ជំនឿធ្វើសក្ការៈបូជាចំពោះជីដូនជីតារបស់ជនជាតិ Lo Lo

(VOVWORLD) -តាមទស្សនទានប្រពៃណីរបស់ជន ជាតិ Lo Lo ជីដូនជីតា ឪពុក ម្តាយដែលបាន ប្រសូតនិងចិញ្ចឹមបីបាច់ឲ្យយើងធំដឹងក្តី ម្លោះហើយកូនចៅត្រូវរៀបចំការសែនព្រេន ខណៈ ដែលពួកគាត់លាចាកលោកទៅ។ ការធ្វើសក្ការៈបូជាជីដូនជីតាត្រូវបានអនុវត្តក្នុង ឱកាសបុណ្យចូលឆ្នាំប្រពៃណី ព្រះច័ន្ទពេញបូណ៌មីនៅខែជេស្ឋនិងក្នុងឱកាសដែល មានការងារធំដុំក្នុងគ្រួសារ ដូចជា ឡើងផ្ទះថ្មី រៀបអាពាហ៍ពិពាហ៍ឲ្យកូនជាដើម។

ជនជាតិ Lo Lo ត្រឹមតែធ្វើសក្ការៈបូជាជីដូនជីតាបីជំនាន់ប៉ុណ្ណោះ  ខណៈដែល ក្នុងផ្ទះមានជំនាន់ទី៤ស្លាប់នោះ គេនឹងរៀបចំពិធីសែនជូនដំណើរជីដូនជីតាមុននេះ ៤ជំនាន់ឲ្យចូលក្នុងព្រៃវិញ។ គ្រួសារជនជាតិ Lo Lo ទាំងអស់ តែង តែមានទីសក្ការៈបូ ជាសែនជីដូនជីតា ប៉ុន្តែពិធីសែនជីដូនជីតាសំខាន់បំផុតក្នុងឆ្នំាគឺត្រូវធ្វើនៅផ្ទះរបស់ មេត្រកូលនិងត្រូវបានអ្នកក្នុងត្រកូលទាំងអស់ត្រៀមរៀបចំមុននេះមួយឆ្នាំមុន។ គ្រួសារ ជនជាតិ Lo Lo មានទម្លាប់ដាក់ទីសក្ការៈបូជានៅជាប់ជញ្ជាំងល្វែងកណ្តាល ទល់មុខ នឹងមាត់ទ្វារធំ ហើយមានរូបចម្លាក់ធ្វើពី ឈើឬត្រូវបានគូរដោយធ្យូងដាក់ខាងលើ ទីសក្ការៈបូជា ដើម្បីធ្វើជានិមិត្តរូបឲ្យព្រលឹងរបស់ជីដូនជីតា។ ស្តីពីការធ្វើសក្ការៈ បូជាជីដូនជីតានៅថ្ងៃពេញបូរមី លោក Phung Bao អ្នកថតរូបនិងជាអ្នកយល់ដឹងច្បាស់អំពីជនជាតិ Lo Lo បានឲ្យដឹងថា៖

        “មិនដូចជាជនជាតិដទៃដែលតែងតែសែនជីដូនជីតានៅថ្ងៃពេញបូណ៌មីដែល ចំទៅនៅពាក់កណ្តាលខែច័ន្ទគតិនោះទេ ជនជាតិ Lo Lo នៅកន្លែងមួយចំនួន តែង តែរៀបចំការសែនថ្ងៃពេញបូរមីពីថ្ងៃទី២៤ដល់ថ្ងៃទី២៧ខែជេស្ឋតាមច័ន្ទគតិ។ យោង តាមការពន្យល់របស់ព្រឹទ្ធាចារ្យភូមិគឺ មុននេះពេលនៅក្រីក្រ ខណៈដែលជនជាតិ ដទៃកំពុងសែនថ្ងៃពេញបូរមីនោះ ប៉ុន្តែជនជាតិ Lo Lo នៅ តែទៅធ្វើស្រែចំការ តាម នោះ ជនជាតិ Lo Lo ប្រមូលផលរួចរាល់ទើបធ្វើសក្ការៈបូជា”។

ជំនឿធ្វើសក្ការៈបូជាចំពោះជីដូនជីតារបស់ជនជាតិ Lo Lo - ảnh 1 ពិធីធ្វើសក្ការៈបូជាជីដូនជីតារបស់ជនជាតិ Lo Lo (រូបថតៈ  langvietonline)

