Aza - បុណ្យអំណរបាយថ្មីរបស់ជនជាតិ Pako

(VOVWORLD) -  នាប៉ុន្មានថ្ងៃចុងឆ្នាំ នៅតាមភូមិនានានៃតំបន់ខ្ពង់រាប ស្រុក A Luoi ខេត្ត Thua Thien Hue ជនរួមជាតិជាជនជាតិ Pako កំពុងរីករាយរៀបចំពិធីបុណ្យ Aza ឬ បានគេស្គាល់ថាជាពិធីបុណ្យអំណរបាយថ្មី។  ពិធីបុណ្យ Aza ជាពិធីបុណ្យដ៏ពិសិដ្ឋមួយ មានអត្ថន័យសំខាន់ក្នុងជីវភាពខាងព្រលឹងរបស់ជនជាតិ  Pako និង ជនជាតិ Ta Oi នៅតំបន់ខ្ពង់រាប A Luoi ។

Aza - បុណ្យអំណរបាយថ្មីរបស់ជនជាតិ Pako - ảnh 1ជនជាតិ Pako រៀបចំពិធីអំណរបាយថ្មី (រូបថតៈ vnexpress.net)

ជនរួមជាតិជាជនជាតិ Pako និង Ta Oi រស់នៅក្នុងស្រុកតំបន់ព្រៃភ្នំ A Luoi តែងតែរៀបចំពិធីបុណ្យ Aza នាពេលវេលាចុងឆ្នាំ ខណៈដែលប្រជាកសិករបានបញ្ចប់ការប្រមូលផលដំណាំរួចរាល់។ ហេតុដូច្នេះ បុណ្យ  Aza  តែងតែបានផ្តើមពីថ្ងៃទី ៦ ខែទី១១ តាមច័ន្ទគតិ ដែលអូសបន្លាយរហូតដល់ ថ្ងៃទី២៤ ខែទី១២ តាមច័ន្ទគតិជារាល់ឆ្នាំ។ ក្នុងអំឡុងពេលនេះ ភូមិនីមួយៗនឹងជ្រើសរើសយកថ្ងៃល្អបំផុតដើម្បីរៀបចំពិធីបុណ្យ Aza។ លោកស្រី Le Thi Them ប្រធានការិយាល័យវប្បធម៍និងព័ត៌មានស្រុក A Luoi ខេត្ត Thua Thien Hue បានឱ្យដឹងថា៖ ពិធីបុណ្យ Aza មិនត្រឹមតែជាពិធីបុណ្យអំណររដូវអំណោយផលប៉ុណ្ណោះទេ  ថែមទាំងសម្រាប់ឧទ្ទិសកុសល សុំឲ្យពពួកទេវតា ប្រទានពរឲ្យអ្នកភូមិរស់នៅដោយសេចក្តីសុខនិងក្តីសប្បាយរីករាយ។  ពិធីបុណ្យ Aza Koonh ក៏ជាឱកាសមួយ សម្រាប់អ្នកភូមិសម្តែងសិល្បៈនិងវប្បធម៌ប្រជាប្រិយជាច្រើនរបស់ខ្លួន ដូចជាតន្រ្តី របាំនិងគំនូរ ដែលពោរពេញដោយអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជន ជាតិ Pako។

Aza - បុណ្យអំណរបាយថ្មីរបស់ជនជាតិ Pako - ảnh 2 អ្នកភូមិកំពុងនាំគ្នារៀបចំគ្រឿងដង្វាយសម្រាប់សែន (រូបថតៈ vnexpress.net)

លោកស្រី Le Thi Them បានឲ្យដឹងថែមទៀតថា៖ “ពិធីបុណ្យ Aza Koonh គឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗរបស់ជនជាតិ Pako ដែលតែងតែត្រូវបានអ្នកភូមិប្រារព្ធធ្វើឡើងក្នុងរយៈពេលពី ៥ ទៅ ១០ ឆ្នាំ ម្តង។ ខណៈពេលដែល ប្រជាជននៅក្នុងភូមិទទួលបានរដូវអំណោយផល សុខភាពល្អបរិបូណ៍និងសុភមង្គលដ៏កក់ក្តៅក្នុងគ្រួសារ គឺពេលនោះ គេនឹងរៀបចំពិធីបុណ្យដើម្បីថ្លែងអំណរគុណដល់ព្រះស្រូវ ដែលបានប្រទានពរដល់អ្នកភូមិឱ្យទទួលបានសុខដុមរមនា្យ ជីវភាពសម្បូរធូធារ។ ក្នុងន័យនេះ អ្នកភូមិបានរៀបចំពិធីបុណ្យ A Za Koonh ។ រហូតមកដល់ពេលនេះ ពិធីបុណ្យ A Za Koonh នៅតែបានអភិរក្សទាំងស្រុង អំពីតម្លៃក៏ដូចជាទ្រង់ទ្រាយក្នុងសហគមន៍។ យោងតាមព្រឹទ្ធាចារ្យភូមិ  Ho Chanh នៅភូមិ A Nam ឃុំ Hong Van ស្រុក A Luoi គឺ ពិធីបុណ្យ Aza Koonh ក៏ត្រូវបានគេហៅឈ្មោះថា បុណ្យតេតអំណរបាយថ្មី និងបុណ្យអំណរស្រូវផងដែរ។ ព្រោះថា ដើមស្រូវជាតំណាងឲ្យដំណាំគ្រប់ប្រភេទ ដែលនាំមកភាពសុខសាន្តត្រាណ ភាពសម្បូរធូធារជូនប្រជាជន។ ហេតុដូច្នេះ ក្នុងពិធីសែន គេនឹងរៀបចំដាក់គ្រឿងដង្វាយដោយមិនអាចខ្វះដើមស្រូវនិងបាយសរមួយ ចានផងដែរ។

