ផ្លូវភាជន៍នៅរដ្ឋធានីហាណូយ

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន១៦៨របស់មិត្តអ្នកស្ដាប់មកពីប្រទេសនិងតំបន់ដែនដីចំនួន៣៦លើពិភពលោក។ យើងខ្ញុំសូមថ្លែងអំណគុណ ចំពោះមនោសញ្ចេតនានិងការផ្ដល់មតិរបស់លោកអ្នក។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមអំពី “ផ្លូវភាជន៍” នៅរដ្ឋធានីហាណូយ តាមសំណូមពររបស់លោក Phonxavan នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។ 
ផ្លូវភាជន៍នៅរដ្ឋធានីហាណូយ - ảnh 1 “ផ្លូវភាជន៍” ជាសំណង់រំលឹកខួបអនុស្សាវរីយ៍មហាពិធីបុណ្យ១០០០ឆ្នាំ Thang Long – Ha Noi (រូបថត៖ Internet)


លោកអ្នកនាងជាទីមេត្រី!

“ផ្លូវភាជន៍” ជាសំណង់រំលឹកខួបអនុស្សាវរីយ៍មហាពិធីបុណ្យ១០០០ឆ្នាំ Thang Long – Ha Noi ដែលត្រូវបានបំផុសឡើងដោយការផ្ដើមគំនិតរបស់អ្នកកាសែត វិចិត្រការិនី Nguyen Thu Thuyក្នុងគោលដៅតុបតែងឲ្យស្អាតនូវបរិយាកាសសា ធារណៈដោយវត្ថុធាតុដើមភាជន៍ប្រពៃណីតាមស្នាដៃនានារបស់សិល្បៈករ សម័យកាល។ គំរោងការណ៍នេះត្រូវបានចាប់ផ្ដើមពីឆ្នាំ២០០៧ហើយបើកសម្ពោធ នាខែតុលាឆ្នាំ២០១០ ដោយមានប្រវែងសរុបជិត៤គីឡូម៉ែត្រ និងផ្ទៃដីជិត៧ពាន់ម៉ែត្រក្រឡា។ ផ្ទៃជញ្ជាំងគំនូរ១ម៉ែត្រក្រឡានីមួយៗប្រើប្រាស់បន្លះភាជន៍ប្រមាណ១ពាន់ដោយទំហំ៣x៣សាំងទីម៉ែត្រ។ ការចំណាយភាគច្រើននៃសំណង់នេះសុទ្ធតែជាការរៃអង្គាសរបស់សហគមន៍ អ្នកផ្ដល់ហិរញ្ញប្បទាននិងទុនរបស់ស្ថាបនិក Nguyen Thu Thuy។ លោកស្រី Thuyឲ្យដឹងថា៖

        “នាគ្រាដំបូងនណាក៏រារាំងខ្ញុំដែរ។ គេប្រាប់ថា គំនិតនេះបើទោះមានលក្ខណៈរ៉ូមេនទិកក្ដី ប៉ុន្តែពិបាកអនុវត្តពេក។ ត្រូវចំណាយរយៈពេលពី១៥ដល់២០ឆ្នាំទើបសំរេចបាន។ ម្យ៉ាងវិញទៀត គំរោងការណ៍នេះត្រូវបានអនុវត្តនៅកណ្ដាលវាល អាកាសធាតុ នៅវៀតណាមគឺអាកាសធាតុត្រូពិច ដូច្នេះបានជាមានលក្ខណៈពិបាកណាស់។ ប៉ុន្តែដោយមានការជក់ចិត្តនិងបំណងនាំផ្ដល់នូវអត្ថន័យចំពោះ ឱកាសរំលឹកខួបអាយុជីវិត១០០០ឆ្នាំ Thang Long – Ha Noi យើងខ្ញុំបានជំនះពុះ ពារលើឧបសគ្គទាំងអស់នោះ”។

