រូបសណ្ឋាន “Homestay” នៅភូមិ Nam Dam ឃុំ Quan Ba ស្រុក Quan Ba ខេត្ត Ha Giang

(VOVWORLD) -ក្នុងសប្តាហ៍កន្លងទៅ គណៈ កម្មការកិច្ចការបរទេសនៃវិទ្យុសម្លេងវៀត ណាមទទួលបានសំបុត្រនិងទូរស័ព្ទពីមិត្តអ្នកស្តាប់មួយចំនួនលើទូទាំងប្រទេស។ ក្នុងនោះ កម្មវិធី ផ្សាយសម្លេងជាភាសាខ្មែរទទួលបានសំបុត្រនិងទូរស័ព្ទពីមិត្ត ប៊ុនធឿន ស៊ីថល់ ប៊ុន ហែងនិងមិត្តម៉ារីណា និស្សិតកម្ពុជាកំពុងសិក្សានៅទីក្រុងហាណូយ។ យើងខ្ញុំនឹងសំណេះ សំណាលជាមួយមិត្តយើងទាំងអស់ក្នុងនាទីផ្សាយសម្លេងក្រោយៗ។ ក្នុងនាទីប្រអប់ សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមនូវរូបសណ្ឋាន “Homestay”  នៅ ភូមិ Nam Dam ឃុំ Quan Ba ស្រុក Quan Ba ខេត្ត Ha Giang ភាគខាងជើងវៀតណាម ។        

ចំណាប់អារម្មណ៍ដែលយើងខ្ញុំទទួលបានពេលមកដល់ភូមិ Nam Dam គឺជាបរិយាកាសសុខសាន្តត្រាន ស្រស់ស្រាយនិងស្អាតបរិសុទ្ធ។ ផ្លូវបេតុង មួយបាននាំយើងខ្ញុំមកដល់ផ្ទះរបស់ជនជាតិ Dao។ មានចម្ងាយពីមជ្ឈមណ្ឌលស្រុក Quan Ba ប្រហែលពីរគីឡូម៉ែត្រ ភូមិ Nam Dam មានចំនួនជនជាតិ Dao រស់នៅជាង ៥០ គ្រួសារ ក្នុងនោះមានគ្រួសារចំនួន២០ ដែលធ្វើសេវាទេសចរណ៍តាមរូបសណ្ឋាន “Homestay” ។

រូបសណ្ឋាន “Homestay” នៅភូមិ Nam Dam ឃុំ Quan Ba ស្រុក Quan Ba ខេត្ត Ha Giang  - ảnh 1ផ្ទះលោក Ly A Thang  

        ទីបង្អង់ដំណើរដំបូងរបស់យើងខ្ញុំដើម្បីស្វែងយល់អំពីទំនៀមទម្លាប់របស់ប្រជា ជននៅទីនេះ គឺ “Hong Thu Homestay” ។ ក្រោយពេលបានសំណេះសំណាលឲ្យ ស្គាល់គ្នាមក ហើយពេលឃើញយើងខ្ញុំបានសម្រួលឥរិយាបទ ម្ចាស់ផ្ទះ លោក Ly A Quang បានបើកកូនសៀវភៅកត់ត្រានូវអារម្មណ៍របស់ភ្ញៀវទេសចរស្តីពីសេវាកម្ម “Homestay” របស់គ្រួសារលោកឲ្យយើងខ្ញុំមើល។ លោក Quang ចែករំលែកថា “គេ ពេញចិត្តទើបយើងនឹងសប្បាយរីករាយ ហើយគេថាមិនសូវពេញចិត្តភរិយារបស់ខ្ញុំគាត់ មិនសប្បាយចិត្តដែរ”។ តាំងពីដើមឆ្នាំមក គ្រួសាររបស់ខ្ញុំទទួលបានភ្ញៀវអន្តរជាតិចំនួន ៦០នាក់ហើយ។ លោក Quang ឲ្យដឹងថែមទៀតថា៖

        “មុននេះ មានគម្រោងការរបស់ស្វីសមកវិនិយោគហើយក្រុមហ៊ុនមួយនៅហា ណូយមៅការដើម្បីអភិវឌ្ឍន៍ទេសចរណ៍នៅភូមិ Nam Dam។ គ្រួសារនីមួយៗក្នុងភូមិ ដែលធ្វើសេវាកម្ម“Homestay” សុទ្ធតែមានគេហទំព័រដោយឡែករបស់ខ្លួន ដូចជាគ្រួសា របស់ខ្ញុំគឺប្រើគេហទំព័រ Booking.com ដើម្បីផ្សព្វផ្សាយសេវាកម្មរបស់ខ្លួន។ “Homestay” នេះយើងខ្ញុំធ្វើអស់៥០ម៉ឺនលានដុង ហើយលុយគឺមកពីយើងខ្ញុំចិញ្ចឹមសត្វ លក់គោ លក់ក្របី។ ភ្ញៀវទេសចរមកពីគ្រប់ជាតិសាសន៍ ភ្ញៀវវៀតមិនសូវច្រើនទេ។ មានខែ ខ្លះ យើងខ្ញុំទទួលបានចំណូលជាង១០លានដុង ហើយខែធម្មតាគឺទទួលបាន៣ដល់ ៤លានដុងឯណោះ”។

