ឧទ្ទេសនាមអំពីផ្កាដី

លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅកាណាល់ផ្សាយជាភាសាខ្មែរនៃវិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រមួយចំនួនមកពីប្រទេសច្រើនលើទូទាំងពិ
ភពលោក។ ក្នុងនោះ កម្មវិធីផ្សាយសម្លេងជាភាសាខ្មែរទទួលបានសំបុត្រចំនួន៣
ពី មិត្ត វណ្ណៈ មិត្ត វុទ្ធី មកពីរាជធានីភ្នំពេញ កម្ពុជា និងមិត្តចន្ថាមកពីក្រុងហាណូយ
។​សូមអគុណមិត្តអ្នកស្តាប់ដែលបានផ្ញើសំបុត្រមក កម្មវិធីរបស់យើងខ្ញុំ។ក្នុងនាទីប្រ
 អប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំសូមធ្វើការឧទ្ទេសនាមអំពីផ្កាដីតាម
សំណូមពររបស់មិត្តអ្នកស្តាប់មួយចំនួន។​      

ឧទ្ទេសនាមអំពីផ្កាដី - ảnh 1
ផ្កាដីដ៏ស្រស់ស្អាត


        “ចម្លែកណាស់និងគួរឲ្យចាប់អារម្មណ៍មែនទែន។ ធ្វើម៉េចពួកម៉ាកអាចសូន
បានផ្កា ស្អាតដូច្នេះ។ ប្រសិនបើគ្រាន់តែគយគន់នោះ មិនអាចស្មានថា ផ្កាចម្រុះ
ព័ណ៍នេះអាចធ្វើឡើងពីដីសោះ។ នាងខ្ញុំជក់ចិត្តនឹងប្រភេទផ្កានេះណាស់”។

        នេះជាការចែករំលែករបស់មិត្តចន្ថា និស្សិតកម្ពុជាមួយរូបកំពុងសិក្សារៀនសូត្រ
 នៅទីក្រុងហាណូយ។ មិត្តចន្ថាកំពុងនិយាយអំពីផ្កាមួយប្រភេទមានឈ្មោះថា ផ្កាដី។
តាំងពីមុនមក យើងគ្រាន់តែស្គាល់ដល់ដីសម្រាប់សូនគ្រឿងភាជន៍ ថូផ្កាឬចានស្អាត
 ៗ​តែប៉ុណ្ណោះ។ តាមនោះ  មនុស្សគ្រប់រូបនឹងមានការផ្ញាក់ផ្អើលនៅពេលឃើញផ្កាដី
ដ៏ទន់ភ្លន់និងមានព័ណ៍ធម្មជាតិ ជាពិសេសប្រភេទផ្កានេះទុកបានយូរណាស់។ផ្កាដី
 មានប្រភពពីប្រទេសជប៉ុនហើយបានរចនាដោយសារជាតិជ្រាយដែលក៏បានយកពី
ជប៉ុន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឬថៃផងដែរ។​ និយាយអំពីប្រភេទសិល្បៈនេះ អ្នកស្រី Huong Lan ម្ចាស់ហាងផ្កា
ដីមួយនៅវិថី Yen Phu ទីក្រុងហាណូយបានចែករំលែកថា​៖

        “ពេលនៅជានិស្សិត ខ្ញុំបានទៅលក់ផ្កាឲ្យហាងផ្កាដីមួយនៅខ័ណ្ឌ Cau Giay
ហើយខ្ញុំជក់ចិត្តណាស់ចំពោះប្រភេទផ្កាស្អាតនេះ។ ខ្ញុំបានសូមម្ចាស់ហាង បង្រៀន
របៀបធ្វើ។ ទន្ទឹមជាមួយគ្នានោះ ខ្ញុំក៏បានស្រាវជ្រាវបានរូបមន្តធ្វើផ្កាដី មួយចំនួន។
សូនផ្កាក៏ជាសិល្បៈមួយដែរ។ ដើម្បីធ្វើឲ្យដូចផ្កាពិតពីរូបរាងទៅ ដល់ព័ណ៍ធម្មជាតិ
 គឺទងផ្កា ត្របក់និងលំអងផ្កា គឺត្រូវទាមទារឲ្យជាងធ្វើត្រូវមានការច្នៃ ប្រឌិតនិងមាន
តែងការសង្កេតមើលយ៉ាងម៉ត់ចត់ទៀតផង”។

