ឧទ្ទេសនាមអំពីរបរធ្វើទ្រូរបស់ភូមិ Thu Sy ខេត្ត Hung Yen

(VOVWORLD) -ប្រិយមិត្តអ្នកស្តាប់ជាទីមេត្រី! យើងខ្ញុំមានក្តីសោមនស្សរីករាយដែលបាន ជួបជាមួយ មិត្តអ្នកស្តាប់ឡើងវិញក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់។ តាមរយៈសំបុត្រមួយ យើង ខ្ញុំតែងតែទទួលបាននូវមនោ សញ្ចេតនាដែលមិត្តអ្នកស្តាប់ផ្ញើរមកកម្មវិធីផ្សាយសម្លេងជាភាសាខ្មែរ។ ក្នុងសំបុត្រផ្ញើរមកកម្មវិធី មិត្តថាច់ហុង នៅទីក្រុង Soc Trang បានសួរ ថា “តើភាគខាងជើងវៀតណាមមានភូមិរបរធ្វើទ្រូទេ។ បើមាន សុំកម្មវិធីឧទ្ទេសនាម ត្រួសៗអំពីភូមិរបរនេះ”។ សូមអរគុណសំនួររបស់មិត្តថាច់ហុង។ ក្នុងនាទីប្រអប់សំបុត្រ មិត្តអ្នកស្តាប់ពេលនេះយើងខ្ញុំនឹងធ្វើការបកស្រាយសំនួរបស់មិត្ត។

យើងខ្ញុំមកទស្សនាភូមិ Thu Sy នាព្រឹកថ្ងៃអាទិត្យខែមិនា ក្នុងអាកាសធាតុភ្លៀង រលឹមស្រិចៗ។ ភូមិ Thu Sy ចំណុះស្រុក Tien Lu ខេត្ត Hung Yen ត្រូវបានគេស្គាល់ដល់ជា ភូមិប្រកបមុខរបរធ្វើទ្រូប្រពៃណី។ ពីក្លោងទ្វារចូលក្នុងភូមិ យើងនឹងប្រទះឃើញទ្រូបញ្ឈ ទ្រូផ្តេត ទ្រូព្យួរ សុទ្ធតែបានតាំងបង្ហាញគួរឲ្យចាប់អារម្មណ៍លើមាត់ទ្វារឬនៅក្នុងទីលាន ផ្ទះ។ ទន្ទឹមជាមួយលក្ខណៈទំនើបរបស់ផ្ទះល្វែងជាច្រើននោះ នៅទីនេះនៅមានផ្ទះប្រក់ ក្បឿងដែលភ្លឺភ្លឹបភ្លែតតាមគុម្ភប្ញស្ស៊ី។ យោងតាមអ្នកផងនៅទីនេះ របរធ្វើទ្រូមិនដឹងថា មានកាលណាមកទេ ត្រឹមតែបានដឹងថា អ្នកភូមិ Thu Sy អ្នកណាក៏ចេះធ្វើទ្រូដែរ។

        លោកអ្នកនាងជាទីមេត្រី! ទ្រូជាឧបករណ៍កនេសាទសម្រាប់ចាប់ត្រីដែលបានប្រជា ជននៅភាគខាងជើងវៀតណាមនិយមចូលចិត្តប្រើប្រាស់។ នៅភូមិរបរ Thu Sy មាន អ្នកប្រកបរបរធ្វើទ្រូជាង៥០០នាក់ ដែលមានភូមិពីរមានការអភិវឌ្ឍខ្លាំងគឺភូមិ Noi Lang និងភូមិ Tat Vien។ ទៅទស្សនាផ្ទះនីមួយៗក្នុងភូមិគឺសុទ្ធតែបានឃើញទាំងចាស់ទាំង ក្មេងអង្គុយនៅមុខផ្ទះ ដៃធ្វើទ្រូយ៉ាងប៉ិនប្រសពបណ្តើនិងសំណេះសំណាលរឿងរ៉ាវនៃ ជីវភាពរស់នៅប្រចាំថ្ងៃ។ ថ្វីត្បិតមុខរបរធ្វើទ្រូទាមទារថ្វីដៃប៉ិនប្រសប់និងការមត់ចត់ ក៏ដោយ ប៉ុន្តែនៅភូមិ Thu Sy នេះ អ្នកណាក៏ចេះធ្វើទ្រូដែរ។ តាមនោះប្រជាជននៅទី នេះគឹតែងតែនិយាយលែងថា ពួកគេចេះរបរនេះតាំងពីនៅក្នុងផ្ទៃម្តាមក។  

