វិហារថ្ម Phat Diem នៅស្រុក Kim Son ខេត្ត Ninh Binh

(VOVWORLD) - តាមសំណូមពររបស់មិត្តស្ដាប់ធារ៉ាត និស្សិតកម្ពុជាដែលកំពុងសិក្សានៅវៀតណាម នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នឹងឧទ្ទេសនាមចំពោះមិត្តអ្នកស្ដាប់អំពីវិហារថ្ម Phat Diem នៅស្រុក Kim Son ខេត្ត Ninh Binh (ចំងាយពីទីក្រុងហាណូយគឺជាងមួយរយគីឡូម៉ែត្រ) ជាសំណង់ចម្រុះរវាងស្ថាប័ត្យកម្មរបស់បណ្ដាប្រទេសលោកខាងលិចនិងអាស៊ី ហើយនេះក៏ជាសំណង់ដ៏អស្ចារ្យដែលបន្សល់ទុកពីជំនាន់ជីដូនជីតាមក។

លោកអ្នកនាងជាទីមេត្រី!

          តាមសំណូមពររបស់មិត្តស្ដាប់ធារ៉ាត និស្សិតកម្ពុជាដែលកំពុងសិក្សានៅវៀតណាម នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នឹងឧទ្ទេសនាមចំពោះមិត្តអ្នកស្ដាប់អំពីវិហារថ្ម Phat Diem នៅស្រុក Kim Son ខេត្ត Ninh Binh (ចំងាយពីទីក្រុងហាណូយគឺជាងមួយរយគីឡូម៉ែត្រ) ជាសំណង់ចម្រុះរវាងស្ថាប័ត្យកម្មរបស់បណ្ដាប្រទេសលោកខាងលិចនិងអាស៊ី ហើយនេះក៏ជាសំណង់ដ៏អស្ចារ្យដែលបន្សល់ទុកពីជំនាន់ជីដូនជីតាមក។

វិហារថ្ម Phat Diem នៅស្រុក Kim Son ខេត្ត Ninh Binh - ảnh 1 វិហារថ្ម Phat Diem នៅស្រុក Kim Son ខេត្ត Ninh Binh

វិហារថ្ម Phat Diem បានកសាងឡើងដោយប៉ាស្ទ័រ Phat Diem Phero Tran Luc (ឈ្មោះផ្សេងគឺលោក Sau)- ពីបណ្ដាឆ្នាំចុងសតវត្សទី១៩។ វិហារនេះបានកសាងឡើងដោយថ្ម និងគ្រឿងឈើ។ នៅលើបន្ទះថ្ម បន្ទះឈើមានមានការចម្លាក់ដ៏អស្ចារ្យ រសរវើក។ ប្រការពិសេសមួយទៀតគឺ វិហារនេះបានកសាងឡើងដោយថ្មក្តី ប៉ុន្តែគ្មានបាយអ ស៊ីម៉ង់ឬដែកថែបទេ។ 

ប្រការមួយទៀតដែលធ្វើអោយអ្នកស្រាវជ្រាវវប្បធម៌ វិស្វករជក់ចិត្តស្រឡាញ់មណ្ឌលវិហារថ្ម Phat Diemនេះគឺរចនាស្ថាប័ត្យកម្មអាស៊ី រួមផ្សំជាមួយអឺរ៉ុប។ លោក Sau ជាអ្នកបានគូប្លង់វិហារនេះ ដោយមានចំណុចពិសេសដោយឡែកជាច្រើន។ វិហារថ្ម Phat Diem មានការរួមផ្សំដ៏អស្ចារ្យរវាងសិល្បះចម្លាក់លើថ្មនិងគ្រឿងឈើ ដូចជា៖ឈើឆ្កាងសាសនាគ្រឹស្ដ និងរូបផ្កាឈូក ឬ រូបចម្លាក់អ្នកមុខអ្នកការគ្រឹះសាសនាមានសម្លៀកបំពាក់វៀតណាម។ សាស្ត្រាចារ្យ បណ្ឌិត Nguyen Hong Duong អតីតនាយកវិទ្យាស្ថានស្រាវជ្រាវសាសនាវៀតណាម បានអោយដឹងថា៖

“ មណ្ឌលវិហារថ្ម Phat Diem ត្រូវបានកសាងឡើងតាមរបៀបស្ថាប័ត្យកម្មអាស៊ី។ ប្រសិនបើយើងមើលទូទៅ ហើយមិនយកចិត្តទុកដាក់ចំពោះឈើឆ្កាងសាសនាគ្រឹស្ដ គឺយើងអាចឃើញថានេះហាក់ដូចជាមណ្ឌលសាសនារបស់ប្រជាជនវៀតណាម។ ពិសេស ក្នុងវិហារនេះមានរូបផ្កាឈូកស្អាតអស្ចារ្យ។ ខ្ញុំចាត់ទុកថានេះជាការច្នៃប្រឌិតរបស់ប្រជាជនវៀតណាម។ ពីព្រោះបណ្ដាប្រទេសលោកខាងលិច គេមិនស្គាល់ផ្កាឈូកទេ។”

