ឧទ្ទេសនាមអំពីភូមិសូត្រ Van Phuc

លោកអ្នកនាងជាទីមេត្រី! សប្ដាហ៍ថ្មីបានចាប់ផ្តើម ហើយ យើងខ្ញុំជាបណ្ដាអ្នកនិពន្ធ
កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាមមានក្តីសប្បាយរីករាយណាស់ដោយ
បានជួបជាមួយលោក អ្នកនាងសាជាថ្មីក្នុងនាទីប្រ អប់សំបុត្រមិត្តអ្នកស្ដាប់។ ក្នុង
សប្ដាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេសជាតិវិទ្យុសម្លេងវៀតណាមទទួល
បាន​​សំបុត្រ​និង​ការហៅទូរស័ព្ទចំនួន១៥៧មកប្រ ទេសនិងតំបន់ដែនដីចំនួន៣៥។
  យើងខ្ញុំសូមថ្លែងអំណរគុណចំពោះមិត្តស្ដាប់ទាំង ឡាយដែលបានផ្ញើ​សំបុត្រនិង
ទូរស័ព្ទមកកាន់យើងខ្ញុំ។

ឧទ្ទេសនាមអំពីភូមិសូត្រ Van Phuc - ảnh 1
ក្រណាត់សូត្រចម្រុុះព័ណ៍

       ក្នុងនាទី”​ ប្រអប់សំបុ​ត្រមិត្តអ្នកស្ដាប់”នាពេលនេះ តាមសំណូមពរ​របស់មិត្ត​
អ្នកស្ដាប់បរទេសមួយចំនួនចង់ស្គាល់អំពីភូមិរបរនៅវៀតណាម។ ដើម្បីធ្វើការ ឆ្លើយ
តប យើងខ្ញុំសូមឧទ្ទេសសនាមជាមួយអស់លោកអ្នកនាងអំពីភូមិសូត្រ Ha Dong
ឬហៅថាភូមិសូត្រ Van Phuc ។សូមអញ្ជើញលោកអ្នកនាងតាមដានស្តាប់។

        លោកអ្នកនាងជាទីមេត្រី! មានចំងាយពីទីក្រុងហាណូយជាង១០គីឡូម៉ែត្រ
 Van Phuc ត្រូវបានគេស្គាល់ដល់ដូចជាភូមិសូត្រស្អាតបំផុតមានលក្ខណៈវិសេស
វិសាលដោយ ឡែកនៅវៀតណាម។​បច្ចុប្បន្ន ភូមិមួយនេះនៅរក្សាបានលក្ខណៈ
បុរាណជាច្រើននៃ ភូមិជនបទភាគខាងជើងវៀតណាម ដូចជាដើមពោធិ៍អណ្តូង
ទឹកបរេបុរាណជាដើម។ យោងតាមឯកសារមួយចំនួនថា របរតម្បាញសូត្រនៅ
ភូមិ Van Phuc មានតាំងពីរាប់ ពាន់ឆ្នាំមុន។ ឆ្លងកាត់ពេលវេលាប្រវត្តិសាស្រ្ត
របរត្បាញសូត្រនៅភូមិ Van Phuc មិន ត្រឹមតែមិនត្រូវបានសាបសូន្យប៉ុណ្ណោះទេ
 ថែមទាំងមានការអភិវឌ្ឍន៍រហូតដល់បច្ចុប្បន្នទៀតផង។​ផលិតផលល្បី ឈ្មោះ
នៅទីនេះ គឺជាសូត្រ Van និងប្រភេទសូត្រមួយចំនួនដូចជា ក្រណាត់សូត្រ, Dui,
Gam ជាដើម។ ស្តីពីផលិតផលរបស់ភូមិ សិប្បករ Pham Khac Ha ប្រធានសម្ព័ន្ធ​
សមាគមភូមិរបរ Van Phuc បានឲ្យដឹងថា៖

        “លក្ខណៈពិសេសរបស់សូត្រ Van និយាយដោយឡែកនិងសូត្ររបស់ភូមិ
 Van Phuc និយាយរួមគឺនៅពេលពាកមានអារម្មណ៍ថាកក់ក្តៅក្នុងរដូវត្រជាក់
និងត្រជាក់ស្រួល នៅរដូវក្តៅ។ក្បូក្បាច់តែងលំអរលើក្រណាត់សូត្រនេះគឺសម្បូរ
បែបណាស់ ដែលធ្វើឲ្យ សម្លៀកបំពាក់កាន់តែស្អាត់គួរឲ្យទាក់ទាញ។​ផ្តើមពី
ចំណុចនេះ នៅសម័យអាណានិគម និយមបារាំង សូត្រ Van Phuc ត្រូវបាន
លោកខាងលិចនិយមចូលចិត្ត។​ជាពិសេស នៅពេលស្លៀកពាក់សម្លៀកបំពាក់
ធ្វើពីសូត្រនោះមើលទៅកាន់តៃថ្លៃថ្នូរ។​ដូច្នេះ មុខ របរនេះរបស់ភូមិខ្ញុំមានការ
អភិវឌ្ឍន៍រហូតដល់សព្វថ្ងៃ”។

