ្សាយជាភាសាខ្មែរនឹងឧទ្ទេសនាមដល់អស់លោកអ្នក នាងចំណុចខុសពីគ្នារវាងប្រព័ន្ធអប់រំរបស់វៀតណាមនិងជប៉ុនតាមសំណូមពររបស់លោក  Kobayashi Shigehiko មកពីប្រទេស
ជប៉ុន។ 
ប្រព័ន្ធអប់រំនៅវៀតណាម - ảnh 1 ប្រព័ន្ធអប់រំនៅវៀតណាម

(VOVword) – ក្នុងសប្តាហ៍កន្លែងទៅ កាណាល់ផ្សាយ ជាភាសាបរទេសវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ email ទូរស័ព្ទចំនួន ២៤១ របស់មិត្តអ្នកស្តាប់មកពីប្រទេសចំនួន ៣៨ លើពិភពលោក។ ក្នុងនាទីប្រអប់សំបុត្រមិត្ត អ្នកស្តាប់ពេលនេះ កាណាល់ផ្សាយជាភាសាខ្មែរនឹងឧទ្ទេសនាមដល់អស់លោកអ្នក នាងចំណុចខុសពីគ្នារវាងប្រព័ន្ធអប់រំរបស់វៀតណាមនិងជប៉ុនតាមសំណូមពររបស់លោក  Kobayashi Shigehiko មកពីប្រទេសជប៉ុន។

        លោក Kobayashi Shigehiko និងលោកអ្នកនាងជាទីមេត្រី!

        ជប៉ុនត្រូវបានស្គាល់ដល់មិនត្រឹមតែជាប្រទេសជួរមុខគេខាងសេដ្ឋកិច្ចលើពិភព លោកប៉ុណ្ណោះទេថែមទាំងត្រូវបានចាត់ទុកជាប្រទេសដែលមានប្រព័ន្ធអប់រំមានគុណ ភាពខ្ពស់។ ប្រព័ន្ធអប់រំរបស់ជប៉ុនឈលំដាប់ថ្នាក់ទី ៣ លើពិភពលោកបន្ទាប់ពីអាមេរិក និងអង់គ្លេស។ នាពេលថ្មីៗនេះ វេទិកាសេដ្ឋកិច្ចពិភពលោកទើបនឹងប្រកាសរាយការ ណ៍ស្តីពីសមត្ថភាពប្រកួតប្រជែងពិភពលោកទាំងមូល ២០១៣-២០១៤ ចំពោះប្រទេសចំនួន ១៤៨។ លទ្ធផលនៃរបាយការណ៍នេះបានសឲ្យឃើញថា៖ ស្តីពីគុណភាពនៃការអប់រំទូទៅវៀតណាមឈរលំដាប់ថ្នាក់ទី ៦៧ ក្នុងតារាងរៀបចំណាត់ថ្នាក់ និងឈរនៅលំដាប់ថ្នាក់ទី ៤ ក្នុងចំណោមប្រទេសអាស៊ាន។ ចំពោះថ្នាក់ឧត្តមសិក្សានិង បណ្ដុះបណ្ដាល វៀតណាមឈរលំដាប់ថ្នាក់ទី ៩៥ ក្នុងតារាងរៀបចំណាត់ថ្នាក់និងទី ៧ ក្នុងចំណមបណ្ដាប្រទេសអាស៊ាន។ តើប្រព័ន្ធអប់រំរវាងវៀតណាមនិងជប៉ុនមានការខុសពីគ្នាអ្វីៗខ្លះ?

