វៀតណាម-ទីមកដល់គួរទាក់ទាញចំពោះវិនិយោគិនបរទេស

(VOVWORLD) -ក្នុងសប្ដាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន១៦៨របស់មិត្តអ្នកស្ដាប់មកពីប្រទេសនិងតំបន់ដែនដីចំនួន៣៦លើពិភពលោក។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះមនោសញ្ចេតនានិងការផ្ដល់មតិរបស់លោកអ្នក។ ពីរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី លោក Basid Hasibuan បានផ្ញើសំបុត្រសួរថា៖ “ក្នុងចំណោមប្រទេសអាស៊ាន ប្រទេសណាបណ្ដាក់ទុនច្រើនបំផុតទៅក្នុងវៀតណាម? ហើយប្រទេសណាក្រៅពីអាស៊ានដែលបណ្ដាក់ទុនច្រើនបំផុតដែរ?”។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ យើងខ្ញុំសូមឆ្លើយសំណួរនេះរបស់លោក Basid Hasibuan។ 
វៀតណាម-ទីមកដល់គួរទាក់ទាញចំពោះវិនិយោគិនបរទេស - ảnh 1វៀតណាម-ទីមកដល់គួរទាក់ទាញចំពោះវិនិយោគិនបរទេស ហើយទីក្រុងហូជីមិញជាតំបន់នាំមុខគេក្នុងការទាក់ទាញទុន FDI 

គោលជំហរសហប្រតិបត្តិការវិនិយោគជាមួយប្រទេសសំដៅឆ្លៀតយកទុនបច្ចេកវិទ្យា បទពិសោធន៍គ្រប់គ្រងនិងទីផ្សារនាំចេញសំដៅបម្រើបុព្វហេតុឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មប្រទេសជាតិនោះ ត្រូវបានកំណត់និងចែងច្បាស់ក្នុងឯកសារនានារបស់បក្សកុម្មុយនីស្តវៀតណាមក្នុងសម័យផ្លាស់ប្ដូរថ្មី។ ច្បាប់វិនិយោគបរទេសនៅវៀតណាម ដែលត្រូវបានចេញផ្សាយកាលពីចុងឆ្នាំ១៩៨៧ បាន បើកផ្លូវសំរាប់ការទាក់ទាញនិងប្រើប្រាស់ប្រភពទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ទៅក្នុងវៀតណាម។

        ចាប់ពីនោះមក វៀតណាមកាន់តែក្លាយទៅជាទីមកដល់គួរឲ្យទាក់ទាញចំពោះវិនិយោគិនអន្តរជាតិ។ តាមតួរលេខរបស់នាយកដ្ឋានវិនិយោគបរទេស ក្រសួងផែនការណ៍-វិនិយោគវៀតណាមថា ប្រសិនបើ នាឆ្នាំ១៩៨៨ ជាឆ្នាំដំបូងអនុវត្តច្បាប់វិនិយោគបរទេសនោះគឺមានគំរោងការណ៍តែ៣៧ក្នុងតំលៃចំនួន៣៦៦លានដុល្លាអាមេរិកប៉ុណ្ណោះ ប៉ុន្តែក្រោយរយៈពេល៣០ឆ្នាំ គិតរហូតដល់ដំណាច់ខែសីហាឆ្នាំ២០១៧ នោះ ប្រទេសទាំងមូលមានគំរោងការណ៍សរុបជិត២៤ពាន់ក្នុងទុនចុះបញ្ជីសរុបជាង៣០៨ពាន់លានដុល្លាអាមេរិក។ មានប្រទេសនិងតំបន់ដែនដីចំនួន១២៤ ក្នុងនោះមានប្រទេសអាស៊ានចំនួន៨ ដែលមកបណ្ដាក់ទុននៅវៀតណាម។ សឹង្ហបុរីនាបច្ចុប្បន្នគឺវិនិយោគិនអាស៊ានធំបំផុតនៅវៀតណាម ដោយបណ្ដាក់ទុនសរុប៤១,៦ពាន់លានដុល្លាអាមេរិក។ បន្ទាប់នោះគឺថៃ ប្រ៊ុយណេ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ឡាវនិងកម្ពុជា។ តាមលោក Seck Yee Chung អនុប្រធានសមាគមន៍ សហគ្រាសសឹង្ហបុរីនៅវៀតណាមថា និន្នាការវិនិយោគនៅវៀតណាមរបស់វិនិយោគិនសឹង្ហបុរី នឹងបន្តកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំខាងមុខ។

