ជនជាតិ Gie Trieng នៅតាមបណ្តោយព្រំដែនវៀតណាម-ឡាវ

(VOVworld)-ជាជនជាតិមួយក្នុងចំណោមជនជាតិភាគតិចទាំង៦នៅខេត្ត Kon
Tum ជនជាតិ Gie Trieng មានចំនួនប្រជាជនសរុប៣៣ម៉ឺននាក់ដែលរស់នៅភាគ
ច្រើននៅ ស្រុក Dak Glei និងស្រុក Ngoc Hoi តាមបណ្តោយផ្លូវហូជីមិញជាប់
ជាមួយព្រំដែន ប្រទេសឡាវភាតរៈ។ជនជាតិ Gie Trieng មានជីវភាពរស់នៅខាង
ស្មារតីសម្បូរបែប ហើយរហូតមកដល់បច្ចុប្បន្ន ជនជាតិនេះនៅរក្សាបានលក្ខណៈ
វប្បធម៌ដ៏វិសេស វិសាលជាច្រើន។ ក៏ដូចជាជនជាតិដទៃក្នុងសហគមន៍ជនជាតិ
វៀតណាមដែរ ជនជាតិ Gie Trieng មានការរួមចំណែកយ៉ាងសកម្មទៅក្នុងបុព្វ
ហេតុកសាងនិងអភិវឌ្ឍន៍ ប្រទេសជាតិផងដែរ។ 

        ធ្វើដំណើរពីភាគខាងជើងតាមបណ្តោយផ្លូវហូជីមិញទៅដល់ស្រុក Dak Glei
ចំណុះខេត្ត Kon Tum គឺដល់ទីស្នាក់នៅរបស់ជនជាតិ Gie Trieng។ ហើយឆ្ពោះទៅ
 ភាគខាងត្បូងដែលលាតសន្ធឹងតាមបណ្តោយព្រំដែនវៀតណាម-ឡាវគឺមកដល់
ទឹកដីស្រុក Ngoc Hoi គឺជាភូមិរបស់ជនជាតិ Gie Trieng។

ជនជាតិ Gie Trieng នៅតាមបណ្តោយព្រំដែនវៀតណាម-ឡាវ - ảnh 1
នារីជនជាតិ Gie Trieng (រូបថតៈ Viet Ton)


        តាំងពីយូរណាស់មកហើយ ជនជាតិ Gie Trieng រស់នៅតាមភូមិនីមួយ និង
មានមេភូមិគ្រប់គ្រងការងារទាំងអស់របស់ភូមិផងដែរ។ មេភូមិជាអ្នកមានកិត្យានុ
 ភាព មានការយល់ដឹងច្បាស់អំពីទំនៀមទម្លាប់ក៏ដូចជាមានបទពិសោធន៍ក្នុងការ
ធ្វើពលកម្ម ជាពិសេសជាជនមានគុណូបករៈក្នុងការបង្កើតភូមិ។ ក៏ដូចជាជនជាតិ
ភាគ​តិចមួយចំនួននៅតំបន់ Tay Nguyen នោះ ជនជាតិ Gie Trieng មានជំនឿ
សាសនា គោរពពពួកទេវតា។ ព្រះអាទីទេព្យកំពូលដែលពួកគេគោរពបំផុតគឺព្រះ
អាទិទេព្យ។​តាម នោះ ជនជាតិ Gie Trieng តែងមានពិធីសែនជាច្រើនដែលក្នុង
នោះមាន ពិធីសែន ព្រះអាទិទេព្យ ពិធីសែនផ្ទះ Rong ឬពិធីបុណ្យហូបបាយថ្មីជា
ដើម។​ ប៉ុន្តែ ជនជាតិ Gie Trieng ក៏មានទំនៀមទម្លាប់ហួសសម័យច្រើនដែលមិន
ត្រឹមតែរារាំងការវិវឌ្ឍន៍របស់បុគ្គល ម្នាក់ៗប៉ុណ្ណោះទេ ថែមទាំងរារាំងការវិវឌ្ឍន៍
របស់សហគមន៍ទាំងមូលទៀតផង។ ឆ្លងតាមរយៈពេលវេលា បច្ចុប្បន្ន ជនជាតិ
នេះក៏កំចាត់បាននូវទំនៀមទម្លាប់ហួសសម័យ ជាច្រើនដែរ។ លោក A Be នៅភូមិ
Dak Rang ឃុំ Dak Duc ស្រុក Ngoc Hoi បាន ឲ្យដឹងថា៖

