តន្ត្រីប្រជាប្រិយរបស់ជនជាតិ K’ho

(VOVworld)-តន្ត្រីប្រជាប្រិយរបស់ជនជាតិ K’ho គឺសម្បូរបែបណាស់ហើយតែងតែ
បានសម្តែងនៅក្នុងពិធីបុណ្យម្តងៗ។ ក្នុងចំណោមឧបករណ៍តន្ត្រីប្រពៃណីរបស់ជន
ជាតិ K’ho នោះគឺមិនអាចខ្វះបានឡើយនូវប្រភេទគងឃ្មោះចំនួន៦គ្រឿង ដែលក្នុង
មាននោះ ដូចជា ស្រឡៃ Kombout ចាបី Korla និងស្គូរ Sogor ជាដើម។ ឧបករណ៍
តន្ត្រីទាំងអស់ នេះអាចប្រគុំជាមួយចម្រៀងឬអាចលេងទោលក៏បាន។

តន្ត្រីប្រជាប្រិយរបស់ជនជាតិ K’ho - ảnh 1
ការសម្តែងគងឃ្មោះរបស់ជនជាតិ K'ho (រូបថតៈ baolamdong)


        ចម្រៀងប្រជាប្រិយជាប្រភេទសិល្បៈប្រជាប្រិយវិសេសវិសាលមានតួនាទីសំ
ខាន់ និងមិនអាចខ្វះបានក្នុងជីវភាពស្មារតីរបស់ជនជាតិ K’ho។​តាំងពីចាប់កំណើត
 ទារក បានស្តាប់សម្លេងបំពេរបស់អ្នកម្តាយ ហើយពេលធំដឹងក្តីនៅក្នុងវ័យអាយុ
១៥ដល់ ១៦ឆ្នាំ បុរសនិងនារីជនជាតិ K’ho បានចេះច្រៀងឆ្លើយឆ្លងគ្នាដើម្បីចង
មិត្ត ហើយក៏ចេះផ្លុំស្រឡៃនិងដេញចាប៉ី វាយគងឃ្មោះ ថែមទាំងចេះសម្របខ្លួន
ចូលក្នុង ចង្វាក់របាំប្រពៃណីជាក្រុមនៅពិធីបុណ្យដូចជា អំណររដូវថ្មី អំណរផ្ទះថ្មី
និងសែនព្រែនទេវតាជាដើម។ ដល់ពេលចាស់ជរាទៅ ខណៈដែលខ្លួនជាម្ចាស់ផ្ទះ
ជនជាតិ K’ho ម្នាក់ៗតែងតែចេះច្រៀងឆ្លើយឆ្លងដើម្បីអញ្ជើញភ្ញៀវ។

        រួមជាមួយនឹងការច្រៀងចម្រៀង ជនជាតិ K’ho នៅមានឧបករណ៍តន្ត្រីច្រើន
ប្រភេទ និងបានប្រើប្រាស់ក្នុងសកម្មភាពនៃពិធីបុណ្យនីមួយៗ។ ឧបករណ៍តន្ត្រីរួម
មាន ចាប៉ីថ្ម  Lugong គង Cing ឃ្មោះ Dong La ស្គូ Sogor ស្រឡៃ និងខ្លុយ ដែលជា
ឧបករណ៍តន្ត្រី ប្រពៃណីជាមួយសូរសម្លេងវិសេសវិសាលនិងមានការរចនាពោរ
ពេញទៅដោយអត្តសញ្ញាណ​ជាតិ។ លោក Nguyen Van Meng អ្នកស្រាវជ្រាវឧបករ
ណ៍តន្ត្រីរបស់ជនជាតិ K’ho បានឲ្យដឹងថា៖

        “ឧបករណ៍តន្ត្រីសំខាន់បំផុតសម្រាប់ជនជាតិ K’ho គឺឃ្មោះ Dong La។ មួយគឺ
 សម្រាប់លេងក្នុងពិធីអាពារហ៍ពិពារហ៍។​លើសពីនេះទៅទៀត ក្នុងពិធីមង្គលការគឺ
ចាំបាច់ត្រូវ មានស្រឡៃនិងវាយឃ្លោះ Dong La ដែរ។ នៅពេលអំណរឡើងផ្ទះថ្មី
ឬនៅពេលសែនអំណររដូវថ្មីគេក៏វាយឃ្មោះ Dong La ផង”។

