ឧទ្ទេសនាមអំពីចង្កៀងគោម Hoi An លក្ខណៈស្អាតប្រពៃនៃវប្បធម៌វៀតណាម

(VOVWORLD) -លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ កាណាលផ្សាយជាភាសាបរ ទេស វិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រមួយចំនួនមកពីប្រទេសនិងតំបន់ ដែនដីច្រើនកន្លែង។ ក្នុងនោះ កម្មវិធីផ្សាយសម្លេងជាភាសាខ្មែរ ទទួលបានសំបុត្រ ចំនួន ៥ ពីមិត្តអ្នកស្តាប់មកពីខេត្ត Soc Trang ខេត្ត An Giang ភាគខាងត្បូងវៀត ណាមនិងមិត្តយុយ សុម៉ាលីមកពីរាជធានីភ្នំពេញ (កម្ពុជា)។ សូមអរគុណដែល មិត្តបានផ្ញើសំបុត្រនិងទូរស័ព្ទមកយើងខ្ញុំ។ ក្នុងនាទីប្រអប់សំបុត្រនាពេលនេះ យើងខ្ញុំសូមធ្វើការឧទ្ទេសនាមអំពី ចង្កៀងគោម Hoi An លក្ខណៈស្អាតប្រពៃនៃ វប្បធម៌វៀតណាម។ សូមអញ្ជើញលោកអ្នកនាងតាមដានស្តាប់។

លោកអ្នកនាងជាទីមេត្រី! Hoi An ជាទីក្រុងបុរាណមួយ ស្ថិតនៅទន្លេ Thu Bon ខាងក្រោម ចំណុះវាលទំនាបឆ្នេរសមុទ្រខេត្ត Quang Nam (វៀតណាម) មាន ចម្ងាយពីទីក្រុង Da Nang ៣០គីឡូម៉ែត្រប៉ែកខាងត្បូង។ ជាទីក្រុងបេតិកភណ្ឌ ពិភពលោក  Hoi An ជាទីកន្លែងជួបជុំនៃវប្បធម៌របស់ប្រទេសជាច្រើនលើពិភព លោក។ ទស្សនាទីក្រុង Hoi An ម្តងៗ គេអាចឃើញនូវស្នាក់ស្នាមពេលវេនានៅឌិត ដាមតាមរយៈរូបរាងស្ថាបត្យកម្មនៃសំណង់នីមួយៗ។ ទីនេះនៅមានភូមិរបរប្រពៃ ណីដ៏វិសេសវិសាលទៀត ដែលលេចធ្លោបំផុតគឺ ចង្កៀងគោម Hoi An ដែលជាវណ្ណកម្មសិល្បៈវិសេសវិសាលរបស់ប្រជាជន Hoi An។

ឧទ្ទេសនាមអំពីចង្កៀងគោម Hoi An លក្ខណៈស្អាតប្រពៃនៃវប្បធម៌វៀតណាម - ảnh 1 ចង្កៀងគោមចម្រុះពណ៌ គ្រប់ប្រភេទ ទាក់ទាញភ្ញៀវទេសចរមកទស្សននា (រូបថតៈalobooking.net )

        ចង្កៀងគោមបានព្យួរតាមគ្រប់ទិសទី ជារូបភាពគួរឲ្យចាប់អារម្មណ៍សម្រាប់ ភ្ញៀវទេសចរពេលមកដល់ Hoi An។ វិថីចង្កៀងគឺចម្រុះពណ៌ ដែលបានធ្វើឡើង ពីបាតដៃប៉ិនប្រសពរបស់សិប្បករទីនេះ ដែលបង្កើតឡើងលក្ខណៈវប្បធម៌ដោយឡែករបស់ប្រជាជនវិថីបុរាណ Hoi An។ មិនត្រឹមតែប៉ុណ្ណោះ ចង្កៀងគោម  Hoi An ថែមទាំងជាវត្ថុអនុស្សាវរីយ៍សម្រាប់ភ្ញៀវទេសចរពេលមកទស្សនាវិថី បុរាណទៀតផង។ ចង្កៀង គោមបានលក់ក្នុងតម្លៃពី៨០ដល់៣២០ពាន់ដុង តាម ទំហ៊ំ។ អ្នកស្រី Le Thi Thong ម្ចាស់ហាងលក់ចង្កៀងគោមមួយនៅវិថី Nguyen Hoang បានឲ្យដឹងថា៖

        “ខ្ញុំប្រកបមុខរបរនេះយូរហើយ ដើមឡើយគឺរកស៊ីសម្រាប់រាប់រងគ្រួសារ បន្ទាប់មកគឺផ្សព្វផ្សាយនូវវប្បធម៌ Hoi An ជាមួយមិត្តភក្តិអន្តរ ជាតិ។ ដើម្បីធ្វើបាន ចង្កៀងគោមមួយគឺត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន និងទាមទារឲ្យសិប្បករឲ្យ មានការព្យាយាមនិងមានការច្នៃប្រ ឌិត”។