        “ពីមុននេះ ជនជាតិ Gie Trieng មានទម្លាប់តមជាច្រើន សម្បីរតែឆ្កែកើតកូន
 ក៏តមដែរ គ្រួសារមានអ្នកស្លាប់ក៏តម។ ប៉ុន្តែ ឥឡូវនេះ​អ្នកភូមិគេលុបចោលទម្លាប់
ចាស់ ច្រើនហើយ”។

        រួមជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ច លើកកំពស់ជីវភាពរស់នៅ ជនជាតិ Gie
 Trieng ក៏មានមនសិការក្នុងការអភិរក្សនិងពង្រីកនូវតម្លៃវប្បធម៌ប្រពៃណីរបស់ជន
 ជាតិខ្លួន។ ជាពិសេស ដោយមានការជួយឧបត្ថម្ភរបស់រដ្ឋអំណាចនិងអង្គការមហា
 ជនតំបន់ ភូមិ Gie Trieng ណាក៏មានផ្ទះ Rong ប្រពៃណីសម្រាប់ជាកន្លែងជួបជុំ។
 លោក Duong Ton Bao អ្នកស្រាវជ្រាវប្បធម៌ប្រជាប្រិយ Tay Nguyen បានឲ្យដឹងថា

        “ក្នុងជីវភាពវប្បធម៌របស់ខ្លួន ជនរួមជាតិ Gie Trieng នៅរក្សាបានទំនៀម
ទម្លាប់ល្អប្រសើរជាច្រើនដែរ។ លើវិស័យឧបករណ៍ប្រពៃណី គឺ Dinh Tut មាន
លក្ខណៈវិសេសវិសាលបំផុត។ នេះជាក្រុមឧបករណ៍តន្ត្រីដោយមានបុរសលេង
ភ្លេង ចំនួន៦នាក់ប៉ុន្តែស្លៀកពាក់សម្លៀកបំពាក់នារី។ចំពោះពិធីបុណ្យវិញ ក៏ដូច
ជាជន ជាតិភាគតិចដទៃនៅតំបន់ Tay Nguyen ជនជាតិ Gie Trieng ក៏មានពិធី
បុណ្យជា ច្រើនដូចជា ពិធីអំណរស្រូវថ្មី និងពីធីឡើងផ្ទះ Rong ថ្មីជាដើម។ ទាំង
អស់នេះ ជា លក្ខណៈស្អាតក្នុងទំនៀមទម្លាប់របស់ជនជាតិ Gie Trieng ដែលរហូត
មកដល់ បច្ចុប្បន្នជនជាតិនេះនៅពង្រឹងនិងពង្រីកជានិច្ច”។

        ដោយមានមនសិការរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ ហើយទន្ទឹមនឹងការ
 ប្រើប្រាស់យ៉ាងស្ទាត់ជំនាញនូវភាសារបស់ខ្លួន ជនជាតិ Gie Trieng បច្ចុប្បន្ន នៅ
រក្សា​បានភាសាក្នុងអំបូរមន់ខ្មែរនិងតួអក្សរឡាតាំង។ រួមជាមួយគ្នានោះ ក្នុងជីវភាព
រស់នៅ ប្រចាំថ្ងៃ ទន្ទឹមនឹងការសាងសងផ្ទះតាមបែបទំនើបនិងរបស់ប្រើប្រាស់ដូច
ជា រថយន្ត  ម៉ូតូ ទូទឹកកកនិង ចង្ក្រានឧស្ម័ននោះ ហើយជនជាតិ​នេះ នៅពេញ
និយមផ្ទះធ្វើពី ឈើ រក្សានូវចង្ក្រានភ្លើងពីជីដូនជីតា និងទំនៀមទម្លាប់ដទៃជាច្រើន
ទៀតត្រឹមត្រូវ តាមប្រពៃណីវប្បធម៌របស់ជនជាតិ Gie Trieng៕

ប្រតិកម្មទៅវិញ

ផ្សេងៗ