        លោកអ្នកនាងជាទីមេត្រី! ដើម្បីផលិតបានផ្កាដីដ៏ស្រស់ស្អាតគឺត្រូវឆ្លង​​កាត់
ច្រើនដំណាក់កាល។ ដីឥដ្ឋត្រូវច្របល់ឲ្យមត់ កិនឲ្យស្តើងទើបចាក់ចូលពុម្ភ ។
អាស្រ័យទៅលើរូបផ្កា និងស្លឹកខុសគ្នា នឹងមានពុម្ភដោយឡែកដែរ។ ផ្កាដីត្រូវ បាន
ធ្វើដោយដៃពីប្រភេទ ដីឥដ្ឋពិសេស អាចស្ងួចដោយខ្លួនឯងមិនចាំបាច់ដុត ទេ
 ហើយទុកបានយូរទៀត។ ទោះបីជាមានពុម្ភសម្រាប់រចនារូបរាងផ្កាក៏ដោយ ប៉ុន្តែ
អ្នកធ្វើត្រូវមានការប៉ិនប្រសបប្រើដៃមូរ ពត់យ៉ាងលំអិត។ ពិបាកយ៉ាងដូច្នេះ បាន
ទាក់ទាញអារម្មណ៍មិត្តចិន្ថាចូលចិត្តរៀនធ្វើផ្កានេះដើម្បីឧទ្ទេស នាមជាមួយមិត្ត
ភក្កិនៅកម្ពុជា។​មិត្តចិន្ថា ចែករំលែកថា៖

        “នាងខ្ញុំបានស្គាល់ដល់ផ្កាដីដោយបានមិត្តជូនកាដូថ្ងៃខួបកំណើត។ នាង
ខ្ញុំនឹងយកផ្កានេះមកកម្ពុជាដើម្បីឧទ្ទេសនាមជាមួយមិត្តភក្កិ។ មានពេលទំនេ
នាងខ្ញុំនឹងរៀនធ្វើផ្កាដីនេះ ដើម្បីបើកហាងផ្កាមួយ។ នៅកម្ពុជា ផ្កាស្រស់ៗគឺថ្លៃ
ណាស់ ហោយតែងនាំចូលពីទីក្រុង Da Lat វៀតណាម។ ផ្កាដីស្អាតនិងទុក
បានយូរ។ នាងខ្ញុំចូលចិត្តណាស់”។

        លោកអ្នកនាងជាទីមេត្រី។ ដោយមានគុណភាពស្អាតដូចផ្កាពិតនិងមាន
តម្លៃថោក ផ្កាដីបានធ្វើឲ្យមនុស្សគ្រប់រូបនិយមចូលចិត្ត។​សង្ឃឹមថា មិត្តទាំង
 អស់គ្នានឹងបានគយគន់ប្រភេទផ្កាដ៏ស្រស់ស្អាតនេះនៅស្រុកកំណើតរបស់ខ្លួន។
 ប្រសិនបើមិត្តអ្ន​កស្តាប់យកចិត្តទុកដាក់នឹងប្រធានបទនេះ ឬចង់ស្គាល់បន្ថែម
នោះ​ មិត្តអាចផ្ញើរសំបុត្រនិង Comment មកយើងខ្ញុំតាមអាស័យដ្ឋាន៖កម្មវិធី
ផ្សាយជាភា សាខ្មែរ កាណាល់ផ្សាយជាតិជាភាសារបរទេសវិទ្យុសម្លេងវៀត
ណាមលេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយឬ email: vov5khmer@yahoo.com.
vn។លោកអ្នក នាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយ
ជាភាសាខ្មែរ លើគេហទំព័រwww.vovworld.vn.។កម្មវិធីប្រអប់សំបុត្រយើងខ្ញុំ
សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