វៀតណាមនឹងជប៉ុនសុទ្ធតែមានថ្នាក់សិក្សាគឺ៖ មត្តេយ្យសិក្សា បថមសិក្សា មធ្យម សិក្សា ឧត្តមសិក្សានិងក្រោយឧត្តមសិក្សា (រួមមានបរិញ្ញាទោនិងបណ្ឌិត) ប៉ុន្តែ ឆ្នាំរៀន នៅថ្នាក់សិក្សាខុសពីគ្នា។ ជាឧទាហរណ៍៖ មត្តេយ្យសិក្សានៅជប៉ុនមាន ២ ឆ្នាំ ប៉ុន្តែ នៅវៀតណាមមាន ៣ ឆ្នាំ។ នៅបថមសិក្សា៖ ៦ ឆ្នាំ (ពីអាយុ ៦ ឆ្នាំ ដល់អាយុ ១២ ឆ្នាំ) នៅជប៉ុន រីឯនៅវៀតណាមគឺ ៥ ឆ្នាំ (ពីអាយុ ៦ ឆ្នាំដល់អាយុ ១១ ឆ្នាំ)។ មធ្យមសិក្សា ត្រូវបានបែងចែកជាអនុវិទ្យាល័យនិងវិទាល័យ។ ក្នុងនោះ អនុវិទ្យាល័យនៅវៀតណាម មាន ៤ ឆ្នាំ (ពីអាយុ ១១ ឆ្នាំដល់អាយុ ១៥ ឆ្នាំ) រីឯ ជប៉ុនមាន ៣ ឆ្នាំ តែប៉ុណ្ណោះ (ពីអាយុ ១២ ឆ្នាំដល់អាយុ ១៥ ឆ្នាំ)។ ឆ្នាំសិក្សានៅអនុវិទ្យាល័យនៅវៀតណាមនិង ជប៉ុនសុទ្ធតែជា ៣ ឆ្នាំ (ពីអាយុ ១៥ ឆ្នាំ ដល់អាយុ ១៨ ឆ្នាំ)។ ផ្អែកទៅលើសកលវិទ្យា ល័យនិយួមៗនិងផ្នែកសិក្សា រយៈពេលឆ្នាំសិក្សាអាចខុសពីគ្នា ប៉ុន្តែ ឧត្តសិក្សានៅ វៀតណាមប្រព្រឹត្តទៅក្នុងរយៈពេល ៤ ឆ្នាំ (ពីអាយុ ១៨ ដល់ ២២ ឆ្នាំ) ខណៈពេលនោះ នៅជប៉ុនអូសបន្លាយក្នុងរយៈពេល ៥ ឆ្នាំ (ពីអាយុ ១៨ ឆ្នាំដល់ ២៣ ឆ្នាំ)។ ចំពោះថ្នាក់ ក្រោយឧត្តមសិក្សា វៀតណាមបែងចែកជាថ្នាក់អនុបណ្ឌិតសិក្សាក្នុងរយៈពេល ២ ឆ្នាំ និងបណ្ឌិត - ៣ ឆ្នាំ។ នៅជប៉ុន ថ្នាក់ក្រោយឧត្តសិក្សាប្រព្រឹត្តទៅក្នុងរយៈពេល ៤ ឆ្នាំ រួមមានអនុបញ្ឌិតនិងបណ្ឌិត។ ក្រៅពីនោះ នៅប្រទេសទាំងពីរសុទ្ធតែមានមូលដ្ឋានអប់រំ ជំនាញផងដែរ។ ថ្ងៃសិក្សាចាប់ផ្តើមនាម៉ោង ៧ នៅវៀតណាម រីឯនៅជប៉ុននាម៉ោង ៨ និង ៣០ នាទី។

ស្តីអំពីខ្លឹមសារអប់រំ ដោយសារជប៉ុនប្រើប្រាស់អក្សរកាន់ជិដែលពិបាករៀន ចំពោះកុមារ ដោយហេតុនេះ កុមារាកុមារីនៅជប៉ុនមិនរៀនអក្សរកាន់ជិពីបត្តេយសិក្សា ដល់ថ្នាក់ទី ៣ ហើយគេត្រូវបានបង្រៀនសិលធម៌និងឥរិយាបថក្នុងជីវភាពរស់នៅ។ នៅវៀតណាម ពីថ្នាក់ទី ១ បណ្ដាសិស្សត្រូវបានបង្រៀនតាមភាសាវៀតណាម។ នៅ សាលាមួយចំនួនមានប្រព័ន្ធសិក្សាចម្រុះតាមភាសាអង់គ្លេសនិងវៀតណាមឬភាសាបារាំងនិងវៀតណាមដែរ។ សិស្សថ្នាក់ទី ១១ នៅអនុវិទ្យាល័យ Viet Duc ទីក្រុងហាណូយ កញ្ញា Le Phuong Linh បានចែករំលែកថា៖

«ខ្ញុំឃើញថា៖ នាបច្ចុប្បន្ន របៀបបង្រៀននៅវៀតណាមបានផ្លាស់ប្តូរថ្មី មិនដូចរយៈ ពេលបងស្រីរបស់ខ្លួនសិក្សារៀនសូត្រ ២០ ឆ្នាំមុនទេ។ បណ្ដាគ្រួបង្រៀនមានការទាក់ ទងជាមួយសិស្សក្នុងថ្នាក់ច្រើនជាងហើយលើកទឹកចិត្តសិស្សស្វែងយល់ដោយខ្លួនឯង បន្ទាប់នោះលើកឡើងមតិរបស់ខ្លួន។ ខ្ញុំគិតថា៖ ប្រការនេះជួយកូនសិស្សចូលចិត្តរៀន សូត្រហើយមិននឿយហត់ក្នុងពេលសិក្សារៀនសូត្រ។»

ឥឡូវនេះវៀតណាមកំពុងអនុវត្តគំរោងផែនការកែលំអយន្តការប្រព័ន្ធអប់រំជាតិ ក្នុងនោះមានការកសាងបណ្ដាថ្នាក់សិក្សានិងកំរិតបណ្តុះបណ្ដាលឲ្យសមស្របនឹងក្រប ខ័ណ្ឌកំរិតសិក្សារបស់ UNESCO អាស៊ាននិងអឺរ៉ុបសំដៅបង្កលក្ខណៈងាយស្រួល សំរាប់ប្រជាជនគ្រប់ស្រទាប់ក្នុងការសិក្សា ហើយជំនះពុះពារលើភាពអន់ខ្សោយក្នុការអប់រំ។

លោក Shigehiko និងលោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងពេញចិត្តជាមួយព័ត៌មានពោលខាងលើ។ រាល់សំណួរសូមអស់លោកអ្នកនាងផ្ញើតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់ផ្សាយជាតិជាភាសារបរទេសវិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@yahoo.com.vn។លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ www.vovworld.vn.។កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