        មុននឹងធ្វើសក្ការៈបូជា គ្រួសារទាំងអស់ក្នុងភូមិសុទ្ធតែឆ្លៀតពេលប្រមូល ផលពោត ដោយសារ ក្នុងរយៈពេល៣ថ្ងៃធ្វើស្ការៈបូជានោះ គឺការងារស្រែចំការ ក៏ ដូចជារាល់សកម្មភាពវប្បធម៌ សិល្បៈសុទ្ធតែត្រូវហាមឃាត់។ គ្រឿងដង្វាយសម្រាប់ សែនជីដូនជីតារួមមាន ជ្រូកមួយក្បាល មាន់ពីរក្បាល រួមទាំងបាយ ដំណើប ស្រា ក្រដាសមាស និងស្គូមួយគូផងដែរ។ ពេលដែលដាក់សែនជីដូនជីតា ជ្រូកនិងមាន់គឺ ត្រូវរើសមួយណាស្អាតបំផុត ទើបបានជីដូនជីតាព្រទានពរឲ្យរដូវអំណោយផល គ្រួ សារជួបតែសេចក្តីសុខនិងសំណាងល្អ។ ក្នុងពិធីសែនគឺមានគ្រូសែនថ្វាយចំនួន៣រូប  ហើយពិធីសែនចាប់ផ្តើមពេលដែលម្ចាស់ផ្ទះដាក់ សែនលើទីសក្ការៈបូជានូវមាន់ពីរ ក្បាល បាយ៤២ក្តាប់និងចានស្រាចំនួន១២ ពែង។ លោក Phung Baoធ្វើការបក ស្រាយបន្ថែម៖

        “គ្រឿងដង្វាយរៀបចំដូច្នេះដោយសារ តាមទស្សនទានរបស់ជនជាតិ Lo Lo ពិភពលោកមានប្រភេទដើមឈើចំនួន៤០ដែលជាកូនរបស់មេឃនិងដី។ បាយ ពីរក្តាប់ធំជានិមិត្តរូបសម្រាប់មេឃនិងដី ហើយស្រា១២ពែងជានិមិត្តរូបសម្រាប់ខែ ទាំង១២ក្នុងឆ្នាំ”។

        ពិធីសែនព្រេនបានអូសបន្លាយក្នុងរយៈពេល១ម៉ោង។ ពេលបញ្ចប់ពិធីក៏ជា ពេលវេលាដែលសាច់ញាត្តិជួបជុំគ្នា។ ពួគគេបរិភោគជាមួយគ្នារហូតដល់ស្រវឹង ព្រោះថា នៅថ្ងៃបន្តគ្មានអ្នកណាត្រូវទៅធ្វើការទេ។

        ពិធីធ្វើសក្ការៈបូជាជីដូនជីតាជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យវដ្តជីវិតរបស់ជនជាតិ Lo Lo មានចរិតលក្ខណៈអប់រំសហគមន៍ឲ្យឆ្ពោះទៅប្រភពដើម ដឹង គុណចំពោះជីដូនជីតា អប់រំគុណធម៌ ផឹកទឹកនឹកដល់ប្រភពដើមនិងបង្កើតការផ្សារ ភ្ជាប់សហគមន៍គ្រួសារ ត្រកូល និងអ្នកភូមិទាំងអស់គ្នា។ នេះជាពិធីបុណ្យមានចរិត លក្ខណៈដោយឡែករបស់ជនជាតិ Lo Lo។ បច្ចុប្បន្ននេះ ពិធីធ្វើសក្ការៈបូជាជីដូនជី តាដ៏វិសេសវិសាលនេះនៅតែបានជនជាតិ Lo Lo រក្សានិងអនុវត្តជាប្រចាំតាមប្រពៃ ណី។ ដំដៅអភិរក្សនិងពង្រីកតម្លៃរបស់បេតិកភ័ណ្ឌវប្បធម៌ជនជាតិ ពិធីសែនព្រេនជី ដូនជីតារបស់ជនជាតិ Lo Lo Chai នៅឃុំ Lung Cu ស្រុក Dong Van ខេត្ត Ha Giang ត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរ ណ៍ទទួលស្គាល់ជា បតិកភ័ណ្ឌអរូបីថ្នាក់ជាតិកាលពីឆ្នាំ២០១២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