        ពីមុននេះ ចង្កៀងគោម Hoi An មានរូបរាងដូចជាផ្លែល្ពៅនិងរុំដោយក្រ ដាស់។ ឆ្លងតាមរយៈពេលវេលា សិប្បករបានច្នៃប្រឌិតប្រែចង្កៀងគោមឲ្យទៅជា រូបរាងជាច្រើន ដូចជា រូបបំពង់ រូបផ្លែទៀប រូបបេះដូងជាដើម ហើយខ្ចប់ដោយ សូត្រ ធ្វើឲ្យចង្កៀងគោមកាន់តែទាក់ទាញ។ ដើម្បីធ្វើសម្រេចបានចង្កៀងគោម មួយ គឺត្រូវចំណាយពេលវេលានិងកម្លាំងជាច្រើន ពីការស្វែងរកវត្ថុធាតុដើមទៅ ដល់ការផលិត ពោលគឺឆ្លងកាត់ការ ចិតឬស្ស៊ី ធ្វើស៊ុម ដល់ការបិទក្រណាត់។ សិប្បករ Vuong Quynh Nhu នៅទីក្រុង Hoi An បានចែក រំលែកថា៖

        “បន្ទោះប្ញស្ស៊ីត្រូវចិតឲ្យស្មើគ្នាទើបធ្វើបានចង្កៀងស្អាតមួយ។ ទីពីរគឺអ្នកទៅ ទិញឬជ្រើសរើសប្ញស្ស៊ីគឺសំខាន់ណាស់ ព្រោះថា ចង្កៀងមានគុណភាពដែរឬអត់គឺអាស្រ័យទៅលើវត្ថុទាំងនោះ។ ពេលគេយកបន្ទោះប្ញស្ស៊ីមក គឺត្រូវត្រាំក្នុងទឹក ស្ងោ ហើយហាលលើភ្លើង ទើបបន្ទោះប្ញស្ស៊ីនឹងទន់ផង និងរក្សាបានយូតាមរយៈពេល វេលាផង ”។

        ជន Hoi An ចូលចិត្តប្រើសូត្រ Ha Dong សម្រាប់រុំចង្កៀង។ ប្រភេទសូត្រនេះ ធ្វើឲ្យមានពន្លឺ។ ភ្ញៀវទេសចរពេលមកទស្សនា Hoi An ម្តងៗ សុទ្ធតែជក់ចិត្តនឹង ចង្កៀងគ្រប់ប្រភេទ។ អ្នកស្រី Rachael Barringher ភ្ញៀវទេសចរមកពីអាមេរិក ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបភាពចង្កៀងគោលចំរុងពណ៌៖

        “មកជាមួយ Hoi An ប្រការដែលនាងខ្ញុំចាប់អារម្មណ៍បំផុតគឺចង្កៀងគោម។ ខ្ញុំចូលចិត្តណាស់។ ចង្កៀងមានរូបរាងសម្បូរបែប។ ស្អាតណាស់”។

        ដើម្បីទាក់ទាញភ្ញៀវទេសចរ ហាងលក់ចង្កៀងគោមមានគំនិត សហការ ជាមួយមូលដ្ឋានផលិត ដើម្បីផលិតចង្កៀងគោមនៅហាងលក់បំរើភ្ញៀវទេសចរ។ នេះត្រូវបានចាត់ទុកជាគោលគំនិតល្អ ពោលគឺលក់ដូចិញ្ចឹមជីវិតផង និងផ្សព្វ ផ្សាយលក្ខណៈស្រស់ស្អាតនៃវប្បធម៌ចង្កៀងគោម Hoi An ជាមួយភ្ញៀវទេសចរ និងមិត្តភក្តិអន្តរជាតិ។

        លោកអ្នកនាងជាទីមេត្រី! ខាងលើនេះយើងខ្ញុំទើបធ្វើការឧទ្ទេសនាមអំពី ចង្កៀងគោម Hoi An។ សង្ឃឹមថា អស់លោកអ្នកនាងនិងប្រិយមិត្តពេញចិត្ត ជាមួយព័ត៌មានពោលខាង លើ។រាល់សំណួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យ ដ្ឋាន៖កម្មវិធីផ្សាយជាភាសា ខ្មែរ កាណាល់ផ្សាយជាភាសាបរទេសវិទ្យុសម្លេង វៀតណាមលេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.com.vn៕

ប្រតិកម្មទៅវិញ

ផ្សេងៗ