“Aza Koonh តែងតែបានរៀបចំឡើងនៅពេលដែលអ្នកភូមិគេទទួលបានរដូវអំណោយផល។ ពិធីសែនធំបំផុតគឺគេយកក្របីមួយក្បាល ហើយតិចបំផុតក៏យកពពែមួយក្បាលសម្រាប់សែនដែរ។ បច្ចុប្បន្ននេះពិធីបុណ្យក៏ត្រូវបានកាត់បន្ថយដោយនៅសែនពពែត្រឹមមួយក្បាលតែប៉ុណ្ណោះ”។

Aza - បុណ្យអំណរបាយថ្មីរបស់ជនជាតិ Pako - ảnh 3 រូបថតៈ vnexpress.net

យោងតាមលោក Phan Tien Dung នាយកមន្ទីវប្បធម៌ កីឡា ខេត្ត Thua Thien Hue ថា ៖ ពិធីបុណ្យ Aza របស់ជនជាតិភាគតិច A luoi បានបែ ងចែកទៅជាពីរផ្នែក គឺពិធីសែននិងពិធីបុណ្យ ហើយទាំងអស់គឺមានអត្ថន័យវប្បធម៌ព្រលឹងនិងមានលក្ខណៈសហគមន៍ដ៏វិសេសវិសាល។ ប៉ុន្តែ ឆ្លងតាមរយៈពេលវេលា លក្ខណៈវប្បធម៏មួយចំនួន ដូចជា ចង្វាក់របាំ សម្លៀកបំពាក់ ហាក់ដូចជាសាបសូន្យជាបណ្តើរៗ។ លោក Phan Tien Dung បានឲ្យដឹងថា បច្ចុប្បន្ននេះ មន្ទីវប្បធម៌និងកីឡា បានរួមសហការជាមួយគណៈកម្មាធិការប្រជាជនស្រុក A Luoi ដើម្បីស្រាវជ្រាវ អភិរក្សនិងពង្រីកនូវតម្លៃប្រពៃណីនៃពិធីបុណ្យនេះ ក្នុងនោះ ផ្តោតសំខាន់លើដំណោះស្រាយ បង្ហាត់បង្រៀនឲ្យជំនាន់ក្រោយអំពីចង្វាក់ច្រៀង និងរបាំក្នុងពិធីបុណ្យ Aza៖ “បច្ចុប្បន្ននេះ ព្រឹទ្ធាចា្យភូមិ មេភូមិ និងអ្នកជាម្ចាស់នូវតម្លៃវប្បធម៌ទាំងអស់សុទ្ធតែមានអាយុច្រើន ដូច្នេះការស្តារឡើងវិញបុណ្យ Aza Koonh យើងនឹងកត់ត្រាការពិពណ៌នានៃ រូបភាពបង្ហាញពីពិធីបុណ្យពិតប្រាកដ ទីកន្លែងវប្បធម៍ តម្លៃដែលប្រជាជន Pa Co និង Ta Oi កំពុងរក្សា។ នាពេលខាងមុខ យើងនឹងរៀបចំឯកសារជូនទៅក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ដើម្បីទទួលស្គាល់ពិធីបុណ្យ Aza ជាបេតិកភ័ណ្ឌវប្ប ធម៌អរូបីថ្នាក់ជាតិ”។

ពិធីបុណ្យ Aza ជាពិធីបុណ្យពោរពេញទៅដោយលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិច A Luoi។ ភ្ញៀវទេសចរពេលមកទស្សនាពិធីបុណ្យនេះ នឹងជាឱកាសដើម្បីស្វែងយល់អំពីអ្នកភូមិ  ស្វែងយល់ពីលក្ខណៈវប្ប ធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Pa Ko និង Ta Oi ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