ឧទ្ទេសនាមអំពីភូមិសូត្រ Van Phuc - ảnh 2
ក្លោងទ្វារចូលភូមិសូត្រ Van Phuc


        ភូមិ  Van Phuc មានគ្រួសារជិត៨០០គ្រួកំពុងប្រកបរបរត្បាញក្រណាត់
សូត្រ។ ជារៀង​រាល់ឆ្នាំ ភូមិបានផលិតពី២,៥ទៅដល់៣លានម៉ែត្រក្រឡាស្រូប
យក ៦៣%នៃចំណូល របស់ភូមិរបរទាំងមូល(ប្រហែល២៧ពាន់លានដុង)។
បច្ចុប្បន្ន ភូមិមានកីត្បាញជាង ១.០០០គ្រឿងបង្កើតការងារធ្វើសម្រាប់អ្នកភូមិ
និងពលករជុំវិញភូមិច្រើនកុះករ។ ហាង លក់សូត្រមានការរីកចំរើនសម្រាប់
ឆ្លើយតបទៅនឹងតម្រូវការកាន់តែកើនឡើងរបស់​ អតិថិជន។​លក្ខណៈពិសេស
នៃភូមិសូត្រ Van Phuc គឺដោយសារបាតដៃប៉ិនប្រសប់ ក៏ដូចជាបច្ចេកទេស
ត្បាញសូត្រប្រពៃណីរបស់សិប្បករក្នុងភូមិ។ ហើយបច្ចុប្បន្ន ផលិត ផលសូត្រ
 Van Phuc ត្រូវបាននាំចេញទៅប្រទេសជាច្រើនលើពិភពលោក។ សិប្បករ
Pham Khac Ha បានឲ្យដឹងថែមទៀតថា៖

        “គោលដៅអភិវឌ្ឍនរបស់ភូមិរបរ Van Phuc គឺពង្រីកបានលក្ខណៈវប្បធម៌
ប្រពៃណីរបស់ផលិតផល ជាពិសេសគឺសូត្រ Van ជាប្រភេទសូត្រដែលភូមិ Van
 Phuc ត្បាញកាលពីរាជ្ជកាល Nguyen មក។ ហេតុអីបានជាប្រភេទសូត្រនេះល្បី
ឈ្មោះ ដោយសារកាលនោះ សិប្បករបានត្បាញឡើងផលិតផលសូត្រ Van ទន្ទឹម
ជាមួយនឹង ពេលដែលវង្សានុវង្ស Nguyen ប្រកាសយកអាវផាយធ្វើជាសម្លៀក
បំពាក់តំណាងជាតិ។​ហើយសូត្រ Van គឺសមស្របទៅនឹងការដេរអាវផាយ។​ប្រ
ការនេះធ្វើឲ្យភូមិសូត្រ Van Phuc ល្បីឈ្មោះ”។

        ដោយពាណិជ្ជសញ្ញាល្បីឈ្មោះនិងរបរប្រពៃណីយូរអង្វែង ធ្វើដំណើរទេសចរ
ណ៍ ជុំវិញភូមិរបរសូត្រ Van Phuc ពិតជានឹងនាំមកឲ្យទស្សនិកជននូវអារម្មណ៍
អស្ចារ្យ។ មកទីនេះ លោកអ្នកនឹងមានឱកាសទិញផលិតផលសុទ្ធ និងបានទស្ស
នាការ ផលិតសូត្ររបស់សិប្បករក្នុងភូមិ Van Phuc ផងដែរ។

        លោកអ្នកនាងជាទីមេត្រី ! ខាងលើនេះយើងខ្ញុំទើបឧទ្ទេសនាមជូនអស់
លោកអ្ន​ក នាងអំពីភូមិសូត្រ Van Phuc។​សង្ឃឹមថា លោកអ្នកនឹងពេញចិត្តចំពោះ
ព័ត៌មានដែល យើងខ្ញុំផ្តល់ជូន។​រាល់សំណួរសូមអស់លោកអ្នកនាងផ្ញើតាម អាស័យ
ដ្ឋាន៖ កម្មវិធី ផ្សាយជាភាសាខ្មែរ កាណាល់ផ្សាយជាតិជាភាសារបរទេសវិទ្យុសម្លេង
វៀតណាម លេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@yahoo.com.
vn។ លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជា
ភាសា ខ្មែរលើគេហទំពណ៌ www.vovworld.vn.។ កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូម
បញ្ចប់ នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