ឧទ្ទេសនាមអំពីក្លឹបតារាសាស្រ្តមិនជំនាញហាណូយ

(VOVworld)-លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជា
ភាសាបរទេសជាតិនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រចំនួន១៦៥មកពី
៣៥ប្រទេស និងតំបន់ដែលដីទូទាំងពិភពលោក ដែលក្នុងនោះ កម្មវិធីផ្សាយ
សម្លេងជាភាសាខ្មែរ​ទទួលបានសំបុត្រចំនួន៣របស់មិត្ត ម៉េង សំណាង មិត្តណាវី
មកពីខេត្តកំពង់ឆ្នាំង និង មិត្តប៉េង ហុង មកពីរាជធានីភ្នំពេញ(កម្ពុជា)។​សូមអរ
គុណដែលមិត្តទាំងអស់បានរួមដំណើរ ជាមួយយើងខ្ញុំតាមរយៈបណ្តាកម្មវិធី
ផ្សាយសម្លេង។ ក្នុងនាទីប្រអប់សំបុត្រនាសប្តាហ៍ នេះ យើងខ្ញុំសូមឧទ្ទេសនាម
ជាមួយមិត្តអ្នកស្តាប់អំពីក្លឹបតារាសាស្ត្រមិនជំនាញហា ណូយ តាមសំណើររបស់
មិត្ត ប៉េង ហុង។

ឧទ្ទេសនាមអំពីក្លឹបតារាសាស្រ្តមិនជំនាញហាណូយ - ảnh 1
វ៉ែនតាតារាសាស្រ្តរបស់សមាគមតារាសាស្រ្តមិនជំនាញហាណូយ


សមាគមតារាសាស្រ្តមិនជំនាញហាណូយជាកន្លែងប្រមូលផ្តុំអ្នកដែលមានចំណង់
ចំណូលចិត្តលើវិស័យតារាសាស្ត្រ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងសិក្សារៀនសូត្រ
ពីគ្នា ។​បានបង្កើតនាថ្ងៃទី៦សីហាឆ្នាំ២០០៩ សមាគមតារា សាស្រ្តមិនជំនាញហា
ណូយបានរូមចំណែកនាំចំណេះដឹងអំពីតារាសាស្រ្តទៅដល់មិត្ត វ័យក្មេងរដ្ឋធានី
ហាណូយនិងជនគ្រប់រូបនៅភាគខាងជើងវៀតណាម។ ពីសមាជិក ដំបូង រហូត
មកដល់បច្ចុប្បន្ន មានមិត្តវ័យក្មេងហាណូយរាប់ពាន់នាក់បានចុះឈ្មោះចូល រួម
សមាគម។ មិត្ត Vu The Hoang សមាជិកនៃសមាគមតារាសាស្រ្តមិនជំនាញហា
 ណូយបានចែករំលែកថា៖

        “ខ្ញុំជក់ចិត្តនឹងវិស័យតារាសាស្រ្តតាំងពីនៅតូចម៉្លេះ គឺខ្ញុំចូលចិត្តគយគន់តារា
លើ​មេឃ។ ពេលធំដឹងក្តីគឺប្រមូលផ្តុំអ្នកមានចំណង់ចំណូលចិត្តដូចគ្នា។​ទាំងអស់
នេះគឺ ស្តែងចេញពីចំណង់ចំណូលចិត្តជាមួយនឹងវិស័យតារាសាស្រ្ត”។

        តាមរយៈការបើកវគ្គធ្វើប្រដាប់ប្រដាតារាសាស្រ្តជាច្រើនលើកនោះ សមាគមន៍
 តារាសាស្រ្តមិនជំនាញហាណូយទទួលបានជោគជ័យជាមួយផលិតផលមួយចំនួន
 ដែលសមាជិកបង្កើតឡើងដូចជា កាំជ្រួចនិងវ៉ែនតាតារាសាស្រ្ត។ វែនតាអាចពង្រីក
ជាង៣០០ដង ដោយមានដងវែនតាមួយនិងបំពង់មើលសម្រាប់ កំណត់គោលដៅ។
សំបក់របស់បំពង់នេះមានអង្កត់ផ្ចិត ២០សង់ទីម៉ែត្រដែលបានធ្វើ ពីវត្ថុធាតុប្លាស្ទិច
PCV បន្ទាប់មកបានលាបថ្នាំ។ រួមជាមួយគ្នានោះ សមាគមក៏បាន​រៀបចំឡើងប្រ
កបដោយជោគជ័យវគ្គអនុវត្តដោយសំភារៈច្នៃប្រឌិតដោយខ្លួនឯង ដើម្បី មើល
សូរគ្រាស កំណត់តារានិងថតរូបតារាសាស្ត្រ។​ដោយភាពអស្ចារ្យរបស់អាវកាស
នោះបានទាក់ទាញ លោក Pham Vu Loc ចូលរួមជាមួយក្លឹបនេះ។

        “តារាសាស្ត្រជាមុខវិជ្ជាមួយមានលក្ខណៈវិសេសដោយឡែក។​ ពេលនៅតូច
ខ្ញុំចូល​ចិត្តអានសៀវភៅស្តីពីអាវកាសហើយមានអារម្មណ៍ថាជក់ចិត្តណាស់។
ចំពោះផ្នែក តាសាសាស្ត្រវិញ បរិយាកាសសម្រាប់ការអភិវឌ្ឍន៍ស្រាវជ្រាវស៊ីជម្រៅ
គឺពិបាកណាស់ ប៉ុន្តែ នៅពេលថ្មីៗនេះ មានមនុស្សច្រើនទៅសិក្សានៅឯបរទេស។​
ប៉ុន្តែនេះជាការជក់ចិត្ត និងជាទេពកោសល្យរបស់មនុស្សម្នាក់ៗ។ ជនវៀតណាម
មានលទ្ធភាពអាច​ទទួលបានជោគជ័យលើវិស័យនេះ”។

        សំដៅបង្កើតទីលានសម្រាប់អ្នកស្រឡាញ់វិស័យតារាសាស្ត្រលើទូទាំងប្រទេស
 សមាគមន៍តារាសាស្រ្តមិនជំនាញហាណូយបានរូមសហការជាមួយក្លឹបតារាសាស្ត្រ
មិនជំនាញទីក្រុងហូជីមិញនិងក្រុមអ្នកថតរូបតារាសាស្ត្រ រៀបចំការប្រឡង “រូបថត តារាសាស្ត្រ២០១៦” ដោយគោលដៅចែករំលែកចំណង់ចំណូលចិត្តលើវិស័យតារា
សាស្ត្រ រួមគ្នាគយគន់នូវទិដ្ឋភាពស្រស់ស្អាតរបស់ប្រព័ន្ធតារា។

        លោកអ្នកនាងជាទីមេត្រី ! ខាងលើនេះខ្ញុំបានធ្វើការឧទ្ទេសនាមជាមួយមិត្ត
អ្នកស្តាប់អំពីសមាគមតារាសាស្ត្រមិនជំនាញហាណូយ។​រាល់សំណួររបស់ប្រិយមិត្ត
 សូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់ផ្សាយជាភាសា
 បរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu ខ័ណ្ឌ Hoan​ Kiem​ រដ្ឋធានី
ហាណូយឬ email៖ vov5khmer@yahoo.com.vn។លោកអ្នកនាងក៏ អាចស្ដាប់ ឬ
អានឡើងវិញកម្មវិធីផ្សាយជាប្រចាំថ្ងៃនៅលើគេហទំព័រ www.vovworld.vn។ សូម
 ជួបអស់ប្រិយមិត្តនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