ឧទ្ទេសនាមអំពីរបរធ្វើទ្រូរបស់ភូមិ Thu Sy ខេត្ត Hung Yen - ảnh 1 ទ្រូបញ្ឈ ទ្រូផ្តេត ទ្រូព្យួរ សុទ្ធតែបានតាំងបង្ហាញគួរឲ្យចាប់អារម្មណ៍លើមាត់ទ្វារឬនៅក្នុងទីលានផ្ទះ (រូបថតៈ phongsuanh-vapa.tuoitre.vn/)

        វត្ថុធាតុដើមសម្រាប់ធ្វើទ្រូគឺពកនិងប្ញស្សីដែលគេយកពីព្រៃមក កាត់តំរូវរួចពុះ ច្រៀកតូចៗ។ បន្ទោះប្ញស្សីមានទំហំខុសគ្នា។ ក្រោយពេលក្រងត្បាញរួមមក គេកាត់តំរូវយកមកផ្តុំជារាងទ្រូ ហើយដាក់ប្រឹសទើបរួចរាល់។ ទ្រូ ក្រងរាងប៉ោងកណ្តាល មាន ប្រឹសនៅខាងចំហៀង។ លោកតា Luong Son Bac សិប្បករធ្វើទ្រូស្អាតបំផុតក្នុងភូមិ បានចែករំលែកថា៖

        “ទ្រូត្រូវក្រងឲ្យស្អាត ធ្វើយ៉ាងម៉េចដើម្បីទ្រូ១០ដូចគ្នាទាំង១០។ បន្ទះស្សីពេលបាន ពុះច្រៀកហើយត្រូវហាលឲ្យស្ងួត ជ្រលក់ក្នុងទឹកកំបោរ។ ទ្រូត្រូវបំពក់ផ្សែងចំនួន៣ លើកទើបស្អាត។ ការបំពក់គឺពិបាកណាស់!”។

        បច្ចុប្បន្ននេះ សង្គមមានការវិវឌ្ឍន៍ អ្នកនេសាទគេក៏ផ្លាស់ប្តូររបៀបនេសាទត្រី តាមរយៈឧបករណ៍ទំនើប តាមនោះ ឧបករណ៍នេសាទដូចជាទ្រូមិនសូវមានអ្នកប្រើប្រាស់ ទៀតឡើយ។ ពីឧបករណ៍កនេសាទសាមញ្ញមួយ បច្ចុប្បន្ន ទ្រូត្រូវបានគេប្រើប្រាស់ជា ផលិតផលវិចិត្រសិល្បៈពេញនិយម។ ជាពិសេស ផលិតផលនេះមិនត្រូវបានជនវៀត ណាមចាត់ទុកដូចជាវត្ថុតែងលំអប៉ុណ្ណោះទេ ថែមទាំងជនបរទេសដូចជាអាមេរិក សិង្ហ បុរី ជប៉ុន ឥណ្ឌា គេក៏ពេញនិយមប្រើប្រាស់ផងដែរ។ លោកតា Luong Son Bac ឲ្យដឹង ថែមទៀតថា៖

        “ខណៈដែលយកអំពូលភ្លើងដាក់តែងលំអរក្នុងទ្រូ ខ្យល់បក់មើលទៅស្អាតណាស់ ។ ភ្ញៀវទេសចរបរទេសគេចូលចិត្ត ហើយភ្ញៀវឥណ្ឌាមកកំម៉ង់ជាច្រើនដែរ។ ខ្ញុំតែងតែ ជ្រើសរើសផលិតផលល្អបំផុតសម្រាប់នាំចេញ។ ព្រោះថា គេឃើញស្អាតរលោង គេ នឹងពេញចិត្ត”។

        លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងនឹងពេញចិត្តនូវព័តមានដែល យើងខ្ញុំទើបផ្តល់ជូន។ សូមអស់លោកអ្នកនាងផ្ញើសំបុត្រមកយើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu ទីក្រុងហា ណូយ ឬ email: vov5khmer@gmail.com។ លោកអ្នកនាងអាចស្តាប់និងអានឡើងវិញ រាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ www.vovworld.vn។ កម្មវិធី ប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