វិហារថ្ម Phat Diem នៅស្រុក Kim Son ខេត្ត Ninh Binh - ảnh 2 វិហារថ្ម Phat Diem នៅស្រុក Kim Son ខេត្ត Ninh Binh

អាចនិយាយបានថា៖ មណ្ឌល វិហារថ្ម Phat Diem ជាសំណង់គ្រឹះសាសនាក្តីប៉ុន្តែមានស្ថាប័ត្យកម្ម បរិយាកាសធ្វើសក្ដារបូជាពោពេញទៅដោយលក្ខណះប្រពៃណីវៀតណាម ដូចជា៖ រូបភាពសាលាភូមិ វត្តអារាម។ ប្រការនេះបានបង្កើតឡើងចំណាប់អារម្មណ៍ជិតស្និទ្ធរវាងសាសនាជាមួយជីវភាពរស់នៅរបស់ប្រជាជន។ នាបច្ចុប្បន្ន វិហារថ្ម Phat Diem មិនគ្រាន់តែជាមណ្ឌលសាសនារបស់ប្រជាជនក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងមកដល់ដែលមិនអាចរំលងបាន របស់ភ្ញៀវជាតិនិងអន្តរជាតិ ពេលមកដល់ Ninh Binh ម្តងៗ។ លោក Nguyen Van Hung ភ្ញៀវទេសចរមកពីរដ្ឋធានីហាណូយ បានអោយដឹងថា៖

“ ខ្ញុំបានទៅច្រើនតំបន់ហើយ ប៉ុន្តែមកដល់ទីនេះខ្ញុំមានអារម្មណ៍ចំឡែកណាស់ ជាពិសេសគឺខឿនវប្បធម៌នៅទីនេះ។ ស្ថាប័ត្យកម្មវិហារថ្មនៅទីនេះខុសប្លែកនឹងវិហារផ្សេងៗ។ នេះជាការរួមផ្សំរវាងខឿនវប្បធម៌អាស៊ីនិងអឺរ៉ុប។ ខ្ញុំសូមថ្លែងអំណរគុណចំពោះសិប្បករដែលបានប្រែក្លាយដំថ្ម ក្លាយទៅជាវណ្ណកម្មវិចិត្រសិល្បះ សំរាប់ជំនាន់ក្រោយៗ

 លោកអ្នកនាងជាទីមេត្រី! ខាងលើនេះ យើងខ្ញុំទើបធ្វើការឧទ្ទេសនាមអំពីវិហារថ្ម Phat Diem ។សង្ឃឹមថាមិត្តអ្នកស្តាប់ពេញចិត្ត នឹងព័ត៌មានយើងខ្ញុំផ្តល់ជូន។ មុននឹងបញ្ចប់នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ថ្ងៃនេះ យើងខ្ញុំមានសេចក្ដីជូនដំណឹងខ្លះៗផ្ញើរចំពោះអស់លោកអ្នក។ចាប់ពីថ្ងៃទី២៤ ឧសភា ឆ្នាំ២០១៧ នាទី “ស្ដាប់ផ្ទាល់” នៅលើគេហទំព័រ vovworld.vn / vov5.vn បានផ្សាយកម្មវិធីនានាដែលត្រូវបានផ្សាយជារៀងរាល់ថ្ងៃនៅវៀតណាមនៅលើរលក FM តាមប្រេកង់ ១០៥.៥ / ១០៥.៧ MHz ជាបន្តបន្ទាប់ពីវេលាម៉ោង៧ដល់ ម៉ោង២៤តាមម៉ោងវៀតណាម (ពោលគឺវេលាម៉ោង០ដល់ម៉ោង១៧តាមម៉ោង UTC)។នេះជាឱកាសដើម្បីមិត្តអ្នកស្ដាប់របស់ VOV៥លើទូទាំងពិភពលោក ស្ដាប់កម្មវិធីលើរលក FM របស់យើងខ្ញុំ ដែលមាននាទីថ្មីថ្មោងនិងសម្បូរបែប។

ចាប់ពីថ្ងៃច័ន្ទ ទី១២ ខែមិថុនាឆ្នាំ២០១៧ គេហទំព័រយើងខ្ញុំមានបន្ថែមកម្មវិធីសំរាប់ Smartphone នៅអាស័យដ្ឋាន៖ m.vovworld.vn។ កម្មវិធីនេះនឹង ជួយដល់អស់លោកអ្នកនាងប្រើទូរស័ព្ទ Smartphone ទាក់ទងព័ត៌មានថ្មីទាន់ចិត្តនិងស្ដាប់កម្មវិធីផ្សាយសម្លេងនានាប្រកបដោយភាពងាយស្រួល។       រាល់សំនួរនិងការផ្តល់មតិរបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសា ខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.com. vn។

ប្រតិកម្មទៅវិញ

ផ្សេងៗ