ពិធីប្រគល់ពានរង្វាន់ទូទាំងប្រទេសស្តីពីព័ត៌មានកិច្ចការបរទេសឆ្នាំ២០១៦បានប្រព្រឹត្តទៅនាថ្ងៃទី៣១ឧសភា

(VOVWORLD) -ពិធីប្រគល់ពានរង្វាន់ទូទាំងប្រទេស្តីពីព័ត៌មានកិច្ចការបរទេសឆ្នាំ២០១៦ (វណ្ណកម្ម សារព័ត៌ មាននិងសៀវភៅ) នឹងបានប្រព្រឹត្តទៅនាថ្ងៃទី៣១ ឧសភាឆ្នាំ២០១៧ នៅស្ថានីយ៍វិទ្យុសម្លេងវៀតណាម។ 
ពិធីប្រគល់ពានរង្វាន់ទូទាំងប្រទេសស្តីពីព័ត៌មានកិច្ចការបរទេសឆ្នាំ២០១៦បានប្រព្រឹត្តទៅនាថ្ងៃទី៣១ឧសភា - ảnh 1ទិដ្ឋភាពនៃពិធីប្រគល់ពានរង្វាន់ទូទាំងប្រទេសស្តីពីព័ត៌មានកិច្ចការបរទេសលើកទី២ ឆ្នាំ២០១៥  

នេះជាលើកទី៣ហើយដែលពានរង្វាន់នេះបានរៀបចំ ឡើង សំដៅកត់ស្គាល់និងលើកតំកើងអ្នកនិពន្ធ ក្រុមអ្នកនិពន្ធដែលមានវណ្ណកម្ម ឆ្នើមលើវិស័យព័ត៌មានកិច្ចការបរទេស។ គណៈចាត់តាំងទទួលបានវណ្ណកម្មចូលរួម ចំនួន ៨៩៣ ដែលបង្ហាញតាមរយៈ ១៧ភាសា។មុខសញ្ញាចូលរួមពានរង្វាន់នេះគឺ សម្បូរបែបណាស់ រួមមាន អ្នកកាសែត សហការីរបស់ស្ថាប័នសារព័ត៌មានជាតិនិង អន្តរជាតិ អ្នកជំនាញការ អ្នកស្រាវជ្រាវ អ្នកថតរូប គ្រឹះស្ថានបោះពុម្ភផ្សាយ ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅឯកបរទេស ឯកអគ្គរដ្ឋទូតបរទេសប្រចាំនៅវៀតណាមនិងមិត្តភក្តិអន្តរជាតិផងដែរ។

        វណ្ណកម្មចំនួន៦៩ បានជ្រើសរើសដើម្បីប្រគល់រង្វាន់ លេខ១ លេខ២លេខ៣ និងរង្វាន់លើកទឹកចិត្ត។ ជោគជ័យនៃពានរង្វាន់ទូទាំងប្រ ទេស ស្តីពីព័ត៌មានកិច្ចការបរទេសឆ្នាំ២០១៦សរឲ្យឃើញនូវកិត្យានុភាពរបស់ពាន រង្វាន់កាន់តែបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃនិងអះអាងនូវតួនាទីសំខាន់នៃការ ងារផ្សព្វផ្សាយព័ត៌ មានកិច្ចការបរទេសបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