        “ឧត្តមភាពរបស់សឹង្ហបុរីគឺបច្ចេកវិទ្យានិងទុន ប៉ុន្តែសឹង្ហបុរីជាប្រ ទេសមានផ្ទៃដីតូច។ ខណៈដែលវៀតណាមមានផ្ទៃដីធំទូលាយហើយមានសក្ដានុពលជាច្រើនក្នុងវិស័យកសិកម្មនិងឧស្សាហកម្មកែច្នៃ។ វៀត ណាមកាន់តែសរឲ្យឃើញនូវស្ថិរភាពអំពីសេដ្ឋកិច្ចនិងនយោបាល។ ឧត្តមភាពរបស់វៀតណាមអំពីសង្គម សេដ្ឋកិច្ច ចំនួនប្រជាជនវ័យក្មេងនិងការកើនឡើងរបស់វណ្ណៈមានចំណូលខ្ពស់គឺជាមូលហេតុធ្វើឲ្យសហគ្រាសសឹង្ហបុរីបន្តមកបណ្ដាក់ទុននៅទីនេះ”។

        ក្នុងចំណោមប្រទេសសរុបនិងតំបន់ដែនដីទាំង១២៤ដែលវិនិយោគនៅវៀតណាម គឺកូរ៉េខាងត្បូងកំពុងនាំមុខគេដោយទុនចុះបញ្ជីចំនួន៥៥,៦ពាន់លានដុល្លាដែលស្រូបយក១៨%បរិមាណ FDI សរុបនៅវៀតណាម។ ជប៉ុនឈរលំដាប់ថ្នាក់ទី២ដោយទុនចំនួន៤៥,៩ពាន់ លានដុល្លា។ បន្ទាប់នោះគឺសឹង្ហបុរី តៃវ៉ាន់ កោះ Virgin ចំណុះចក្រភពអង់គ្លេស និងហុងកុង (ចិន)។វិនិយោគិនបរទេសបានបណ្ដាក់ទុនទៅក្នុងផ្នែកស្ទើរតែទាំងអស់ក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិរបស់វៀតណាម ក្នុងនោះវិស័យឧស្សាហកម្មបង្កបង្កើនកែច្នៃទាក់ទាញ៥៩%ចំនួនទុនសរុប ។បន្ទាប់នោះគឺវិស័យអចលនទ្រព្យសម្បត្តិ ផលិតកម្មនិងបែងចែកអគ្គីសនី និងឧស្ម័នទឹកជាដើម។ វិនិយោគិនបរទេសមានវត្តមាននៅខេត្តក្រុងទាំង៦៣ក្នុងទូទាំងប្រទេសវៀតណាម ក្នុងនោះទីក្រុងហូ ជីមិញជាតំបន់នាំមុខគេក្នុងការទាក់ទាញទុន FDI ដោយទុនចំនួន៤២ ពាន់លានដុល្លា ក្រោយនោះគឺខេត្តBinh Duong ខេត្តBa Ria Vung Tau និងទីក្រុងហាណូយ។

លោកអ្នកនាងជាទីមេត្រី!

សង្ឃឹមថា អស់លោកអ្នកនាងនិងប្រិយមិត្តពេញចិត្តជាមួយព័ត៌មានពោលខាងលើ។រាល់សំណួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.com.vn។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់របស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់ប្រិយមិត្តនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