ផ្សារ Bac Ha នៅខេត្ត Lao Cai

(VOVworld) - ក្នុងសប្តាហ៍កន្លងទៅ កាលណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រចំនួន២០៧មកពី៤២ប្រទេសនិងតំបន់ដែនដី។
យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការផ្ដល់យោបល់របស់លោកអ្នកនាង។ក្នុង
សំបុត្ររបស់ខ្លួន លោក Pongtay Chaleunsouk ជនជាតិឡាវបានលើក សំណើរចង់
ស្វែងយល់អំពីទេសចរណ៍និងម្ហូបអាហារនៅតំបន់ប៉ែកពាយព្យវៀតណាម។ដើម្បី
ឆ្លើយតបសំណួរនេះ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ថ្ងៃនេះ យើងខ្ញុំសូមឧទ្ទេស
នាមជាមួយលោកអ្នកនាងអំពីផ្សារ Bac Ha នៅតំបន់ព្រៃភ្នំ។
ផ្សារ Bac Ha នៅខេត្ត Lao Cai - ảnh 1
ផ្សារគ្រឿងចរបាប់ (រូបថត៖vnexpress)

តំបន់ពាយព្យជាតំបន់ព្រៃភ្នំប៉ែកខាងលិចនៃភូមិភាគខាងជើងវៀតណាមដែល
មានខ្សែព្រំដែនរួមជាមួយប្រទេសឡាវនិងចិន។តំបន់នេះរួមមានខេត្តចំនួន៦នោះគឺ
 Hoa Binh Son La Dien Bien Lai Chau Lao Cai និង Yen Bai ដោយមានចំនួនប្រជាជន
សរុបជាង៣លាន៥សែននាក់ចំណុះជនជាតិចំនួន២០។ប្រសិនបើលោកអ្នកចង់
ស្វែងយល់អំពីលក្ខណៈជីវភាពរស់នៅនិងវប្បធម៌របស់ប្រជាជននៅទីនេះ ការធ្វើ
ដំណើរទស្សនាផ្សារ Bac Ha គឺប្រសើរបំផុត។
ផ្សារ Bac Ha ជាផ្សារណាត់មួយនៅស្រុក Bac Ha ខេត្ត Lao Cai ឆ្ងាយពីរដ្ឋធានី
 ហាណូយប្រមាណ៣០០គីឡូម៉ែត្រ។ផ្សារនេះប្រព្រឹត្តទៅនាថ្ងៃអាទិត្យជារៀងរាល់
 សប្ដាហ៍តាំងពីពេល ព្រឹកព្រលឹមដល់ពេលរសៀល។ផ្សារនេះត្រូវបានបែងចែក
ទៅជាតំបន់លក់ដូរទំនិញដោយឡែកនានាដូចជា៖ ផ្សារគ្រឿងចរបាប់ ផ្សារស្បៀង
អាហារ ផ្សារសេះ ផ្សារបក្សី ផ្សារម្ហូបអាហារជាដើម។ ផ្សារណាត់ Bac Ha មិនត្រឹម
តែជាកន្លែង​ទិញលក់​ទំនិញប៉ុណ្ណោះទេ ថែមទាំងវា បានប្រមូលផ្ដុំរាល់ភាពវិសេស
វិសាល​នៃ​វប្បធម៍របស់ជនរួមជាតិជាជនជាតិ​Mong Tay Nung ដែលរស់នៅទីនេះ
ទៀតផង។ ចំពោះ​ប្រជាជនដំបន់នោះ ទៅផ្សារបានក្លាយទៅ ជាទិវាបុណ្យតូច
មួយ។សាស្ត្រាចារ្យ Hoang Chuong នៃមជ្ឈមណ្ឌលស្រាវជ្រាវ អភិរក្សនិងពង្រីក
វប្បធម៌ជនជាតិវៀតណាមបានឲ្យដឹងថា៖
“អ្នកភូមិនៅលើភ្នំ អ្នកខ្លះជិះសេះ អ្នកខ្លះទៀតដើរថ្មើជើងទៅចូលរួមផ្សារនេះ។
ហើយគេស្លៀកពាក់សំលៀកបំពាក់ ចរបាប់ដ៏ស្អាតៗ។គេទៅផ្សារមិនត្រឹមតែដើម្បី
លក់ទិញទំនិញប៉ុណ្ណោះទេថែមទាំងដើម្បីជួបប្រាស្រ័យខាងវប្បធម៌ទៀតផង។”
ផ្សារ Bac Ha នៅខេត្ត Lao Cai - ảnh 2
ផ្សារក្របី (រូបថត៖vnexpress)

ចំពោះភ្ញៀវទេសចរពីឆ្ងាយនោះ ផ្សារ Bac Ha ជាកន្លែងដើម្បីស្វែងយល់ទំនៀម
ទំលាប់របស់ជនរួមជាតិនៅទីនេះ តាមរយៈម្ហូបអាហារពោរពេញទៅដោយអត្ត
សញ្ញាណជនជាតិភាគតិច។ម្ហូបអាហារល្បីល្បាញបំផុតនៅទីនេះគឺម្ហូប thang co
ដែលត្រូវបានធ្វើពីសាច់និងគ្រឿងក្នុងរបស់សេះឬក្របីផ្សំជាមួយគ្រឿងទេស
ពិសេសដោយឡែកនៃតំបន់ពាយព្យ។ញ៉ាំ thang co ផឹកស្រាពោតពេញដោយរស់
ជាតិឈ្ងុយឆ្ងាញ់ ជាការនិយមចូលរួមរបស់មនុស្សជាច្រើននៅពេលមកផ្សារ Bac
Ha ម្ដងៗ។
ផ្សារ Bac Ha នៅខេត្ត Lao Cai - ảnh 3
ម្ហូប thang co នៅផ្សារ Bac Ha (រូបថត៖vnexpress)

Pho ក៏ជាមុខម្ហូបដែលត្រូវបាននិយមចូលចិត្តនៅទីនេះ ដោយសារសសៃ
pho ត្រូវបាន ធ្វើពីអង្ករក្រហម ជាប្រភេទអង្ករពិសេសនៃតំបន់។ក្រៅពីនោះ ភ្ញៀវ
ទេសចរក៏អាច ទទួលទាននំជាច្រើនប្រភេទដូចជានំពោត នំបាយដំណើបក៏ដូច
ជាផ្លែឈើដ៏ សម្បូរបែបនៃតំបន់ព្រៃភ្នំផងដែរ។លោក Steve Wong ភ្ញៀវទេសចរ
ជនជាតិ ម៉ាឡេស៊ីមួយរូបបានចែករំលែកថា៖
“ផ្សារនេះសប្បាយអ៊ូអរណាស់។មានប្រការគួរឲ្យចាប់អារម្មណ៍ជាច្រើននៅ
ទីនេះ និងមានម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ ទៀតផង។ខ្ញុំចូលចិត្តម្ហូបនំអង្ករនិង
ក្រឡាននិងផ្លែឈើយ៉ាងខ្លាំង”។  
សង្ឃឹមថា អស់លោកអ្នកនាងនិងប្រិយមិត្តពេញចិត្តជាមួយព័ត៌មានពោល
ខាង លើ។រាល់សំណួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជា
ភាសាខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥
វិថី Ba Trieu ខ័ណ្ឌ Hoan​ Kiem​ រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.vn៕

ប្រតិកម្មទៅវិញ

ផ្សេងៗ