ឧទ្ទេសនាមអំពីម្ហូប Pho cuon (ណែមឆៅ)

(VOVWORLD) -Pho cuon (ណែមឆៅ) ជាប្រភេទម្ហូបថ្មី ហើយទើបនឹងមានវត្តមាននៅ វិថី Ngu Xa ទីក្រុងហាណូយមុននេះប៉ុន្មានឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែប្រភេទម្ហូបនេះទទួល បានការនិយមចូលចិត្តរបស់មនុស្សគ្រប់រូប។

និយាយដល់វប្បធម៌ចំណីអាហាររបស់ជនហាណូយ គេតែងតែនិយាយអំពីម្ហូប Pho។ ដោយគ្រឿងផ្សំជានុំ Pho ធ្វើពីអង្ករ គេអាចធ្វើបាន Pho ច្រើនប្រភេទគួឲ្យទាក់ ទាញ ពីម្ហូប Pho ប្រពៃណី ទៅដល់ម្ហូប Pho ទំនើបដូចជា Pho សាច់មាន់ Pho សាច់ គោ Pho ឆារ និង Pho cuon។ Pho cuon (ណែមឆៅ) ជាប្រភេទម្ហូបថ្មី ហើយទើបនឹងមានវត្តមាននៅ វិថី Ngu Xa ទីក្រុងហាណូយមុននេះប៉ុន្មានឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែប្រភេទម្ហូបនេះទទួល បានការនិយមចូលចិត្តរបស់មនុស្សគ្រប់រូប។

ឧទ្ទេសនាមអំពីម្ហូប Pho cuon (ណែមឆៅ) - ảnh 1 ម្ហូប Pho cuon គួរឲ្យទាក់ទាញសម្រាប់មនុស្សគ្រប់រូប

រូបមន្តផ្សំម្ហូប Pho cuon នេះគឺខុសពីម្ហូប Pho ធម្មតា។ សាច់គោគេនឹងហាន់ឲ្យ ស្តើង ប្រឡាក់គ្រឿងទេសហើយឆារលើភ្លឿងធំឲ្យសាច់មានរស់ជាតិឆ្ងាញ់។ Pho ត្រូវបានកាត់ជាបួនជ្រុងស្មើ។ ពេលពិសារ គេនឹងយកគួង Pho បួនជ្រុងស្មើនេះ ក្រាល លើចានទាបហើយដាក់បន្លែដូចជា សាឡាត់ ជីរអង្កាម ជីវ៉ាន់ស៊ុយនិងសាច់គោ ហើយ មូលឲ្យមូលដូចជាគួងដែរ។ Pho cuon ត្រូវបានជ្រលក់ជាមួយទឹកជ្រលក់ជូរផ្អែម ដែលទឹកជ្រលក់នោះអាចដាក់ផ្សំល្ហុងហាន់ស្តើងៗដែរ។ ស្តីពីរូបមន្តធ្វើមុខម្ហូបនេះ អ្នកស្រី Huong ម្ចាស់ហាង Pho cuon មួយនៅវិថី Nguyen Khac Hieu បានចែករំលែកថា៖

        “ចង់ធ្វើបាន Pho cuonឆ្ងាញ់ ត្រូវធានាឲ្យគួង Pho ឆ្ងាញ់ ទឹកជ្រលក់ល្មម ហើយ គ្រឿងផ្សំត្រូវធានាអនាម័យ។ សាច់គោឆារឈ្ងុយ។ គួង Pho ឆ្ងាញ់គឺដោយសារវាបាន ធ្វើពីអង្ករចាក់ស្តើងឲ្យក្លាយទៅជាគួង Pho ជីរស្រស់និងសាច់គោបានប្រឡាក់ល្មម”។

        អាចនិយាយបានថា Pho cuon ជាម្ហូបសាមាញ្ញប៉ុន្តែទាក់ទាញអារម្មណ៍របស់ មនុស្សគ្រប់រូប។ ប្អូន Pham Hung Anh និស្សិតវៀតណាមកំពុងសិក្សារៀនសូត្រនៅ ប្រទេសសឹង្ហបុរីបានឲ្យដឹងថា៖

        “ខ្ញុំបានទៅទស្សនាតំបន់ជាច្រើនដូចជាទីក្រុង Hue ទីក្រុង Da Nang ទីក្រុងហូជី មិញ និងប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនដូចជា ថៃ ឡាវ កម្ពុជាហើយទៅដល់កន្លែង ណាខ្ញុំក៏ភ្លក់ម្ហូបនៅទីនោះ ប៉ុន្តែខ្ញុំឃើញថា ម្ហូប Pho cuon នៅទីក្រុងហាណូយគឺមាន លក្ខណៈពិសេស រស់ជាតិឆ្ងាញ់។ ពេលដែលមិត្តភក្តិខ្ញុំមកលេងវៀតណាម ខ្ញុំតែងតែ ណែនាំឲ្យពួកគេភ្លក់មុខម្ហូបនេះ”។

        មានអារម្មណ៍ដូចគ្នាមិត្ត Hung Anh កញ្ញា Tu Thanh Huyen មកពីក្រុងហាណូយ ក៏បានចាត់ទុកថា រស់ជាតិរបស់មុខម្ហូប Pho cuon គឺមានលក្ខណៈពិសេសណាស់ ឈ្ងុយសាច់គោហើយទឹកជ្រលក់ក៏ឈ្ងុយឆ្ងាញ់ណាស់៖

        “នាងខ្ញុំក៏ជានិស្សិតកំពុងសិក្សារៀនសូត្រនៅបរទេស ហើយនៅពេលវិលត្រឡាប់ មកស្រុកម្តងៗ នាងខ្ញុំតែងតែនាំមិត្តភក្តិទៅពិសារ Pho cuon។ ចំពោះរូបខ្ញុំវិញ Pho cuon គឺផ្សាភ្ជាប់ជាមួយពេលនៅជាកូនសិស្ស  អាចនិយាយបានថា មុខម្ហូបនេះជាលក្ខណៈវប្បធម៌ដោយឡែកមួយរបស់ជនហាណូយ”។

        ដោយរូបមន្តរបស់ហាងនីមួយៗ បានជាមនុស្សម្នាក់ៗអាចមានអារម្មណ៍ខុសគ្នា ពេលពិសារ Pho cuon ប៉ុន្តែ ក៏ដូចជាអារម្មណ៍របស់កញ្ញា Thanh Huyen ម្ហូប Pho cuon បានក្លាយទៅជាលក្ខណៈវប្បធម៌ចំណីអាហារដោយឡែករបស់ជនហាណូយ។

        មិត្តម៉ារីណានិងមិត្តអ្នកស្តាប់ជាទីមេត្រី! សង្ឃឹមថា មិត្តទាំងអស់ពេញចិត្តចំពោះ ព័ត៌មានយើងខ្ញុំទើបនឹងផ្តល់ជូន។ ប្រសិនបើមិត្តអ្នកស្តាប់យកចិត្តទុកដាក់លើប្រធាន បទនេះឬមានសំណួរអ្វីខ្លះ អាចផ្ញើរសំបុត្រនិង Conment មកយើងខ្ញុំតាមអាស័យដ្ឋាន កម្មវិធីផ្សាយជាភាសាខ្មែរកាណាល់ផ្សាយជាតិជាភាសាបរទេសវិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬ email: vov5khmer@yahoo.com.vn។លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសារ របស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ www.vovworld.vn៕

ប្រតិកម្មទៅវិញ

ផ្សេងៗ