        “ផ្លូវភាជន៍” រួមមានកំណាត់ផ្លូវចំនួន២១ ដែលត្រូវបានបែងចែកតាមប្រធាន បទជាច្រើនដូចជា៖ លើកតម្កើងបេតិកភ័ណ្ឌសិល្បៈរបស់ប្រជាជាតិតាមរយៈ សម័យកាលនិងរាជ្ជកាលនានា លើកតម្កើងរដ្ឋធានីហាណូយ-ទីក្រុងដើម្បីសន្តិ ភាព តាមរយៈគំនូរភាជន៍របស់សិល្បៈករនិងប្អូនៗកុមារជាតិនិងអន្តរជាតិ។ តាម នោះ “ផ្លូវភាជន៍” បានបង្ហាញឡើងវិញជូនទស្សនិកជននូវព្រឹត្តិការណ៍ប្រវត្តិ សាស្ត្រសំខាន់ៗរបស់ប្រទេសជាតិ រមណីយដ្ឋានស្រស់ស្អាតរួមជាមួយលក្ខណៈ វិសេសវិសាលនៃភូមិរបរធ្វើភាជន៍ប្រពៃណីដូចជាភូមិ Bat Trang ភូមិ Chu Dau ភូមិ Bau Truc... អង្គការ Guinness ពិភពលោកបានទទួលស្គាល់ហើយប្រគល់ វិញ្ញាបនបត្រសំរាប់គំនូរភាជន៍ធំបំផុតលើពិភពលោកសំរាប់គំនូរ “ការក្បូក្បាច់ របស់វៀតណាមក្នុងលំហូរប្រវត្តិសាស្ត្រ” ដោយប្រវែង៨១០ម៉ែត្រ។

ផ្លូវភាជន៍នៅរដ្ឋធានីហាណូយ - ảnh 2 ចំណាត់មួយនៃផ្លូវភាជន៍ (រូបថត៖ Internet)

        “ផ្លូវភាជន៍” មិនត្រឹមតែទាក់ទាញការចូលរួមរបស់សិប្បករ វិចិត្រករវៀត ណាមប៉ុណ្ណោះទេ ថែមទាំងមានការរួមវិភាគទានរបស់សិល្បៈករអន្តរជាតិជា ច្រើនកុះករទៀតផង។ សិប្បករធ្វើភាជន៍និងវិចិត្រករជិត១០០រូបពីគ្រប់ទិសទីលើ ពិភពលោកបានផ្ញើរបន្លះភាជន៍តូចៗពោរពេញទៅដោយអត្តសញ្ញាណសិល្បៈ របស់ប្រទេសខ្លួនទៅកាន់ទីក្រុងហាណូយ ដើម្បីក្លាយទៅជាចំណែកមួយនៃ“ផ្លូវ ភាជន៍”។

        ក្រោយរយៈពេល៧ឆ្នាំ “ផ្លូវភាជន៍” នាបច្ចុប្បន្នកំពុងរងការខូចខាត ទាមទារ ឲ្យមានការរួមកម្លាំងរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់និងប្រជាជនក្នុងការអភិរក្សផ្លូវ នេះ។ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ហាណូយ បានប្រគល់ឲ្យគណៈកម្មការ កេរដំណែល រមណីយដ្ឋានហាណូយ សហការជាមួយក្រុមហ៊ុនបរិស្ថាននគរ ហាណូយ ក្នុងការជួសជុលនិងកែលំអផ្លូវនេះ។ លោក Truong Minh Tien នាយក រងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ហាណូយ ឲ្យដឹងថា៖

        “យើងខ្ញុំបានរៀបចំគំរោងការណ៍មួយ ដែលមុនបង្អស់នឹងជួលជុលសាក ល្បងនូវចំណាត់ផ្លូវមួយ។ ក្រោយនោះយើងខ្ញុំនឹងតាមដានក្នុងរយៈពេល១ឆ្នាំ។ ប្រសិនបើមានប្រសិទ្ធភាពគឺនឹងបន្តអនុវត្ត។ ទី២ យើងខ្ញុំឃើញថា ចាំបាច់ត្រូវ បង្កើនការទទួលខុសត្រូវរបស់អាជ្ញាធរតំបន់ ចលនាកម្លាំងរបស់សហគមន៍ដើម្បី រួមដៃការពារ“ផ្លូវភាជន៍”នេះ”។

លោកអ្នកនាងជាទីមេត្រី!

សង្ឃឹមថា អស់លោកអ្នកនាងនិងប្រិយមិត្តពេញចិត្តជាមួយព័ត៌មានពោលខាង លើ។រាល់សំណួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសា ខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.com.vn៕

ប្រតិកម្មទៅវិញ

ផ្សេងៗ