        រនាតថ្មនិងឃ្មោះជាប្រភេទឧបករណ៍តន្ត្រីពេញនិយមក្នុងសហគមន៍ជនជាតិ
ភាគ​តិច។ ឃ្មោះមួយឈុតរបស់ជនជាតិ K’ho តែងតែមាន៦គ្រឿង ដែលក្នុងនោះ
 Cing me ជាឃ្មោះមេសម្រាប់រក្សាចង្វាក់ Cing rdon (ឃ្មោះចម្បង)សម្រាប់ទ្រទ្រង់
ចង្វាក់ របស់ Cing me ហើយ Cing ndon សម្រាប់ដូរចង្វាក់ និង Cing tho, cing thi
សម្រាប់ ឆ្លើយតបពេល Cing me ហៅ។ ដោយឡែក ស្គរ ជាប្រភេទឧបករណ៍តន្ត្រី
ពេញនិយម នៅគ្រប់កន្លែងដែលមានជនជាតិ K’ho រស់នៅ។ ក្នុងសហគមន៍ជន
ជាតិ K’ho Lach ដែលរស់នៅតំបន់ភ្នំ Lang Biang ខេត្ត Lam Dong គឺឃ្មោះមាន
ចង្វាក់ផ្សេងគ្នាដល់ទៅទាំង ៣៦ ប្រភេទ។​ហើយគេវាយឃ្មោះនៅក្នុងពិធីបុណ្យ
សប្បាយៗ។

        ប្រការគួរឲ្យកត់សម្គាល់គឺ ទោះបីជាឆ្លងកាត់រាល់ការលំបាកក្នុងជីវភាពរស់
នៅក៏ដោយ ប៉ុន្តែ ជនជាតិ k’ho នៅតែខំព្យាយាមរក្សានូវតន្ត្រីប្រពៃណី។​ហើយ
បច្ចុប្បន្ន ដោយមានការ ជួយឧបត្ថម្ភរបស់រដ្ឋ ដូច្នេះមានបុគ្គលជាច្រើននៅរក្សានិង
ផ្ទេរតន្ត្រីប្រពៃណីសម្រាប់​កូនចៅជំនាន់ក្រោយ សំដៅរក្សានូវតម្លៃវប្បធម៌ជនជាតិ
។​លោក Ha Van Dinh កម្មាភិ បាលស្រាវជ្រាវវប្បធម៌របស់ជនជាតិ K’ho បានឲ្យ
ដឹងថា៖

        “នាបច្ចុប្បន្ន រដ្ឋមានការយកចិត្តទុកដាក់កសាងផ្ទះវប្បធម៌នៅតាមឃុំនីមួយៗ
។ ជាពិសេស គឺយកចិត្តទុកដាក់ទៅលើការបំពាក់ឧបករណ៍ ពិសេសគឺឧបករណ៍
តន្ត្រី របស់ជនជាតិ K’ho។​រដ្ឋក៏បានយកចិត្តទុកដាក់ផ្តល់ទុនសម្រាប់បំពាក់ឧបករ
ណ៍តន្ត្រី​សម្រាប់បម្រើឲ្យផ្ទះវប្បធម៌ ព្រមទាំងស្តាឡើងវិញនូវលក្ខណៈវប្បធម៌ដែល
ត្រូវបាត់បង់ទៅ”។

        គ្រួសារជនជាតិ K’ho បច្ចុប្បន្ន​ តែងមានមនសិការស្រាវជ្រាវនូវគងឃ្មោះ Dong
 La ស្រឡៃ និងស្គរ។​ចំពោះជនជាតិ K’ho វិញ នេះមិនត្រឹមតែជាទ្រព្យសម្បត្តិមាន
តម្លៃ ប៉ុណ្ណោះទេ ហើយឧបករណ៍តន្ត្រី បទចម្រៀងប្រជាប្រិយនិងចង្វាក់គងឃ្មោះ
បាន សម្តែងក្នុងពិធីបុណ្យនីមួយៗជារបៀបដើម្បីពួកគាត់រក្សានូវអត្តសញ្ញាណ
វប្បធម៌របស់ជនជាតិខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