រូបសណ្ឋាន “Homestay” នៅភូមិ Nam Dam ឃុំ Quan Ba ស្រុក Quan Ba ខេត្ត Ha Giang  - ảnh 2 ទិដ្ឋភាពនៃពិធីបុណ្យ Cap Sac សម្រាប់យុវជនក្នុងភូមិ ដែលកត់សម្គាល់ថាកំលោះនោះ គឺពេញវ័យហើយ

        មិនត្រឹមតែគ្រួសារលោក Ly A Quang ទេ មកដល់គ្រួសារណាក្នុងភូមិ យើងខ្ញុំ សុទ្ធតែបានឃើញគ្រប់ច្រកល្ហកផ្លូវធ្វើដំណើរចេញចូលស្អាតបាត។ គ្រួសារណាធ្វើសេវាកម្ម តែងតែព្យួរផ្លាក “Homestay” សម្រាប់ទទួលភ្ញៀវ។ ក្នុងផ្ទះប្រពៃណី Trinh tuong របស់ ជនជាតិ Dao នេះ ម្ចាស់ផ្ទះត្រឹមតែទិញពូក ភួយ មុង ហើយជុសជុលឲ្យស្អាត គឺអញ្ជើញបានភ្ញៀវមកស្នាក់នៅក្នុងផ្ទះខ្លួនហើយ។ ផ្ទះ Trinh tuong ជាចំណុចដែល ទាក់ទាញភ្ញៀវទេសចរមកទស្សនាភូមិ Nam Dam ផងដែរ។ លោក Ly A Thang គ្រួសារជនជាតិ Dao មួយក្នុងចំណោមគ្រួសារដែលចូលរួមធ្វើសេវាកម្ម “Homestay” បានចែករំលែកថា៖

        “ផ្ទះ Trinh tuong គឺមានខ្យល់ត្រជាក់នារដូវក្តៅ និងកក់ក្តៅពេលរដូវរងារ។ នេះ ជាប្រភេទផ្ទះប្រពៃណីរបស់ជនជាតិ Dao។ ពេលសាងសង់ផ្ទះ យើងខ្ញុំក៏បានចាក់លាយឡំថ្មច្របល់ជាមួយដី។ ប៉ុន្តែយើងខ្ញុំនៅរក្សាសភាពដើមនៃប្រពៃណីក្នុង ការសាងសង់ផ្ទះថ្មីដែរ។ ជនបរទេសគេចូលចិត្តផ្ទះ Trinh tuong ណាស់”។

        លក្ខណៈវិសេសពេលមកដល់ភូមិ Nam Dam គឺមានគ្រួសារខ្លះ ទោះបីជាគេមិន ធ្វើសេវាកម្មទេសចរណ៍ក៏ដោយ ប៉ុន្តែគេនៅតែដាក់កៅអីខាងមុខផ្ទះ ដើម្បីភ្ញៀវពេល ឆ្លងកាត់អាចអង្គុយទស្សនាទស្សនីយភាពរបស់ភូមិផងដែរ។ គួរឲ្យចាប់អារម្មណ៍បំផុត គឺជនជាតិ Dao មានពិធីបុណ្យមានលក្ខណៈវិសេសវិសាលរបស់ខ្លួនជាច្រើន។ ក្នុងនោះ មានពិធីបុណ្យ Cap Sac សម្រាប់យុវជនក្នុងភូមិ ដែលកត់សម្គាល់ថាកំលោះនោះ គឺពេញវ័យហើយ។ ក្រៅពីនោះ ពីធីសែនអំណរបាយថ្មី ពិធីបុណ្យបួងសួងសូមរដូវ អំណោយផលក៏ដូចជាពិធីមង្គលការ គឺសុទ្ធតែជាពិធីបុណ្យវិសេសវិសាលរបស់ជន ជាតិ Dao ផងដែរ។

        លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា លោកអ្នកនាងពេញចិត្តចំពោះរាល់ព័ត៌មាន ដែលយើងខ្ញុំទើបផ្តល់ជូន។ យើងខ្ញុំមានបំណង ទទួលបន្តនូវមតិយោបល់របស់មិត្តអ្នក ស្តាប់ទាំងអស់មកកម្មវិធីរបស់យើងខ្ញុំ។ ប្រិយមិត្តអាចផ្ញើសំបុត្រមកយើងខ្ញុំតាម អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ គណកម្មការផ្សាយកិច្ចការបរទេស វិទ្យុ សម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@gmail.com។ 

ប្រតិកម្មទៅវិញ

ផ្សេងៗ