រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម


រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម - ảnh 1
រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម (vietnamtourism.com)

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន ២២៤ របស់មិត្តអ្នកស្តាប់មកពីប្រទេសចំនួន​ ៤១ លើពិភពលោក។ ក្នុងនាទីប្រអបសំបុត្រមិត្តអ្នក ស្តាប់ពេលនេះ កម្មវិធីផ្សាយជាភាសាខ្មែរសូមឧទ្ទេសនាមដល់អស់លោកអ្នកនាង រនាត​ T’rung តាមសំណើររបស់មិត្តអ្នកស្តាប់ជប៉ុន លោក Ichikawa Momonosuke ដែលមានគោលបំណងស្វែងយល់បន្ថែមអំពីឧបករណ៍ភ្លេងរបស់ ជនរួមជាតិភាគតិចនៅវៀតណាម​។

        លោក Ichikawa Momonosuke និងលោកអ្នកនាងជាទីមេត្រី! លោកអ្នក នាងកំពុងស្តាប់កំសាន្តសូរសម្លេងរបស់រនាត T’rung ឧបករណ៍ភ្លេងវិសេសវិសាលមួយគ្រឿងក្នុងឃ្លាំងឧបករណ៍ភ្លេងដ៏សម្បូរបែបរបស់ជនរួមជាតិភាគតិចនៅតំបន់  Tay Nguyen ភាគកណ្ដាលវៀតណាម ជាពិសេសគឺចំពោះជនរួមជាតិ Gia Rai និង Ba Na។ រនាត T’rung ធ្វើពីបំពង់ឬស្សីពកពី ២ ដល់ ៣ បំពង់ដែល ចុងម្ខាងបិទជិត ចុងម្ខាងទៀតកាត់ឈាង។ ក្នុងពេលលេង សិល្បៈករ ប្រើប្រាស់អន្លូងឬស្សីឬឈើវាយលើបំពង់នោះ។​

ទស្សនានៅតំបន់ Tay Nguyen មិនអាចបំភ្លេចបានឡើយរបាំគងឃ្មោះ សម្របជាមួយសូរសម្លេងសប្បាយរីករាយរបស់រនាត T’rung។ ម្ប៉ាងទៀត រនាត T’rung ក៏ទទួលបានការយកចិត្តទុកដាក់ពិសេសរបស់ភ្ញៀវទេសចរនៅក្នុងនិង ក្រៅប្រទេសក្នុងពេលដែលទៅទស្សនាតំបន់ព្រៃភ្នំនេះ។ អ្នកស្រី Ellen Hoang ប្រជាពលរដ្ឋអាមេរិកមានដើមកំណើតវៀតណាម​ បានចែករំលែកថា៖

        «ក្នុងកុមារភាព លោកយាយខ្ញុំបានរៀបរាប់អំពីរនាត T’rung ប៉ុន្តែ ថ្ងៃនេះ ខ្ញុំ មានឱកាសដើម្បីស្តាប់ជាការពិត។ សូរសម្លេងស្អាតអស្ចារ្សណាស់។ ឧបករណ៍ ភ្លេងនេះស្រដៀងជាមួយ xylophone និង vibraphone របស់អឺរ៉ុប។ ខ្ញុំនឹងទិញរនាត T’rung តូចមួយដើម្បីធ្វើការដូសំរាប់កូនស្រីខ្ញុំ។»

        តាមប្រពៃណី រនាថ T’rung មិនដែនលេងក្នុងផ្ទះទេ វាត្រូវបានលេងនៅ កណ្ដាលវាលដោយបុរសតែប៉ុណ្ណោះ។ ដោយសារ ជនរួមជាតិនៅទីនេះជឿជាក់ ថា៖ ក្នុងរនាថបំពង់មានទេវតាមួយដែលជួយមនុស្សម្នាការពារដំណាំដាំដុះលើ វាលស្រែ។ ប៉ុន្តែ នាបច្ចុប្បន្ន សិល្បៈករលេងរនាត T’rung ភាគច្រើនគឺនារីទៅវិញ។ ភាពគួរឲ្យចាប់អាម្មណ៍មួយទៀតគឺរនាត T’rung ទំនើបមិនត្រឹមតែបង្កើតឡើងចង្វាក់អន្លង់អន្លោច ប៉ុណ្ណោះទេ ថែមទាំង អាចលេងបានជាច្រើនបទ ទៀតផង។

        លោក Ichikawa Momonosuke និងលោកអ្នកនាងជាទីមេត្រី!សង្ឃឹមថា លោកអ្នកនាងពេញចិត្តជាមួយព័ត៌មានពោលខាងលើ។ រាល់សំណួរសូមអស់លោកអ្នកនាងផ្ញើតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់ផ្សាយជាតិជាភាសារបរទេសវិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@yahoo.com.vn។ លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ www.vovworld.vn.។ កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